វៀតណាម នឹងបើកកោះ Phu Quoc ទទួលភ្ញៀវទេសចរបរទេសឡើងវិញចាប់ពីខែក្រោយនេះទៅ ដើម្បីជំរុញសេដ្ឋកិច្ច
ទេសចរណ៍ September 18, 2021 Khmernote

អាជ្ញាធរវៀតណាមបាននិយាយថា ប្រទេសវៀតណាមគ្រោងនឹងបើកកោះ Phu Quoc ដែលមានឆ្នេរខ្សាច់ក្បុះឡើងវិញដល់អ្នកទេសចរបរទេសចាប់ពីខែក្រោយ ខណៈប្រទេសនេះកំពុងសម្លឹងមើលវិធីដើម្បីស្តារសេដ្ឋកិច្ចដែលទទួលរងផពីការជាប់គាំងដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញនៅល្ងាចថ្ងៃព្រហស្បតិ៍ថ្មីៗនេះថា កោះដែលមានចម្ងាយ ១០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រកម្ពុជា ត្រូវបានគេរំពឹងថានឹងបើកដំណើរការសាកល្បងរយៈពេល ៦ ខែ។ លោករដ្ឋមន្ត្រី Nguyen Van Hung បានមានប្រសាសន៍ថា៖ ជំងឺរាតត្បាតដែលអូសបន្លាយពេលយូរ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មទេសចរណ៍។

ការមកដល់របស់បរទេសមកវៀតណាមបានធ្លាក់ចុះពី ១៨ លាននាក់ក្នុងឆ្នាំ ២០១៩ នៅពេលដែលចំណូលពីវិស័យទេសចរណ៍មានចំនួន ៣១ ពាន់លានដុល្លារ ឬជិត ១២% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនមកត្រឹម ៣.៨ លានកាលពីឆ្នាំមុន។ ជាមួយគ្នានេះការបិទទ្វារក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានធ្វើឱ្យក្រុមហ៊ុននានាផ្អាកប្រតិបត្តិការ ហើយទិន្នផលឧស្សាហកម្មនៅខែសីហាបានធ្លាក់ចុះ ៧.៤% ធៀបនឹងឆ្នាំមុន ខណៈការនាំចេញធ្លាក់ចុះ ៥.៤% និងការលក់រាយធ្លាក់ចុះ ៣៣.៧%។

គួរបញ្ជាក់ផងដែរថា ប្រទេសវៀតណាមដែលបច្ចុប្បន្នត្រូវបានបិទមិនឱ្យអ្នកទេសចរមកទស្សនាក្រៅពីពលរដ្ឋ និងវិនិយោគិន បានគ្រប់គ្រងជំងឺរាត្បាតបានភាគច្រើន ប៉ុន្តែក្នុងរយៈពេលបីខែចុងក្រោយនេះបានប្រឈមនឹងការកើនឡើងនៃការឆ្លងម្ដងទៀត ដែលបណ្ដាលមកពីការរីករាលដាលបានយ៉ាងឆាប់រហ័សនៃវីរុសកូវីដ-១៩ ប្រភេទថ្មី៕

អត្ថបទ៖ លីនី
ប្រភព៖​ bangkokpost