- អាជីវកម្មអាជីវកម្ម August 14, 2021 Khmernote
កសិករខេត្តត្បូងឃ្មុំចែករំលែកបទពិសោធន៍ជោគជ័យ ក្នុងការដាំប្រទាលកន្ទុយ ក្រពើក្នុងផើងដែលងាយ ស្រួលដាំមិនពិបាកថែទាំពិសេសធន់នឹងអាកាសធាតុ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ។ អ្នកស្រី ថេង សុភាព ជាប្រជាកសិករ រស់នៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំបានឱ្យដឹងថា អ្នកស្រីចាប់ផ្តើមដាំប្រទាលកន្ទុយក្រពើតាំងពីឆ្នាំ ២០១៨មកម្ល៉េះ ដោយដំបូងឡើយមានចំនួនតែ ២ទៅ៣ គុម្ពប៉ុណ្ណោះ ដើម្បីលម្អមុខផ្ទះផងនិងយកធ្វើជាថ្នាំដើម្បីព្យាបាលជំងឺក្រពះពោះវៀនរបស់ខ្លួនផង។ អ្នកស្រីបន្តថា ក្រោយពីមើលឃើញថាប្រទាលកន្ទុយ ក្រពើមានទីផ្សារច្រើននិងមានអត្ថប្រយោជន៍លើសលប់នោះអ្នកស្រីក៏បានពង្រីកការដាំដុះប្រទាលកន្ទុយក្រពើរហូតដល់ជាង ១ពាន់គុម្ព ដើម្បីលក់កូននិងលក់ដើមប្រទាលស្រស់ទៅឱ្យអតិថិជនរួមទាំងធ្វើជាភេសជ្ជៈជំនួយសុខភាពសម្រាប់លក់ជាដើម។ អ្នកស្រីបន្តទៀតថា សព្វថ្ងៃនេះអ្នកស្រីបានដាំប្រទាលកន្ទុយក្រពើក្នុងផើងទាំងអស់ដោយសារវាជាវិធីសាស្រ្តដ៏ល្អ និងទាន់សម័យតាមបែបកសិកម្មទំនើបព្រោះចំណាយផ្ទៃដីតិច ស្រួលថែទាំជាងការដាំផ្ទាល់នៅលើដី ពិសេសអាចតម្រៀបទៅជាសួនដ៏ទាក់ទាញនៅមុខផ្ទះផងដែរ។ អ្នកស្រីបញ្ជាក់ថា ការដាំប្រទាលកន្ទុយក្រពើក្នុងផើងឱ្យទទួលផលល្អមុនដំបូងត្រូវលាយដីជាមួយជីអង្កាម រួមនឹងស្លឹកឈើស្រស់ដែលងាយ
- អាជីវកម្មអាជីវកម្ម August 14, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបន្តបិទផ្សារក្នុងខេត្តបាត់ដំបងចំនួន ៥៩ផ្សារ រយៈពេល៧ថ្ងៃបន្ត ទៀតចាប់ពីថ្ងៃទី ១៥ខែសីហាដល់ថ្ងៃទី ២២ខែសីហាខាងមុខ។ ការចេញសេចក្តីសម្រចរបស់រដ្ឋបាលខេត្តបាត់ដំបងនាថ្ងៃទី ១១ខែសីហា បន្ទាប់ពីផ្សារក្នុងខេត្តបាត់ដំបងនេះ ត្រូវបានសម្រេចឱ្យបិទខ្ទប់រយៈ ពេល១៤ថ្ងៃរួចទៅហើយ។ ខ្លឹមសារសេចក្តីសម្រេចនេះបានកំណត់ថា ក្នងអំឡុងបន្តបិទខ្ទប់ផ្សារទាំង៥៩ បណ្តោះ អាសន្ននេះ អាជ្ញាធរស្រុក ក្រុង ត្រូវចងខ្សែបិទខ្ទប់ ផ្អាកការចេញចូលនៅទីតាំងផ្សារទាំងនេះ កំណត់ទីតាំងលក់ ដូរនៅកន្លែងសមស្រប ធំទូលាយ សម្រាប់ការលក់ដូរបន្លែ ត្រីសាច់ និងសម្ភារចាំ បាច់ ដែលចម្លោះ ពីកន្លែងលក់ដូរពីមួយទៅមួយ ចាប់ ពី៥ម៉ែត្រទៅ៧ម៉ែត ។ ចំពោះទីតាំងលក់ដូរណា
- អាជីវកម្មអាជីវកម្ម August 13, 2021 Khmernote
ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ បានចេញសេចក្ដីជូនដំណឹង ស្តីពីការបន្តបិទសកម្មភាពអាជីវកម្ម ក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារនៅទូទាំងរាជធានីខេត្ត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងទេសចរណ៍ ដើម្បីចូលរួមអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ សេចក្ដីជូនដំណឹង បានបញ្ជាក់ថា សកម្មភាពអាជីវកម្ម ក្លឹបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារនៅទូទាំងរាជធានីខេត្ត នឹងបន្តបិទជាកំហិត រហូតដល់មានការជូនដំណឹងជាថ្មី។ សូមអានអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖ អត្ថបទ៖ លីនី
- ទេសចរណ៍ទេសចរណ៍ August 13, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍មុននេះបន្តិចបានឱ្យដឹងថា រាជរដ្ឋាភិបាលបានអនុម័ត ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី សម្រាប់ឆ្នាំ២០២១-២០៣៥ តាមរយៈលិខិតរបស់ ទីស្តីការគណៈរដ្ឋមន្រ្តី លេខ ៤២៨ សជណ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ខណៈសម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់ហត្ថលេខាលើអារម្ភកថា នៃផែនការមេនេះផងដែរ ដើម្បីបង្ហាញពីការគាំទ្រយ៉ាងពេញលេញ ដល់ការអនុវត្តផែនការមេដ៏មានសារៈសំខាន់នេះ។ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌលគិរី (២០២១-២០៣០) នេះ ត្រូវបានសិក្សារៀបចំដោយគណៈកម្មការអន្តរក្រសួង ដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិអន្តរជាតិ ជាប្រធានក្រុមការងារបច្ចេក
- អាជីវកម្មអាជីវកម្ម August 13, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ទីក្រុងដាណាងបានបិទផ្សារលក់ដុំធំបំផុតរបស់ប្រទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរកឃើញមេរោគឆ្លងថ្មីលើអ្នកលក់ និងអ្នកទិញឥវ៉ាន់មួយចំនួន។ សារព័ត៌មានដដែលបានឱ្យដឹងថា ផ្សារលក់ដុំ Hoa Cuong នៅស្រុក Hai Chau ត្រូវបានផ្អាកដំណើរការ បន្ទាប់ពីអាជីវករជាង ១៣០០នាក់ ធ្វើតេស្តរកឃើញ Covid-19។ លោក Diep Hoang Thong Anh ប្រធានក្រុមប្រឹក្សាភិបាលទីផ្សារបានមានប្រសាសន៍ថា៖ «នេះជាលើកទីមួយហើយដែលផ្សារត្រូវបានបិទចាប់តាំងពីវីរុសកូវីដ-១៩ បានលេចមុខជាលើកដំបូងនៅប្រទេសវៀតណាមកាលពីដើមឆ្នាំមុន។ ជាមួយគ្នានេះរយៈពេលដែលផ្សារនឹងបើកដំណើរការឡើងវិញ គឺអាស្រ័យលើលទ្ធផលតេស្តរកមេរោគឆ្លង ដែលអាជ្ញាធរនឹងធ្វើការសន្និដ្ឋានអំពីហានិភ័យនៅក្នុងផ្សារនេះ »។ គួរឱ្យដឹងផងដែរថា នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ករណីឆ្លងជំងឺកូវីដ-១៩
- អាជីវកម្មអាជីវកម្ម August 13, 2021 Khmernote
ហាងលក់ទំនិញនៅក្នុងប្រទេសថៃ កំពុងប្រឈមនឹងបញ្ហាការខ្វះខាតទំនិញ ដោយសារតែការស្តុកទុកទំនិញសំខាន់ៗនៅផ្ទះហាក់ដូចជាមានការកើនឡើង ព្រោះតែការបិទខ្ទប់ជាបន្តបន្ទាប់ វិធានការបំរាមគោចរ និងរបាយការណ៍ប្រចាំថ្ងៃអំពីការកើនឡើងនៃការឆ្លងជំងឺ កូវីដ-១៩ និងចំនួនអ្នកបាត់បង់ជីវិត។ ប្រតិបត្តិករផ្សារទំនើប និងហាងលក់ទំនិញ បានរាយការណ៍ថា អ្នកទិញ បានទិញទំនិញសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃក្នុងបរិមាណច្រើនដូចជា អង្ករ ប្រេងឆា មី ទឹកត្រី ក្រដាសជូត និងទឹកបរិសុទ្ធ ចាប់តាំងពីខែមុនដែលបណ្ដាលឱ្យមានការខ្វះខាត។ លោក Pun Paniangvait អ្នកគ្រប់គ្រងការិយាល័យប្រធានក្រុមហ៊ុន Thai President Foods (TFMAMA) ដែលជាក្រុមហ៊ុនផលិតមីម៉ាម៉ាបាននិយាយថា អ្នកលក់រាយបានបញ្ជាទិញមីម៉ាម៉ាក្នុងបរិមាណច្រើនក្នុងអំឡុងខែកក្កដា និងសីហានេះ។ លោកបានបន្តថា អ្នកប្រើប្រាស់បានស្តុកទុកក្នុងអំឡុងពេលរបាយការណ៍ប្រចាំថ្ងៃអំពីអត្រាឆ្លងខ្ពស់ និងការឆ្លងរាលដាលដល់រោងចក្រនិងមជ្ឈមណ្ឌលចែកចាយរបស់អ្នកលក់រាយមួយចំនួន។
- អាជីវកម្មអាជីវកម្ម August 13, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានសម្រេចអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវផ្សារចំនួន៣ រួមមាន៖ ផ្សារលើធំថ្មី ស្ថិតនៅក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ផ្សារកំពង់ក្តី២ ស្ថិតក្នុងឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប និងផ្សារដំដែក ស្ថិតនៅក្នុងភូមិដំដែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បន្ទាប់ពីផ្សារទាំង៣ខាងលើ បានបិទមួយរយៈកន្លងមក ដោយសារការឆ្លងរាលដាលជំងឺកូវីដ១៩។ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីសម្រេចស្ដីពីការបិទបញ្ចប់ការកំណត់ជា «តំបន់លឿងទុំ» ក្នុងភូមិសាស្រ្តសង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គុំ សង្កាត់គោកចក សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាបដូចជាងក្រោម៖ ប្រភព៖ ក្រសួងព័ត៌មាន
- អាជីវកម្មអាជីវកម្ម August 13, 2021 Khmernote
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងគោលបំណងដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទីផ្សារផលិតផល មៀនប៉ៃលិន ដែលកំពុងប្រឈមនឹងរបាំងភូតគាមអនាម័យ និងបញ្ហាប្រឈមនានា បង្កឡើងដោយការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ក្រសួងកសិកម្ម សូមអំពាវនាវដល់អ្នកនាំចេញគួរបង្វែរទិសដៅពីប្រទេសថៃទៅប្រទេសវៀតណាមវិញ ពីព្រោះកម្ពុជាបានបើកទីផ្សារ សម្រាប់ផ្លែមៀននេះរួចហើយ តាមរយៈការសម្រេចបាននូវការឯកភាពគ្នាលើលក្ខខណ្ឌតម្រូវការនាំចេញផ្លែមៀនកម្ពុជា ទៅកាន់ប្រទេស វៀតណាម។ ការណែនាំឱ្យអ្នកនាំចេញអនុវត្តដូច្នេះ ដោយសារ បញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ និងរបាំងភូតគាមអនាម័យ បានធ្វើឱ្យប្រទេសថៃបិទ មិនឱ្យនាំចូលមៀនប៉ៃលិនតាមច្រកព្រំដែន ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ផ្លែមៀនប៉ៃលិនជាប្រភេទទំនិញជាប់ កម្រិតកំណត់ ដែលតម្រូវឱ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជា ធ្វើសំណើសុំចរចាបើកទីផ្សារ ជាមួយសមត្ថកិច្ចភូតគាមអនាម័យនៃប្រទេសនាំចូល តាមរយៈការស្នើសុំវាយតម្លៃហានិភ័យសមាសភាពចង្រៃ










