ព័ត៌មានចុងក្រោយ
  • ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍៖ គោលដៅទេសចរណ៍ខេត្តកែបត្រូវតភ្ជាប់ជាមួយខេត្តតំបន់ឆ្នេរផ្សេងទៀត ទើបអាចប្រកួតជាមួយប្រទេសជិតខាងបាន ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ October 1, 2021 Khmernote

    រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន បានលើកឡើងថា ស្ថិតក្នុងដំណាក់កាលនៃវិបត្តិកូវីដនេះ ការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ខេត្តកែប មិនអាចកាត់ផ្ដាច់ពីគោលដៅទេសចរណ៍ខេត្តកំពត និងខេត្តជាប់តំបន់ឆ្នេរដទៃទៀតបានឡើយ ដូច្នេះត្រូវតែមានការតភ្ជាប់គោលដៅទេសចរណ៍រួមគ្នា សំដៅបង្កើនសក្ដានុពលដើម្បីអាចប្រកួតប្រជែងភាពទាក់ទាញជាមួយប្រទេសជិតខាង។ ការថ្លែងបែបនេះរបស់ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ធ្វើឡើងក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ២០២១-២០៣៥ នៅសាលាខេត្តកែប នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះក៏មានការចូលរួមពីសំណាក់ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នមួយចំនួនទៀត ដែលធ្វើឡើងដោយផ្ទាល់ផង និងតាមប្រព័ន្ធវីដេអូខន់ហ្វេរិនផង។ នាឱកាសនោះ ឯកឧត្ដម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្របធានលេខាធិការនៃគណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការអភិវឌ្ឍទេសចរណ៍ខេត្តកែប បានឱ្យដឹងថា

  • ការការកក់ទៅកាន់ភូកេតបានកើនឡើង ខណៈរយៈពេលចូលប្រទេសថៃត្រូវបានកាត់បន្ថយមកត្រឹម ៧ ថ្ងៃ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ October 1, 2021 Khmernote

    ចំនួនការកក់នៅកោះភូកេតបានកើនឡើង ខណៈរយៈពេលធ្វើចត្តាឡីស័កនៅក្នុងប្រទេសថៃត្រូវបានកាត់បន្ថយមកត្រឹមរយៈពេល ៧ថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។ សារព័ត៌មានដដែល បានឱ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នេះ អ្នកទេសចរបរទេសមកកម្សាន្តនៅប្រទេសថៃក្រោមគម្រោង “Phuket sandbox” នឹងត្រូវចំណាយពេលតែមួយសប្តាហ៍ប៉ុណ្ណោះនៅលើកោះនេះមុនពេលពួកគេអាចធ្វើដំណើរទៅកាន់ខេត្តផ្សេងទៀតក្នុងប្រទេសថៃ។ លោក Kongsak Khupongsakorn ប្រធានសមាគមសណ្ឋាគារភាគខាងត្បូងថៃបាននិយាយថា ការគ្រប់គ្រងជំងឺក្នុងចំណោមអ្នកទេសចរនៅលើកោះនេះ គឺល្អប្រសើរតាំងពីខែកក្កដាមក។ ប៉ុន្តែលោកត្អូញត្អែរថា ចំនួនភ្ញៀវទេសចរមានកម្រិតទាបនៅឡើយ។ ទោះបីជាយ៉ាងនេះក្ដី លោក Kongsak បានឱ្យដឹងថា អ្នកទេសចរបានកក់កន្លែងចំនួន ១៥០,០០០ យប់រួចមកហើយនៅក្នុងខែតុលា ដែលការកក់នីមួយៗសម្រាប់បីខែមុន។ លោករំពឹងថា ការកក់សំបុត្រនៅខែតុលានឹងកើនឡើងខ្ពស់រហូតដល់

  • រដ្ឋមន្រ្តីក្រសួងសាធារណការ ស្នើឱ្យអាមេរិកជួយផ្ដល់សម្ភារបច្ចេកទេស ដើម្បីពង្រឹងគុណភាពផ្លូវថ្នល់កម្ពុជា និងចង់ឃើញក្រុមហ៊ុនរបស់អាមេរិកមកវិនិយោគនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 1, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា​ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យអាមេរិកជួយផ្ដល់ សម្ភារបច្ចេកទេស ដើម្បីពង្រឹងគុណភាពផ្លូវថ្នល់កម្ពុជា និងចង់ឃើញក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមកវិនិយោគនៅកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ។ ក្នុងជំនួបសម្តែងការគួរសមពីសំណាក់ឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អំពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឱ្យបានប្រសើរឡើង ដើម្បីត្រៀមបើកប្រទេសសាជាថ្មីឡើងវិញ នៅពេលស្ថានភាពជំងឺកូវីដ-១៩បានធូរស្បើយ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គំនិតផ្តួចផ្តើមកំណែទម្រង់បច្ចុប្បន្នរបស់ក្រសួងប្រកបដោយជោគជ័យ តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីយានយន្ត ការចេញបណ្ណបើកបរ ការប្រឡងយកបណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងគម្រោង

  • ក្រសួងសាធារណការ នឹងពិចារណាក្នុងការចុះបញ្ជីផ្លាកលេខពិសេសលើម៉ូតូ ខណៈដែល ប្រជាពលរដ្ឋមានតម្រូវការច្រើន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 30, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងសាធារណការនិងដឹកជញ្ជូន គ្រោងនឹងពិចារណាក្នុងការចុះបញ្ជីផ្លាកលេខពិសេសលើម៉ូតូ ខណៈដែលប្រជាពលរដ្ឋមានតម្រូវការច្រើន។ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត មានប្រសាសន៍ថា ម៉ូតូនៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្នមានចំនួនជាង ១.២លានគ្រឿង ដែលបានចុះបញ្ជី នៅមួយចំនួនទៀតដែលមិនទាន់ បានចុះបញ្ជីជាផ្លូវការ ហើយការចុះបញ្ជីមានភាពងាយស្រួលជាងមុន ដោយសារខណ្ឌទាំង១៤ មានការបើកឱ្យមានច្រកចេញចូលតែមួយ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើផ្លាកលេខឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា។ ថ្លែងក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ ការស្វែងយល់ពីផ្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ត នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្លើយតបនូវសំណួររបស់បងប្អូនប្រជាពលរដ្ឋ លោក ស៊ុយ សេរិទ្ធ

  • ស្ទើរមិនគួរឱ្យជឿ! រដ្ឋាភិបាលជប៉ុន ដាក់លក់ផ្ទះនៅតាមជនបទក្នុងតម្លៃត្រឹមតែ ៥០០ដុល្លារ ហើយថែមលុយឱ្យថ្លៃជួសជុលទៀត អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ September 30, 2021 Khmernote

    រដ្ឋាភិបាលជប៉ុនបាននិងកំពុងលក់ផ្ទះនៅតាមជនបទក្នុងតម្លៃត្រឹមតែ ៥០០ដុល្លារ នេះបើយោងតាមការចុះផ្សាយ​របស់សារព័ត៌មានបរទេស Insider។ សារព័ត៌មានដដែលបានឱ្យដឹងថា មានផ្ទះជាង ៨លានខ្នងនៅតាមទីជនបទក្នុងប្រទេសជប៉ុន ដែលរដ្ឋាភិបាលបានដាក់លក់ក្នុងតម្លៃទាបខ្លាំងមែនទែន ក្នុងគោលបំណងទាក់ទាញប្រជាជនឱ្យមករស់នៅជនបទ​កាន់តែច្រើន។ ជាមួយគ្នានោះដែរ ក្នុងចំណោមផ្ទះទំនេររាប់លានខ្នង ផ្ទះខ្លះក៏ត្រូវបានផ្ដល់ឱ្យប្រជាជនស្ទើរតែមិនគិតថ្លៃទៀតផង។ មិនតែប៉ុណ្ណោះ ដើម្បីដើម្បីស្វែងរកអ្នករស់នៅសម្រាប់ផ្ទះដែលគ្មានមនុស្សរស់នៅ ដែលគេហៅថា “akiya” រាប់លាននាក់ រដ្ឋាភិបាលជប៉ុនបាននិងកំពុងទាក់ទាញប្រជាជន ដោយការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដូចជា ផ្ដល់ទ្រព្យសម្បត្តិដោយឥតគិតថ្លៃ និងប្រាក់ឧបត្ថម្ភសម្រាប់ការជួសជុល។ លើសពីនេះ រដ្ឋាភិបាលក្នុងតំបន់ខ្លះ បានផ្តល់ជំនួយឥតសំណងចំនួន ២ លានយ៉េន (១៨,២២៩ ដុល្លារ) ដល់អ្នកដែលកំពុងជួសជុលផ្ទះដែលមានក្នុងបញ្ជីទិន្នន័យរបស់ខ្លួន។ គួរឱ្យដឹងងផងដែរថា ការស្ទង់មតិលំនៅដ្ឋាននិងដីរបស់ប្រទេសជប៉ុន ដែលបានធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្តង

  • កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត សម្រេចការសាងសង់បាន ៨៤%ហើយ ដែលនឹងក្លាយជាមេដែកដ៏សំខាន់មួយទៀតក្នុងការស្រូបទាញភ្ញៀវទេសចរ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 30, 2021 Khmernote

    កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត សម្រេចការសាងសង់បាន ៨៤%ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២១នេះ។ ក្រោយការសាងសង់បានបញ្ចប់ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងក្លាយជាមេដែកដ៏សំខាន់មួយទៀតក្នុងការស្រូបទាញភ្ញៀវទេសចរ នេះបើយោងតាមការចុះផ្សាយរបស់ក្រទេសចរណ៍។ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងក្លាយជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រដ៏សំខាន់ ក្នុងការធានាសម្រួលដល់ប្រព័ន្ធគមនាគមន៍ជាតិ ក៏ដូចជានឹងក្លាយជាមេដែកដ៏សំខាន់មួយទៀត ក្នុងការស្រូបទាញទេសចរជាតិ-អន្តរជាតិ។ ឯកឧត្ដមរដ្ឋមន្ត្រីលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសដែលឯកឧត្ដម ព្រមទាំងឯកឧត្ដម ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំក្រុមការងារ និងមន្ត្រីរាជការចុះត្រួតពិនិត្យសកម្មភាពសាងសង់ «កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត» ដែលមានទីតាំងស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ គួរឱ្យដឹងថា កំពង់ផែទេសចរណ៍អន្តរជាតិនេះ

  • កោះទន្សាយនឹងកាន់តែសម្បូរបែប ខណៈគម្រោងវិនិយោគតម្លៃ ១៣០ លានដុល្លារលើកោះនេះ បានចាប់ផ្តើមសាងសង់ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 30, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា គម្រោងវិនិយោគកោះទន្សាយដែលមានទុនវិនិយោគចំនួន ១៣០ លានដុល្លារបង្កើតឡើងដោយក្រុមហ៊ុន ទ្រី ភាព គ្រុប បានចាប់ផ្តើមការសាងសង់នៅលើកោះទន្សាយហើយដែលមានចម្ងាយ ៤ គីឡូម៉ែត្រពីខេត្តកែប។ លោក វ៉ៅ សុខា អភិបាលរងខេត្តកែបបានប្រាប់ AKP កាលពីថ្ងៃទី ២៩ ខែកញ្ញានេះថា សកម្មភាពសាងសង់បានចាប់ផ្តើមនៅថ្ងៃទី ២២ ខែកញ្ញា បន្ទាប់ពីសម្ភារៈសំណង់ត្រូវបានដឹកជញ្ជូនទៅដល់កោះនេះ។ លោកបានបន្ថែមថា ក្រុមហ៊ុនកំពុងអភិវឌ្ឍ គម្រោងលើផ្ទៃដី ១៤០ ហិកតា ហើយការអភិវឌ្ឍន៍ត្រូវបានបែងចែកជាដំណាក់កាលផ្សេងៗគ្នា។ គួរបញ្ជាក់ផងដែរថា គម្រោងវិនិយោគនេះទទួលបានភ្លើងខៀវពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅខែកុម្ភៈឆ្នាំ ២០១៩ ដោយផ្តោតលើការវិនិយោគលើរមណីយដ្ឋានជាច្រើនដូចជា សណ្ឋាគារផ្កាយ ៥

  • សហគមន៍កសិកម្មមួយកន្លែង ជោគជ័យខ្លាំងក្នុងការប្រកបរបរទីផ្សារបន្លែ និងឈើហូបផ្លែ អាចក្ដោបក្ដាប់ទីផ្សារក្នុងស្រុកធំៗជាច្រើន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 30, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្មបានកោតសរសើរសហគមន៍កសិកម្មសំបូរមានជ័យ ដែលមានភាពជោគជ័យក្នុងការប្រកបរបរទីផ្សារបន្លែ និងឈើហូបផ្លែ ដែលបាននិងកំពុងបំពេញតួនាទីក្នុងការចូលរួមចំណែកយ៉ាងសកម្មដល់ការអនុវត្តគោលនយោបាយ និងផែន ការអភិវឌ្ឍវិស័យកសិកម្ម ។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ស្ថិតនៅក្រោមម្លប់ដំបូលសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ បានខិតខំជំរុញគាំទ្រ និងលើកទឹកចិត្តឱ្យសហគមន៍កសិកម្មទាំងអស់នៅទូទាំងប្រទេស ធ្វើការចងក្រងសមា ជិកដើម្បីបង្កើតបានជាកម្លាំងផលិតមានជាអាទិ៍៖ ផលិតកម្មបន្លែ (បន្លែសុវត្ថិភាព-បន្លែសរីរាង្គ) ដំណាំឈើហូបផ្លែ ស្រូវចំណី ស្រូវពូជ និងដំណាំកសិ-ឧស្សាហកម្មមួយចំនួនទៀត។ ក្នុងគោលបំណង