ព័ត៌មានចុងក្រោយ
  • ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នឹងបន្តសេវាកម្មហោះហើរអន្តរជាតិឡើងវិញទៅកាន់គោលដៅ ៣៦ ក្រោយជួបព្យុះភ្លៀងអស់មួយរយៈធំ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម October 19, 2021 Khmernote

    ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នឹងបន្តសេវាកម្មពេញលេញលើការហោះហើរនៅលើផ្លូវអន្តរជាតិចំនួន ៣៦ ទៅកាន់គោលដៅនៅទ្វីបអឺរ៉ុប អាស៊ី និងអូស្រ្តាលី នៅថ្ងៃទី៣១ ខែតុលា ខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបើកប្រទេសរឡើងវិញដល់ភ្ញៀវទេសចរបរទេសនៅថ្ងៃទី១ ខែវិច្ឆិកា។ អនុប្រធានប្រតិបត្តិផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន Thai Airways លោក Non Kalinta បានប្រកាសសេចក្តីសម្រេចនេះកាលពីថ្ងៃព្រហស្បតិ៍ ដោយលោកបាននិយាយថា ការបន្តសេវាកម្មហោះហើរអន្តរជាតិ គឺស្ថិតនៅក្នុងផែនការហោះហើររដូវរងាររបស់ក្រុមហ៊ុនអាកាសចរណ៍ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ៣១ ខែតុលាដល់ថ្ងៃទី ២៦ ខែមីនា។ ជាមួយគ្នានេះដែរ ការចាប់ផ្ដើមហោះហើរឡើងវិញនេះ គឺធ្វើឡើងក្រោយក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានរងនូវការលំបាក និងជួបព្យុះភ្លៀងជាច្រើន ដែលមួយផ្នែកបណ្ដាលមកពីជំងឺរាតត្បាតកូវីដ-១៩

  • មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ ការកើនឡើងលើតម្លៃប្រេងឥន្ធនៈ អាស្រ័យទៅលើរឿងនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 19, 2021 Khmernote

    មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មប្រាប់ឱ្យដឹងថា ការកើនឡើងលើតម្លៃប្រេងឥន្ធនៈនេះ អាស្រ័យទៅលើការកើន ឡើងចុះនៃតម្លៃប្រេងរបស់ទី ផ្សារអន្ដរជាតិ ហើយកម្ពុជាពឹងផ្អែកពីការនាំចូលប្រេង នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ ការបញ្ជាក់បែបនេះដោយសារការកើនឡើងតម្លៃលក់ រាយប្រេងឥន្ទនៈ បានធ្វើឱ្យប្រជាពលរដ្ឋមានការរអ៊ូរទាំ ដោយមតិមួយចំនួនខ្លះបានលើកឡើងថា ការឡើងថ្លៃនេះ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពពួកគេ។ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងពាណិជ្ជកម្ម បានបង្ហាញមូលហេតុថា ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនេះ គឺអាស្រ័យទៅលើការ កើនឡើងចុះនៃតម្លៃប្រេងរបស់ទីផ្សារអន្ដរជាតិ ហើយកម្ពុជាពឹងផ្អែកពីការនាំចូលប្រេង។ ឯកឧត្តម បានបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ ប្រេងកំណត់ផលិត របស់ក្រុមអង្គការ OPEC ដែលជាក្រុមប្រទេសផលិតប្រេង បានព្យាករណ៍តម្រូវការនៅទាប ហើយឥឡូវនេះ តម្រូវការមាន

  • សិង្ហបុរី នឹងលើកលែងលក្ខខណ្ឌតម្រូវឲ្យធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរមកពីប្រទេសចំនួន ៨ ផ្សេងទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 19, 2021 Khmernote

    សិង្ហបុរី នឹងលើកលែងលក្ខខណ្ឌតម្រូវឲ្យធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរមកពីប្រទេសចំនួន ៨ ផ្សេងទៀត ដែលបានទទួលចាក់វ៉ាក់សាំងពេញលេញចាប់ពីថ្ងៃទី ១៩ ខែតុលាតទៅ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus។ ការលើកលែងលក្ខខណ្ឌនេះ គឺ ជាកិច្ចខិតខំប្រឹងប្រែងមួយរបស់ប្រទេសសិង្ហបុរី ក្នុងការលើកកម្ពស់វិធានការរឹតត្បិតបន្តិចម្តងៗ ដើម្បីរស់នៅដោយសុវត្ថិភាពជាមួយការរីករាលដាលនៃជំងឺកូវីដ-១៩។ យ៉ាងណាមិញចាប់ពីថ្ងៃទី១៩ ខែតុលា តទៅ ការលើកលែងការធ្វើចត្តាឡីស័កនឹងត្រូវបានពង្រីកដល់ ៨ ប្រទេសបន្ថែមទៀតរួមមាន៖ ចក្រភពអង់គ្លេសកាណាដា ដាណឺម៉ាក បារាំង អ៊ីតាលី ហូឡង់ អេស្ប៉ាញ និងអាមេរិក។ ជាមួយគ្នានេះ ច្រករបៀងធ្វើដំណើរជាមួយសាធារណរដ្ឋកូរ៉េ ក៏ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃទី ១៥ ខែវិច្ឆិកាខាងមុខនេះដែរ។ យោងតាមគោលការណ៍នេះ

  • ជំនន់ទឹកស្ទឹងសង្កែ បីថ្ងៃ លិចផ្ទះប្រជាពលរដ្ឋជាង ២ពាន់ខ្នង និងផលដំណាំជាង២៣២ហិកតា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 19, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃចន្ទ ទី១៨ ខែតុលា ឆ្នាំ២០២១ថា ត្រឹមតែរយៈពេល៣ថ្ងៃ គីចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១កន្លងមក ដោយសារខេត្តបាត់ដំបងបានទទួលរងនូវព្យុះកំណាចមួយបានបោកបក់ មកលើតំបន់ខ្ពង់រាប នៅតំបន់ក្បាលស្ទឹងសង្កែ និង លិចតាមបណ្តាស្ទឹងនានានៅភាគខាលើ បណ្តាលឱ្យលិចផ្ទះប្រជាពលរដ្ឋជាង ២ពាន់ខ្នង និងផលដំណាំជាង ២៣២ហិកតា។ លោក សឿម ប៊ុនរិទ្ធិ បានឱ្យដឹងទៀតថា ទឹកជំនន់រយៈពេលបីថ្ងៃនេះ បានបង្កនូវផលប៉ះពាល់លំនៅឋានរបស់ប្រជាពលរដ្ឋសរុបចំនួន ២ ៤៦០ខ្នងផ្ទះ ផលដំណាំឧស្សាហកម្ម ដំណាំបន្លែ និងដំណាំរួមផ្សំ

  • ឡើងកាន់តំណែង មិនទាន់បាន ៥ថ្ងៃពេញផង ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បំពាក់អំពូលភ្លើងបំភ្លឺផ្លូវ គ្រប់ផ្លូវទាំងអស់ក្នុងទីប្រជុំជនក្រុង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 19, 2021 Khmernote

    យោងតាមការបង្ហោះនៅលើគណនី Pursat Provincial Hall នាពេលថ្មីៗនេះបានឱ្យដឹងថា ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មានចក្ខុវិស័យចាប់ផ្តើមដំបូង លើការអភិវឌ្ឍន៍ភ្លើងបំភ្លឺផ្លូវ គ្រប់ផ្លូវទាំងអស់ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ មុននឹងឈានដល់ការធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ចក្ខុវិស័យនេះ បានលើកឡើងបន្ទាប់ពីឯកឧត្តម ឡើងកាន់តំណែងអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មិនទាន់បាន ៥ថ្ងៃពេញផង។ ជាក់ស្តែងគេសង្គេតឃើញថា ក្រុមការងារសហការដោយមន្ទីររ៉ែ និងថាមពល និងក្រុមហ៊ុន ណារ៉េត លីមីធីត អភិវឌ្ឍន៍អគ្គិសនី បច្ចុប្បន្នបាននឹងកំពុងរៀបចំតម្លើងប្រព័ន្ធខ្សែបណ្តាញភ្លើងថ្មី និងបំពាក់អំពូលឆ្លាតវៃ LED ដើម្បីងាយស្រួលសម្រាប់បងប្អូនធ្វើដំណើរនាពេលយប់ ជាពិសេសបង្កើនការទាក់ទាញផ្នែកទេសចរណ៍ទៀតផង។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ចេង ឡៃ

  • រដ្ឋបាលរាជធានីភ្នំពេញ បានអ៊ុតគំនូសចរាចរលើដងផ្លូវចំនួន ៣ខ្សែ រួចរាល់ដើម្បីលើកកម្ពស់សោភ័ណភាព នៅក្នុងរាជធានីភ្នំពេញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 18, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញឱ្យកាន់តែមានភាពស្រស់បំ ព្រងនិងដើម្បីសម្រួលនិងកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ជូនប្រជាពលរដ្ឋផង ក្នុងរយៈ ពេល៥ថ្ងៃជាប់នេះ រដ្ឋបាលរាជធានីភ្នំពេញ បានអ៊ុតគំនូសចរាចរលើដងផ្លូវចំនួន ៣ខ្សែ នៅក្នុងរាជធានីភ្នំពេញរួចរាល់ហើយមានសោភ័ណ ភាពស្រស់ស្អាតថែមទៀត។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា អនុវត្តទៅតាមការណែនាំរបស់ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើសកម្មភាពអ៊ុតគំនូសចរាចរលើដងផ្លូវ ចំនួន ៣ខ្សែ ដោយចាប់ផ្តើមអនុវត្ត កាលពីថ្ងៃទី១៤ រហូត ដល់ថ្ងៃទី១៨ខែតុលាឆ្នាំ ២០២១ នេះ ដោយក្នុងនោះរួមមាន៖ ទី១-រុក្ខវិថី ក្រមួនស ចាប់ពីមហាវិថី ព្រះនរោត្តម ដល់មហាវិថី ព្រះមុនីវង្ស ២-ផ្លូវលេខ ១៥៤ ចាប់ពីមហាវិថី

  • ធនាគារជាតិនៃកម្ពុជា ពន្យល់លម្អិតអំពីអត្ថន័យ និងលក្ខណៈពិសេសនៃក្រដាសប្រាក់ថ្មីប្រភេទ ៣០០០០រៀល ដែលប្រកាសដាក់ឱ្យប្រើនៅថ្ងៃនេះ ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ October 18, 2021 Khmernote

    នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នេះ រាជរដ្ឋាភិបាលសម្រេចដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣០០០០រៀល (៣ម៉ឺនរៀល) គំរូថ្មី អបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្តម សីហនុ។ ជាមួយគ្នានោះ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសស្តីពីលក្ខណៈសម្គាល់នៃធនប័ត្រអនុស្សាវរីយ៍ ប្រភេទ៣០០០០ រៀល ដោយបានពន្យល់លម្អិត ដូចខាងក្រោម៖ ក.លក្ខណៈទូទៅ ទំហំធនប័ត្រ៖ បណ្តោយ ១៧០មម ទទឹង ៧៥មម ពណ៌ចម្បងគឺពណ៌បៃតង ពណ៌ត្នោត និងពណ៌ស្វាយ ខ. ផ្ទៃខាងមុខ៖ ផ្ទៃកណ្តាល៖ ខាងស្តាំត្រូវបានរំលេចឡើងនូវព្រះឆាយាល័ក្ខណ៍មើលចំពីមុខនៃព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម

  • ជីវិតរស់នៅរបស់ប្រទេសជប៉ុនបានត្រលប់មកធម្មតាវិញហើយ ក្រោយច្បាប់គ្រាអាសន្នបានដកចេញហើយករណីឆ្លងកូវីដបានធ្លាក់ចុះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 18, 2021 Khmernote

    ការរស់នៅក្នុងប្រទេសជប៉ុន បានត្រលប់មកធម្មតាវិញហើយ ខណៈគ្រាអាសន្នត្រូវបានបញ្ចប់នៅក្នុងប្រទេសជប៉ុនអស់រយៈពេលពីរសប្ដាហ៍នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK។ ប្រភពដែលបានឱ្យដឹងថា ស្ថានភាពនៃភាពប្រក្រតីកំពុងវិលត្រឡប់មកវិញបន្តិចម្តងៗ នៅទូទាំងប្រទេស ដោយសារចំនួនករណីថ្មីនៃជំងឺកូវីដនៅក្នុងខេត្តភាគច្រើនបានធ្លាក់ចុះ។ ជាក់ស្ដែង ប្រជាពលរដ្ឋនៅទីក្រុងអូគូម៉ាក្នុងខេត្តហ្វូគូស៊ីម៉ា បានប្រារព្ធពិធីទិវាមនុស្សចាស់ ហើយនេះ គឺជាលើកទីមួយក្នុងរយៈពេល ១០ ឆ្នាំដែលពិធីមួយបានកើតឡើងនៅក្នុងទីក្រុង។ យុវជនដែលបានចូលរួមក្នុងទិវានោះ បានឱ្យដឹងថា មនុស្សខិតខំធ្វើការដើម្បីបង្កើតអ្វីៗតាមរបៀបដែលពួកគេមាន។ គួរឱ្យដឹងផងដែរថា រយៈពេល ៧ ថ្ងៃនៃករណីឆ្លងវីរុសកូរ៉ូណាថ្មីនៅទូទាំងប្រទេសមានចំនួនប្រហែល ៦៣០ ។ ចំនួននេះ គឺជាកម្រិតទាបមិនធ្លាប់មាននៅឆ្នាំនេះ ដោយតួលេខនេះបានធ្លាក់ចុះរយៈពេល ៧ សប្តាហ៍ជាប់ៗគ្នា។ ប៉ុន្តែទោះយ៉ាងណា ក៏ដោយអ្នកជំនាញនិយាយថា ការប្រុងប្រយ័ត្ន នៅតែសំខាន់ហើយត្រូវអនុវត្តកុំធ្វេសប្រហែស៕ អត្ថបទ៖