- អាជីវកម្មអាជីវកម្ម August 27, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប នៅតែបន្តមុខរបរធ្វើអង្រឹងពីកំប្លោកសម្រាប់លក់ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ទោះបីជាបច្ចុប្បន្នជួបប្រទះបញ្ហាប្រឈម ក្នុងការលក់ចេញខ្លះៗក៏ដោយ។ អ្នកស្រីសន សុភា អាយុ៥០ ឆ្នាំ រស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាបបានឱ្យដឹងថា អ្នកស្រីចាប់យកមុខរបរធ្វើអង្រឹងពីកំប្លោកលក់ រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ដោយសារអ្នកស្រីយល់ថា អង្រឹងផលិតពីកំប្លោក ជាផលិតផលក្នុងស្រុក ដែលមានភាពងាយស្រួលក្នុងការរកមកផលិតជាអង្រឹង សម្រាប់ជូនអតិថិជន។ អ្នកស្រីបន្តថា ទម្រាំអាចផលិតបានជាអង្រឹងមួយៗ មិនងាយស្រួលប៉ុន្មានឡើយ ព្រោះត្រូវចំណាយពេលវេលាទៅកាប់ កំប្លោក នៅតាមបឹង មកហាលថ្ងៃឱ្យស្ងួតពី ៣ថ្ងៃទៅ៥ថ្ងៃ ទើបយកមកវិញជាអង្រឹង ដោយត្រូវចំណាយពេលវេលាបន្ថែមយ៉ាងហោចណាស់ ៣ថ្ងៃទៀត
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 27, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា តាមប្រសាសន៍របស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រោងចក្រកាត់ដេរ ចំនួន២០ បន្ថែមទៀត គ្រោងនឹងបើកដំណើរការ ក្នុងខេត្តកំពង់ស្ពឺ ដែលនឹងផ្ដល់ឱកាសការងាររាប់ពាន់កន្លែង។ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងដូច្នេះក្នុងឱកាសចែកប័ណ្ណចាក់វ៉ាក់សាំងជូនកម្មករ កម្មការិនី ប្រមាណ ៩៨៥៨នាក់ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ក្នុងរោងចក្រស៊ីក្លូ ស្ថិតក្នុងភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន។ នាឱកាសនោះ ឯកឧត្តម បានថ្លែងទៀតថា ទោះបីជំងឺកូវីដ-១៩ កំពុងរីករាលដាលក្នុងសហគមន៍ក៏ដោយ ខេត្តកំពង់ស្ពឺ នៅតែជាខេត្តគោលដៅសម្រាប់អ្នកវិនិយោគទុន ដោយសារបរិយាកាសភូមិសាស្ត្រល្អប្រសើរ កម្មករ កម្មការិនី
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 27, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus គណៈរដ្ឋមន្រ្តីថៃបានបើកភ្លើងខៀវពន្យារពេលប្រមូលពន្ធអាករបន្ថែម ៧% សម្រាប់រយៈពេល ២ឆ្នាំទៀត។ ការពន្យារពេលនេះ គឺក្នុងគោលបំណង កាត់បន្ថយបន្ទុកហិរញ្ញវត្ថុដល់អាជីវកម្ម និងប្រជាជនដែលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកស្រី Rachada Dhanadirek អនុប្រធានអ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា អាករលើតម្លៃបន្ថែម ៧% នឹងបន្តអនុវត្តរហូតដល់ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២៣ ខណៈអត្រាពន្ធ ៧% ដែលត្រូវបានពន្យារពេលជាច្រើនដងនេះ គ្រោងនឹងផុតកំណត់នៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំនេះ។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Arkhom Termpittayapaisith បាននិយាយថា វិធានការនេះ គឺជាវិធានការមួយក្នុងចំណោមវិធានការជាច្រើន
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 27, 2021 Khmernote
ក្រសួងពាណិជ្ជកម្មចិនបានប្រកាសឱ្យដឹងនាពេលថ្មីៗនេះថា បច្ចុប្បន្នប្រទេសចិនបានក្លាយជាប្រទេសធំទីមួយផ្នែកពាណិជ្ជកម្ម និងជាទីផ្សារធំទីពីរនៅលើពិភពលោក។ នៅឆ្នាំ២០២០ ទំហំទឹកប្រាក់សរុបនៃការលក់រាយសម្ភារប្រើប្រាស់របស់ចិនបានឡើងដល់ ៣៩.២ទ្រីលានយន់ប្រាក់ចិន ការប្រើប្រាស់គឺជាកម្លាំងចលករទីមួយនៃកំណើនសេដ្ឋកិច្ចរបស់ចិនជាច្រើនឆ្នាំជាប់ៗគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ តាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងទៀតថា ទីផ្សារប្រទេសចិនដែលមានចំនួនប្រជាជនរហូតដល់ទៅ ១,៤០០ លាននាក់ គឺមានសក្តានុពលនៃការប្រើប្រាស់ដ៏ធំដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីបណ្តាពាណិជ្ជករ និងវិនិយោគិននៃប្រទេសនានាលើពិភពលោក ហើយបានក្លាយជាគោលដៅវិនិយោគនិងពាណិជ្ជកម្មដ៏ធំបំផុតមួយ ។ គោលនយោបាយកំណែទម្រង់និងបើកទូលាយ ទីផ្សារប្រទេសចិនបានបើកទ្វារកាន់តែធំឡើងៗចំពោះប្រទេសជាមិត្តទាំងអស់និងធ្វើពាណិជ្ជកម្មដោយឈរលើភាពសេរី ស្មោះត្រង់ យុត្តិធម៌ សមភាពនិងឈ្នះ-ឈ្នះ ។ ទាំងនេះ បញ្ជាក់ថាស្ទើរតែប្រទេសទាំងអស់លើពិភពលោកសុទ្ធតែមានទំនាក់ទំនងពាណិជ្ជកម្មល្អជាមួយប្រទេសចិន និងទទួលបានផលប្រយោជន៍ទៅវិញទៅមកមិនថាតិចឬច្រើននោះទេ ។ ប្រធានាធិបតីចិនឯកឧត្តម ស៊ី ជីនភីង បានថ្លែងថាប្រទេសចិនបើកទ្វារទូលាយនឹងមិនបិទជាដាច់ខាត ហើយកាន់តែបើកធំទូលាយឡើងជាលំដាប់ ។ជាក់ស្តែងទំហំពាណិជ្ជកម្មរវាងប្រទេសចិនជាមួយបណ្ដាប្រទេសនានានៅលើពិភពលោកមានការកើនឡើងជារៀងរាល់ឆ្នាំដែលនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនជូនប្រជាជនទូទាំងពិភពលោក ។ពិសេសចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងក្របខណ្ឌពិភពលោកមក ប្រទេសចិនបានគូសបញ្ជាក់ម្តងហើយម្តងទៀតអំពីសារសំខាន់នៃពហុភាគីនិយម
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 26, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពី “ ទីផ្សារសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា ” តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនសំខាន់ៗ សរុបប្រមាណជាង១០០នាក់ កាលពី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ។ កម្មវិធីនេះ ត្រូវបានរៀបចំ ឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីលទ្ធផលនៃការ សិក្សាស្រាវជ្រាវរបស់កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 26, 2021 Khmernote
យោងតាមការសិក្សាអំពីផលប៉ះពាល់សង្គម និងសេដ្ឋកិច្ចនៃវិបត្តិសេដ្ឋកិច្ចសាធារណៈបានបង្ហាញថា មនុស្សជិត ៨០០,០០០ នាក់ទៀតបានធ្លាក់ចូលក្នុងភាពក្រីក្រកាលពីឆ្នាំមុន ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ការសិក្សានេះ ត្រូវបានរៀបចំឡើងដោយអង្គភាព ស្រាវជ្រាវ និងច្នៃប្រឌិតវិទ្យាសាស្ត្រថៃ (TSRI) និងត្រូវបានពិភាក្សានៅក្នុងវេទិកានាពេលថ្មីៗនេះ ដែលមានការចូលរួមពីអ្នកស្រាវជ្រាវ និងអ្នកជំនាញ។ លោក Somchai Jitsuchon មកពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ប្រទេសថៃ ដែលបានអនុវត្តការស្រាវជ្រាវបាននិយាយថា ការសិក្សានេះបានវិភាគផលប៉ះពាល់របស់ជំងឺកូវីដ-១៩ ទៅលើភាពក្រីក្រ ដោយផ្តោតលើក្រុមងាយរងគ្រោះដូចជា ស្ត្រី កុមារ មនុស្សចាស់ ជនពិការ ជនអនាថា និងកម្មករចំណាកស្រុក។ ជាក់ស្ដែង អត្រាគ្មានការងារធ្វើបានកើនឡើងដល់ ១.៩៧% នៅក្នុងត្រីមាសទី២ កាលពីឆ្នាំមុន
- អាជីវកម្មអាជីវកម្ម August 26, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់ក្រុមហ៊ុនពាក់ព័ន្ធដែលកំពុងធ្វើធុរកិច្ចលើផលិតផលម្ហូបអាហារ និងភេសជ្ជៈ ដើម្បីចូលរួម ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មអាស៊ានពីចម្ងាយនាខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ តាមរយៈការផ្ញើផលិតផលទៅចូលរួមដាក់តាំងបង្ហាញ ក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ ដែលអាចផ្សព្វផ្សាយនិងការពង្រីកទីផ្សារនៅក្រៅប្រទេសបាន។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងអំឡុងពេលនៃការរៀបចំពិព័រណ៍ផលិតផលកាហ្វេអន្តរជាតិ នៅទីក្រុងសេអ៊ូល ជាព្រឹត្តិការណ៍កម្រិតអន្តរជាតិដ៏ធំនៅអាស៊ី មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ សហការជាមួយស្ថានទូតនៃបណ្តាប្រទេស ជាសមាជិកអាស៊ានប្រចាំនៅប្រទេសកូរ៉េ នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មអាស៊ាន ឆ្នាំ២០២១ (ASEAN Trade Fair2021) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។ ក្នុងឱកាសនេះ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ សូមអញ្ជើញក្រុមហ៊ុនកម្ពុជា ដែលកំពុងធ្វើធុរកិច្ចលើផលិតផលម្ហូបអាហារនិងភេសជ្ជៈ
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 26, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ប្រទេសវៀតណាមបានស្នើសុំឱ្យប្រទេសចិន បន្តនាំចូលកសិផលឆ្លងកាត់ព្រំដែននៃខេត្តយូណាន បន្ទាប់ពីផ្អាកជាងមួយខែដោយសារការភ័យខ្លាចនៃជំងឺកូវីដ-១៩។ ការស្នើសុំនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានប្រាប់ក្រសួងពាណិជ្ជកម្មចិន និងអាជ្ញាធរខេត្តយូណានថា មិនមានការរកឃើញករណីកូវីដ-១៩ នៅតាមបណ្តោយព្រំដែននៃខេត្តយូណានទេ ហើយមានរថយន្តដឹកទំនិញចិនប្រហែល ៤០០ គ្រឿងក្នុងមួយថ្ងៃចូលទៅប្រទេសវៀតណាម ខណៈខេត្តយូណាន បានបញ្ឈប់ការនាំចូលកសិផលជាពិសេសផ្លែស្រកានាគពីប្រទេសវៀតណាមចាប់តាំងពីខែកក្កដាមក។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Nguyen Hong Dien បានស្នើឱ្យបន្តការជួញដូរនៅយូណាន ដោយមានវិធានការសុវត្ថិភាពដូចដែលបានធ្វើអស់រយៈពេលជាងមួយឆ្នាំកន្លងមក ខណៈក្រុមហ៊ុនវៀតណាមជាច្រើននៅដើមខែនេះ បានត្អូញត្អែរថា ការដែលចិនបញ្ឈប់ការនាំចូលផ្លែស្រកានាគ និងវិធានការរឹតបន្តឹងសុវត្ថិភាពបានបង្កើនការលំបាកសម្រាប់អាជីវកម្មរបស់ពួកគេ។ គួរឱ្យដឹងថា ប្រទេសចិន គឺជាទីផ្សារនាំចេញធំបំផុតទី ២ របស់វៀតណាមក្នុងរយៈពេល










