សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានបង្ហាញនូវយុទ្ធសាស្រ្តអាទិភាពមួយ ចំនួន ដើម្បីត្រៀមលក្ខណៈចាប់ផ្តើមបើកឡើងវិញនូវសកម្មភាពទេសចរណ៍ជាតិ និងអន្តរជាតិជាជំហានៗនាពេលខាងមុខ បន្ទាប់ពីបានផ្អាកអស់មួយរយៈដោយសារ តែការវាយលុកពីជំងឺកូវីដ១៩ នៅលើពិភពលោក និងនៅកម្ពុជា។
តាមរយៈសារលិខិតអបអរសាទរ ក្នុងឱកាសទិវាទេស ចរណ៍ពិភពលោកឆ្នាំ ២០២១ ក្រោមប្រធានបទទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នដែលនឹងធ្វើឡើងនៅថ្ងៃទី២៧ខែកញ្ញាខាងមុខ នេះ សម្តេចអគ្គមហាសេនាបតីតេជោមានប្រសាសន៍ថា យោងទៅលើល្បឿន នៃការចាក់វ៉ាក់សាំងនៅប្រទេសកម្ពុជាសម្ដេចជឿជាក់ថាគោលដៅទេសចរណ៍នៅកម្ពុជាត្រូវបានមើលឃើញថាពិតជាធានាបាននូវសុវត្ថិភាពទំនុកចិត្ត និងភាពជឿជាក់របស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិឡើងវិញ។ កត្តានេះរួមផ្សំទៅនឹងការទទួលយកនូវការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មីដោយប្រកាន់ខ្ជាប់នូវវិធានសុខាភិបាលទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ នឹងជំរុញឲ្យកម្ពុជាអាចបើកឡើងវិញជាជំហានៗ នូវសកម្មភាពទេសចរណ៍ផ្ទៃក្នុងនិងអន្តរជាតិដោយតម្កល់សុខភាពសាធារណៈជាអាទិភាព។
ស្ថិតនៅក្នុងភាពសុទិដ្ឋិ និយមនេះ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ផ្នែកឯកជននិងភាគីពាក់ព័ន្ធនានាត្រូវផ្ដល់កិច្ចសហប្រតិបត្តិការគាំទ្រចំពោះការរៀបចំផែនការយុទ្ធ សាស្ត្រក្នុងការត្រៀមបើកទ្វារទទួលទេសចរណ៍សុវត្ថិភាពនាពេលខាងមុខ។ សម្តេចតេជោហ៊ុនសែនបានលើកទឹកចិត្តដល់ស្ថាប័នពាក់ ព័ន្ធអាជ្ញាធរមូលដ្ឋានផ្នែកឯក យុវជននិងដៃគូអភិវឌ្ឍន៍ជាតិនិងជាតិនិងអន្តរជាតិចូលរួមជំរុញបង្កើតនិងផ្គត់ផ្គង់សេវា កម្មទេសចរណ៍ឲ្យកាន់តែសម្បូរបែបតាមរយៈការដាក់ ចុះនូវកម្មវិធីយុវជននិងធុរកិច្ចនៅក្នុងវិស័យទេសចរណ៍ កម្មវិធីជំរុញបង្កើតថ្មីនិងនវានុវត្តន៍ទេសចរណ៍ ព្រមទាំងលើក កម្ពស់ការយល់ដឹងនិងកសាងសមត្ថភាពផ្នែកទេសចរណ៍ឌីជីថលដល់ថ្នាក់មូលដ្ឋានក្រោមការសម្របសម្រួលដឹក នាំរបស់ក្រសួងទេសចរណ៍និងក្រោមកិច្ចសហប្រតិបត្តិការពីអង្គការទេសចរណ៍ពិភពលោក សមាគមអន្តរជាតិនិងដៃគូអភិវឌ្ឍន៍នានា។
សម្តេចបានស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រូវសហការឲ្យកាន់តែសកម្មទៀតជាមួយ នឹងក្រសួងទេសចរណ៍ធ្វើការបណ្តុះបណ្តាលជំនាញបន្ថែមលើជំនាញថ្មីដល់យុវជនស្រប តាមយន្តការអភិវឌ្ឍជំនាញទេសចរណ៍ប្រកបដោយចីរ ភាព។ ក្រោយពីបញ្ចប់ជំងឺកូវីដ១៩នៅថ្ងៃខាងមុខ សម្ដេចតេជោ យល់ឃើញថា និន្នាការទេសចរណ៍និងមានភាពខុស ពីមុនពោលគឺការគិតគូរអំពីសុវត្ថិភាព និងផាសុកភាពនឹងក្លាយជាកត្តាអាទិភាពនៅក្នុងការសម្រេចចិត្តជ្រើសរើសគោលដៅធ្វើដំណើរកម្សាន្តក្នុងន័យនេះ សម្តេចបានលើក ទឹកចិត្ត និងគាំទ្រនូវការដាក់ចុះយុទ្ធនាការកម្ពុជាសុវត្ថិភាពដើម្បីជាមុំយុទ្ធសា ស្ត្រទាក់ទាញភ្ញៀវទេសចរផ្ទៃ ក្នុងនិងអន្តរជាតិក្នុងដំណាក់ កាលនៃការបើកឡើងវិញនាពេលអនាគត ។ សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២០វិស័យទេសចរណ៍កម្ពុជា បានទទួលរងផលប៉ះពាល់យ៉ាងដំណំពីវិបត្តិកូវីដ-១៩ គឺចំនួនភ្ញៀវទេសចរបានធ្លាក់ចុះរហូតដល់ជាង ៨០ភាគរយ ប៉ះពាល់ការងារដោយផ្ទាល់ជាង១១ម៉ឺននាក់ និងដោយប្រយោលរាប់ម៉ឺននាក់ថែមទៀត។ ចំនួននេះបានបន្តរងផលប៉ះពាល់ថែមនៅឆ្នាំ២០២១នេះ៕


ប្រភព៖ ក្រសួងព័ត៌មាន


