រដ្ឋាភិបាលថៃ នឹងកំណត់តម្លៃប្រេង ៣០បាតក្នុង ១លីត្រ រហូតដល់ចុងខែតុលា ដើម្បីជួយកាត់បន្ថយការចំណាយក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់
សេដ្ឋកិច្ច October 4, 2021 Khmernote

រដ្ឋមន្រ្តីក្រសួងថាមពលថៃ បាននិយាយនៅថ្ងៃ ច័ន្ទ នេះថា រដ្ឋាភិបាលនឹងកំណត់តម្លៃប្រេងម៉ាស៊ូតក្នុងតម្លៃ ៣០បាត (០.៨៩ ដុល្លារ) ក្នុងមួយលីត្ររហូតដល់ចុងខែនេះ ដើម្បីជួយកាត់បន្ថយការចំណាយក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ខណៈតម្លៃប្រេងលើពិភពលោកឡើងថ្លៃ។

ឧបនាយករដ្ឋមន្រ្តី Supattanapong Punmeechaow ដែលជារដ្ឋមន្ត្រីក្រសួងថាមពលបានប្រាប់សន្និសីទសារព័ត៌មានថា ការគាំទ្ររយៈពេលខ្លីនេះអាចត្រូវបានពន្យារពេលបន្ថែមទៀតប្រសិនបើចាំបាច់។ លោកបានបន្ថែមថា ប្រសិនបើតម្លៃប្រេងពិភពលោកនៅតែបន្តកើនឡើងនោះយើងនៅតែមានឱកាសធ្វើសមាហរណកម្ម ដោយតម្លៃប្រេងម៉ាស៊ូតខ្លះ នឹងត្រូវបញ្ចុះពីថ្ងៃអង្គារ និងខ្លះទៀតចាប់ពីថ្ងៃទី ១១ ខែតុលា។

គួរឱ្យដឹងថា បើតាមលោក Supattanapong ប្រាក់ឧបត្ថម្ភធននេះនឹងត្រូវផ្តល់ហិរញ្ញប្បទានដោយមូលនិធិប្រេងដែលមានតម្លៃ ១១ ពាន់លានបាត (៣២៦ លានដុល្លារ) និងប្រាក់កម្ចីបើចាំបាច់។ ខណៈបច្ចុប្បន្ននេះរដ្ឋាភិបាលក៏បានបង្កកតម្លៃហ្គាស (LPG) រហូតដល់ដំណាច់ខែមករា។ ជាមួយគ្នានេះរដ្ឋាភិបាល ក៏បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីគាំទ្រដល់អ្នកប្រើប្រាស់ និងអាជីវកម្មដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ-១៨ ផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost