ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នឹងបន្តសេវាកម្មហោះហើរអន្តរជាតិឡើងវិញទៅកាន់គោលដៅ ៣៦ ក្រោយជួបព្យុះភ្លៀងអស់មួយរយៈធំ
អាជីវកម្ម October 19, 2021 Khmernote

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នឹងបន្តសេវាកម្មពេញលេញលើការហោះហើរនៅលើផ្លូវអន្តរជាតិចំនួន ៣៦ ទៅកាន់គោលដៅនៅទ្វីបអឺរ៉ុប អាស៊ី និងអូស្រ្តាលី នៅថ្ងៃទី៣១ ខែតុលា ខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបើកប្រទេសរឡើងវិញដល់ភ្ញៀវទេសចរបរទេសនៅថ្ងៃទី១ ខែវិច្ឆិកា។

អនុប្រធានប្រតិបត្តិផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន Thai Airways លោក Non Kalinta បានប្រកាសសេចក្តីសម្រេចនេះកាលពីថ្ងៃព្រហស្បតិ៍ ដោយលោកបាននិយាយថា ការបន្តសេវាកម្មហោះហើរអន្តរជាតិ គឺស្ថិតនៅក្នុងផែនការហោះហើររដូវរងាររបស់ក្រុមហ៊ុនអាកាសចរណ៍ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ៣១ ខែតុលាដល់ថ្ងៃទី ២៦ ខែមីនា។

ជាមួយគ្នានេះដែរ ការចាប់ផ្ដើមហោះហើរឡើងវិញនេះ គឺធ្វើឡើងក្រោយក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានរងនូវការលំបាក និងជួបព្យុះភ្លៀងជាច្រើន ដែលមួយផ្នែកបណ្ដាលមកពីជំងឺរាតត្បាតកូវីដ-១៩ ដែលធ្វើឱ្យការហោះហើរជាប់គាំង និងមានវិបត្តិផ្នែកហិរញ្ញវត្ថុ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost