- អាជីវកម្មអាជីវកម្ម September 22, 2021 Khmernote
លោក សេង លន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ និងជាអ្នកគ្រប់គ្រងនៅ តំបន់ចម្ការពូជឈើគ្រញូង ក្នុងខេត្តសៀមរាប បានឱ្យដឹងនៅទី២១ ខែកញ្ញា ឆ្នាំ២០២១នេះថា ប្រជាពលរដ្ឋមួយចំនួននៅស្រុកបន្ទាយស្រី ស្រុកស្វាយលើ និងស្រុវ៉ារិន ខេត្តសៀមរាប ចាប់ផ្តើមទទួលផល (ផ្សិតក្ងោក ផ្សិតទន្សោង ផ្សិតកញ្ជោល និងមានផ្សិតផ្សេងៗជា ច្រើនទៀត) ដែលជាអនុផលព្រៃឈើ ពីតំបន់ចម្ការពូជឈើគ្រញូង នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោកថា បន្ទាប់មានភ្លៀងធ្លាក់ជាប់គ្នានៅក្នុងអំឡុងដើមខែកញ្ញា ឆ្នាំ២០២១នេះ អំណោយផលដល់ផ្សិត ក្ងោក ផ្សិតទន្សោង ផ្សិតកញ្ជោល និងមានផ្សិតផ្សេងៗជាច្រើនទៀត ដុះចេញដោយធម្មជាតិក្នុងចម្ការពូជឈើគ្រញូង។ ដោយសារតែតំបន់នេះ ជាតំបន់ព្រៃ
- ទេសចរណ៍ទេសចរណ៍ September 22, 2021 Khmernote
រាជរដ្ឋាភិបាលបានដាក់ចេញរួចហើយនូវ «ផែនទីចង្អុលផ្លូវស្តីពីការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិកូវីដ-១៩» និង «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តសៀមរាប» ហើយក៏កំពុងត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញដែរ ក្រោយរងការប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ ពេលនេះក៏ស្រាប់តែមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ បានលើកសំណើស្នើសុំការគាំទ្រលើ «គម្រោងវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅសៀមរាប-អង្គរ»។ គម្រោងវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីៗនៅសៀមរាប-អង្គរនេះ ត្រូវបានលើកឡើងដោយក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ហើយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ប៉ុន្តែលោកក៏បានស្នើឱ្យមានការពិភាក្សាលម្អិតលើបញ្ហាអភិវឌ្ឍន៍ និងអភិរក្ស ពីព្រោះតំបន់រមណីយដ្ឋានអង្គរ គឺជាតំបន់បេតិកភណ្ឌពិភពលោក ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជាអង្គការយូណេស្កូផងដែរ។ គម្រោងវិនិយោគថ្មីនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សារវាងឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ជាមួយតំណាងក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline ដែលដឹកនាំដោយលោក
- អាជីវកម្មអាជីវកម្ម September 22, 2021 Khmernote
ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយ គឺក្រុមហ៊ុន Sky Angkor Airline ឱ្យត្រៀមលក្ខណៈបើកការហោះហើរដឹកជញ្ជូនភ្ញៀវទេសចរ-អ្នកដំណើរឡើងវិញ ខណៈរាជរដ្ឋាភិបាលកម្ពុជាក៏ត្រៀមប្រកាសបើកទេសចរណ៍អន្តរជាតិឡើងវិញនាពេលឆាប់ៗខាងមុខដែរ ប៉ុន្តែស្របតាមយន្តការ «ទេសចរណ៍សុវត្ថិភាព»។ ក្ដីសង្ឃឹមថ្មីខាងលើនេះ ត្រូវបានបង្ហាញឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូតំណាងក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airline នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងទេសចរណ៍។ នាឱកាសនោះ ឯកឧត្ដម ថោង ខុន បានលើកឡើងថា «រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងត្រៀមលក្ខណៈក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ (ទេសចរដែលចាក់វ៉ាក់សាំងរួច) ឡើងវិញ នាពេលឆាប់ៗខាងមុខ ប៉ុន្តែស្របតាមយន្តការទេសចរណ៍សុវត្ថិភាព»។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 22, 2021 Khmernote
ផែនការបើកឡើងវិញសម្រាប់ខេត្តចំនួន ៥ របស់ប្រទេសថៃ អាចនឹងត្រូវពន្យារពេល ១ខែទៀតពីពេលដែលកំណត់ទុក ដោយសារតែអត្រាចាក់វ៉ាក់សាំងរបស់ខេត្តនីមួយៗនៅតែមានចំនួនតិចជាង ៧០% ដែលធ្វើឱ្យខេត្ត ឈៀងម៉ៃ ជឿជាក់លើទីផ្សារក្នុងស្រុកជំនួសវិញ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។ លោក Thanet Phetsuwan អនុប្រធានផ្នែកទំនាក់ទំនងនិងទីផ្សារនៃអាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយថា ផែនការខែតុលាអាចត្រូវពន្យារពេលដល់ថ្ងៃទី ១ ខែវិច្ឆិកា ដោយសារលក្ខខណ្ឌដែលតំបន់នីមួយៗត្រូវមានប្រជាជនចំនួន ៧០% បានទទួលការចាក់វ៉ាក់សាំង។ ការពន្យារពេលនេះបានកើតឡើងបន្ទាប់ពី TAT បានជួបប្រជុំជាមួយក្រុមការងារនៅក្រោមក្រសួងសុខាភិបាល អំពីសំណើបើកដំណើរការឡើងវិញ មុនពេលសំណើត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាព Covid-19 (CCSA)។ ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលក៏បានលើកឡើងពីការព្រួយបារម្ភអំពីស្ថានភាពវីរុស
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 22, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២១ នេះ មានយានយន្ដសរុប ១០៥.៩៩៥គ្រឿង ត្រូវបានពិន័យ ក្នុងករណីប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គ លេខាធិការដ្ឋានគណៈកម្មាធិ ការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវ គោកឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២១ របស់គណៈកម្មាធិ ការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមប្រព័ន្ធវីដេអូ ZOOM នៅថ្ងៃទី២១ ខែកញ្ញានេះ លោកជំទាវ បានបញ្ជាក់ថា បទល្មើសទាំងនោះមាន ការបើកបរហួសល្បឿនកំណត់ ការបើកបរមិនគោរពសិទ្ធិអាទិភាពនៅលើដងផ្លូវនិងការជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរប្រើប្រាស់ទូរស័ព្ទដៃ ប្រើប្រាស់គ្រឿង
- អាជីវកម្មអាជីវកម្ម September 21, 2021 Khmernote
ក្រសួងសុខាភិបាលថៃ នឹងស្នើឱ្យបើកឡើងវិញនូវអាជីវកម្មមួយចំនួនទៀតនៅទូទាំងប្រទេស នៅក្នុងកិច្ចប្រជុំរបស់ខ្លួន ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា ជាមួយមជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាព Covid-19 (CCSA)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះ។ វេជ្ជបណ្ឌិត Apisamai Srirangsan អ្នកនាំពាក្យរងរបស់ CCSA បាននិយាយកាលពីថ្ងៃច័ន្ទថា ក្រសួងសង្ឃឹមថា អាជីវកម្មជាច្រើនទៀតដូចជា រោងកុន និងកន្លែងកម្សាន្ត អាចត្រូវបានបើកជាបណ្តើរៗ នៅទូទាំងប្រទេស។ ប៉ុន្តែទោះយ៉ាងណា លោកស្រីបាននិយាយថា កន្លែងទាំងនេះនឹងត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ ប្រសិនបើប្រតិបត្តិករមានវិធានការសុវត្ថិភាពទាំងអស់នៅនឹងកន្លែង ហើយអាចធានាថាគ្មានការឆ្លងមេរោគណាមួយនឹងផ្ទុះឡើងនៅពេលបើកដំណើរការ។ គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលថៃបានរាយការណ៍នៅព្រឹកថ្ងៃអង្គារនេះថា
- អាជីវកម្មអាជីវកម្ម September 21, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា យុវជន ញាញ ទិត្យភាព បានសម្រេចភាពជោគជ័យរបស់ខ្លួនលើការកែច្នៃសម្បកកង់បោះចោលឱ្យទៅជាវត្ថុសិល្បៈមានតម្លៃ ដោយមិនត្រឹមតែសម្រាប់តាំងលម្អប៉ុណ្ណោះទេ ប៉ុន្តែជាស្មារតីក្នុងការចូលរួមការកាត់បន្ថយបរិស្ថាន ខណៈដែលបច្ចុប្បនុ្នការកែច្នៃដោយដៃមិនសូវមានអ្នកផលិតនោះឡើយ។ លោក ញាញ ទិត្យភាព ជាអ្នកកែច្នៃសម្បកកង់ឡាន ម៉ូតូ ស្ថិតនៅក្នុងភូមិ ចំបក់ទន្សាយ ស្រុកអង្គស្នួល ខេត្តកណ្ដាល បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់របរកែច្នៃសម្បកកង់ឡាន និងម៉ូតូទៅ ជាផលិតផលតាំងលម្អនេះ អស់រយៈពេលជាង១ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជធានី និងខេត្តផ្សេងៗទៀត ខណៈដែលមានអតិថិជនខ្លះ បានចុះទៅកម្ម៉ង់ដល់កន្លែងតែម្តង ។ លោកបន្តថា សម្រាប់ ផលិតផលកែច្នៃដោយដៃនេះ គឺផ្ដោតយកសម្បកកង់ឡាន និងកង់ម៉ូតូដែលគេបោះចោល ហើយលាងសម្អាតវាមកផលិតនិងបានសម្រិតសម្រាំងយកគុណភាពជាចម្បង។
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 21, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិ តារាសាគរ ក្នុងខេត្ត កោះកុង គ្រោងដាក់ដំណើរការសាកល្បងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីបញ្ចប់ការងារសាងសង់ក្នុងខែតុលាខាងមុខ ដែលជួយជំរុញការលើកកម្ពស់វិស័យដឹកជញ្ជូនតាមផ្លូវអាកាសក្នុងស្រុកឱ្យកាន់តែល្អប្រសើរ និងការទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តខេត្តជាប់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាងគេនៅលើពិភពលោកមួយនេះឱ្យបានច្រើនឡើងបន្ថែមទៀត ។ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នក នាំពាក្យអាកាសចរស៊ីវិល បានមានប្រសាសន៍ថា ការសាងសង់ព្រលានយន្ដហោះអន្តរជាតិតារាសាគរដំណាក់ កាលទី១ បានចាប់ផ្តើមកាល ពីចុងឆ្នាំ២០២០កន្លងទៅ ដែលចំណាយថវិកាជាង ២០០លានដុល្លារ មានសមត្ថភាពអាចទទួលការចុះចតយន្តហោះធុន Boeing 777 និង Airbus340 ដែលជាប្រភេទយន្ដហោះខ្នាតធំ ។ ឯកឧត្តមបន្តថា បន្ទាប់ពីក្រុមហ៊ុនបានខិតខំប្រឹងប្រែងសាងសង់ទាំងយប់ទំាងថ្ងៃនាពេលកន្លងមក










