មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម៖ ការកើនឡើងលើតម្លៃប្រេងឥន្ធនៈ អាស្រ័យទៅលើរឿងនេះ
សេដ្ឋកិច្ច October 19, 2021 Khmernote

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មប្រាប់ឱ្យដឹងថា ការកើនឡើងលើតម្លៃប្រេងឥន្ធនៈនេះ អាស្រ័យទៅលើការកើន ឡើងចុះនៃតម្លៃប្រេងរបស់ទី ផ្សារអន្ដរជាតិ ហើយកម្ពុជាពឹងផ្អែកពីការនាំចូលប្រេង នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ ការបញ្ជាក់បែបនេះដោយសារការកើនឡើងតម្លៃលក់ រាយប្រេងឥន្ទនៈ បានធ្វើឱ្យប្រជាពលរដ្ឋមានការរអ៊ូរទាំ ដោយមតិមួយចំនួនខ្លះបានលើកឡើងថា ការឡើងថ្លៃនេះ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពពួកគេ។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងពាណិជ្ជកម្ម បានបង្ហាញមូលហេតុថា ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនេះ គឺអាស្រ័យទៅលើការ កើនឡើងចុះនៃតម្លៃប្រេងរបស់ទីផ្សារអន្ដរជាតិ ហើយកម្ពុជាពឹងផ្អែកពីការនាំចូលប្រេង។ ឯកឧត្តម បានបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ ប្រេងកំណត់ផលិត របស់ក្រុមអង្គការ OPEC ដែលជាក្រុមប្រទេសផលិតប្រេង បានព្យាករណ៍តម្រូវការនៅទាប ហើយឥឡូវនេះ តម្រូវការមាន ការកើនឡើងខ្ពស់ ដូច្នេះតម្លៃប្រេងសកល ក៏វាមានការកើន ឡើងដែរ។

សំឡេង « ការកើនឡើងថ្លៃប្រេង ថ្លែលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនៅកម្ពុជា មិនមែនជាប្រទេសផលិតប្រេង ហើយកម្ពុជាទិញប្រេងពីសិង្ហបុរី និងនាំចូលប្រេងពីប្រទេសជិតខាង ដូច្នេះនៅ ពេលដែលថ្លៃប្រេងអន្ដរជាតិស្ទុះឡើង វាធ្វើឱ្យជះឥទ្ធិពល ដល់ការលក់រាយថ្លៃប្រេង ឥន្ធនៈរបស់កម្ពុជា។ មិនមែនរដ្ឋមិនគិតគូរនោះទេ រដ្ឋកំពុង តែចាត់វិធានការជាក់ស្តែង ធ្វើ ការវិភាគទៅលើតម្លៃជាអន្តរ ជាតិ ប្រសិនបើការនាំចូលថ្លៃហួសហេតុក៏យើងធ្វើការពិចារណាឡើងវិញ » ។

ឯកឧត្តម ប៉ែន សុវិជាតិ បន្ដទៀងថា រាជរដ្ឋាបាលភិបាលបានធ្វើការទប់លំនឹងនៃកំណើននេះ ដោយរក្សាដដែលនៅលើតម្លៃពន្ធ និងការឧបត្ថម្ភធននានា ដោយបន្ដឧបត្ថម្ភ ៤សេនដុល្លារក្នុងមួយលីត្រ ដើម្បីធ្វើយ៉ាងណាកុំឱ្យមានការកើនឡើងខ្ពស់ពេក ដែលអាចធ្វើឱ្យប៉ះពាល់ ដល់ជីវភាពរបស់ប្រជាពល រដ្ឋ។

ឯកឧត្តម រំពឹងទុកថា អង្គការ OPEC នឹងបង្កើនផលិតកម្ម ហើយតម្លៃប្រេងអន្ដរជាតិ នឹងមានការធ្លាក់ចុះមកវិញ។ កម្ពុជានឹងខិតខំរក្សាយ៉ាងណា ឱ្យមានការនាំចូលស្ដុកប្រេង សម្រាប់ប្រើប្រាស់ក្នុងទីផ្សារ ឆ្លើយតបនឹងតម្រូវការ ឱ្យប្រជាពលរដ្ឋមានលទ្ធភាពប្រើប្រាស់ ដើម្បីបម្រើជីវភាពប្រចាំថ្ងៃ។ សូមបញ្ជាក់ថា តម្លៃប្រេង ឥន្ធនៈលក់រាយតាមស្ថានីយ ដោយសាំងស៊ុបពែរ តម្លៃ ៤,៨៥០រៀលក្នុង១លីត្រ, សាំងធម្មតា តម្លៃ ៤,៣០០ រៀលក្នុង១លីត្រ និងប្រេង ម៉ាស៊ូត តម្លៃដល់៤,០០០ រៀលក្នុង១លីត្រ ៕

ប្រភព៖ ក្រសួងព័ត៌មាន