មិនធម្មតា! សណ្ឋាគារចំនួន ៤ នៅទីក្រុងបាងកក ជាប់ចំណាត់ថ្នាក់សណ្ឋាគារល្អបំផុតទាំង ១០០ របស់ពិភពលោកក្នុងឆ្នាំនេះ
អាជីវកម្ម September 13, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា សណ្ឋាគារចំនួន ៤ នៅទីក្រុងបាងកក បានជាប់នៅក្នុងបញ្ជីទស្សនាវដ្តី Travel+Leisure នៃសណ្ឋាគារល្អបំផុតទាំង ១០០ របស់ពិភពលោកសម្រាប់ឆ្នាំនេះ។ បញ្ជីនេះផ្អែកលើការបោះឆ្នោតដែលប្រមូលបានពីអ្នកអាននៅចន្លោះថ្ងៃទី១១ ខែមករា ដល់ថ្ងៃទី១០ ខែឧសភា ដោយសារទិសដៅនៅទូទាំងពិភពលោកកំពុងបន្ធូរបន្ថយការរឹតត្បិត Covid-19 បន្តិចម្តងៗ។

បើយោងតាម បញ្ជីទស្សនាវដ្តី Travel+Leisure សណ្ឋាគារចំនួន​ ៤ នៅទីក្រុងបាងកកដែលបានជាប់នៅក្នុងបញ្ជីរួមមាន៖ សណ្ឋាគារ Capella Bangkok (ចំណាត់ថ្នាក់លេខ ៤) សណ្ឋាគារ Mandarin Oriental Bankgok (ចំណាត់ថ្នាក់លេខ ៤១) សណ្ឋាគារ Four Hotel Bangkok នៅទន្លេ Chao Phraya (ចំណាត់ថ្នាក់ ៥៥) និងសណ្ឋាគារ The Sukhothai Bangkok (ចំណាត់ថ្នាក់ ៧៣)។

គួរឱ្យដឹងថា សណ្ឋាគារល្អបំផុតទាំង ១០០ របស់ពិភពលោកសម្រាប់ឆ្នាំនេះ ត្រូវបាននាំមុខដោយសណ្ឋាគារ Mahali Mzuri នៅក្នុងតំបន់អភិរក្សសត្វព្រៃ Masai Mara របស់ប្រទេសកេនយ៉ា បន្ទាប់មក Nayara Tented Camp នៅឧទ្យានជាតិ Arenal Volcanoរបស់កូស្តារីកា Opposite House នៅប៉េកាំង៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand