ព្រោះតែចង់ស្ដារសេដ្ឋកិច្ចឡើងវិញ ហ្វីលីពីនសុខចិត្តបន្ធូរបន្ថយការរឹតត្បិតជំងឺកូវីដ-១៩ ទាំងដែលស្ថានភាពឆ្លងកាន់តែអាក្រក់ឡើងៗ
សេដ្ឋកិច្ច September 8, 2021 Khmernote

ប្រទេសហ្វីលីពីន កំពុងបន្ធូរបន្ថយការរឹតត្បិតជំងឺកូវីដ-១៩ នៅទីក្រុងម៉ានីល ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ចំពេលស្ថានភាពឆ្លងនៅក្នុងប្រទេសកាន់តែអាក្រក់ឡើងៗ។ បើតាមមន្រ្តីប្រចាំទីក្រុងបានឱ្យដឹងថា ការផ្លាស់ប្តូរដែលចាប់ផ្តើមនៅថ្ងៃពុធនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនជាច្រើនដំណើរការជាធម្មតា ហើយភោជនីយដ្ឋានក៏នឹងបើកឡើងវិញដែរ ប៉ុន្តែចំនួនអ្នកទទួលទានអាហារនៅក្នុងភោជនីយដ្ឋានត្រូវបានកំណត់។

គួរបញ្ជាក់ថា តំបន់រដ្ឋធានីបានស្ថិតនៅក្រោមការបិទទ្វារចាប់តាំងពីដើមខែសីហា ហើយបច្ចុប្បន្ននេះ រដ្ឋាភិបាលនិយាយថា ខ្លួននឹងអនុវត្តការចាក់សោរតាមមូលដ្ឋានដែលបានកំណត់ដូចជា ផ្លូវ ឬសហគមន៍វិញ។ ជាមួយគ្នានេះដែរ ករណីប្រចាំថ្ងៃនៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ ២២,៤០០ ករណីកាលពីថ្ងៃច័ន្ទ ស្របពេលដែលភាពអត់ការងារធ្វើកំពុងកើនឡើងផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk