រាជរដ្ឋាភិបាល បន្តឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និង គ្រួសាររងផលប៉ះពាល់ដោយសារកូវីដ ចំនួន៣ខែទៀត
សេដ្ឋកិច្ច October 4, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ថ្មីៗនេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល បន្តឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និង គ្រួសាររងផលប៉ះពាល់ដោយសារកូវីដ ចំនួន ៣ខែទៀត។

ឯកឧត្ដម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផែនការ នៃក្រសួងផែនការបានឲ្យដឹងថា ដោយសារផលប៉ះពាល់ដោយសារកូវីដ លើជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសគ្រួសារក្រីក្រ មិនទាន់ថមថយ នៅថ្ងៃទី២ ខែតុលាឆ្ នាំ២០២១នេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចដ៏ខ្ពង់ខ្ពស់បំផុតឱ្យបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិ បាលជូនដល់គ្រួសារក្រីក្រ និង គ្រួសាររងផលប៉ះពាល់ដោយសារកូវីដ ចំនួន៣ខែទៀត គឺ ខែ តុលា វិច្ឆិកា និង ខែធ្នូ ឆ្នាំ២០២១៕

ប្រភព៖ ក្រសួងព័ត៌មាន