- សេដ្ឋកិច្ចសេដ្ឋកិច្ច September 9, 2021 Khmernote
រដ្ឋាភិបាលជប៉ុនកំពុងពិចារណាកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់ នេះបើយោងអស់តាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK។ ប្រភពដដែលបានឱ្យដឹងថា បច្ចុប្បន្នរដ្ឋាភិបាលស្នើឱ្យអ្នកដំណើរបរទេសទាំង ដែលមកដល់ប្រទេសជប៉ុនត្រូវធ្វើចត្តាឡីស័កនៅផ្ទះ ឬ កន្លែងស្នាក់នៅរយៈពេល ១៤ ថ្ងៃ។ ប៉ុន្តែរដ្ឋាភិបាលជប៉ុន កំពុងគិតគូរកាត់បន្ថយរយៈពេលនេះមកត្រឹម ១០ ថ្ងៃវិញ ដោយសារតែរដ្ឋាភិបាលត្រូវការធ្វើឱ្យសកម្មភាពសង្គមនិងសេដ្ឋកិច្ចវិលត្រឡប់មករកភាពប្រក្រតីវិញជាដំណាក់កាល ខណៈការចាក់វ៉ាក់សាំងជាសកលកំពុងដំណើរការទៅមុខយ៉ាងរលូន។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលមានគម្រោងកាត់បន្ថយរយៈពេលសម្រាប់តែអ្នកដែលបានចាក់វ៉ាក់សាំង Pfizer, Moderna ឬ AstraZeneca តែប៉ុណ្ណោះ។ ដោយពួកគេក៏ត្រូវមានវិញ្ញាបនបត្រវ៉ាក់សាំងដែលចេញដោយប្រទេសជប៉ុន សហរដ្ឋអាមេរិក ឬ សហភាពអឺរ៉ុបសម្រាប់ពេលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលគ្រោងនឹងចាប់ផ្តើមវិធានការនេះចាប់ពីចុងខែនេះ ឲ្យបានឆាប់បំផុត៕ អត្ថបទ៖ លីនី ប្រភព៖ nhk
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 9, 2021 Khmernote
យុវជនខ្មែរសិក្សាផ្នែកបច្ចេកវិទ្យាទទួលបានជោគជ័យដំណាក់កាលទី១ លើការច្នៃប្រឌិតបង្កើតដ្រូនដឹកជញ្ជូនអាចឱ្យមនុស្សជិះបាន ដើម្បីសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយការស្ទះចរាចរណ៍។ លោក វណ្ណ សិទ្ធ ជាយុវជនខ្មែរសិក្សាជំនាញបច្ចេកវិទ្យា នៅវិទ្យាស្ថានជាតិពហុបច្ចេក ទេសកម្ពុជា ស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានសហការជាមួយក្រុមនិស្សិត បានសិក្សាស្រាវជ្រាវកែច្នៃឧបករណ៍ដ្រូនដឹកជញ្ជូនអាចឱ្យមនុស្សជិះបាន និងជួយពន្លត់អគ្គិភ័យមានឈ្មោះថា (Human Carrier Drone ) នេះរយៈពេល ១ឆ្នាំជាងមកហើយ ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរណ៍ និងអាចជួយដល់ការពន្លត់អគ្គិភ័យបាន ខណៈដែលមានតំបន់ខ្លះពិបាកក្នុងការធ្វើដំណើរចូល។ លោកបានបន្តថា សម្រាប់ឧបករណ៍ដ្រូនដឹកជញ្ជូននេះគឺមានបីដំណាក់កាលដោយបច្ចុប្បន្នគឺបានជោគជ័យនៅដំណាក់ការទីមួយ ហើយ ដោយសិក្សាទៅលើតួ សិក្សាទៅលើរយ:ពេលហោះ និងសិក្សាទៅលើបន្ទុកថា តើដ្រូន នេះអាចដឹកទម្ងន់បានប៉ុន្មានគីឡូ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 8, 2021 Khmernote
ប្រទេសហ្វីលីពីន កំពុងបន្ធូរបន្ថយការរឹតត្បិតជំងឺកូវីដ-១៩ នៅទីក្រុងម៉ានីល ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ចំពេលស្ថានភាពឆ្លងនៅក្នុងប្រទេសកាន់តែអាក្រក់ឡើងៗ។ បើតាមមន្រ្តីប្រចាំទីក្រុងបានឱ្យដឹងថា ការផ្លាស់ប្តូរដែលចាប់ផ្តើមនៅថ្ងៃពុធនេះ នឹងអនុញ្ញាតឱ្យក្រុមហ៊ុនជាច្រើនដំណើរការជាធម្មតា ហើយភោជនីយដ្ឋានក៏នឹងបើកឡើងវិញដែរ ប៉ុន្តែចំនួនអ្នកទទួលទានអាហារនៅក្នុងភោជនីយដ្ឋានត្រូវបានកំណត់។ គួរបញ្ជាក់ថា តំបន់រដ្ឋធានីបានស្ថិតនៅក្រោមការបិទទ្វារចាប់តាំងពីដើមខែសីហា ហើយបច្ចុប្បន្ននេះ រដ្ឋាភិបាលនិយាយថា ខ្លួននឹងអនុវត្តការចាក់សោរតាមមូលដ្ឋានដែលបានកំណត់ដូចជា ផ្លូវ ឬសហគមន៍វិញ។ ជាមួយគ្នានេះដែរ ករណីប្រចាំថ្ងៃនៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ ២២,៤០០ ករណីកាលពីថ្ងៃច័ន្ទ ស្របពេលដែលភាពអត់ការងារធ្វើកំពុងកើនឡើងផងដែរ៕ អត្ថបទ៖ លីនី ប្រភព៖ nhk
- អាជីវកម្មអាជីវកម្ម September 8, 2021 Khmernote
អាជ្ញាធរទីក្រុង ហូជីមិញ កំពុងពិចារណាដើម្បីអនុញ្ញាតឱ្យផ្សារលក់ដុំ Binh Dien ដែលជាផ្សារបោះដុំដ៏ធំបំផុតនៅសង្កាត់ទី៨ ក្រុងហុជីមិញបើកឡើងវិញ។ មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មក្រុងបាននិយាយនៅថ្ងៃអង្គារនេះថា មានតែអ្នកលក់បោះដុំដែលបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ យ៉ាងហោចណាស់ ដូសទី១ ប៉ុណ្ណោះ ពោលគឺមិនអនុញ្ញាតសម្រាប់អ្នកលក់រាយឡើយ។ មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មក្រុង បានឱ្យដឹងទៀតថា អ្នកលក់ដែលបានជាសះស្បើយពីជំងឺ កូវីដ-១៩ គួរតែត្រូវបានលើកទឹកចិត្តជាពិសេសឱ្យត្រលប់ទៅធ្វើការលក់ដូរវិញ។ ជាមួយគ្នានេះ នៅពេលបើកឡើងវិញ អ្នកលក់ទាំងអស់ត្រូវធ្វើតេស្តជាប្រចាំ ហើយផ្សារទាំងមូលត្រូវធ្វើការសម្លាប់មេរោគជារៀងរាល់ថ្ងៃ ខណៈរថយន្តដឹកទំនិញទាំងអស់ដែលចូល និងចេញពីទីផ្សារត្រូវតែត្រូវបានសម្លាប់មេរោគ។ គួរបញ្ជាក់ផងដែរថា សេចក្តីថ្លែងការណ៍របស់ មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មក្រុង បានធ្វើឡើងបន្ទាប់ពីរដ្ឋបាលទីក្រុងបានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងពិចារណាបើកដំណើរការផ្សារ Binh Dien ក្នុងគោលបំណងតែមួយគត់ដើម្បីប្រមូលផ្តុំនិងចែកចាយទំនិញដែលនាំចូលពីតំបន់ផ្សេងៗ
- អាជីវកម្មអាជីវកម្ម September 8, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សហគមន៍ចំនួន៤ ក្នុងខេត្តព្រះវិហារ នៅតែរកចំណូលបានច្រើន ពីការកែច្នៃដើមទ្រាំងជាសម្ភារប្រើប្រាស់ ខណៈដែលមុខរបរមួយនេះអាចឲ្យប្រជាកសិកររកប្រាក់បានបន្ថែមពីការធ្វើស្រែចម្ការ។ លោក មាស ហឿ ប្រធានសហគមន៍កែច្នៃទ្រាំងសង្កែនៅខេត្តព្រះវិហារ បានឲ្យដឹងថា ការរកប្រាក់ចំណូលបន្ថែម ពីការកែច្នៃចេញពីអនុផលព្រៃឈើ វាមានសារសំខាន់ណាស់សម្រាប់ប្រជាកសិករ នៅក្នុងសហគមន៍តំបន់ការ ពារធនធានធម្មជាតិ ក្នុងខេត្តព្រះវិហារ ដោយបច្ចុប្បន្ននេះ មានសហគមន៍ចំនួន៤ ដូចជា ៖ សហគមន៍សង្កែ សហគមន៍ឆែបលិច សហគមន៍ឆែបកើត និងសហគមន៍ឆែបក្រសាំង បាននិងកំពុងមមាញឹក ផលិតរបស់ប្រើប្រាស់ ចេញពីដើមទ្រាំង សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារ បើទោះបីជាកម្ពុជាយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏អតិថិជននៅតែបញ្ជាទិញច្រើន។ លោកបានបន្តថា ទ្រាំងគឺជាអនុផលព្រៃឈើ
- អាជីវកម្មអាជីវកម្ម September 8, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ៥២% នៃប្រតិបត្តិករសណ្ឋាគារក្នុងប្រទេសថៃ កំពុងពិចារណាបិទជាបណ្តោះអាសន្ន និង ៦% ទៀតចង់បិទជាអចិន្ត្រៃយ៍ ដោយសារតម្រូវការតិច ហើយបើសិនជាជំងឺរាតត្បាតមានរយៈពេលយូរជាងការរំពឹងទុក។ ការស្ទង់មតិរួមគ្នាដោយធនាគារថៃនិងសមាគមសណ្ឋាគារថៃ (THA) បានរកឃើញថា ប្រតិបត្តិករសណ្ឋាគារចំនួន ៦២% មានគម្រោងកាត់បន្ថយថ្លៃដើមលើការជួលបុគ្គលិកដើម្បីដោះស្រាយផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុនៃជំងឺរាតត្បាត។ ជាមួយគ្នានេះដែរ ៦១ ភាគរយបាននិយាយថាពួកគេមានគម្រោងកាត់បន្ថយការចំណាយផ្សេងទៀត។ នៅចន្លោះថ្ងៃទី១៣-២៨ ខែសីហា ធនាគារកណ្តាលនិង THA បានធ្វើការស្ទង់មតិ លើអ្នកឆ្លើយសំណួរចំនួន ២៣៤ នាក់ដែលក្នុងនោះមាន ១៤ នាក់ជាអ្នកធ្វើចត្តាឡីស័ករបស់រដ្ឋ និង ៥ នាក់ទៀតនៅក្នុងមន្ទីរពេទ្យ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 8, 2021 Khmernote
យោងតាមក្រសួងព័ត៌មានបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានត្រៀមបម្រុងពូជ ស្រូវស្រាលមិនប្រកាន់រដូវជារូបវ័ន្តចំនួន ២ ០០០តោន ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗទៀតចំនួន២៥តោន ក្នុងឆ្នាំ២០២១ សម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាកសិករ ដែលរងផលប៉ះពាល់ និងខូចខាតដោយគ្រោះធម្មជាតិ ។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល វិស័យកសិកម្មមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅទសវត្សចុងក្រោយនេះ តែទោះជា យ៉ាងណា វិស័យមួយនេះ ក៏កំពុងជួបបញ្ហាសំខាន់ៗមួយចំនួន ជាពិសេសគ្រោះធម្មជាតិដែលតែងតែបំផ្លាញផលដំណាំរបស់បងប្អូនប្រជា កសិករជារៀងរាល់ឆ្នាំមានដូចជាគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ ជំងឺ ឆ្លងដំណាំ និងសមាសភាពសត្វល្អិតចង្រៃបំផ្លាញផល ដំណាំ
- អាជីវកម្មអាជីវកម្ម September 7, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា យុវជនមួយរូបនៅខេត្តព្រៃវែងមានគំនិតច្នៃប្ ឌិតដោយយកកង់ឡាន និងកង់ម៉ូតូចាស់ៗមកផលិតជារបស់សម្រាប់តាំងលម្អ ខណៈដែលបច្ចុប្បនុ្នការកែច្នៃដោយដៃមិនសូវមានអ្នកផលិតនោះឡើយ។ លោកសឿង សួគ៌ា ម្ចាស់សិប្បកម្មកែច្នៃកង់ឡាន ម៉ូតូ ស្ថិតនៅក្នុងភូមិ ព្រៃស្នៀតជើង ស្រុកពារាំង ខេត្តព្រៃវែង បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់របរកែច្នៃសម្បកកង់ឡាន និងម៉ូតូទៅជាផលិតផលតាំងលម្អនេះ អស់រយៈពេលជាង៣ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជធានី និងខេត្តផ្សេងៗទៀត ខណៈដែលមានអតិថិជនខ្លះ បានចុះទៅកម្ម៉ង់ដល់សិប្បកម្មតែម្តង។ លោកបន្តថា សម្រាប់ ផលិតផលកែច្នៃដោយដៃនេះ គឺផ្ដោតយកសម្បកកង់ឡាន និងកង់ម៉ូតូមកផលិត និងបានសម្រិតសម្រាំងយកគុណភាព ជាចម្បង។ លោក ចាប់យករបរនេះ ដោយសារតែការស្រឡាញ់ ហើយលោកបានខិតខំសិក្សាស្វែងយល់ពីបច្ចេកទេសផលិតឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ណាមួយដោយសង្កេតឃើញថា










