គណៈរដ្ឋមន្រ្តីថៃ ពិភាក្សាដោះស្រាយបញ្ហាប្រេងឡើងថ្លៃ ក្នុងគោលបំណងរក្សាតម្លៃប្រេងសាំងនៅក្នុងប្រទេសក្រោមតម្លៃ ៣០បាតក្នុង ១លីត្រ
សេដ្ឋកិច្ច October 21, 2021 Khmernote

ស្របពេលដែលតម្លៃប្រេងបានកើនឡើងជាគំហុកនៅតាមប្រទេសនានា គណៈរដ្ឋមន្រ្តីថៃ បានពិភាក្សា​ពីបញ្ហាតម្លៃ ក្នុងគោលបំណងរក្សាតម្លៃប្រេងសាំងនៅក្នុងប្រទេសក្រោម ៣០បាត (០.៩០ដុល្លារ) ក្នុងមួយលីត្រ។ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានជួបជាមួយតំណាងរាស្ត្រ ៥ រូប និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងកសិកម្មនិងសហករណ៍កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាពីដំណោះស្រាយចំពោះបញ្ហាតម្លៃប្រេងថ្លៃ។

នៅក្នុងជំនួបនោះ លោកនាយករដ្ឋមន្រ្តី និងតំណាងរាស្ត្រ បានពិភាក្សាអំពីបញ្ហានៃការឡើងថ្លៃប្រេង ដែលបានជះឥទ្ធិពលដល់វិស័យជាច្រើន ខណៈ សហព័ន្ធដឹកជញ្ជូនផ្លូវគោកនៃប្រទេសថៃ ក៏បានរៀបចំការតវ៉ាចំពោះបញ្ហាលើការចំណាយសម្រាប់ឡានដឹកទំនិញផងដែរ។

បន្ទាប់ពីការពិភាក្សាលោក Supattanapong បាននិយាយថា កិច្ចប្រជុំបានឯកភាពថា ពួកគេត្រូវតែគ្រប់គ្រងតម្លៃប្រេងម៉ាស៊ូត ដូច្នេះតម្លៃនឹងទាបជាង ៣០ បាតក្នុងមួយលីត្រ។ លោកក៏បន្ថែមថា ការសម្រេចចិត្តនេះនឹងត្រូវអនុម័ត ដោយគណៈកម្មាធិការគ្រប់គ្រងគោលនយោបាយថាមពល៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand