ចិន បង្ហាញជំហរបន្ដជួយគាំទ្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងស្តារសេដ្ឋ កិច្ចក្រោយពីវិបតិ្តកូវីដ-១៩
សេដ្ឋកិច្ច October 13, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា​ រដ្ឋាភិបាលចិន បានបង្ហាញជំហរបន្ដជួយគាំទ្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងស្តារសេដ្ឋកិច្ច ក្រោយពីវិបតិ្តកូវីដ-១៩ ដើម្បីពន្លឿនការអភិវឌ្ឍប្រទេសកម្ពុជាយ៉ាងឆាប់រហ័ស។ ក្នុងជំនួបពិភាក្សាការងារជា មួយនឹងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ សភាកម្ពុជា តាមប្រព័ន្ធនិម្មិត (Zoom) នៅវិមានព្រឹទ្ធសភា កាលពីរសៀលថ្ងៃទី១២ ខែ តុលា ឆ្នាំ២០២១ ឯកឧត្តម WANG YANG ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមា និតចិន បានអះអាងថា សា ធារណរដ្ឋប្រជាមានិតចិននឹងបន្តគាំទ្រកម្ពុជាលើគ្រប់វិស័យ ការថែរក្សាឯករាជ្យភាព អធិបតេយ្យភាពជាតិ ការប្រយុទ្ធប្រឆាំងនឹងវិបតិ្តកូវីដ-១៩ ព្រម ទាំងបន្តគាំទ្រកម្ពុជានៅលើ ឆាកអន្តរជាតិ។

ឯកឧត្តមបានចែករំលែកទស្សនៈអំពីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការគ្រប់វិស័យរវាងប្រទេសទាំងពីរ តាមរយៈ ៖ ១)ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំកំពូលរវាងប្រទេសទាំងពីរ ជាពិសេ សដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជានៅប្រទេសចិន ក្រោយពេលស្ថានភាពកូវីដ-១៩បានធូរ ស្រាល។

២)បន្តពង្រឹងកិច្ចសហប្រតិបតិ្តការប្រយុទ្ធប្រឆាំងជំងឺកូវីដ -១៩។ ប្រទេសចិននឹងបន្តផ្តល់វ៉ាក់សាំងនិងសម្ភារបរិក្ខារពេទ្យដល់ប្រទេសកម្ពុជា រហូតដល់កម្ពុជាយកឈ្នះលើការរាតត្បាតជំងឺកូវីដ-១៩ ទាំងស្រុង។ ៣)ដោយពុះពារឧបសគ្គនៃវិបតិ្តកូវីដ-១៩ ពង្រឹងកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពន្លឿនកិច្ចសហប្រតិបតិ្តការគំនិតផ្តួចផ្តើមផ្លូវនិងខ្សែក្រវាត់ (BRI) គម្រោងផ្លូវលឿនលឿន គម្រោងសាងសង់ព្រលានយន្តហោះថ្មី ការអភិវឌ្ឍទីក្រុងសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ និងការនាំ ចូលកសិផលស្វាយ និងចេករបស់កម្ពុជា និងកសិផលរបស់កម្ពុជាផ្សេងទៀតទៅ កាន់ប្រទេសចិន ដើម្បីពន្លឿនការស្តារឡើងវិញនូវសេដ្ឋកិច្ចពីវិបតិ្តកូវីដ-១៩។

ឯកឧត្ដមបញ្ជាក់ថា ប្រទេសចិនសូមគាំទ្រប្រទេសកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំ ASEM ១៣ និង ធ្វើជាម្ចាស់ផ្ទះអាស៊ាននៅក្នុងឆ្នាំ២០២២ នាពេលខាងមុខ។ ប្រទេសចិននឹងបន្តផ្លាស់ប្តូរបទពិសោធន៍អភិបាលកិច្ចល្អជាមួយប្រទេសកម្ពុជា ចែករំលែកបទ ពិសោធន៍នៃការអភិវឌ្ឍរបស់ចិន នវានុវត្តន៍ ការសម្របសម្រួល សេដ្ឋកិច្ចបៃតង និងឈ្នះឈ្នះទាំងអស់គ្នា។

ឯកឧត្តមបញ្ជាក់ថា ក្នុងដំណាក់កាលនៃការរីករាល ដាលជំងឺកូវីដ-១៩ សភាប្រឹក្សានយោបាយប្រជាជនចិន នឹងបន្តកិច្ចសហប្រតិបតិ្តការជាមួយនឹងព្រឹទ្ធសភាកម្ពុជា តាមរយៈលិខិត និងការផ្លាស់ប្តូរទស្សនគ្នាតាមប្រព័ន្ធវីដេអូ។

ជាការឆ្លើយតប សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួច ផ្តើមដ៏ប្រពៃរបស់ឯកឧត្តម WANG YANG ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ដែលបានផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សាការងារទ្វេភាគីរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ដោយផ្តោតលើ “កិច្ចសហប្រ តិបត្តិការប្រឆាំងនឹងជំងឺរាត ត្បាតរវាងប្រទេសទាំងពីរ ការផ្លាស់ប្តូរបទពិសោធន៍ផ្នែកអភិបាលកិច្ច និងបញ្ហានានាដែលជាការព្រួយបារម្ភរួម”។

សម្តេចមានប្រសាសន៍ថា កិច្ចពិភាក្សានាពេលនេះ នឹងផ្តល់សារសំខាន់ដល់ការចូល រួមលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យរវាងប្រទេសនិងប្រជាជនទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ និងមានសេចក្តីពេញចិត្តជាខ្លាំងចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ត្រូវបានលើកកម្ពស់ឥតឈប់ ឈររហូតក្លាយជា “កិច្ចសហ ប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”។

ទោះក្នុងបរិបទកូវីដ-១៩ ទំនាក់ទំនងលើវិស័យជាច្រើននៅតែបន្តស្តែងឡើងតាមរយៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា បំពេញទស្សន កិច្ចក្រៅផ្លូវការនៅប្រទេសចិន ដើម្បីបង្ហាញពីមិត្តភាព សាមគ្គីភាព ប្រកៀកស្មាគ្នា រួមសុខរួមទុក្ខក្នុងគ្រាលំបាក ដែលបានធ្វើឱ្យសម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានប្រសិទ្ធនាមថា “វីរបុរសសង្ហារដើរបញ្រ្ចាស់ទិស ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩” និងទស្សនកិច្ចជាផ្លូវការជាបន្តបន្ទាប់របស់ឯកឧត្តម Wang Yi រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាបានសំដែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលបានធ្វើជា “ខ្នងបង្អែក” ដ៏រឹងមាំបំផុត និងជួយសម្រួលដល់កាលៈទេសៈលំបាករបស់កម្ពុជាទាន់ពេលវេលា ដោយបានផ្ដល់ជំនួយប្រយុទ្ធប្រឆាំងការរីករាល ដាលជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ជោគជ័យក្នុងការចាក់វ៉ាក់សាំងជូនប្រជា ពលរដ្ឋកម្ពុជា គឺពិតជាមិនអាចកាត់ផ្តាច់បានពីការគាំទ្រដ៏ធំធេងរបស់រដ្ឋាភិបាល និងប្រជាជនចិនបានឡើយ។ ប្រជាជនកម្ពុជាបានចាត់ទុក ថា ការចាក់វ៉ាក់សាំង ជូនពលរដ្ឋប្រ​កបដោយប្រសិទ្ធភាព សុវត្ថិភាព និងមិនគិតថ្លៃ គឺជាមរតកថ្មីមួយទៀតក្នុង ចំណោមមរតកជាច្រើនដែលសម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជានិងប្រធានគណ បក្សប្រជាជនកម្ពុជា នាំមកជូនជាតិ និងប្រជាជនកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន