ដំណឹងល្អ! ក្រុមហ៊ុន​ផលិតរថយន្តលំដាប់ពិភពលោក Ford សម្រេចបង្កើតរោងចក្រផលិតរថយន្ត នៅក្នុងខេត្តមួយនេះ
សេដ្ឋកិច្ច September 14, 2021 Khmernote

យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក Pursat Provincial Hall បានឱ្យដឹងថា ក្រុមហ៊ុន​ផលិតរថយន្តដ៏ល្បីលំដាប់ពិភពលោក Ford នឹងបង្កើតរោងចក្រផលិតរថយន្ត Ford នៅក្នុងខេត្តពោធិ៍សាត់។ បើតាមគណនីដដែល បានឱ្យដឹងថា ជាក់ស្ដែងនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា បានរៀបចំកិច្ចប្រជុំពិភាក្សា លើគម្រោងវិនិយោគរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD.។

កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធនិម្មិត (ZOOM) ដោយបានការចូលរួមពី ឯកឧត្តម ម៉ៅ​ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងគណៈកម្មការអន្តរក្រសួង ស្ថាប័ន របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា។ សូមជម្រាបផងដែរថា រោងចក្រផលិតរថយន្ត Ford មានទីតាំងស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ អាចស្រូបយកកម្លាំងពលកម្មក្នុងស្រុក បានប្រមាណ ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក៕

(រូបតំណាង)

(រូបតំណាង)

អត្ថបទ៖ លីនី