- អាជីវកម្មអាជីវកម្ម August 18, 2021 Khmernote
អាជីវករលក់បន្លែ ត្រីសាច់ បង្អែមផ្លែឈើគ្រឿងទេស បាននាំគ្នាលក់ដង្ហែតាមចិញ្ចើមផ្លូវជាច្រើនកន្លែង និងស្នើសុំឲ្យអាជ្ញាធរពន្លឿន ការរៀបចំកន្លែងលក់ដូរឲ្យបានសមរម្យ និងឆាប់រហ័ស បន្ទាប់ពីអាជ្ញាធរបិទផ្សារ ចំនួន៣ទីតាំង រួមមាន ផ្សារកំពង់ធំ ផ្សារស្ទឹងសែន(ផ្សារចាស់) និងផ្សារក្បាលថ្នល់ (ផ្សារក្តីដូង) រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ខ្សែជំងឺកូវីដ.១៩ ក្នុងសហគមន៍។ ឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ បាន មានប្រសាសន៍ ឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ធំ បានគិតគូររួចរាល់ហើយ និងកំពុងស្វែងរកទីតាំងកន្លែងលក់ដូរជូនអាជីវករ ប៉ុន្តែទី១ ប្រឈមនៃការរកទីតាំង ហើយអាជ្ញាធរកំពុងតែស្វែងរក។ និងទី២ ក៏មិនអាចឲ្យបងប្អូន អាជីវករ លក់តាមចិត្តដែរ
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 17, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The nation បានឱ្យដឹងថា មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ (CCSA) កាលពីថ្ងៃច័ន្ទបានពង្រីកវិធានការបិទខ្ទប់សម្រាប់ទីក្រុងបាងកក និងខេត្តចំនួន ២៨ ផ្សេងទៀតរហូតដល់ចុងខែសីហា។ អ្នកនាំពាក្យ (CCSA) លោកវេជ្ជបណ្ឌិត Taweesin Visanuyothin បាននិយាយថា ទោះយ៉ាងណាក៏ដោយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនៅក្នុងផ្សារទំនើបត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ។ ក្នុងកិច្ចប្រជុំ CCSA នៅថ្ងៃអង្គារនេះ ដែលដឹកនាំដោយនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ក៏បានសំរេចបង្កើនការធ្វើតេស្តតាមដាន និងវិធានការដាក់នៅដាច់ដោយឡែក តាមរយៈឧបករណ៍តេស្តអង់ទីហ្សែនរហ័ស (ATK) នៅទីក្រុងបាងកក និងតំបន់ជុំវិញ និងបុគ្គលិកបន្ថែមទៀតដើម្បីរៀបចំការដាក់ដោយឡែកនៅតាមផ្ទះ សហគមន៍ ឬមន្ទីរពេទ្យ។ ទន្ទឹមនឹងនេះវិធានការ
- BoostrongBoostrong August 17, 2021 Khmernote
មិនធម្មតាមែន ងាយៗ ផុយៗ មិនទាំងអស់អីច្រើនផង គ្រាន់តែតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយតែមួយភ្លែតសោះ ក៏បានឈ្នះមាស១តម្លឹងយ៉ាងផុយដែរ។ អបអរសាទរអ្នកស្រីអេង អឿន ដែលបានតេចូលឈ្នះមាស១តម្លឹង និងបានឡើងមកទទួលផ្ទាល់នៅលើឆាកប៊ូសស្រ្តងកាលពីថ្ងៃសៅរ៍ ទី១៤ ខែសីហា ម៉ោង 11: 00 ព្រឹក នៅស្ថានីយទូរទស្សន៍ CTN ។ ជាក់ស្តែងអ្នកតេចូលកាលពីថ្ងៃទី 05 ខែ មិថុនា ឆ្នាំ 2021 មានឈ្មោះថា អ្នកស្រីអេង អឿន ជាអ្នកខេត្តកណ្តាល បានតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយហើយបានឆ្លើយសំនួរបានត្រឹមត្រូវ ឆ្លងដល់វគ្គជ្រើសរើសប្រអប់ប៊ូសស្រ្តងចំនួន 5 ក្នុងចំណោមប្រអប់ជាតួអក្សរ BOOSTRONG
- អាជីវកម្មអាជីវកម្ម August 17, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានមននេះបន្តិចបានឱ្យដឹងថា យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រមូលទិញនូវកសិផលរបស់ប្រជាកសិករ គឺផ្លែមៀន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាង។ ដូច្នេះសូមប្រជាកសិករដែរមានផល្លានុផល ផ្លែមៀន សូមទំនាក់ទំនងមកក្រុមការងាររបស់ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងចាប់ផ្តើមទទួលទិញពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះតទៅ។ ទីកន្លែងទទួលទិញ ៖ ក្នុងសាលាខេត្តបាត់ដំបង
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 17, 2021 Khmernote
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា នៅក្នុងការប្រយុទ្ធ ប្រឆំាងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានបញ្ចេញថវិកាអន្តរាគមន៍ក្នុងទំហំប្រមាណ៧១៩លានដុល្លារ ដើម្បីការពារអាយុជីវិតពលរដ្ឋ រក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងការទ្រទ្រង់សកម្មភាពអាជីវកម្ម ប៉ុន្តែដោយសារមានព្រឹត្តិការណ៍២០កុម្ភៈ ទំហំថវិកាសម្រាប់ អន្តរាគមន៍កូវីដ១៩ អាចមានដល់១.៤៥៤ លានដុល្លារ។ ថ្លែងទៅកាន់សមាជិក សមាជិកាសភានៅក្នុងសិក្ខាសាលាស្តីពីការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយ ហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ ពីចម្ងាយ នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា គ្រាន់តែការចំណាយទៅលើកម្មវិធីទប់ស្កាត់ និង ព្យាបាលជំងឺកូវីដ១៩
- អាជីវកម្មអាជីវកម្ម August 17, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា សិប្បកម្មផលិតស្បែកជើងដោយដៃមួយកន្លែងនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល កំពុងមានទីផ្សារល្អ និងទទួលបាន ការគាំទ្រពីប្រជាពលរដ្ឋ ខណៈដែលបច្ចុប្បនុ្នការកែឆ្នៃស្បែកជើងដោយដៃមិនសូវមានអ្នកផលិត។ លោកស្រី ហួនផល្លី ម្ចាស់អាជីវកម្មផលិតស្បែកជើង ស្ថិតនៅក្នុងភូមិ ព្រែកក្របៅទី៣ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រីបានចាប់ប្រកបរបរផលិតស្បែកជើងនេះ អស់រយៈពេលជាង៩ឆ្នាំមកហើយ ដើម្បីបំពេញ តម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជធានី និងខេត្តផ្សេងៗទៀត ខណៈដែលមានអតិថិជនខ្លះ បានចុះទៅ កុម្មង់ដល់ផ្ទះតែម្តង ។ លោកស្រីបន្តថា សម្រាប់ស្បែកជើងផលិតដោយដៃនេះ គឺផ្ដោតលើការយកស្បែកគោ និងស្បែកជ្រូកមកផលិត និងបានសម្រិតសម្រាំង យកគុណភាពជាចម្បង។ លោកស្រីបានបន្ថែមថា មូលហេតុដែលលោកស្រីចាប់យករបរនេះ
- ទេសចរណ៍ទេសចរណ៍ August 17, 2021 Khmernote
ទីក្រុង ដាណាង ដែលជាទីក្រុងដ៏ធំមួយ និងជាតំបន់ទេសចរណ៍ដ៍ទាក់ទាញ ហើយល្បីល្បាញរបស់វៀតណាម បានប្រែក្លាយមកជាទីក្រុងមានភាពស្ងាត់ជ្រងំ លែងមានភ្ញៀវទេសចរ ឬ សូម្បីតែប្រជាជនធ្វើដំណើរ ខណៈទីក្រុងនេះត្រូវរាតត្បាតដោយវីរុសកូវីដ-១៩។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា កាលពីច័ន្ទមកទទល់ពេលនេះ ទីក្រុងដាណាង មានសភាពស្ងប់ស្ងាត់ខ្លាំង ស្ទើរតែគ្មាននរណាម្នាក់ចេញមកគ្រៅ ដោយសារតែអ្នកស្រុកត្រូវតម្រូវឱ្យស្នាក់នៅផ្ទះ។ សារព័ត៌មានដដែលបានឱ្យដឹងថា ទីក្រុងដាណាងបានចាប់ផ្តើមដាក់ចេញវិធានការរក្សាគម្លាតក្នុងសង្គមរយៈពេល ៧ ថ្ងៃដោយចាប់ផ្តើមពីម៉ោង ៨ ព្រឹកថ្ងៃច័ន្ទ ដោយស្ទើរតែគ្រប់សកម្មភាពទាំងអស់ត្រូវបានផ្អាក ដើម្បីទប់ស្កាត់ការគំរាមកំហែងនៃវីរុសកូរ៉ូណារលកថ្មី។ ជាមួយគ្នានេះ ទិដ្ឋភាពនៅក្នុងទីក្រុងភាគច្រើនមានតែឡានពេទ្យ សង្រ្គោះបន្ទាន់ ឡានរបស់ប៉ូលីសនិងកងកម្លាំងផ្សេងទៀតដែលធ្វើការងារសំខាន់ដូចជា ការដឹកជញ្ជូនទំនិញនិងថ្នាំពេទ្យតែប៉ុណ្ណោះ។ លើសពីនេះមន្រ្តីប៉ូលីសទីក្រុងដាណាង ត្រូវបានបញ្ជូនទៅល្បាតតាមដងផ្លូវដើម្បីឱ្យប្រាកដថា គ្មាននរណាម្នាក់ចេញទៅក្រៅ
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 17, 2021 Khmernote
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសជួយទិញផ្លែមៀនប៉ៃលិន ចំនួន១តោនពីប្រជាកសិករនៅខេត្តបាត់ដំបង ដើម្បីជាការរួមចំណែកជួយលើកកម្ពស់ទីផ្សារក្នុងស្រុក ដែលជាផលិតផលរបស់ខ្មែរ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ។ ក្នុងការអនុញ្ញាតឱ្យលោក ឌិន សុមេធារិទ្ធ ប្រធានក្លឹបសេដ្ឋធុរជន និងជាស្ថាបនិកភូមិផ្កា ត្រកួន និងសហការី ចូលជួប សម្តែងការគួរសម និងប្រគល់អំណោយជាផ្លែមៀនប៉ៃលិន ៥០០គីឡូក្រាម នាព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជួយទិញផ្លែមៀនប៉ៃលិន ចំនួន










