ព័ត៌មានចុងក្រោយ
  • ក្រសួងពាណិជ្ជកម្មជូនដំណឹងដល់ក្រុមហ៊ុនកម្ពុជា ដែលកំពុងធ្វើធុរកិច្ចលើសេវាកម្មមួយនេះ ចូលរួមពិព័រណ៍ល្បែងកំសាន្តសកលឆ្នាំ២០២១ នៅសាធារណរដ្ឋកូរ៉េ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 13, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មជូន ដំណឹងដល់ក្រុមហ៊ុនកម្ពុជា ដែលកំពុងធ្វើធុរកិច្ចលើសេវា កម្មល្បែងកំសាន្តសកល ចូល រួមពិព័រណ៍ល្បែងកំសាន្តសកលឆ្នាំ២០២១ “Global Game Exhibition G-STAR 2021” នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៧ ដល់ ២០ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ អ៊ិនធើណិត។ យោងតាមសេចក្តីជូនដំ ណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (ASEAN- Korea Centre) នឹងរៀបចំពិធីតាំងពិព័រណ៍ល្បែងកំសាន្តសកលឆ្នាំ២០២១ ÓGlobal Game Exhibition G-STAR

  • រដ្ឋមន្រ្តីក្រសួងការបរទេសចិន អះអាងថា ចិននឹងនាំចូលផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យបានកាន់តែច្រើន ដើម្បីប្រយោជន៍សម្រាប់កសិករខ្មែរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 13, 2021 Khmernote

    ប្រទេសចិន នឹងនាំចូលផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារចិនឱ្យបានកាន់តែច្រើន ដើម្បីប្រយោជន៍សម្រាប់កសិករខ្មែរ នេះដោយយោងតាមការអះអាងរបស់ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន នៅក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងជំនួបសម្តេចបានលើកបញ្ហាកសិផលជាមួយឯកឧត្តម វ៉ាង យី ស្ដីពីការនាំកសិផលកម្ពុជាត្រង់ទៅកាន់ប្រទេសចិន ដែលក្នុងនោះដូចជាមានប៉ៃលិនជាដើម។ ជាមួយគ្នានោះដែរ សម្តេចតេជោបានមានប្រសាសន៍ថា៖ « ចិនកំពុងបើកទូលាយទីផ្សារ ហើយនៅពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា- ចិន ដែលនឹងចូលជាធរមាននៅពេលខាងមុខ យើងនឹងអាចប្រើប្រាស់ទីផ្សាររបស់ចិន និងទទួលបានផលប្រយោជន៍ពីទីផ្សាររបស់ចិន។

  • មិនធម្មតា! សណ្ឋាគារចំនួន ៤ នៅទីក្រុងបាងកក ជាប់ចំណាត់ថ្នាក់សណ្ឋាគារល្អបំផុតទាំង ១០០ របស់ពិភពលោកក្នុងឆ្នាំនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 13, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា សណ្ឋាគារចំនួន ៤ នៅទីក្រុងបាងកក បានជាប់នៅក្នុងបញ្ជីទស្សនាវដ្តី Travel+Leisure នៃសណ្ឋាគារល្អបំផុតទាំង ១០០ របស់ពិភពលោកសម្រាប់ឆ្នាំនេះ។ បញ្ជីនេះផ្អែកលើការបោះឆ្នោតដែលប្រមូលបានពីអ្នកអាននៅចន្លោះថ្ងៃទី១១ ខែមករា ដល់ថ្ងៃទី១០ ខែឧសភា ដោយសារទិសដៅនៅទូទាំងពិភពលោកកំពុងបន្ធូរបន្ថយការរឹតត្បិត Covid-19 បន្តិចម្តងៗ។ បើយោងតាម បញ្ជីទស្សនាវដ្តី Travel+Leisure សណ្ឋាគារចំនួន​ ៤ នៅទីក្រុងបាងកកដែលបានជាប់នៅក្នុងបញ្ជីរួមមាន៖ សណ្ឋាគារ Capella Bangkok (ចំណាត់ថ្នាក់លេខ ៤) សណ្ឋាគារ Mandarin Oriental

  • ផ្សារសាមគ្គី ខេត្តស្ទឹងត្រែង ត្រូវបានអាជ្ញាធរខេត្ត អនុញ្ញាតឱ្យបើកយដំណើរការលក់ដូរឡើងវិញហើយ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 13, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីនៅថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២១ អាជ្ញាធរខេត្តស្ទឹងត្រែងបានចេញនូវសេចក្តីសម្រេចបើកផ្សារឱ្យបងប្អូនអាជីវករលក់ដូរធម្មតាវិញហើយ បន្ទាប់ពីបិទខ្ទប់អស់រយៈពេលបីសប្តាហ៍កន្លងមកដើម្បីយើងបង្ការជំងឺឆ្លងកូវីដ១៩ (ប្រភេទដែលតា)កុំឲ្យមានការឆ្លងរីករាលដាល ។ លោកវេជ្ជបណ្ឌិតអ៊ុងសូវៀតប្រធានមន្ទីរសុខាភិបាល បាន អំពាវនាវ សូមឱ្យបងប្អូនប្រជាពលរដ្ឋយើងម្នាក់ៗ បន្តចូលរួមអនុវត្តនូវវិធានការ(បីការពារ-បីកុំ)ដើម្បីរួមគ្នាបញ្ចៀសកុំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ សាជាថ្មីទៀត នៅពេលបើកផ្សារឱ្យដំណើរការឡើងវិញនេះ ។ លោក ច័ន្ទគីម ឈុន ប្រធានគណកម្មការផ្សារសាមគ្គីបានបញ្ជាក់ថា៖លោកបានណែនាំបងប្អូនជារឿយៗមកហើយ ឱ្យពួកគាត់រក្សាគម្លាតសង្គម -ពាក់ម៉ាស់- និងបាញ់អាល់កុលផងដែរ។ លោកថា៖សារអប់រំនេះមានបងប្អូនភាគច្រើនបានចូលរួមអនុវត្តបានល្អ តែមួយចំនូននៅមិនទាន់អនុវត្តនៅឡើយទេ នេះជាបញ្ហាប្រឈមមួយប្រសិនជាផ្ទុះជំងឺនេះឡើងម្តងទៀតយើងពិតជាពិបាកគ្រប់គ្រង។ លោកស្រី ហេង ណារី ប្រជាពលរដ្ឋអ្នកលក់ចំណីអាហារ នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី

  • ព្រោះតែរឿង ២នេះ ធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តលក់ដាច់បំផុតនៅលើពិភពលោកកាត់បន្ថយផលិតកម្មបន្ថែមទៀត អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 13, 2021 Khmernote

    Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តលក់ដាច់បំផុតនៅលើពិភពលោកបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួន នឹងកាត់បន្ថយផលិតកម្មបន្ថែមទៀតនៅក្នុងប្រទេសជប៉ុន និងនៅបរទេស ដោយសារតែការរំខានពីជំងឺរាតត្បាតដែលនៅតែបន្តកើតមាន និងបញ្ហាកង្វះឈឺបសាកល។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរបស់ Bangkok Post បានឱ្យដឹងថា​ ក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ នឹងកាត់បន្ថយទិន្នផលចំនួន ៧០,០០០ គ្រឿងនៅខែកញ្ញា និង ៣៣០,០០០ គ្រឿងនៅក្នុងខែតុលា ដោយបន្ថែមថាការផ្លាស់ប្តូរនេះនឹងកាត់បន្ថយការផលិតប្រចាំឆ្នាំ ដែលបានព្យាករសម្រាប់ឆ្នាំសារពើពន្ធដែលបញ្ចប់នៅខែមីនាឆ្នាំ ២០២២ មកត្រឹម ៩ លានគ្រឿង។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ហេតុផលសំខាន់ៗសម្រាប់ការកែសម្រួលផលិតកម្មរួមមានការធ្លាក់ចុះនៃប្រតិបត្តិការនៅក្រុមហ៊ុនផ្គត់ផ្គង់ក្នុងស្រុកមួយចំនួនដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅអាស៊ីអាគ្នេយ៍ និងផលប៉ះពាល់នៃការផ្គត់ផ្គង់ឧបករណ៍អេឡិចត្រូនិកដែលកាន់តែតឹងរឹង»។ គួរបញ្ចាក់ផងដែរថា ការកាត់បន្ថយការផលិតបន្ថែមទៀតនេះ កើតឡើងបន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តនេះបានប្រកាសម្ដងរួចមកហើយកាលពីខែមុនថា នឹងកាត់បន្ថយ ៤០% នៃការផលិតនៅខែកញ្ញាដែលស្មើនឹង

  • រដ្ឋបាលខេត្តសៀមរាប សម្រេចបិទក្រុងសៀមរាបរយៈពេលមួយសប្ដាហ៍ ក្នុងគោលបំណងដើម្បីកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 13, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន លោក នួន ពុទ្ធារ៉ា អភិបាលក្រុង សៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះថា រដ្ឋបាលខេត្តសៀមរាប សម្រេចបិទខ្ទប់ទីតាំងភូមិសាស្ត្រក្រុងសៀមរាប ទាំងមូលជាបណ្តោះអាសន្ន រយៈពេល១សប្តាហ៍ គិតចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ។លោកបន្តថា ដោយសារ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តសៀមរាបហាក់មានសភាពកើនឡើងនូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ តាមរយៈការពិនិត្យវាយតម្លៃឃើញថា ទីតាំងដែលជាហានិភ័យប្រឈមខ្លាំងនឹងការចម្លងជំងឺកូវីដ១៩ គឺនៅតាមបណ្តាផ្សារ និងទីកន្លែងជួបជុំមួយចំនួនដែល មិនចាំបាច់។ លោកបន្តទៀតថា ក្រុមការងារ នៅតាមសង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប បានត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុវត្តន៍បទបញ្ជារបស់រដ្ឋបាលខេត្ត និងបានផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងម្ចាស់ទីតាំងអាជីវកម្មមួយចំនួនឱ្យបានដឹង និងចូលរួមតាមសេចក្តីសម្រេចខាងលើ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល

  • ចូលទឹកដីកម្ពុជាមិនទាន់បានប៉ុន្មានផង ក្រុមហ៊ុន Big C ត្រៀមបង្កើនការវិនិយោគពង្រីកអាជីវកម្ម ដើម្បីក្លាយជាអ្នកលក់រាយលំដាប់ទី១ នៅកម្ពុជា អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 11, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា Big C Supercenter Plc គ្រោងនឹងបង្កើនការវិនិយោគដើម្បីពង្រីកអាជីវកម្មលក់រាយរបស់ខ្លួន នៅកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ។ លោក Gary Hardy ប្រធានផ្នែកប្រតិបត្តិការបានមានប្រសាសន៍ថា៖ « ជាមួយនឹងផែនការ ៥ ឆ្នាំរបស់យើង យើងមានបំណងក្លាយជាអ្នកលក់រាយលេខ ១ នៅកម្ពុជាទាក់ទងនឹងតម្លៃ ទំហំនិងការយល់ឃើញក្នុងចំណោមអតិថិជនកម្ពុជា»។ លោកបានបន្តទៀតថា ក្រុមហ៊ុនគ្រោងនឹងបើកហាង Big C រាប់រយនៅក្នុងទំហំ និងទំរង់ខុសៗគ្នានៅក្នុងទីក្រុងភ្នំពេញ និងទីក្រុងធំ ៗ តាមបណ្ដាខេត្តផ្សេងទៀតដូចជា សៀមរាបនិងបាត់ដំបង

  • ប្រទេសចិន ប្រកាសបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១០០ លានដូសដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងឆ្នាំនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 11, 2021 Khmernote

    ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថ្មីៗនេះថា ប្រទេសចិននឹងបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១០០ លានដូសដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងឆ្នាំនេះ និងបរិច្ចាគថវិកា ១០០ លានដុល្លារអាមេរិកដល់ COVAX។ ប្រធានាធិបតីរូបនេះ បានធ្វើសេចក្តីប្រកាសនៅទីក្រុងប៉េកាំង ខណៈថ្លែងទៅកាន់កិច្ចប្រជុំកំពូល BRICS លើកទី១៣ តាមរយៈវីដេអូថា ប្រទេសចិននឹងបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១០០ លានដូសដល់ប្រទេសកំពុងអភិវឌ្ឍន៍នៅចុងឆ្នាំនេះ។ លោកបានបន្តថា ប្រទេសចិននឹងខិតខំផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សរុបចំនួន ២ ពាន់លានដូស ដល់ពិភពលោកនៅចុងឆ្នាំនេះ។ គួរឱ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះប្រទេសចិនបានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាង ១ ពាន់លានដូសរួចហើយ