សិង្ហបុរី គ្រោងលុបចោលការធ្វើចត្តាឡីស័កលើអ្នកដំណើរមកពីប្រទេសកូរ៉េ និងសហរដ្ឋអាមេរិក
សេដ្ឋកិច្ច October 11, 2021 Khmernote

សិង្ហបុរីមានគម្រោងពង្រីកកម្មវិធីធ្វើដំណើរដោយគ្មានការចត្តាឡីស័ក ដោយរួមបញ្ចូលបុគ្គលដែលទទួលបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូសពីប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ខណៈប្រទេសដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ មានការប្រុងប្រយ័ត្នដើម្បីបើកព្រំដែនឡើងវិញ។

ក្រសួងដឹកជញ្ជូនសឹង្ហបុរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រកន្លងទៅនេះថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញអាចធ្វើដំណើររវាងអាកាសយានដ្ឋាន Changi របស់ទីក្រុងនេះ និងអាកាសយានដ្ឋាន Incheon របស់កូរ៉េខាងត្បូង ដោយធ្វើតេស្ត Polymerase Chain Reaction (PCR) រកវីរុស Covid-19 ជំនួសឱ្យការធ្វើចត្តឡីស័កចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា។

គួរបញ្ជាក់ផងដែរថា សិង្ហបុរី ដែលជាមជ្ឈមណ្ឌលទេសចរណ៍និងកម្សាន្ត បានចាប់ផ្តើមកម្មវិធីស្រដៀងគ្នាសម្រាប់អ្នកទេសចរមកពីប្រទេសអាល្លឺម៉ង់ និងព្រុយណេកាលពីខែមុន ហើយកំពុងធ្វើការរួមបញ្ចូលសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ។ អ្នកដំណើរដែលបានចាក់វ៉ាក់សាំងដោយប្រើផ្លូវអាកាសខាងលើទាំងនេះ អាចចៀសផុតពីតម្រូវការធ្វើចត្តាឡីស័ក ប្រសិនបើការធ្វើតេស្ត (PCR) រកវីរុសកូវីដ-១៩ របស់ពួកគេបង្ហាញថាអវិជ្ជមាន៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost