ព័ត៌មានចុងក្រោយ
  • ភោជនីយដ្ឋាន នៅក្រុងបាងកក និងខេត្តតំបន់ក្រហមក្រម៉ៅចំនួន ២៩ ក្នុងប្រទេសថៃនឹងត្រូវអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 28, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ភោជនីយដ្ឋាននៅក្នុងក្រុងបាងកក និងតំបន់ក្រហមក្រម៉ៅ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើវិញ។ សារព័ត៌មានដដែលបានបន្តថា មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) បានស្នើឱ្យមានការបន្ធូរបន្ថយ​ ការរឹតបន្តឹងលើភោជនីយដ្ឋាន និងបំរាមគោចរនៅខេត្តចំនួន ២៩ នៅតំបន់ក្រហមក្រម៉ៅ រួមទាំងទីក្រុងបាងកក។ យោងតាមសំណើ ភោជនីយដ្ឋានដែលមានម៉ាស៊ីនត្រជាក់នឹងត្រូវបានអនុញ្ញាតឱ្យបើកទទួលភ្ញៀវក្នុងសមត្ថភាព ៥០% ខណៈពេលដែលភោជនីយដ្ឋានខាងក្រៅអាចបើកបានក្នុងសមត្ថភាព ៧៥ ភាគរយ។ លើសពីនេះបំរាមគោចរនៅតំបន់ក្រហមក្រម៉ៅ នឹងពន្យារពេល១ ម៉ោងពីលើម៉ោងចាស់ដែលបានដាក់ចេញ និងដំណើរការចាប់ពីម៉ោង ១០ យប់ដល់ម៉ោង ៤ ទៀបភ្លឺ។ គួររម្លឹកផងដែរថា ខេត្ត ក្រុងចំនួន ៣៩

  • ដំណឹងល្អសម្រាប់កសិករ! សិប្បកម្មកែច្នៃ ផ្លែឈើស្រស់នៅខេត្តបាត់ដំបង ប្រកាសប្រមូលទិញផ្លែមៀនប៉ៃលិនចំនួន ២តោនក្នុងមួយថ្ងៃ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 28, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សិប្បកម្មកែច្នៃផ្លែឈើស្រស់ក្នុងខេត្តបាត់ដំបងប្រកាសប្រមូលទិញផ្លែមៀនប៉ៃលិនស្រស់ក្នុងមួយថ្ងៃ ២តោន ខណៈដែលផ្លែមៀនប៉ៃលិនស្រស់ជាច្រើនកំពុងមានការកកស្ទះនៅលើទីផ្សារ។ លោក អ៊ុយ ចេងហេង ស្ថាបនិកកែច្នៃផ្លែឈើស្រស់នៅភូមិសាសាបាលាត់ សង្កាត់អូម៉ាល់ ក្រុង ខេត្ដបាត់ដំបងបានប្រាប់វិទ្យុជាតិកម្ពុជាថា សិប្បកម្មកែច្នៃផ្លែឈើស្រស់របស់លោកកំពុងធ្វើការបញ្ជាទិញផ្លែមៀនប៉ៃលិនស្រស់ ពីប្រជាកសិករក្នុងមួយថ្ងៃ២តោន ដើម្បីចូលរួមធ្វើយុទ្ធនាការជួយកែច្នៃមៀនប៉ៃលិនស្រស់កុំឱ្យសល់ជន់ជោរនៅលើទីផ្សារ។ លោកបានបញ្ជាក់ថា សម្រាប់ផ្លែមៀនប៉ៃលិនស្រស់ដែលយកទៅកែច្នៃមានពីរប្រភេទ គឺជាដំណាប់ផ្លែមៀនប៉ៃលិនសម្ងួតក្រៀមដោយធម្មជាតិ និងផ្លែមានកំប៉ុង ដែលបានផលិតតាមស្តង់ដារបច្ចេក ទេសត្រឹមត្រូវ មិនប្រើប្រាស់ សារជាតិគីមី ស្ករ ពណ៌ ក្លិនបន្ថែមទេ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគឡើយ។ “ជាទូទៅយើងផលិតហើយយើងទុករយៈ ពេលបីថ្ងៃ យើងទុកពិនិត្យ មើលគុណភាពសិន ដោយសារតែយើងមិនបានប្រើសមាសធាតុរក្សាទុកដូចរបស់នាំចូលទេ សម្រាប់ប្រទេសគេ គេមិនសូវគិតគូរដូចយើងទេ តែសម្រាប់ពួកយើងផលិតហើយ

  • វៀតណាម កំពុងជួបផលវិបាកក្នុងការនាំចេញគ្រឿងសមុទ្រ ខណៈចិនកាត់បន្ថយការនាំចូលដោយសារហេតុផលនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 27, 2021 Khmernote

    វិស័យជលផលវៀតណាម កំពុងជួបការលំបាកក្នុងការនាំចេញទៅប្រទេសចិន បន្ទាប់ពីប្រទេសនេះបានរឹតបន្តឹងលក្ខខណ្ឌនាំចូលដោយសារការភ័យខ្លាចនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ យោងតាមរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ ដោយសមាគមអ្នកនាំចេញនិងផលិតគ្រឿងសមុទ្រវៀតណាម (VASEP) ក្នុងរយៈពេល ៧ ខែដំបូង ការនាំចេញទៅកាន់ចិនដីគោកនិងហុងកុងបានធ្លាក់ចុះ ៥% ពីមួយឆ្នាំទៅមួយឆ្នាំស្មើនឹង ២៣៨ លានដុល្លារ។ របាយការណ៍បានបង្ហាញទៀតថា នៅចន្លោះថ្ងៃទី ២០ ខែមិថុនាដល់ថ្ងៃទី ១៥ ខែកក្កដា ទីក្រុង Zhanjiang ដែលជាមជ្ឈមណ្ឌលធំបំផុតមួយនៅក្នុងប្រទេសចិន សម្រាប់ការផ្ទេរទំនិញបានឈប់ទទួលយកអាហារសមុទ្រក្លាស្សេដែលមកពីប្រទេសចំនួន ១១ រួមមានឥណ្ឌា វៀតណាម និងថៃ ដែលជាប្រទេសនាំចេញធំ ចំនួន ៣ ដោយសារការព្រួយបារម្ភអំពីកូវីដ។ ជាមួយគ្នានេះ

  • រដ្ឋមន្រ្តីក្រសួងកសិកម្ម បង្ហាញវឌ្ឍនភាពនៃការចរចារបើកផ្លូវក្នុងការនាំផ្លែតាង៉ែនហៅផ្លែមៀនប៉ៃលិន ទៅកាន់ប្រទេសចិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 27, 2021 Khmernote

    ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានបង្ហាញពីវឌ្ឍនភាពនៃការចរចារបើកផ្លូវក្នុងការនាំផ្លែតាង៉ែនហៅផ្លែមៀនប៉ៃលិន ទៅកាន់ប្រទេសចិន។ តាមរយៈការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ឯកឧត្តម បានលើកឡើងដូច្នេះថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនជ្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់សំណើចរចាបើកទីផ្សារសម្រាប់ផ្លែមៀនស្រស់ទៅកាន់ ទៅអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ដោយ ភ្ជាប់ជាមួយនូវឯកសារបច្ចេកទេសសម្រាប់ភាគីចិនធ្វើការវិភាគហានិភ័យសមាសភាពចង្រៃ ដើម្បីស្នើសុំបើកទីផ្សារនាំចេញ ផ្លែមៀនកម្ពុជាទៅកាន់ប្រទេសចិន។ ក្នុងគោលបំណងពន្លឿនការងារចរចារពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅកាន់ប្រទេសចិន ក្នុងដំណាក់កាលនៃការរីករាលដាលជាសកលនៃជំងឺកូវិដ ១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានលើកសំណើផ្ញើរជូនទៅឯកឧត្ដមឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

  • ប្រជាពលរដ្ឋនៅខេត្តសៀមរាប បន្តកែច្នៃកំប្លោកធ្វើជាអង្រឹង ទោះបីបច្ចុប្បន្នជួបប្រទះបញ្ហាប្រឈមក្នុងការលក់ចេញក៏ដោយ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 27, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប នៅតែបន្តមុខរបរធ្វើអង្រឹងពីកំប្លោកសម្រាប់លក់ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ទោះបីជាបច្ចុប្បន្នជួបប្រទះបញ្ហាប្រឈម ក្នុងការលក់ចេញខ្លះៗក៏ដោយ។ អ្នកស្រីសន សុភា អាយុ៥០ ឆ្នាំ រស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាបបានឱ្យដឹងថា អ្នកស្រីចាប់យកមុខរបរធ្វើអង្រឹងពីកំប្លោកលក់ រយៈពេលជាច្រើនឆ្នាំណាស់មកហើយ ដោយសារអ្នកស្រីយល់ថា អង្រឹងផលិតពីកំប្លោក ជាផលិតផលក្នុងស្រុក ដែលមានភាពងាយស្រួលក្នុងការរកមកផលិតជាអង្រឹង សម្រាប់ជូនអតិថិជន។ អ្នកស្រីបន្តថា ទម្រាំអាចផលិតបានជាអង្រឹងមួយៗ មិនងាយស្រួលប៉ុន្មានឡើយ ព្រោះត្រូវចំណាយពេលវេលាទៅកាប់ កំប្លោក នៅតាមបឹង មកហាលថ្ងៃឱ្យស្ងួតពី ៣ថ្ងៃទៅ៥ថ្ងៃ ទើបយកមកវិញជាអង្រឹង ដោយត្រូវចំណាយពេលវេលាបន្ថែមយ៉ាងហោចណាស់ ៣ថ្ងៃទៀត

  • ឱកាសការងារ! រោងចក្រកាត់ដេរ ចំនួន ២០ទៀត នឹងបើកដំណើរការក្នុងខេត្តកំពង់ស្ពឺ ខណៈខេត្តនេះកំពុងខ្វះកម្លាំងពលកម្មប្រមាណជាង ១ម៉ឺននាក់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 27, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា តាមប្រសាសន៍របស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ រោងចក្រកាត់ដេរ ចំនួន២០ បន្ថែមទៀត គ្រោងនឹងបើកដំណើរការ ក្នុងខេត្តកំពង់ស្ពឺ ដែលនឹងផ្ដល់ឱកាសការងាររាប់ពាន់កន្លែង។ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងដូច្នេះក្នុងឱកាសចែកប័ណ្ណចាក់វ៉ាក់សាំងជូនកម្មករ កម្មការិនី ប្រមាណ ៩៨៥៨នាក់ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ក្នុងរោងចក្រស៊ីក្លូ ស្ថិតក្នុងភូមិរលួស សង្កាត់ច្បារមន ក្រុងច្បារមន។ នាឱកាសនោះ ឯកឧត្តម បានថ្លែងទៀតថា ទោះបីជំងឺកូវីដ-១៩ កំពុងរីករាលដាលក្នុងសហគមន៍ក៏ដោយ ខេត្តកំពង់ស្ពឺ នៅតែជាខេត្តគោលដៅសម្រាប់អ្នកវិនិយោគទុន ដោយសារបរិយាកាសភូមិសាស្ត្រល្អប្រសើរ កម្មករ កម្មការិនី

  • ថៃ សម្រេចពន្យាររយៈពេលប្រមូលពន្ធអាករ ៧% រយៈពេលពីរឆ្នាំទៀត ដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុដល់អាជីវកម្ម និងប្រជាជន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 27, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus គណៈរដ្ឋមន្រ្តីថៃបាន​បើកភ្លើងខៀវពន្យារពេលប្រមូលពន្ធអាករបន្ថែម ៧% សម្រាប់រយៈពេល ២ឆ្នាំទៀត។ ការពន្យារពេលនេះ គឺក្នុងគោលបំណង កាត់បន្ថយបន្ទុកហិរញ្ញវត្ថុដល់អាជីវកម្ម និងប្រជាជនដែលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកស្រី Rachada Dhanadirek អនុប្រធានអ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា អាករលើតម្លៃបន្ថែម ៧% នឹងបន្តអនុវត្តរហូតដល់ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២៣ ខណៈអត្រាពន្ធ ៧% ដែលត្រូវបានពន្យារពេលជាច្រើនដងនេះ គ្រោងនឹងផុតកំណត់នៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំនេះ។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Arkhom Termpittayapaisith បាននិយាយថា វិធានការនេះ គឺជាវិធានការមួយក្នុងចំណោមវិធានការជាច្រើន

  • ប្រទេសចិន ក្លាយជាប្រទេសធំទីមួយផ្នែកពាណិជ្ជកម្ម នៅលើពិភពលោក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 27, 2021 Khmernote

    ក្រសួងពាណិជ្ជកម្មចិនបានប្រកាសឱ្យដឹងនាពេលថ្មីៗនេះថា បច្ចុប្បន្នប្រទេសចិនបានក្លាយជាប្រទេសធំទីមួយផ្នែកពាណិជ្ជកម្ម និងជាទីផ្សារធំទីពីរនៅលើពិភពលោក។ នៅឆ្នាំ២០២០ ទំហំទឹកប្រាក់សរុបនៃការលក់រាយសម្ភារប្រើប្រាស់របស់ចិនបានឡើងដល់ ៣៩.២ទ្រីលានយន់ប្រាក់ចិន ការប្រើប្រាស់គឺជាកម្លាំងចលករទីមួយនៃកំណើនសេដ្ឋកិច្ចរបស់ចិនជាច្រើនឆ្នាំជាប់ៗគ្នា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ តាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងទៀតថា ទីផ្សារប្រទេសចិនដែលមានចំនួនប្រជាជនរហូតដល់ទៅ ១,៤០០ លាននាក់ គឺមានសក្តានុពលនៃការប្រើប្រាស់ដ៏ធំដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីបណ្តាពាណិជ្ជករ និងវិនិយោគិននៃប្រទេសនានាលើពិភពលោក ហើយបានក្លាយជាគោលដៅវិនិយោគនិងពាណិជ្ជកម្មដ៏ធំបំផុតមួយ ។ គោលនយោបាយកំណែទម្រង់និងបើកទូលាយ ទីផ្សារប្រទេសចិនបានបើកទ្វារកាន់តែធំឡើងៗចំពោះប្រទេសជាមិត្តទាំងអស់និងធ្វើពាណិជ្ជកម្មដោយឈរលើភាពសេរី ស្មោះត្រង់ យុត្តិធម៌ សមភាពនិងឈ្នះ-ឈ្នះ ។ ទាំងនេះ បញ្ជាក់ថាស្ទើរតែប្រទេសទាំងអស់លើពិភពលោកសុទ្ធតែមានទំនាក់ទំនងពាណិជ្ជកម្មល្អជាមួយប្រទេសចិន និងទទួលបានផលប្រយោជន៍ទៅវិញទៅមកមិនថាតិចឬច្រើននោះទេ ។ ប្រធានាធិបតីចិនឯកឧត្តម ស៊ី ជីនភីង បានថ្លែងថាប្រទេសចិនបើកទ្វារទូលាយនឹងមិនបិទជាដាច់ខាត ហើយកាន់តែបើកធំទូលាយឡើងជាលំដាប់ ។ជាក់ស្តែងទំហំពាណិជ្ជកម្មរវាងប្រទេសចិនជាមួយបណ្ដាប្រទេសនានានៅលើពិភពលោកមានការកើនឡើងជារៀងរាល់ឆ្នាំដែលនាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនជូនប្រជាជនទូទាំងពិភពលោក ។ពិសេសចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងក្របខណ្ឌពិភពលោកមក ប្រទេសចិនបានគូសបញ្ជាក់ម្តងហើយម្តងទៀតអំពីសារសំខាន់នៃពហុភាគីនិយម