- សេដ្ឋកិច្ចសេដ្ឋកិច្ច October 1, 2021 Khmernote
រយៈពេល ៩ខែនៃឆ្នាំ២០២១ នេះ កម្ពុជាបាននាំចេញកសិផលចំនួន ៥ ៩៣២ ៩២៣,៤៣ តោន ទៅកាន់ទិសដៅ ៦៨ ប្រទេស កើនឡើងចំនួន ២ ៧៨៥ ២៣១,៥៧ តោនស្មើនឹង ៨៨.៤៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៣ ១៤៧ ៦៩១,៨៦ តោន នេះបើផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិរបស់អគ្គនាយកដ្ឋានកសិកម្មដែលបង្ហាញដោយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ។ យោងតាមការបង្ហោះរបស់ឯកឧត្តម កសិផលដែលបាននាំចេញរួមមាន៖ អង្ករ ស្រូវ ចំណិតដំឡូងមីក្រៀម
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 1, 2021 Khmernote
ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ផ្លូវជាតិលេខ៤ ពីភ្នំពេញទៅខេត្តព្រះសីហនុ បានចាប់ផ្តើមកែលម្អដោយពង្រីកផ្នែកខ្លះៗពី ៧ម៉ែត្រទៅ១១ម៉ែត្រ ក្រោមហិរញ្ញប្បទានសម្បទាន ធនាគារពិភព ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នេះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនៃការអនុវត្តន៍វិធានការគ្រប់គ្រង ទប់ស្កាត់ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅកម្ពុជា នៅថ្ងៃទី១ ខែតុលានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ផ្លូវជាតិលេខ៤ពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលជាជំនួយរបស់សហរដ្ឋអាមេរិកពីមុនមកនោះ នឹងត្រូវពង្រីកឱ្យធំជាងពេលបច្ចុប្បន្ន ដោយគ្រោងចំណាយថវិកាប្រមាណជាង ១០០លានដុល្លារអាមេរិកដែលជាកម្ចីហិរញ្ញប្បទានរបស់ធនាគារពិភពលោក ។
- អាជីវកម្មអាជីវកម្ម October 1, 2021 Khmernote
ផ្សារទំនើបនៅទីក្រុងហូជីមិញ អនុញ្ញាតឱ្យដំណើរការឡើងវិញជាធម្មតា ដោយចាប់ផ្ដើមពីថ្ងៃសុក្រ ដើមខែតុលា នេះតទៅ បន្ទាប់ពីការដាក់កំហិតជាច្រើនប្រភទ ដើម្បីទប់ទល់នឹងជំងឺកូវីដ-១៩។ ផ្សារទំនើបធំៗ ជាច្រើនរួមមាន GO!/Big C និង Tops Market of Central Retail Vietnam និងផ្សារទំនើប AEON Vietnam នឹងបើកដំណើរការពីម៉ោង ៨ ព្រឹកដល់ម៉ោង ១០ យប់ ចាប់ពីថ្ងៃទី ១ ខែតុលា ហើយបណ្តាញលក់ទំនិញតាមអ៉ីនធឺណេតរបស់ពួកគេ ក៏នឹងដំណើរការឡើងវិញនៅថ្ងៃសុក្រផងដែរ។ ទន្ទឹមនឹងនេះដែរ ផ្សារទំនើបខ្នាតតូចនៅតាមស្រុក និងសង្កាត់
- ទេសចរណ៍ទេសចរណ៍ October 1, 2021 Khmernote
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន បានលើកឡើងថា ស្ថិតក្នុងដំណាក់កាលនៃវិបត្តិកូវីដនេះ ការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ខេត្តកែប មិនអាចកាត់ផ្ដាច់ពីគោលដៅទេសចរណ៍ខេត្តកំពត និងខេត្តជាប់តំបន់ឆ្នេរដទៃទៀតបានឡើយ ដូច្នេះត្រូវតែមានការតភ្ជាប់គោលដៅទេសចរណ៍រួមគ្នា សំដៅបង្កើនសក្ដានុពលដើម្បីអាចប្រកួតប្រជែងភាពទាក់ទាញជាមួយប្រទេសជិតខាង។ ការថ្លែងបែបនេះរបស់ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ធ្វើឡើងក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ២០២១-២០៣៥ នៅសាលាខេត្តកែប នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះក៏មានការចូលរួមពីសំណាក់ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នមួយចំនួនទៀត ដែលធ្វើឡើងដោយផ្ទាល់ផង និងតាមប្រព័ន្ធវីដេអូខន់ហ្វេរិនផង។ នាឱកាសនោះ ឯកឧត្ដម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្របធានលេខាធិការនៃគណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការអភិវឌ្ឍទេសចរណ៍ខេត្តកែប បានឱ្យដឹងថា
- ទេសចរណ៍ទេសចរណ៍ October 1, 2021 Khmernote
ចំនួនការកក់នៅកោះភូកេតបានកើនឡើង ខណៈរយៈពេលធ្វើចត្តាឡីស័កនៅក្នុងប្រទេសថៃត្រូវបានកាត់បន្ថយមកត្រឹមរយៈពេល ៧ថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។ សារព័ត៌មានដដែល បានឱ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ នេះ អ្នកទេសចរបរទេសមកកម្សាន្តនៅប្រទេសថៃក្រោមគម្រោង “Phuket sandbox” នឹងត្រូវចំណាយពេលតែមួយសប្តាហ៍ប៉ុណ្ណោះនៅលើកោះនេះមុនពេលពួកគេអាចធ្វើដំណើរទៅកាន់ខេត្តផ្សេងទៀតក្នុងប្រទេសថៃ។ លោក Kongsak Khupongsakorn ប្រធានសមាគមសណ្ឋាគារភាគខាងត្បូងថៃបាននិយាយថា ការគ្រប់គ្រងជំងឺក្នុងចំណោមអ្នកទេសចរនៅលើកោះនេះ គឺល្អប្រសើរតាំងពីខែកក្កដាមក។ ប៉ុន្តែលោកត្អូញត្អែរថា ចំនួនភ្ញៀវទេសចរមានកម្រិតទាបនៅឡើយ។ ទោះបីជាយ៉ាងនេះក្ដី លោក Kongsak បានឱ្យដឹងថា អ្នកទេសចរបានកក់កន្លែងចំនួន ១៥០,០០០ យប់រួចមកហើយនៅក្នុងខែតុលា ដែលការកក់នីមួយៗសម្រាប់បីខែមុន។ លោករំពឹងថា ការកក់សំបុត្រនៅខែតុលានឹងកើនឡើងខ្ពស់រហូតដល់
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 1, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យអាមេរិកជួយផ្ដល់ សម្ភារបច្ចេកទេស ដើម្បីពង្រឹងគុណភាពផ្លូវថ្នល់កម្ពុជា និងចង់ឃើញក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកមកវិនិយោគនៅកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ។ ក្នុងជំនួបសម្តែងការគួរសមពីសំណាក់ឯកឧត្ដម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក អំពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឱ្យបានប្រសើរឡើង ដើម្បីត្រៀមបើកប្រទេសសាជាថ្មីឡើងវិញ នៅពេលស្ថានភាពជំងឺកូវីដ-១៩បានធូរស្បើយ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គំនិតផ្តួចផ្តើមកំណែទម្រង់បច្ចុប្បន្នរបស់ក្រសួងប្រកបដោយជោគជ័យ តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីយានយន្ត ការចេញបណ្ណបើកបរ ការប្រឡងយកបណ្ណបើកបរ និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងគម្រោង
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 30, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងសាធារណការនិងដឹកជញ្ជូន គ្រោងនឹងពិចារណាក្នុងការចុះបញ្ជីផ្លាកលេខពិសេសលើម៉ូតូ ខណៈដែលប្រជាពលរដ្ឋមានតម្រូវការច្រើន។ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ និងជាសមាជិកគណៈកម្មការអន្តរក្រសួង គ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត មានប្រសាសន៍ថា ម៉ូតូនៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្នមានចំនួនជាង ១.២លានគ្រឿង ដែលបានចុះបញ្ជី នៅមួយចំនួនទៀតដែលមិនទាន់ បានចុះបញ្ជីជាផ្លូវការ ហើយការចុះបញ្ជីមានភាពងាយស្រួលជាងមុន ដោយសារខណ្ឌទាំង១៤ មានការបើកឱ្យមានច្រកចេញចូលតែមួយ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើផ្លាកលេខឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា។ ថ្លែងក្នុងកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ ការស្វែងយល់ពីផ្លាកលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ត នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្លើយតបនូវសំណួររបស់បងប្អូនប្រជាពលរដ្ឋ លោក ស៊ុយ សេរិទ្ធ
- អចលនទ្រព្យអចលនទ្រព្យ September 30, 2021 Khmernote
រដ្ឋាភិបាលជប៉ុនបាននិងកំពុងលក់ផ្ទះនៅតាមជនបទក្នុងតម្លៃត្រឹមតែ ៥០០ដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Insider។ សារព័ត៌មានដដែលបានឱ្យដឹងថា មានផ្ទះជាង ៨លានខ្នងនៅតាមទីជនបទក្នុងប្រទេសជប៉ុន ដែលរដ្ឋាភិបាលបានដាក់លក់ក្នុងតម្លៃទាបខ្លាំងមែនទែន ក្នុងគោលបំណងទាក់ទាញប្រជាជនឱ្យមករស់នៅជនបទកាន់តែច្រើន។ ជាមួយគ្នានោះដែរ ក្នុងចំណោមផ្ទះទំនេររាប់លានខ្នង ផ្ទះខ្លះក៏ត្រូវបានផ្ដល់ឱ្យប្រជាជនស្ទើរតែមិនគិតថ្លៃទៀតផង។ មិនតែប៉ុណ្ណោះ ដើម្បីដើម្បីស្វែងរកអ្នករស់នៅសម្រាប់ផ្ទះដែលគ្មានមនុស្សរស់នៅ ដែលគេហៅថា “akiya” រាប់លាននាក់ រដ្ឋាភិបាលជប៉ុនបាននិងកំពុងទាក់ទាញប្រជាជន ដោយការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដូចជា ផ្ដល់ទ្រព្យសម្បត្តិដោយឥតគិតថ្លៃ និងប្រាក់ឧបត្ថម្ភសម្រាប់ការជួសជុល។ លើសពីនេះ រដ្ឋាភិបាលក្នុងតំបន់ខ្លះ បានផ្តល់ជំនួយឥតសំណងចំនួន ២ លានយ៉េន (១៨,២២៩ ដុល្លារ) ដល់អ្នកដែលកំពុងជួសជុលផ្ទះដែលមានក្នុងបញ្ជីទិន្នន័យរបស់ខ្លួន។ គួរឱ្យដឹងងផងដែរថា ការស្ទង់មតិលំនៅដ្ឋាននិងដីរបស់ប្រទេសជប៉ុន ដែលបានធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្តង










