អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេលពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២១ រយៈពេល ១ខែទៀត
សេដ្ឋកិច្ច September 29, 2021 Khmernote

អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចពន្យារពេលពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២១ រយៈពេល ១ខែទៀត នេះបើយោងតាមការបង្ហោះនៅលើផេករបស់អគ្គនាយកដ្ឋានពីសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ បើតាមសេចក្ដីជូនដំណឹង បានបង្ហាញថា អគ្គនាយកដ្ឋានពន្ធដារ បានពន្យារពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។

ជុំវិញមូលហេតុដែលអគ្គនាយកដ្ឋានសម្រេចពន្យារពេលនេះ គឺដើម្បីផ្តល់លទ្ធភាពជូនម្ចាស់អលចនទ្រព្យដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធនេះ ប៉ុន្តែមិនទាន់បានមកប្រកាសបង់ពន្ធដោយមូលហេតុនៃការរីករាលដាលជំងឺកូវីដ-១៩ ដូច្នេះហើយអគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារកាលបរិច្ឆេទផុតកំណត់ប្រកាសបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ដោយរួចផុតពីពិន័យទោសទណ្ឌដោយសារការប្រកាសបង់ពន្ធយឺតយ៉ាវ។

ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖

អត្ថបទ៖ លីនី