ព័ត៌មានចុងក្រោយ
  • មិត្តជប៉ុន នឹងផ្ដល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងជាង ៧០លានដុល្លារដល់កម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 8, 2021 Khmernote

    ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលិខិតប្ដូរសារនិងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួង ដើម្បីរួមចំណែកយ៉ាងសំខាន់ដល់ការ លើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា លិខិតប្តូរសារនិងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាននិងហរិញ្ញប្បទានឥតសំណងនោះ រួមមានៈ ទី១ ឥណទានសម្បទានមានគម្រោង «ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប(ដំណាក់

  • ចក្រភពអង់គ្លេស នឹងលុបចោលការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរមកពីប្រទេសចំនួន ៤៧ និងបន្ធូរបន្ថយការរឹតត្បិតសម្រាប់ប្រទេសមួយចំនួនទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 8, 2021 Khmernote

    ចក្រភពអង់គ្លេសនឹងលុបចោលការធ្វើចត្តាឡីស័កដែលដាក់លើអ្នកដំណើរបរទេស សម្រាប់ប្រទេសគោលដៅចំនួន ៤៧ រួមមាន អាហ្វ្រិកខាងត្បូងនិងថៃ នៅថ្ងៃច័ន្ទ ដែលធ្វើឱ្យអ្នកដំណើរកាន់តែងាយស្រួលនៅពេលពួកគេធ្វើដំណើរមកពីប្រទេសនានារួមមាន ឥណ្ឌា និងទួរគីក្នុងការបន្ធូរបន្ថយច្បាប់ចុងក្រោយនេះ។ កាលពីថ្ងៃព្រហស្បតិ៍រដ្ឋមន្ត្រីដឹកជញ្ជូនលោក Grant Shapps បាននិយាយថា លោកនឹងដកទិសដៅចំនួន ៤៧ ចេញពីបញ្ជីក្រហម ដោយទិសដៅទាំងនោះរួមមាន ប្រទេសថៃ។ លោករដ្ឋមន្រ្តីក្រសួងបាននិយាយនៅលើគេហទំព័រថា៖ ប្រទេសថៃនឹងមិនស្ថិតនៅក្នុងបញ្ជីក្រហមសម្រាប់ចូលរបស់ប្រទេសអង់គ្លេសទៀតទេ។ ជាមួយគ្នានេះ លោកក៏បានបន្ធូរបន្ថយច្បាប់សម្រាប់ប្រទេសមួយចំនួនដូចជា ឥណ្ឌា ទួរគី និងហ្កាណា ដែលនេះមានន័យថា អ្នកដំណើរដែលមកពីប្រទេសទាំងនោះ នឹងត្រូវគោរពតាមវិធានការរបស់អង់គ្លេសទៅតាមស្ថានភាពចាក់វ់ាក់សាំងរបស់ពួកគេ ដោយអ្នកដំណើរដែលចាក់វ៉ាក់សាំងបានគ្រប់ចំនួនដូស នឹងត្រូវធ្វើតេស្តតែនៅថ្ងៃទី ២ ដើម្បីពិនិត្យរកជំងឺកូវីដ-១៩។ គួរបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរនេះបានធ្វើឡើងបន្ទាប់ពីចក្រភពអង់គ្លេសបានដកការហាមឃាត់លើការធ្វើដំណើរសម្រាប់ប្រទេសចំនួន

  • សហភាពអឺរ៉ុប ផ្តល់ជំនួយឥតសំណង ១៥លានអឺរ៉ូ សម្រាប់អភិវឌ្ឍន៍ផ្លូវជនបទ និងទីផ្សារកសិកម្មនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 8, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សហភាពអឺរ៉ុប បានផ្តល់ជំនួយឥតសំណងក្នុងទឹកប្រាក់ចំនួន ១៥លានអឺរ៉ូដល់កម្ពុជា សម្រាប់យកទៅអនុវត្តគម្រោងគាំទ្រ និរន្តរភាពហេដ្ឋារចនាសម្ពន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម។ លោក Bryan Fornari ប្រធានសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា មានប្រសាសន៍ថា គម្រោងនេះ នឹងធ្វើឱ្យកាន់តែ ប្រសើរនូវផ្លូវជនបទ ការតភ្ជាប់ទំនាក់ទំនងទូទាំងប្រទេស ការលើកកម្ពស់ភាពធន់នឹងគ្រោះធម្មជាតិនិងការឆ្លើយតបចំពោះបញ្ហាខ្វះស្បៀង តាមរដូវ។ ជាមួយគ្នានេះ នឹងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅជនបទចំនួនប្រមាណ២០ម៉ឺនគ្រួសារ និងបង្កើតការងារ៤.៥០០កន្លែង ជាពិសេសម្រាប់យុវជន និងការបង្កើតសហគ្រាសខ្នាតតូច និងមធ្យមថ្មីចំនួន៥០០ នៅទូទាំងប្រទេសកម្ពុជា។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា នៅក្នុងសប្តាហ៍នេះ បានបញ្ជាក់ថា ជំនួយឥតសំណងនេះ រួមមានការលៃទុកនូវទឹកប្រាក់ចំនួន១,៥លានអឺរ៉ូ សម្រាប់ផ្តល់ជំនួយបច្ចេកទេសដល់ការរៀបចំរបស់គម្រោង ដែលមានសារសំខាន់ សម្រាប់ការអនុវត្តន៍គម្រោងទីផ្សារកសិករ

  • អង្គរស្អាតណាស់ ខណៈអ្នកទេសចរ កោតសសើរមិនដាច់ពីមាត់ចំពោះការរៀបចំសោភ័ណភាពដ៏ស្រស់ស្អាតនៅតំបន់រមណីយដ្ឋានអង្គរ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ October 8, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្នុងឱកាសឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរជាច្រើនបានចាប់អារម្មណ៍ទៅទស្សនា តំបន់រមណីយដ្ឋានអង្គរ និងបានកោតសសើរមិនដាច់ពីមាត់អំពីភាពស្រស់ស្អាត នៃប្រាសាទបុរាណ និងការរៀបចំទេសភាពនៅជុំវិញនោះ ដោយអាជ្ញាធរជាតិ អប្សរា។ ភ្ញៀវទេសចរជាច្រើនពាន់នាក់ បានទៅលេងកម្សាន្តនៅតំបន់រមណីយដ្ឋានអង្គរ នាកាសបុណ្យភ្ជុំបិណ្ឌ ហើយម្នាក់ៗបានកោតសរសើរ មិនដាច់ពីមាត់ពីសម្រស់ធម្មជាតិ និងប្រាង្គប្រាសាទយ៉ាងស្រស់ស្អាត បន្ទាប់ពីអាជ្ញាធរអប្សារាបានរៀបចំរួចរាល់។ លោកពូ រស់ ថេ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសៀមរាប បានឱ្យដឹងថា លោកចូលចិត្តទៅទស្សនាប្រាសាទអង្គរវត្តមិនថា ថ្ងៃឈប់សម្រាក ចុងសប្តាហ៍ឬមានពិធីបុណ្យទាននានាឡើយ ព្រោះថាទីនោះមានបរិយាកាសល្អ ខ្យល់អាកាសបរិសុទ្ធ មានក្លិនក្រអូបនៃផ្កាព្រៃនៅជុំវិញ ជាពិសេសបានទស្សនាប្រាសាទបុរាណដែលជាមរតកដូនបានបន្សល់ទុក។ លោកបន្តថា ជារៀងរាល់ឆ្នាំ ភ្ញៀវទេសចរជាច្រើនម៉ឺននាក់ និយមមកទស្សនាតំបន់អង្គរ តែដោយឡែកសម្រាប់ឆ្នាំ២០២១នេះ ក្នុងបរិបទកូវីដ១៩

  • សហគ្រាសមួយកន្លែងក្នុងរាជធានីភ្នំពេញ ប្រមូលទិញសំរាម និងកាកសំណល់សរីរាង្គ ៣០តោនក្នុងមួយថ្ងៃ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម October 8, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សហគ្រាសមួយកន្លែងក្នុងរាជធានីភ្នំពេញបានប្រមូលទិញសំរាមនិងកាកសំណល់សរីរាង្គ ៣០តោនក្នុងមួយថ្ងៃ ដើម្បីយកទៅច្នៃធ្វើជាជីកំប៉ុស្តធម្មជាតិ សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្ម។ លោក គីម នីដូ ជាស្ថាបនិកកែច្នៃសំរាមទៅជាជីកំប៉ុស្ត ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិ កម្ពុជាថា លោកបានសិក្សាស្វែងយល់ពីបច្ចេកទេសក្នុងការកែច្នៃសំរាម និងកាកសំណល់សរីរាង្គនេះរយៈពេលជាង ៧ឆ្នាំមកហើយ ដើម្បីជួយដល់បរិស្ថានតាមរយៈផលិតជាជីកំប៉ុស្តដែលសម្រួលដល់ការកាត់បន្ថយចំណាយ របស់ប្រជាកសិករដែលដាំដុះដំណាំ គ្រប់ប្រភេទ។ ក្រៅពីនេះ ក្នុងគោលបំណងចូលរួមចំណែកលុបបំបាត់កាកសំណល់ផ្សេងៗ នៅក្នុងប្រទេសផងដែរ។ លោកបានបន្តថា ក្នុងមួយថ្ងៃលោកប្រមូលសំរាម ឬកាកសំណល់សរីរាង្គផ្សេងៗប្រមាណជា ៣០តោន ដើម្បីយកមកបំប្លែងធ្វើជាជីធម្មជាតិ សម្រាប់កាត់បន្ថយការចំណាយរបស់ប្រជាកសិករ ជាអ្នកដាំដុះដំណាំផ្លែឈើគ្រប់ប្រភេទ។ លោកបានបញ្ជាក់ថា ដោយសង្កេតឃើញតាមបណ្តាប្រទេសជឿនលឿនមួយចំនួន បានយកចិត្តទុកដាក់ខ្ពស់ ទៅលើបរិស្ថាន

  • រដ្ឋាភិបាលថៃ នឹងកំណត់តម្លៃប្រេង ៣០បាតក្នុង ១លីត្រ រហូតដល់ចុងខែតុលា  ដើម្បីជួយកាត់បន្ថយការចំណាយក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 4, 2021 Khmernote

    រដ្ឋមន្រ្តីក្រសួងថាមពលថៃ បាននិយាយនៅថ្ងៃ ច័ន្ទ នេះថា រដ្ឋាភិបាលនឹងកំណត់តម្លៃប្រេងម៉ាស៊ូតក្នុងតម្លៃ ៣០បាត (០.៨៩ ដុល្លារ) ក្នុងមួយលីត្ររហូតដល់ចុងខែនេះ ដើម្បីជួយកាត់បន្ថយការចំណាយក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ខណៈតម្លៃប្រេងលើពិភពលោកឡើងថ្លៃ។ ឧបនាយករដ្ឋមន្រ្តី Supattanapong Punmeechaow ដែលជារដ្ឋមន្ត្រីក្រសួងថាមពលបានប្រាប់សន្និសីទសារព័ត៌មានថា ការគាំទ្ររយៈពេលខ្លីនេះអាចត្រូវបានពន្យារពេលបន្ថែមទៀតប្រសិនបើចាំបាច់។ លោកបានបន្ថែមថា ប្រសិនបើតម្លៃប្រេងពិភពលោកនៅតែបន្តកើនឡើងនោះយើងនៅតែមានឱកាសធ្វើសមាហរណកម្ម ដោយតម្លៃប្រេងម៉ាស៊ូតខ្លះ នឹងត្រូវបញ្ចុះពីថ្ងៃអង្គារ និងខ្លះទៀតចាប់ពីថ្ងៃទី ១១ ខែតុលា។ គួរឱ្យដឹងថា បើតាមលោក Supattanapong ប្រាក់ឧបត្ថម្ភធននេះនឹងត្រូវផ្តល់ហិរញ្ញប្បទានដោយមូលនិធិប្រេងដែលមានតម្លៃ ១១ ពាន់លានបាត (៣២៦ លានដុល្លារ) និងប្រាក់កម្ចីបើចាំបាច់។ ខណៈបច្ចុប្បន្ននេះរដ្ឋាភិបាលក៏បានបង្កកតម្លៃហ្គាស (LPG)

  • រយៈពេល ៩ខែ ឆ្នាំ២០២១ កម្ពុជានាំចេញអង្ករបានជាង ៤១ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានជិត ៣០០លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 4, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រយៈពេល ៩ខែ ឆ្នាំ២០២១ កម្ពុជា នាំចេញអង្ករបានចំនួន ៤១០ ៦៩៨ តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨៣.៦៩ លានដុល្លារអាមេរិក។ យោងតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ៩ខែកន្លងមកនេះ សម្រាប់ទីផ្សារដែលបាននាំចេញធំជាងគេ គឺប្រទេសចិន និងតំបន់ស្វយ័តរដ្ឋបាល ហុងកុង ម៉ាកាវ មានចំនួន ៤៩.៥០ភាគរយ និងប្រទេសនៅបណ្តាសហគមន៍អឺរ៉ុប រួមទាំងអង់គ្លេសមានចំនួន ២៦.៩១ភាគរយ ប្រទេសក្នុងបណ្តាសហគមន៍អាស៊ានមានចំនួន ១០.០៩ភាគរយ និងបណ្តាគោលដៅផ្សេងៗ ចំនួន២២ មានចំនួន ១៣.៥០ភាគរយ ។ ប្រភេទអង្ករដែលនាំចេញមាន

  • ថៃ នឹងបើកតំបន់ទេសចរណ៍មួយចំនួនឡើងវិញ និងលើកលែងការធ្វើចត្តាឡីស័ក សម្រាប់អ្នកចាក់វ៉ាក់សាំងគ្រប់ដូស នៅខែវិច្ឆិកាខាងមុខនេះ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ October 4, 2021 Khmernote

    ប្រទេសថៃ គ្រោងនឹងបើកតំបន់ទេសចរណ៍ឡើងវិញ សម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ចាប់ពីខែវិច្ឆិកា ខាងមុខនេះតទៅ។ តំបន់ទេសចរណ៍ដែលនឹងត្រូវបើកឡើងវិញ​រួមមាន ទីក្រុងបាងកក និងគោលដៅទេសចរណ៍មួយចំនួនទៀតដូចជា ក្រាប៊ី ហួហ៊ីន ប៉ាតាយ៉ា និងកោះផៃយ៉ាំ។ ជាមួយគ្នានេះ ប្រទេសថៃបានប្រកាសពីផែនការមួយដើម្បីលើកលែងការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ ដែលនឹងមកដល់ចាប់ពីខែវិច្ឆិកា នៅក្នុងទីក្រុងបាងកក និងតំបន់ទេសចរណ៍មួយចំនួននៅក្នុងតំបន់ចំនួន ៩ ផ្សេងទៀត ដើម្បីប្រឹងប្រែងស្តារវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចឡើងវិញ។ គួរបញ្ជាក់ផងដែរថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ គ្រោងនឹងបើកឡើងវិញនូវទីក្រុងបាងកក និងគោលដៅទេសចរណ៍មួយចំនួនដូចជា ក្រាប៊ី ហួហ៊ីន ប៉ាតាយ៉ានិងកោះផៃយ៉ាំ បន្ទាប់ពីការបើកកោះភូកេតនិងកោះសាមុយឡើងវិញក្នុងផែនការសាកល្បងចាប់តាំងពីខែកក្កដា នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA)៕ អត្ថបទ៖ លីនី ប្រភព៖