ព័ត៌មានចុងក្រោយ
  • កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សិរីសោភ័ណ និងផ្លូវល្បឿនលឿនវាងក្រុងបាត់ដំបងជាង៨០គីឡូម៉ែត្របើកឱ្យធ្វើចរាចរណ៍ជាផ្លូវការហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 25, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងវិញ នូវកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណ ដែលមានប្រវែងជាង៨៤ គីឡូ ម៉ែត្រ និងផ្លូវល្បឿនលឿនវាងក្រុងបាត់ដំបង ត្រូវបានប្រកាសដាក់ឱ្យធ្វើចរាចរណ៍ជាផ្លូវការ ចាប់ពីថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២១នេះតទៅ។ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-ខេត្តបន្ទាយមាន ជ័យ មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ ចំណាយថវិកាអស់ជាង​ ១៦០លានដុល្លារ បានបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៨

  • សហគ្រាសមួយកន្លែងក្នុងខេត្តពោធិ៍សាត់កែច្នៃកែវក្រដាស បំពង់បឺត ធ្វើអំពីអង្ករខ្មែរ ដំឡូងនិងពោត អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 24, 2021 Khmernote

    MC: សហគ្រាសមួយកន្លែងក្នុងខេត្តពោធិ៍សាត់បានកែច្នៃកែវក្រដាស បំពង់បឺត ធ្វើអំពីអង្ករខ្មែរ ដំឡូងនិងពោត ដើម្បីកាត់បន្ថយសំណល់ប្លាស្ទីក ខណៈដែលបច្ចុប្បន្នមានកំណើនប្រជាជនជាច្រើនកំពុងប្រើប្រាស់ ផលិតផលប្លាស្លីក នាំឲ្យប៉ះពាល់ដល់បរិស្ថាន។ អ្នកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម៖ លោកជំទាវ ទិត សុខុម ស្ថាបនិកសហគ្រាស កែច្នៃកែវក្រដាស និងបំពង់បឺត ដែលស្ថិតនៅក្នុង ភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា លោកជំទាវបានបង្កើតសហគ្រាសកែច្នៃកែវក្រដាស និងបំពង់បឺត ធ្វើពីអង្ករ ដំឡូង និងពោតនេះ កាលពីពាក់កណ្ដាលឆ្នាំ២០២០ ដើម្បីផ្គត់ផ្គង់សម្រាប់ប្រជាពលរដ្ឋ ទូទាំងខេត្ត និងនាំចេញទៅកាន់រាជធានី ខេត្ដផ្សេងៗទៀតក្នុងគោលបំណងចូលរួមចំណែក់លុបបំបាត់កាក សំណល់ប្លាស្ទីក នៅក្នុងប្រទេសផងដែរ។

  • អាមេរិក បើកការិយាល័យកសិកម្មលើកដំបូងនៅកម្ពុជា ដើម្បីទ្រទ្រង់ពាណិជ្ជកម្មទាក់ទងនឹងកសិកម្ម ដែលកំពុងមានកំណើនរវាងប្រទេសទាំងពីរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 23, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា សហរដ្ឋអាមេរិក បានបើកការិយាល័យកសិកម្មលើក ដំបូងរបស់ខ្លួននៅកម្ពុជា ដើម្បីទ្រទ្រង់ពាណិជ្ជកម្មទាក់ទងនឹងកសិកម្ម ដែលកំពុងមានកំណើនរវាងប្រទេសទាំងពីរ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា W. Patrick Murphy បានឱ្យដឹងថា ត្បិតតែការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់ក្រសួងកសិកម្មអាមេរិក ហៅកាត់ថា USDA ស្ថិតនៅក្នុងស្ថានទូតអាមេរិកនៅភ្នំពេញមែន ប៉ុន្តែការងាររបស់គេមាននៅទូទាំងប្រទេសកម្ពុជា ដើម្បីទ្រទ្រង់កិច្ចសហការ និងពាណិជ្ជកម្មទ្វេភាគី ផ្នែកកសិកម្ម សម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ។ ឯកឧត្តម បានបញ្ជាក់នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១នេះថា ប្រទេសកម្ពុជាចូលចិត្តផលិតផល និងបច្ចេកវិទ្យាកសិកម្មរបស់អាមេរិក ហើយការិយាល័យថ្មីរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិកនេះ

  • សម្តេចតេជោ ហ៊ុន សែន ប្រាប់ស្ថាប័នពាក់ព័ន្ធត្រៀម លក្ខណៈបើកសកម្មភាពទេស ចរណ៍ជាជំហានៗឡើងវិញ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 23, 2021 Khmernote

    សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានបង្ហាញនូវយុទ្ធសាស្រ្តអាទិភាពមួយ ចំនួន ដើម្បីត្រៀមលក្ខណៈចាប់ផ្តើមបើកឡើងវិញនូវសកម្មភាពទេសចរណ៍ជាតិ និងអន្តរជាតិជាជំហានៗនាពេលខាងមុខ បន្ទាប់ពីបានផ្អាកអស់មួយរយៈដោយសារ តែការវាយលុកពីជំងឺកូវីដ១៩ នៅលើពិភពលោក និងនៅកម្ពុជា។ តាមរយៈសារលិខិតអបអរសាទរ ក្នុងឱកាសទិវាទេស ចរណ៍ពិភពលោកឆ្នាំ ២០២១ ក្រោមប្រធានបទទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នដែលនឹងធ្វើឡើងនៅថ្ងៃទី២៧ខែកញ្ញាខាងមុខ នេះ សម្តេចអគ្គមហាសេនាបតីតេជោមានប្រសាសន៍ថា យោងទៅលើល្បឿន នៃការចាក់វ៉ាក់សាំងនៅប្រទេសកម្ពុជាសម្ដេចជឿជាក់ថាគោលដៅទេសចរណ៍នៅកម្ពុជាត្រូវបានមើលឃើញថាពិតជាធានាបាននូវសុវត្ថិភាពទំនុកចិត្ត និងភាពជឿជាក់របស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិឡើងវិញ។ កត្តានេះរួមផ្សំទៅនឹងការទទួលយកនូវការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មីដោយប្រកាន់ខ្ជាប់នូវវិធានសុខាភិបាលទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ នឹងជំរុញឲ្យកម្ពុជាអាចបើកឡើងវិញជាជំហានៗ នូវសកម្មភាពទេសចរណ៍ផ្ទៃក្នុងនិងអន្តរជាតិដោយតម្កល់សុខភាពសាធារណៈជាអាទិភាព។ ស្ថិតនៅក្នុងភាពសុទិដ្ឋិ និយមនេះ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ផ្នែកឯកជននិងភាគីពាក់ព័ន្ធនានាត្រូវផ្ដល់កិច្ចសហប្រតិបត្តិការគាំទ្រចំពោះការរៀបចំផែនការយុទ្ធ សាស្ត្រក្នុងការត្រៀមបើកទ្វារទទួលទេសចរណ៍សុវត្ថិភាពនាពេលខាងមុខ។ សម្តេចតេជោហ៊ុនសែនបានលើកទឹកចិត្តដល់ស្ថាប័នពាក់ ព័ន្ធអាជ្ញាធរមូលដ្ឋានផ្នែកឯក យុវជននិងដៃគូអភិវឌ្ឍន៍ជាតិនិងជាតិនិងអន្តរជាតិចូលរួមជំរុញបង្កើតនិងផ្គត់ផ្គង់សេវា

  • សោកស្ដាយ! ដំណាំស្រូវប្រមាណ ៣ពាន់ហិកតានៅក្នុងស្រុកមួយនេះ ត្រូវជន់លិចដោយសារជំនន់ទឹកភ្លៀង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 23, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ដំណាំស្រូវរបស់ប្រជាពលរដ្ឋប្រមាណ ៣ពាន់ហិកតា នៅក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវជន់លិចដោយ សារជំនន់ទឹកភ្លៀង តែមិនទាន់មានភាពធ្ងន់ធ្ងរនោះទេ។ លោក រត្ន័ ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ជោគជាំ បានធ្វើឱ្យទឹកជំនន់ជន់លិចតំបន់មួយចំនួនក្នុងភូមិសាស្ត្រស្រុកមង្គលបុរី ធ្វើឱ្យដំណាំស្រូវ របស់ប្រជាពលរដ្ឋ ប្រមាណ ៣ពាន់ហិកតាត្រូវជន់លិច ។ លោកបន្តថា បើសិនជាថ្ងៃនេះ ឬថ្ងៃបន្តបន្ទាប់មិនមានភ្លៀងធ្លាក់ ឬទឹកហូរមកពីតំបន់ផ្សេងនោះទេ ស្ថានភាពទឹកអាចនឹងស្រកទៅវិញ ក្នុងពេលដ៏ខ្លីខាងមុខ មិនបង្កឱ្យខូចខាតផលដំណាំរបស់ប្រជាពលរដ្ឋនោះទេ បែជាធ្វើឱ្យដំណាំស្រូវកាន់តែលូតលាស់ល្អ តែបើសិន ទឹកជំនន់នៅតែបន្ត ដំណាំទាំងនោះអាចនឹងត្រូវខូចខាត។

  • ឯកឧត្តម ថោង ខុន៖ អ្នកបម្រើការទេសចរណ៍ទាំងអស់ ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ទើបអាចអនុញ្ញាតឱ្យចូលបម្រើការងារ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 23, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន​ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា អ្នកបម្រើការនៅតាមវិស័យទេសចរណ៍នៅទូទាំងប្រទេស ទទួលបានការចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ស្ទើរតែទាំងអស់ហើយ ។ ដែលប្រការនេះគឺពិតជាបានជំរុញឱ្យការទស្សនាកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុង ទទួលបានសុវត្ថិភាពចំពោះសុខភាពមួយកម្រិតទៀត។ ឯកឧត្តមមានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំស្ដាប់របាយការណ៍ពីគ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting នាថ្ងៃ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍។ នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ បានជំរុញឱ្យប្រតិបត្តិករទេសចរណ៍

  • កំពង់សោមនឹងកាន់តែទំនើប ខណៈវិនិយោគិនចិន បានស្នើសុំអភិបាលខេត្តវិនិយោគលើសេវាដឹកជញ្ជូន (រថយន្តក្រុង) សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 23, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា វិនិយោគិនចិន នឹងវិនិយោគលើសេវាដឹកជញ្ជូន (រថយន្តក្រុង) នៅក្នុងក្រុងព្រះសីហនុ។ គម្រោងវិនិយោគនេះ ត្រូវបានអ្នកវិនិយោគចិនលើកឡើង និងស្នើសុំនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញនេះ។ លោកតំណាងអ្នកវិនិយោគចិន បានជម្រាបជូនឯកឧត្ដមអភិបាលខេត្ត ពីគោលបំណងស្នើសុំការគាំទ្រលើគម្រោងវិនិយោគសេវាដឹកជញ្ជូន(រថយន្តក្រុង) ដោយមានរថយន្តក្រុងចំនួន ៣០គ្រឿង គ្រោងដាក់ឱ្យដំណើរការរត់លើខ្សែផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងព្រះសីហនុ។ ម្យ៉ាងទៀតដោយមើលឃើញពីសន្ទុះនៃការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ មានការរីកចំរើនឥតឈប់ឈរអាចក្លាយជាទីក្រុងឆ្លាតវៃ ជាកន្លែងទេសចរណ៍ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគ។ ជាកិច្ចឆ្លើយតបឯកឧត្តមអភិបាលខេត្ត បានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងពីគោលបំណងវិនិយោគលើសេវាដឹកជញ្ជូន(រថយន្តក្រុង) នៅក្នុងក្រុងព្រះសីហនុ ក៏ប៉ុន្តែត្រូវសិក្សាតម្លៃសេដ្ឋកិច្ចឱ្យបានល្អិតល្អន់ជាមុនសិន

  • ថៃ ជំរុញការតភ្ជាប់ផ្លូវដែក ជាមួយប្រទេសឡាវ ដើម្បីពង្រីកពាណិជ្ជកម្ម និងទាក់ទាញភ្ញៀវទេសចរពីប្រទេសចិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 23, 2021 Khmernote

    នាយកដ្ឋានដឹកជញ្ជូនផ្លូវដែកថៃ បានបង្ហាញផែនការអភិវឌ្ឍតំបន់នៅ Nong Khai ដើម្បីត្រៀមខ្លួនសម្រាប់ការតភ្ជាប់ផ្លូវដែកជាមួយប្រទេសឡាវ ខណៈដែលប្រទេសថៃកំពុងរៀបចំពាណិជ្ជកម្មបន្ថែមទៀត ជាមួយប្រទេសចិនតាមខ្សែបន្ទាត់តភ្ជាប់ប្រទេសទាំងបី។ សារព័ត៌មាន Banogkok Post បានដកស្រង់សម្តីរបស់លោក Kittiphan Panchan អគ្គនាយកនៃអគ្គនាយកដ្ឋាននេះនិយាយថា ទីតាំងទំហំ ៨០រ៉ៃ នៅស្ថានីយ៍រថភ្លើង Nong Khai នឹងត្រូវបានអភិវឌ្ឍជាឃ្លាំងដើម្បីដោះស្រាយពាណិជ្ជកម្មអន្តរជាតិ។ លោកបានបន្តថា ទីលានដឹកជញ្ជូននឹងត្រូវបានសាងសង់ដើម្បីគ្រប់គ្រងទំនិញដែលត្រូវបានដឹកតាមរថភ្លើងថៃ និងពីប្រទេសចិន។ ហើយប្រទេសនេះ ក៏គ្រោងនឹងសាងសង់ស្ពានថ្មីមួយទៀតឆ្លងកាត់ទន្លេមេគង្គសម្រាប់រថភ្លើងចម្ងាយប្រហែល ៣០ ម៉ែត្រពីស្ពានមិត្តភាពថៃ-ឡាវបច្ចុប្បន្ន។ ឥឡូវនេះប្រទេសថៃរំពឹងថា នឹងអាចតភ្ជាប់ជាមួយឡាវនិងចិននៅឆ្នាំ២០២៨ នៅពេលខ្សែរថភ្លើងល្បឿនលឿនដំបូងពីទីក្រុង Banogkok ទៅ Nong Khai