កោះសាមុយ របស់ប្រទេសថៃ ជាប់ចំណាត់ថ្នាក់ជាកោះល្អបំផុតទី៧ នៅលើពិភពលោក និងជាប់ចំណាត់ថ្នាក់ទី២ នៅអាស៊ី ឈ្នះកោះបាលី
ទេសចរណ៍ September 14, 2021 Khmernote

កោះសាមុយ របស់ប្រទេសថៃត្រូវបានជាប់ចំណាត់ថ្នាក់ជា កោះល្អបំផុតទី៧ នៅលើពិភពលោក និងជាប់ចំណាត់ថ្នាក់ទី២ នៅអាស៊ី ក្នុងការស្ទង់មតិឆ្នាំ ២០២១ របស់ទស្សនាវដ្តី Travel+Leisure។ ការបោះឆ្នោតសម្រាប់ «ពានរង្វាន់ល្អបំផុតរបស់ពិភពលោក ២០២១» ត្រូវបានប្រមូលពីអ្នកអាននៅចន្លោះថ្ងៃទី ១១ ខែមករាដល់ថ្ងៃទី ១០ ខែឧសភា ខណៈទិសដៅនៅទូទាំងពិភពលោកកំពុងបើកឡើងវិញដល់ភ្ញៀវទេសចរ។

នៅក្នុងការស្ទង់មតិនោះដែរ ចំណាត់ថ្នាក់ទី១ លើពិភពលោកត្រូវបានទៅលើកោះ Milos និង Folegandros របស់ប្រទេសក្រិកបន្ទាប់មកគឺកោះ St Vincent និងកោះ Grenadines ។ ជាមួយគ្នានេះ កោះ អាន់ដាម៉ាន់ របស់ឥណ្ឌាបាននាំមុខបញ្ជីឈ្មោះល្អបំផុតទាំង ៥ នៅអាស៊ីបន្ទាប់មកកោះសាមុយ និងកោះបាលី នៅឥណ្ឌូនេស៊ី៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand