ចក្រភពអង់គ្លេស នឹងលុបចោលការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរមកពីប្រទេសចំនួន ៤៧ និងបន្ធូរបន្ថយការរឹតត្បិតសម្រាប់ប្រទេសមួយចំនួនទៀត
សេដ្ឋកិច្ច October 8, 2021 Khmernote

ចក្រភពអង់គ្លេសនឹងលុបចោលការធ្វើចត្តាឡីស័កដែលដាក់លើអ្នកដំណើរបរទេស សម្រាប់ប្រទេសគោលដៅចំនួន ៤៧ រួមមាន អាហ្វ្រិកខាងត្បូងនិងថៃ នៅថ្ងៃច័ន្ទ ដែលធ្វើឱ្យអ្នកដំណើរកាន់តែងាយស្រួលនៅពេលពួកគេធ្វើដំណើរមកពីប្រទេសនានារួមមាន ឥណ្ឌា និងទួរគីក្នុងការបន្ធូរបន្ថយច្បាប់ចុងក្រោយនេះ។

កាលពីថ្ងៃព្រហស្បតិ៍រដ្ឋមន្ត្រីដឹកជញ្ជូនលោក Grant Shapps បាននិយាយថា លោកនឹងដកទិសដៅចំនួន ៤៧ ចេញពីបញ្ជីក្រហម ដោយទិសដៅទាំងនោះរួមមាន ប្រទេសថៃ។ លោករដ្ឋមន្រ្តីក្រសួងបាននិយាយនៅលើគេហទំព័រថា៖ ប្រទេសថៃនឹងមិនស្ថិតនៅក្នុងបញ្ជីក្រហមសម្រាប់ចូលរបស់ប្រទេសអង់គ្លេសទៀតទេ។

ជាមួយគ្នានេះ លោកក៏បានបន្ធូរបន្ថយច្បាប់សម្រាប់ប្រទេសមួយចំនួនដូចជា ឥណ្ឌា ទួរគី និងហ្កាណា ដែលនេះមានន័យថា អ្នកដំណើរដែលមកពីប្រទេសទាំងនោះ នឹងត្រូវគោរពតាមវិធានការរបស់អង់គ្លេសទៅតាមស្ថានភាពចាក់វ់ាក់សាំងរបស់ពួកគេ ដោយអ្នកដំណើរដែលចាក់វ៉ាក់សាំងបានគ្រប់ចំនួនដូស នឹងត្រូវធ្វើតេស្តតែនៅថ្ងៃទី ២ ដើម្បីពិនិត្យរកជំងឺកូវីដ-១៩។

គួរបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរនេះបានធ្វើឡើងបន្ទាប់ពីចក្រភពអង់គ្លេសបានដកការហាមឃាត់លើការធ្វើដំណើរសម្រាប់ប្រទេសចំនួន ៣២ ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ចក្រភពអង់គ្លេសនៅតែដាក់ការហាមជាត់លើការធ្វើដំណើរសម្រាប់ប្រទេស និងដែនដីជាច្រើនផ្សេងទៀតនៅក្នុងបញ្ជីក្រហមដដែលរួមមានប្រេស៊ីល ម៉ិកស៊ិក អាហ្វ្រិកខាងត្បូង និងថៃ។

ជាមួយគ្នានេះដែរ ឧស្សាហកម្មទេសចរណ៍របស់ចក្រភពអង់គ្លេសបានបាត់បង់នារដូវក្តៅ បន្ទាប់ពីការរឹតបន្តឹងលើការធ្វើដំណើរដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានរារាំងមនុស្សជាច្រើនមិនឱ្យទៅបរទេស៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost