ព័ត៌មានចុងក្រោយ
  • ប្រជាកសិករដាំផ្សិតត្រចៀក កណ្ដុរស្រុកថ្មបាំងចែករំលែកបទពិសោធន៍ការបណ្ដុះផ្សិតទទួលបានទិន្នផលខ្ពស់ ខណៈដំណាំនេះមិនសូវជាមានអ្នកដាំដុះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 20, 2021 Khmernote

    ប្រជាកសិករដាំផ្សិតត្រចៀកកណ្ដុរ ស្រុកថ្មបាំង បានចែករំលែកបទពិសោធន៍ការបណ្ដុះផ្សិតឲ្យទទួលបានទិន្នផលខ្ពស់ ដល់កសិករដទៃទៀត ខណៈដំណាំនេះមិនសូវជាមានអ្នកដាំដុះ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។ លោក ម៉ានិត ប្រជាកសិករដាំ ផ្សិតត្រចៀកកណ្ដុរ រស់នៅក្នុងភូមិគគីជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្ដកោះកុង បានប្រាប់វិទ្យុជាតិកម្ពុជាថា ដំណំាផ្សិតត្រចៀកកណ្ដុរ នៅក្នុងស្រុកនេះ កំពុងប្រមូលផលបានច្រើន សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់រាជធានី-ខេត្តផ្សេងៗផង ខណៈដែលឈ្នួញខ្លះ បានចុះទៅទិញដល់កន្លែងតែម្តង។ លោកបន្ថែមថា ផ្សិតត្រចៀកកណ្ដុរ ស្រុកថ្មបាំងនេះ វាគឺជាប្រភេទដំណាំធម្មជាតិ ដែលមិនមានប្រើប្រាស់ជីគីមីអ្វីទេ សំខាន់គឺវាមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាពរាងកាយមនុស្ស ពីព្រោះផ្សិតត្រចៀកកណ្ដុរ បានជួយកាត់បន្ថយហានិភ័យសសៃឈាមបេះដូង

  • ទីក្រុងហាណូយ អនុញ្ញាតឱ្យបើកផ្សារលក់ដុំ ១ កន្លែងឡើងវិញ ក្រោយបិទអស់ពេលជិត១ខែ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 20, 2021 Khmernote

    ផ្សារលក់ដុំ ១ ក្នុងចំណោមផ្សារចំនួន ៤ នៅទីក្រុងហាណូយ ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញនៅថ្ងៃសុក្រនេះ បន្ទាប់ពីបិទជិតមួយខែដោយសារវិធានការគម្លាតសង្គម។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ផ្សារលក់ដុំភាគខាងត្បូងក្រុងដែលស្ថិតក្នុងស្រុក Hoang Mai បានបើកដំណើរការឡើងវិញនៅពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ ដោយមានអ្នកលក់ប្រហែល ២៥០ នាក់ដែលជាចំនួនពាក់កណ្តាលនៃចំនួនអ្នកលក់សរុប។ សារព័ត៌មានដដែលបានឱ្យដឹងបន្ថែមថា អ្នកដឹកទំនិញក្នុងផ្សារនេះ ត្រូវយកលេខកូដ QR ផ្តល់នូវព័ត៌មានលម្អិតពីការបាញ់សម្លាប់មេរោគមុនចូលទីផ្សារ ខណៈអ្នកលក់នីមួយៗត្រូវមានកូដ QR ផ្ទាល់ខ្លួន ដែលត្រូវនឹងអត្តសញ្ញាណរបស់ពួកគេ ជាមួយនឹងការធ្វើតេស្តជាប្រចាំក្នុងផ្សារ និងយ៉ាងហោចណាស់បានចាក់វ៉ាក់សាំង ១ដូសរួចរាល់។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋដែលមានប័ណ្ណទិញទំនិញ ទើបត្រូវបានអនុញ្ញាតឱ្យចូលក្នុងផ្សារ ខណៈមានតែទំនិញចាំបាច់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យលក់ក្នុងនោះមានដូចជា

  • ប្រជាកសិករម្ចាស់ចម្ការផ្លែមៀន ក្នុងខេត្ដបាត់ដំបង សំណូមពរសុំឱ្យរាជរដ្ឋាភិបាល បង្កើត​រោងចក្រកែច្នៃកសិផលក្នុងស្រុក ដើម្បីធានាការដាំដុះ និងមានទីផ្សារយូរអង្វែង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 20, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា បងប្អូនប្រជាកសិករម្ចាស់ចម្ការផ្លែមៀន (តាង៉ែន) នៅក្នុងឃុំ រស្មីសង្ហា ស្រុករតនៈមណ្ឌល ខេត្ដបាត់ដំបងបានត្អូចត្អែថា បច្ចុប្បន្ននេះ កសិផលផ្លែតាង៉ែន របស់ខ្លួនបានជួប​បញ្ហាគ្មាន​ទីផ្សារ គ្មានការប្រមូលទិញពីឈ្មួញ ធ្វើឱ្យបាត់បង់នូវទុនរបស់ខ្លួនក្នុងការផលិត។ បងប្អូន​ប្រជាកសិករដែលជាម្ចាស់ចម្ការទាំងនោះក៏បានសំណូមពរ សុំឱ្យរាជរដ្ឋាភិបាលជួយរក​ទីផ្សារ​ក្រៅប្រទេសដោយផ្ទាល់ និងបង្កើតរោងចក្រកែច្នៃកសិផលក្នុងស្រុក ដើម្បីជួយ​ដល់ជីវភាពប្រជាកសិករ និងធានាដល់ការដាំដុះបានយូរអង្វែង។ ការស្នើសុំរបស់​បងប្អូន​កសិករនេះ បានលើកឡើងក្នុងឱកាសជួបជាមួយឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្ដី និងឯកឧត្តម​អភិបាល​ខេត្តបាត់ដំបង រួមនឹងអង្គភាពជំនាញមួយចំនួនទៀត ដែលបានចុះជួយប្រមូល​ទិញផ្លែ​មៀន (តាង៉ែន) របស់បងប្អូនប្រជាកសិករជាម្ចាស់ចម្ការដោយផ្ទាល់ ក្នុងភូមិសាស្រ្ត ភូមិ​ពេជ្រចង្វា ឃុំរស្មីសង្ហា ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី១៩

  • ផ្លូវជាតិចំនួន ៣ខ្សែ នឹងត្រូវលើក កម្ពស់គុណភាពទៅជាផ្លូវបេតុងកៅស៊ូ AC សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 20, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ផ្លូវជាតិចំនួន ៣ខ្សែបន្ថែមទៀត នឹងត្រូវលើកកម្ពស់គុណភាពពី ផ្លូវកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) ដើម្បីបង្កើនភាពធន់ទៅនឹងអាកាសធាតុ និងទ្រទម្ងន់នៃការដឹកជញ្ជូនប្រចាំថ្ងៃ។ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិចំនួន ៣ខ្សែនោះ គឺមានផ្លូវជាតិលេខ៤១ តភ្ជាប់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៣១ តភ្ជាប់ផ្លូវជាតិលេខ ៣ទៅស្រុកកំពង់ត្រាច, និងផ្លូវជាតិលេខ៣៣ តភ្ជាប់ពីខេត្តកែប ទៅស្រុកកំពង់ត្រាច។ ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ កាលពីថ្ងៃទី១៩ ខែសីហាម្សិលមិញ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល

  • ថៃ ព្រួយបារម្ភលើវិស័យផលិតកម្ម ដែលកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ ខណៈក្នុង១ថ្ងៃ មានរោងចក្រចំនួន ១៣ ត្រូវបានរាតត្បាត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 20, 2021 Khmernote

    ក្រសួងឧស្សាហកម្មថៃ បានឱ្យដឹងថា ជំងឺកូវីដ-១៩ បានរីករាលដាលដល់វិស័យផលិតកម្មក្នុងអត្រា គួរឱ្យព្រួយបារម្ភ ខណៈជំងឺឆ្លងនេះបានរាតត្បាតក្នុងរោងចក្រចំនួន ១៣ ក្នុងមួយថ្ងៃ ហើយរោងចក្រក្នុងឧស្សាហកម្មម្ហូបអាហារ និងអេឡិចត្រូនិចរាតត្បាតខ្លាំងជាងគេ។ បើយោងតាម ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់ការស្ទង់មតិចុងក្រោយមួយស្តីពីរោងចក្រចំនួន ៧៤៩ នៅក្នុងខេត្តចំនួន ៦២ នៅចន្លោះថ្ងៃទី ១ ខែមេសាដល់ថ្ងៃទី ១៧ ខែសីហា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់ការស្ទង់មតិចុងក្រោយមួយស្តីពីរោងចក្រចំនួន ៧៤៩ នៅក្នុងខេត្តចំនួន ៦២ នៅចន្លោះថ្ងៃទី ១ ខែមេសាដល់ថ្ងៃទី ១៧ ខែសីហា។ ជាមួយគ្នានេះ ក្រសួងបានរកឃើញការឆ្លងថ្មីនៅក្នុងរោងចក្រចំនួន ១៣ និងកម្មករប្រមាណ ៨០០

  • កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបាន ១០០ភាគរយហើយ ដែលគ្រោងនឹងធ្វើពិធីប្រគល់-ទទួលនាខែតុលាឆ្នាំ២០២១នេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 20, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រួងព័ត៌មានបានឱ្យដឹងថា កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនបានសាងសង់រួចរាល់ ១០០%ហើយ ស្របពេលដែលគម្រោងពិធីប្រគល់ និងទទួលសមិទ្ធផលសំណង់កីឡាជាប្រវត្តិសាស្ត្រនេះគ្រោងធ្វើឡើងនៅខែតុលា ឆ្នាំ២០២១។ នេះជាការបញ្ជាក់ជូនពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ ឯកឧត្តមអគ្គលេខាធិការមានប្រសាសន៍ថា ក្រោយពីទទួលបានការអនុញ្ញាតពីឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ដើម្បីចុះពិនិត្យស្ថានភាពមួយចំនួន នៃការត្រៀមរៀបចំការបោះជំរុំហ្វឹកហាត់ក្រុមជម្រើសជាតិទ្រង់ទ្រាយធំ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ពិសេសពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធលម្អិត ទាំងក្នុង និងក្រៅជុំវិញពហុកីឡដ្ឋានដ៏ធំស្កឹមស្កៃ។ ឯកឧត្តម វ៉ាត់

  • វ៉ាវ! នៅតែផ្ទះសោះ ក៏អាចឈ្នះមាស ១តម្លឹង ពីប៊ូសស្រ្តងដែរ Boostrong
    Boostrong
    Boostrong August 19, 2021 Khmernote

    សំណាងមើលមិនឃើញមែន! លោកអ៊ុង វិរៈ ជាអ្នកដើមកំណើតនៅខេត្តកំពង់ចាម បានឈ្នះមាស១តម្លឹងពីប៊ូសស្រ្តង។ ដោយគ្រាន់តែនៅផ្ទះ រួចតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ក៏បានឈ្នះមាស១តម្លឹងដែរ និងបានឡើងមកទទួលផ្ទាល់នៅលើឆាកប៊ូសស្រ្តងកាលពីថ្ងៃសៅរ៍ ទី១៤ ខែសីហា ម៉ោង ០៤: ៣០ ល្ងាច នៅស្ថានីយទូរទស្សន៍ PNN ។ លោកអ៊ុង វីរៈ បានតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ កាលពីថ្ងៃទី 17 ខែ កក្កដា ឆ្នាំ 2021 ហើយបានបើកប្រអប់ទាំង៥ ក្នុងចំណោមប្រអប់ជាតួអក្សរ BOOSTRONG ចំនួន 9 ដែលលោកបានជ្រើសរើសរួច ឃើញសុទ្ធតែជាមេដាយមាសទាំង

  • ចំនួនភ្ញៀវទេសចរបរទេស ដែលបានទៅទស្សនាប្រទេសជប៉ុន នៅតែស្ថិតក្នុងកម្រិតទាបបំផុត ដោយជំងឺកូវីដ-១៩ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ August 19, 2021 Khmernote

    ចំនួនភ្ញៀវទេសចរបរទេស ដែលបានទៅទស្សនាប្រទេសជប៉ុនក្នុងខែកក្កដា ឆ្នាំ២០២១នេះ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនជាង ៥១,០០០នាក់។ តួលេខនេះ គឺកើនឡើងពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងត្រូវបានសន្មត់ថា ភ្ញៀវទេសចរសុទ្ធសឹងតែជាអ្នកមកចូលរួមកីឡាអូឡាំពិកតូក្យូ។ ប៉ុន្តែបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពី ២ឆ្នាំមុន ពោលគឺនៅឆ្នាំ ២០១៩ ចំនួនអ្នកទស្សនាបានធ្លាក់ចុះ ៩៨% ហើយនៅតែស្ថិតក្នុងកម្រិតទាបបំផុតដដែល។ អង្គការទេសចរណ៍ជាតិជប៉ុននិយាយថា អ្នកទេសចរបរទេសប្រមាណ ៥១,១០០នាក់ បានមកទស្សនាប្រទេសជប៉ុននៅក្នុងខែកក្កដាដែលភាគច្រើនជាអត្តពលិក និងមន្រ្តីចូលរួមព្រឹត្តិការណ៍អូឡាំពិកតូក្យូ។ ជាមួយគ្នានេះ កាលពីឆ្នាំមុនតួលេខនេះមានត្រឹមតែប្រមាណ ៣,៧០០ ប៉ុណ្ណោះសម្រាប់រយៈពេលដូចគ្នា។ គួរឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានដាក់កំហិតទាំងស្រុងចំពោះការចូលរបស់ជនបរទេសក្នុងប្រទេសជប៉ុន លើកលែងតែកាលៈទេសៈពិសេសដូចជា ការចូលរបស់ជនបរទេសដែលត្រូវស្នាក់នៅប្រទេសជប៉ុន ឬអ្នកដែលត្រូវទៅដើម្បីចូលរួមពិធីបុណ្យសពរបស់សាច់ញាតិ៕ អត្ថបទ៖ លីនី ប្រភព៖