ព័ត៌មានចុងក្រោយ
  • អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យារពេលពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២១ រយៈពេល ១ខែទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 29, 2021 Khmernote

    អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចពន្យារពេលពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២១ រយៈពេល ១ខែទៀត នេះបើយោងតាមការបង្ហោះនៅលើផេករបស់អគ្គនាយកដ្ឋានពីសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ បើតាមសេចក្ដីជូនដំណឹង បានបង្ហាញថា អគ្គនាយកដ្ឋានពន្ធដារ បានពន្យារពេលបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។ ជុំវិញមូលហេតុដែលអគ្គនាយកដ្ឋានសម្រេចពន្យារពេលនេះ គឺដើម្បីផ្តល់លទ្ធភាពជូនម្ចាស់អលចនទ្រព្យដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធនេះ ប៉ុន្តែមិនទាន់បានមកប្រកាសបង់ពន្ធដោយមូលហេតុនៃការរីករាលដាលជំងឺកូវីដ-១៩ ដូច្នេះហើយអគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារកាលបរិច្ឆេទផុតកំណត់ប្រកាសបង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ដោយរួចផុតពីពិន័យទោសទណ្ឌដោយសារការប្រកាសបង់ពន្ធយឺតយ៉ាវ។ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖ អត្ថបទ៖ លីនី

  • មិនធម្មតាមែន TikTok មានអ្នកប្រើប្រាស់ដល់ទៅជាង ១ ពាន់លាននាក់ក្នុង ១ខែៗ ទោះជួបព្យុះភ្លៀង និងឧបសគ្គរាប់មិនអស់ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 29, 2021 Khmernote

    យោងតាមសេចក្ដីថ្លែងការណ៍មួយដែលត្រូវបានបង្ហោះនៅលើគេហទំព័រកម្មវិធីចែករំលែកវីដេអូ TikTok បានឱ្យដឹងថា មនុស្សជាង ១ពាន់លាននាក់បានប្រើកម្មវិធី TikTok ជារៀងរាល់ខែ។​ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលត្រូវបានគេស្គាល់ថា ជាកម្មវិធីផលិតវីដេអូខ្លីៗ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ByteDance Ltd ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។ កម្មវិធីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង្កើត និងចែករំលែកវីដេអូកម្សាន្តរបស់ពួកគេ មានទាំងការរាំ វិដេអូកំប្លែង និងតាមទេពកោសល្យរៀងខ្លួនផ្សេងៗទៀត។ សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនបាននិយាយថា៖ « TikTok បានក្លាយជាផ្នែកមួយនៃជីវិតរបស់មនុស្សទូទាំងពិភពលោក ដោយសារតែភាពច្នៃប្រឌិត និងភាពត្រឹមត្រូវនៃការបង្កើតរបស់យើង។ ដោយឡែកបើយោងតាមក្រុមហ៊ុន Sensor Tower ដែលជាក្រុមហ៊ុនវិភាគ បានឱ្យដឹងថា កម្មវិធីដែលមិនមែនជាកម្មវិធីហ្គេមមួយនេះ បានក្លាយជាកម្មវិធីដែលត្រូវបានទាញយក (Download) ច្រើនបំផុតនៅខែសីហាឆ្នាំ ២០២១។

  • ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់ប្រាក់កម្ចី ៨២លានដុល្លារអាមេរិក ដើម្បីកែលម្អផ្លូវនៅកម្ពុជាជំរុញការអភិវឌ្ឍន៍ច្រករបៀងសេដ្ឋកិច្ច GMS សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 29, 2021 Khmernote

    ធនាគារអភិវឌ្ន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៨២ លានដុល្លារអាមេរិក ដើម្បីកែលម្អផ្លូវជាតិនិងខេត្តប្រវែង ៤៨ គីឡូម៉ែត្រនៅខេត្តព្រៃវែង និងខេត្តកណ្តាល ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមបណ្តោយមហាអនុតំបន់មេគង្គ (GMS) ច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ន៍អាស៊ី ដែល AKP ទទួលបាននៅព្រឹកនេះ ជំនួយថ្មីនេះគឺជាដំណាក់កាលទី ២ នៃគម្រោងកែលម្អបណ្តាញផ្លូវថ្នល់ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងកម្ពុជាជាមួយវៀតណាម និងគាំទ្រការអភិវឌ្ឍន៍ មធ្យោបាយឆ្លងដែននៅក្នុងខេត្តទាំងពីរ។ ការធ្វើឱ្យប្រសើរឡើងនេះ នឹងប្រើប្រាស់ការសាងសង់ដែលធន់នឹងគ្រោះមហន្តរាយ និងអាកាសធាតុ និងជួយក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងការគ្រប់គ្រងផ្លូវបានល្អប្រសើរ ដោយកាត់បន្ថយការផ្ទុកលើសចំណុះរបស់យានយន្ត ដែលជារឿយៗធ្វើឱ្យខូចផ្លូវ និងនាំឱ្យខូចខាតមុនពេលកំណត់។ លោក Mohammad Nazrul Islam អ្នកជំនាញផ្នែកដឹកជញ្ជូនរបស់ធនាគារអភិវឌ្ឍន៍អាស៊ីមានប្រសាសន៍ថា៖

  • អាជ្ញាធរខេត្តព្រះសីហនុ ព្រមានផ្អាកអាជីវកម្មចំពោះម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូណាប្រើបុគ្គលិកដោយបង្ខំ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 29, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ បានព្រមានចាត់វិធានការរដ្ឋបាល និងច្បាប់ ក៏ដូចជាផ្អាកទីតាំង អាជីវកម្មបណ្តោះអាសន្នចំពោះម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូណា ដែលបង្ខាំង ឬបង្ខំបុគ្គលិក កម្មករ និយោជិត ឱ្យបម្រើការងារផុតពីលក្ខខណ្ឌ និងច្បាប់ស្តីពីការងារ។ លិខិតរដ្ឋបាលរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា អាជ្ញាធរខេត្តនឹងចាត់វិធានការរដ្ឋបាល និងច្បាប់ចំពោះម្ចាស់អគារ សណ្ឋាគារ និងកាស៊ីណូដែលប្រើប្រាស់ហត្ថពលករដោយបង្ខំ។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីក្នុងរយៈពេលកន្លងមក រដ្ឋបាលខេត្តព្រះសីហនុបានសង្កេត ឃើញថា ការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង ការអនុវត្តកិច្ចសន្យាការងារ

  • ឥណ្ឌូនេស៊ី បញ្ចេញថវិកា ជាង ៦០០ លានដុល្លារ ស្តារវិស័យទេសចរណ៍ឡើងវិញ និងសង្រ្គោះបុគ្គលិកក្នុងវិស័យនេះរាប់លាននាក់ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 29, 2021 Khmernote

    រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី លោកស្រី Sri Mulyani បានឱ្យដឹងកាលពីថ្ងៃទី២៧ ខែកញ្ញា នេះថា រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងផ្តល់ថវិកាចំនួន ៩,២ ទ្រីលានរូពី (៦៤៥ លានដុល្លារ) ពីថវិការដ្ឋនៅឆ្នាំ២០២២ ដើម្បីគាំទ្រដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។ រដ្ឋមន្រ្តី Sri Mulyani បាននិយាយនៅក្នុងកិច្ចប្រជុំសម្របសម្រួលជាតិទេសចរណ៍និងសេដ្ឋកិច្ចច្នៃប្រឌិតឆ្នាំ ២០២១ ថា ថវិកានឹងត្រូវប្រើដើម្បីអភិវឌ្ឍ ឧស្សាហកម្មគ្មានផ្សែងនេះ លើទិដ្ឋភាពបីយ៉ាងរួមមាន៖ ភាពងាយស្រួលភាពទាក់ទាញ ភាពងាយស្រួលការផ្សព្វផ្សាយនិងការចូលរួមឯកជន។ នៅឆ្នាំ ២០២១ រដ្ឋាភិបាលឥណ្ឌូនេស៊ីបានត្រៀមថវិកាចំនួន ៧,៦៧០ ពាន់លានរូពី ដើម្បីធ្វើឱ្យឧស្សាហកម្មទេសចរណ៍និងសេដ្ឋកិច្ចច្នៃប្រឌិតងើបឡើងវិញ។ កិច្ចខិតខំប្រឹងប្រែងនេះមានគោលបំណងគាំទ្រដល់គោលដៅទេសចរណ៍ ដែលមានអាទិភាពខ្ពស់រួមមាន Lake

  • ឱកាសមាស! អង្គការទេសចរណ៍ពិភពលោក ផ្ដល់អាហារូបករណ៍សិក្សាមុខវិជ្ជា ក្នុងវិស័យទេសចរណ៍ ៥០កន្លែង ដល់កម្ពុជា ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 28, 2021 Khmernote

    នាឱកាសទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១ នាថ្ងៃទី២៧ ខែកញ្ញា ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសសផ្សព្វផ្សាយផ្ដល់អាហារូបករណ៍សិក្សាជំនាញទេសចរណ៍ចំនួន ៥០កន្លែង ដែលអង្គការទេសចរណ៍ពិភពលោក (UNWTO) បានផ្ដល់មកកម្ពុជា ដើម្បីជាការចូលរួមគាំទ្រការអភិវឌ្ឍធនធានមនុស្ស ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញក្នុងបរិបទក្រោយវិបត្តិកូវីដ-១៩។ ការសិក្សាអាហារូបករណ៍ ៥០កន្លែង ដែលផ្តល់ដោយអង្គការទេសចរណ៍ពិភពលោកនោះ គឺផ្តោតលើ៖ ១៖ យុទ្ធសាស្រ្តធុរកិច្ច ២៖ គណនេយ្យ និងហិរញ្ញវត្ថុ ៣៖ មូលដ្ឋានគ្រឹះនៃទីផ្សារឌីជីថល ៤៖ មូលដ្ឋានគ្រឹះនៃការគ្រប់គ្រងប្រតិបត្តិករ ៥៖ មូលដ្ឋានគ្រឹះនៃនវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល។ ចំពោះលក្ខខណ្ឌនៃការជ្រើសរើស បេក្ខជនទាំងពីរភេទត្រូវមានសញ្ជាតិខ្មែរ ជាមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា

  • ទឹកសមុទ្រ នឹងកាន់តែមានភាពល្អប្រសើរគ្មានការបំពុលក្រោយពីការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ រួចរាល់ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 28, 2021 Khmernote

    អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ឱ្យដឹងថា ទឹកសមុទ្រនឹងកាន់តែមានភាពល្អប្រសើរគ្មានការបំពុល ក្រោយពីការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣រួចរាល់ ខណៈដែលការបញ្ចេញកាកសំណល់ប្រើប្រាស់ដែលមានចំនួនច្រើន និងមានសារធាតុពុល អាចបង្កផលប៉ះពាល់ដល់ បរិស្ថានជុំវិញ ដូចជាមនុស្ស សត្វ រុក្ខជាតិ ជីវចម្រុះ និងឆ្នេរសមុទ្រខេត្តព្រះសីហនុ។ លោក ឃាង ភារម្យ អ្នកនាំ ពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ដោយពិនិត្យឃើញពីបញ្ហាប្រឈមទឹកកខ្វក់ គណៈកម្មា ធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា សហការជាមួយ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចសាង សង់ស្ថានីយប្រព្រឹត្តកម្មទី១ ទី២ និងទី៣ ក្នុងគោលបំណង ដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន

  • រាជរដ្ឋាភិបាល ប្រកាសដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ ចំនួន ២ដុល្លារថែមទៀត សម្រាប់ឆ្នាំ២០២២ ធ្វើឱ្យប្រាក់ឈ្នួលទាបបំផុតឡើងដល់ ១៩៤ដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 28, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីព្រឹក​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល ប្រកាសដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបចំនួន ២ដុល្លារថែមទៀត សម្រាប់ឆ្នាំ២០២២ ដែលធ្វើឱ្យប្រាក់ឈ្នួលទាបបំផុតឡើងដល់ ១៩៤ដុល្លារ។​ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន ១៧រូប, តំណាងភាគីនិយោជកចំនួន ១៧រូប និងតំណាងភាគីរាជរដ្ឋាភិបាលចំនួន ១៧រូប បានបើកកិច្ចប្រជុំដំបូងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ និងបានបន្តកិច្ចប្រជុំរហូតដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ ក្រោយពីកិច្ចប្រជុំជាច្រើនលើក ភាគីពាក់ព័ន្ធមិនបានឯកភាពគ្នាជាឯកច្ឆន្ទលើតួលេខណាមួយឡើយ ដោយតំណាងភាគីកម្មករនិយោជិតរក្សាតួលេខចុងក្រោយរបស់ខ្លួន ២០៤ដុល្លារអាម៉េរិក,