- សេដ្ឋកិច្ចសេដ្ឋកិច្ច August 17, 2021 Khmernote
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា នៅក្នុងការប្រយុទ្ធ ប្រឆំាងជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានបញ្ចេញថវិកាអន្តរាគមន៍ក្នុងទំហំប្រមាណ៧១៩លានដុល្លារ ដើម្បីការពារអាយុជីវិតពលរដ្ឋ រក្សាលំនឹងជីវភាពប្រជាពលរដ្ឋ និងការទ្រទ្រង់សកម្មភាពអាជីវកម្ម ប៉ុន្តែដោយសារមានព្រឹត្តិការណ៍២០កុម្ភៈ ទំហំថវិកាសម្រាប់ អន្តរាគមន៍កូវីដ១៩ អាចមានដល់១.៤៥៤ លានដុល្លារ។ ថ្លែងទៅកាន់សមាជិក សមាជិកាសភានៅក្នុងសិក្ខាសាលាស្តីពីការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយ ហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ ពីចម្ងាយ នៅព្រឹកថ្ងៃទី១៧ ខែសីហានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា គ្រាន់តែការចំណាយទៅលើកម្មវិធីទប់ស្កាត់ និង ព្យាបាលជំងឺកូវីដ១៩
- អាជីវកម្មអាជីវកម្ម August 17, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា សិប្បកម្មផលិតស្បែកជើងដោយដៃមួយកន្លែងនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល កំពុងមានទីផ្សារល្អ និងទទួលបាន ការគាំទ្រពីប្រជាពលរដ្ឋ ខណៈដែលបច្ចុប្បនុ្នការកែឆ្នៃស្បែកជើងដោយដៃមិនសូវមានអ្នកផលិត។ លោកស្រី ហួនផល្លី ម្ចាស់អាជីវកម្មផលិតស្បែកជើង ស្ថិតនៅក្នុងភូមិ ព្រែកក្របៅទី៣ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រីបានចាប់ប្រកបរបរផលិតស្បែកជើងនេះ អស់រយៈពេលជាង៩ឆ្នាំមកហើយ ដើម្បីបំពេញ តម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជធានី និងខេត្តផ្សេងៗទៀត ខណៈដែលមានអតិថិជនខ្លះ បានចុះទៅ កុម្មង់ដល់ផ្ទះតែម្តង ។ លោកស្រីបន្តថា សម្រាប់ស្បែកជើងផលិតដោយដៃនេះ គឺផ្ដោតលើការយកស្បែកគោ និងស្បែកជ្រូកមកផលិត និងបានសម្រិតសម្រាំង យកគុណភាពជាចម្បង។ លោកស្រីបានបន្ថែមថា មូលហេតុដែលលោកស្រីចាប់យករបរនេះ
- ទេសចរណ៍ទេសចរណ៍ August 17, 2021 Khmernote
ទីក្រុង ដាណាង ដែលជាទីក្រុងដ៏ធំមួយ និងជាតំបន់ទេសចរណ៍ដ៍ទាក់ទាញ ហើយល្បីល្បាញរបស់វៀតណាម បានប្រែក្លាយមកជាទីក្រុងមានភាពស្ងាត់ជ្រងំ លែងមានភ្ញៀវទេសចរ ឬ សូម្បីតែប្រជាជនធ្វើដំណើរ ខណៈទីក្រុងនេះត្រូវរាតត្បាតដោយវីរុសកូវីដ-១៩។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា កាលពីច័ន្ទមកទទល់ពេលនេះ ទីក្រុងដាណាង មានសភាពស្ងប់ស្ងាត់ខ្លាំង ស្ទើរតែគ្មាននរណាម្នាក់ចេញមកគ្រៅ ដោយសារតែអ្នកស្រុកត្រូវតម្រូវឱ្យស្នាក់នៅផ្ទះ។ សារព័ត៌មានដដែលបានឱ្យដឹងថា ទីក្រុងដាណាងបានចាប់ផ្តើមដាក់ចេញវិធានការរក្សាគម្លាតក្នុងសង្គមរយៈពេល ៧ ថ្ងៃដោយចាប់ផ្តើមពីម៉ោង ៨ ព្រឹកថ្ងៃច័ន្ទ ដោយស្ទើរតែគ្រប់សកម្មភាពទាំងអស់ត្រូវបានផ្អាក ដើម្បីទប់ស្កាត់ការគំរាមកំហែងនៃវីរុសកូរ៉ូណារលកថ្មី។ ជាមួយគ្នានេះ ទិដ្ឋភាពនៅក្នុងទីក្រុងភាគច្រើនមានតែឡានពេទ្យ សង្រ្គោះបន្ទាន់ ឡានរបស់ប៉ូលីសនិងកងកម្លាំងផ្សេងទៀតដែលធ្វើការងារសំខាន់ដូចជា ការដឹកជញ្ជូនទំនិញនិងថ្នាំពេទ្យតែប៉ុណ្ណោះ។ លើសពីនេះមន្រ្តីប៉ូលីសទីក្រុងដាណាង ត្រូវបានបញ្ជូនទៅល្បាតតាមដងផ្លូវដើម្បីឱ្យប្រាកដថា គ្មាននរណាម្នាក់ចេញទៅក្រៅ
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 17, 2021 Khmernote
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសជួយទិញផ្លែមៀនប៉ៃលិន ចំនួន១តោនពីប្រជាកសិករនៅខេត្តបាត់ដំបង ដើម្បីជាការរួមចំណែកជួយលើកកម្ពស់ទីផ្សារក្នុងស្រុក ដែលជាផលិតផលរបស់ខ្មែរ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ។ ក្នុងការអនុញ្ញាតឱ្យលោក ឌិន សុមេធារិទ្ធ ប្រធានក្លឹបសេដ្ឋធុរជន និងជាស្ថាបនិកភូមិផ្កា ត្រកួន និងសហការី ចូលជួប សម្តែងការគួរសម និងប្រគល់អំណោយជាផ្លែមៀនប៉ៃលិន ៥០០គីឡូក្រាម នាព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជួយទិញផ្លែមៀនប៉ៃលិន ចំនួន
- អាជីវកម្មអាជីវកម្ម August 16, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កសិករមួយរូបរស់នៅក្នុងខេត្តឧត្តរមានជ័យ ទើបបញ្ចប់ការងារប្រមូលផល ដំណាំត្រសក់ផ្អែម លក់ទៅកាន់ទីផ្សារដោយបានផលគាប់ប្រសើរ និងមានតម្លៃសមរម្យ។ ផ្តើមចេញពីមុខរបរស៊ីឈ្នួលដាំត្រសក់ឱ្យគេ ទទួលបានទិន្នផលខ្ពស់ ក៏សម្រេចចិត្ត ងាកមកចាប់ផ្តើមការងារដាំដុះដោយខ្លួនឯងផ្ទាល់ លោកសង សុភ័ក្រ អាយុ៣៥ឆ្នាំ ជាកសិករមួយរូប រស់នៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា លោកចាប់យក មុខរបរដាំដំណាំត្រសក់ផ្អែមលក់ រយៈពេលជាង៣ឆ្នាំមកហើយ ដោយបច្ចុប្បន្ន មានដាំត្រសក់ផ្អែមវិលជុំ និងទើបបញ្ចប់ការងារប្រមូលផលត្រសក់នេះបានចំនួន២ថ្ងៃប៉ុណ្ណោះ។ លោកបន្តថា ត្រសក់ផ្អែមដែលបានដាំនេះ មានទំហំផ្ទៃដីកន្លះហិកតា ប្រមូលផលមកវិញបានជិត៥តោន អាចលក់ចេញបានតម្លៃ៣០០០ រៀលក្នុងមួយគីឡូក្រាម និងមិនមានបញ្ហាប្រឈមរឿងលក់ចេញឡើយ ព្រោះថាលោកសម្រេចចិត្តជ្រើសរើសការដាំលក្ខណៈជាបណ្តុំ បែង
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 16, 2021 Khmernote
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលថ្មីៗនេះបានអះអាងថា កញ្ញា រូរី សាជី ( Ruri Saji) Miss Grand Japan 2020 ជប៉ុន បាននិងកំពុងតែជួយផ្សព្វផ្សាយផលិតផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដល់ប្រជាជនជប៉ុននៅក្នុងទីផ្សារប្រទេសជប៉ុន។ នេះបើយោងតាមបទយកការណ៍ដែលចេញដោយក្រសួងព័ត៌មាន។ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងក្តីសង្ឃឹមថាគ្រាប់ស្វាយចន្ទីរបស់កម្ពុជានឹងកាន់តែមានប្រជាប្រិយភាពនៅលើទីផ្សារប្រទេសជប៉ុន បន្ទាប់ពីបានការជួយផ្សព្វផ្សាយពីបវកញ្ញាជប៉ុនសម្រាប់កម្មវិធី Miss Grand Japan 2020 ។ ឯកឧត្តមបានបញ្ជាក់កាលពីពេលថ្មីៗនេះថា “សកម្មភាពផ្សព្វផ្សាយផលិផលគ្រាប់ស្វាយចន្ទីកម្ពុជា កំពុងធ្វើឡើងនៅក្នុងប្រព័ន្ធទីផ្សារជប៉ុន
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 16, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចសាងសង់អគារមន្ទីរពិសោធន៍វិស័យសំណង់មានទំហំសរុប ១៨ម៉ែត្រគុណនឹង ២៥ម៉ែត្រ និងកម្ពស់ ២ជាន់ បន្ទាប់ពីទទួលជំនួយឥតសំណងពីសាធារណរដ្ឋកូរ៉េចំនួន ៥៨ម៉ឺនដុល្លារអាមេរិក។ ថ្លែងក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារមន្ទីរពិសោធន៍ដែលធ្វើឡើងដើម្បីគាំទ្រដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែសីហា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការសាងសង់អគារមន្ទីរពិសោធន៍នេះ នឹងបម្រើដល់ការសិក្សាស្រាវជ្រាវ និងពិសោធន៍ វត្ថុធាតុដើមផ្លូវថ្នល់ផង និងជួយដល់ការបណ្តុះបណ្តាលធនធានវិស្វករ និងមន្ត្រីបច្ចេកទេសជាន់ខ្ពស់របស់វិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូនផង។ ឯកឧត្តមទេសរដ្ឋមន្ត្រីបន្តថា បច្ចុប្បន្ននិស្សិតជំនាន់ទី១
- ទេសចរណ៍ទេសចរណ៍ August 16, 2021 Khmernote
យោងតាមលោក Thanusak Pheungdet សភាពាណិជ្ជកម្មថៃ បានឱ្យដឹងកាលពីចុងសប្ដាហ៍មុនថា កម្មវិធី «Phuket sandbox» បានទាក់ទាញភ្ញៀវទេសចរបរទេសជាង ១៩,០០០ នាក់និងបង្កើតចំណូលជាង ១ពាន់លានបាតសម្រាប់ខេត្តនេះ។ លោកបានបន្តថា ភ្ញៀវទេសចរបរទេសប្រហែល ៤,០០០ នាក់បានត្រលប់ទៅផ្ទះវិញហើយ ខណៈប្រហែល ១៥,០០០នាក់កំពុងស្នាក់នៅភូកេត ដោយស្នាក់នៅក្នុងសណ្ឋាគារពី ៧,០០០ ទៅ ៨,០០០ បន្ទប់ និងបានបង្កើតចំណូលជាង ១ ពាន់លានបាត (ប្រមាណ ៣០លានដុល្លារ) សម្រាប់អាជីវកម្មក្នុងស្រុក។ ជាមួយគ្នានេះ លោកបានបន្ថែមថា សហគ្រិននៅភូកេតមានគម្រោងរៀបចំសកម្មភាពផ្សេងៗដើម្បីទាក់ទាញភ្ញៀវបរទេសក្រៅពីភ្ញៀវទេសចរបែបកម្សាន្តដូចជា ព្រឹត្តិការណ៍កីឡា សន្និបាត










