ព័ត៌មានចុងក្រោយ
  • Safari World គោលដៅទេសចរណ៍ដ៏ល្បីមួយនៅក្នុងទីក្រុងបាងកក បើកដំណើរការឡើងវិញហើយក្រោយបិទអស់កន្លះឆ្នាំដោយសារកូវីដ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម October 11, 2021 Khmernote

    គោលដៅទេសចរណ៍ដ៏ល្បីមួយនៅក្នុងទីក្រុងបាងកកគឺ “Safari World” បានបើកដំណើរការឡើងវិញហើយ បន្ទាប់ពីបិទអស់រយៈពេល ៦ខែ​ ដោយសារស្ថានភាពនៃជំងឺកូវីដ-១៩។ លោក Rit Kiewrucha នាយកគ្រប់គ្រងក្រុមហ៊ុន Safari World Plc មានប្រសាសន៍ថាឧទ្យាននេះបានប្រើវិធានការបង្ការជំងឺ កូវីដ-១៩ ដើម្បីធានាសុវត្ថិភាពដល់អ្នកទស្សនាទាំងអស់។ លោកបានបន្តថា ក្រុមហ៊ុនបានតំឡើងម៉ាស៊ីនស្គែនកំដៅ និងទឹកអាល់កុលលាងដៃសំលាប់មេរោគនៅច្រកចូលនៃតំបន់នីមួយៗ ខណៈតំបន់តាំងពិពណ៌សត្វបានកាត់បន្ថយចំនួនអ្នកទស្សនាមកត្រឹម ២,០០០ ក្នុងមួយជុំ (ពី ៥,០០០ ដើមក្នុងមួយជុំ) ដើម្បីរក្សាការរក្សាគម្លាតសង្គម។ លើសពីនេះ បុគ្គលិកទាំងអស់របស់សួនត្រូវបានចាក់វ៉ាក់សាំងពីរដង និងទទួលបានការធ្វើតេស្តមុនពេលមកធ្វើការ។ នាយកគ្រប់គ្រងក្រុមហ៊ុនរូបនេះបានបន្ថែមទៀតថា មុនពេលមានជំងឺរាតត្បាត ជាង ៨០%

  • ប្រទេសថៃគ្រោងបង្កើត “travel bubble” ឬ “ពពុះធ្វើដំណើរ” ជាមួយនឹងកម្ពុជា ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ October 11, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnamplus បានឱ្យដឹងថា ប្រទេសថៃគ្រោងបង្កើត “travel bubble” ឬ “ពពុះធ្វើដំណើរ” ជាមួយនឹងប្រទេសកម្ពុជា។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃលោក Phiphat Ratchakitprakarn បាននិយាយថា ក្រសួងរបស់លោកមានគម្រោងអនុវត្តការធ្វើដំណើរនៅឆ្នាំនេះតាមព្រំដែនដូចជាខេត្តត្រាត និងខេត្តកោះកុងរបស់កម្ពុជា។ ជាមួយគ្នានេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បាននិយាយថា ខ្លួនបានដំណើរការរួចហើយជាមួយផែនការបង្កើនសមត្ថភាពហោះហើរដល់ ១០០ ភាគរយនៅត្រឹមថ្ងៃទី ១៥ ខែតុលា ហើយកំពុងរង់ចាំការយល់ព្រមពីមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ។ ទន្ទឹមនឹងនេះដែរ ចាប់ពីចុងខែកញ្ញារដ្ឋាភិបាលកម្ពុជា បានស្នើយុទ្ធនាការ “កម្ពុជាមានសុវត្ថិភាព” ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការទាក់ទាញអ្នកទេសចរក្នុងស្រុក និងបរទេសមកទស្សនាក្នុងប្រទេស។ គួរបញ្ជាក់ថា

  • រ៉ូបូតដឹកជញ្ជូន ចាប់ផ្ដើមពេញនិយមនៅតាមផ្សារទំនើបនានានៅអង់គ្លេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 9, 2021 Khmernote

    ជាកន្លែងដែលមានឈ្មោះល្បីខាងសម្បូររង្វង់មូលធំៗ និងចម្លាក់គោបេតុង ទីក្រុងរបស់អង់គ្លេស Milton Keynes ពេលនេះមានអ្វីថ្មីបង្អួតពិភពលោកទៀតហើយគឺកងដឹកជញ្ជូនរ៉ូបូត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP។ យានស្វ័យប្រវត្ដិកង់ ៦ ដែលត្រូវបានរចនាឡើងកាលពី ៣ឆ្នាំមុន ទទួលបានការចាប់អារម្មណ៍ខ្លាំង ពេលពួកវាបរកាត់វិថីលំនៅឋាន ពលរដ្ឋចម្ងាយប្រមាណ ៨០គីឡូម៉ែត្រភាគខាងជើងទីក្រុងឡុងដ៍។ ចំនួនយានដឹកជញ្ជូនស្វ័យប្រវត្ដិបានកើនឡើងដល់ ២០០គ្រឿង ក្នុងទីក្រុង Milton Keynes និងទីក្រុងក្បែរខាង Northampton ដែលបានផ្ដើមសេវាកម្មក្នុងឆ្នាំ២០២០ ជាមួយគម្រោងដំណើរការយាន ៥០០គ្រឿងនៅតាមទីកន្លែងចំនួន ៥ ទូទាំងប្រទេស។ យោងតាមប្រតិបត្ដិកររ៉ូបូតបានបង្ហាញថា យានពណ៌សរាងបួនជ្រុងបានមកដល់ ទីក្រុងនេះ ពេលចក្រភពអង់គ្លេសត្រូវបានបិទខ្ទប់កាលពីឆ្នាំមុន អំឡុងពេលវីរុសកូរ៉ូណាវាយលុកខ្លាំង។ លោក

  • ល្បីដល់ពិភពលោក! ដ្រូនដឹកមនុស្សរបស់កូនខ្មែរមួយក្រុម ល្បីខ្លាំងដល់បរទេសតាមរយៈសារព័ត៌មានធំៗ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ October 9, 2021 Khmernote

    ដ្រូនដែលច្នៃប្រឌិតបង្កើតជាដ្រូនដឹកជញ្ជូនអាចឱ្យមនុស្សជិះបាន របស់និស្សិតកម្ពុជាកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់បរទេស តាមរយៈសារព័ត៌មានអន្តរជាតិតូចធំជាច្រើន។ ដ្រូនដែលត្រូវបានច្នៃឡើងដោយនិស្សិតកម្ពុជា និងបានទទួលជោគជ័យដំណាក់កាលទី១ កាលពីខែកញ្ញា កន្លងទៅថ្មីនេះ ល្បីល្បាញយ៉ាងខ្លាំងលើបណ្ដាញសង្គម ហើយថ្មីៗនេះ កំពុងត្រូវបានចុះផ្សាយព្រោងព្រាតនៅលើសារព័ត៌មានអន្តរជាតិជាច្រើនផងដែរ។ អ្វីដែលកាន់តែធ្វើឱ្យកម្ពុជាមានមោទកភាព ក្រៅពីស្នាដៃ និងគំនិតច្នៃប្រឌិត របស់និស្សិតមួយក្រុមនេះ គឺការលើកមុខមាត់ប្រទេសជាតិ តាមរយៈការទាក់ទាញចំណាប់អារម្មណ៍បរទេស ធ្វើឱ្យបរទេសបានស្គាល់ពីសមត្ថភាពកូនខ្មែរ តាមរយៈការចុះផ្សាយ និងកោតសរសើររបស់សារព័ត៌អន្តរជាតិដូចជា Reuters, Channel New Asia ,World Economic Forum, Yahoo, Swissinfo, CGNT, Skyfilms, និង nypost.com ជាដើម។ គួរបញ្ជាក់ផងដែរថា

  • ជំងឺម៉ូសាអ៉ិកលើដំណាំដំឡូងមី គ្មានថ្នាំកសិកម្មអាចព្យាបាលបានទេ តែកសិករអាចបង្ការ និងទប់ស្កាត់បានតាមវិធីនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម October 9, 2021 Khmernote

    មន្ទីរសិកម្មខេត្តត្បូងឃ្មុំបានឱ្យដឹងថា ជំងឺម៉ូសាអ៉ិកលើដំណាំដំឡូងមី គ្មានថ្នាំកសិកម្មអាចព្យាបាលបានទេ ប៉ុន្តែយើងអាច បង្ការនិងទប់ស្កាត់បាន ដើម្បីកុំឱ្យខាតបង់ពេលវេលា និងថវិកាក្រុមគ្រួសារ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ជំងឺម៉ូសាអ៉ិក លើដំណាំដំឡូងមី ជាជំងឺមួយដែលគ្មានថ្នាំកសិកម្មអាចព្យាបាលបាននោះទេ ហើយប្រសិនបើកើតលើដំណាំដំឡូងមីក្នុងកម្រិតធ្ងន់ធ្ងរ អាចធ្វើឱ្យទិន្នផលដំឡូងមីបាត់បង់រហូតដល់ ៨០%។ ជំងឺម៉ូសាអ៉ិក ជាជំងឺបង្កឡើងដោយវីរុស ដែលមានវត្តមាននៅក្នុងដើមពូជដំឡូងស្រាប់ វាមិនមានថ្នាំព្យាបាលទេ ហើយមានការឆ្លងរាលដាលយ៉ាងឆាប់រហ័សតាមរយៈវត្តមានរុយសនៅក្នុងចម្ការតែម្តង។ ដំឡូងមីដែលរងជំងឺម៉ូសាអ៉ិក មិនត្រឹមតែថយចុះទិន្នផលនោះទេ ថែមទាំងធ្វើឱ្យកម្រិតជាតិម្សៅ (DC) ថយចុះផងដែរ។ លោកបន្តថា កន្លងមកមន្ទីរ ក្រុមភាគីពាក់ព័ន្ធ

  • តេចូលមួយភ្លែតសោះ ក៏អាចឈ្នះលុយជាច្រើនលាន និងមាសជាច្រើនតម្លឹងពីប៊ូសស្រ្តងដែរ Boostrong
    Boostrong
    Boostrong October 9, 2021 Khmernote

    កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ គឺជាកម្មវិធីមហាសំណាង ដែលបងប្អូនគ្រប់ជាតិសាសន៍ គ្រប់ទីកន្លែងទាំងអស់មានសិទ្ធតេចូលគ្រប់ៗគ្នា អាចមានឳកាសឈ្នះលុយសុទ្ធជាច្រើនលានរៀល និងមាសសុទ្ធជាច្រើនតម្លឹងយ៉ាងងាយបំផុត ដោយគ្រាន់តែតេចូលមួយភ្លែតសោះ។ កម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ជាកម្មវិធីផ្តល់សំណាងដ៏ធំ ឈ្នះងាយៗ ផុយៗ និងមានតែមួយគត់ ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង គុណភាពលំដាប់ថ្នាក់ពិភពលោកប៊ូសស្រ្តង។ កំពូលកម្មវិធីមហាសំណាង ប៊ូសស្រ្តងតេឈ្នះលុយនេះ មានផ្សាយផ្ទាល់ជារៀងរាល់សប្តាហ៍នៅលើ 3 ស្ថានីយទូរទស្សន៍ផ្សេងៗគ្នា ស៊ីធីអិន នៅថ្ងៃសៅរ៍ចាប់ម៉ោង 11:00ព្រឹក ភីអិនអិន នៅថ្ងៃសៅរ៍ចាប់ម៉ោង 4:30ល្ងាច និងហង្សមាស នៅថ្ងៃអាទិត្យចាប់ពីម៉ោង 6ល្ងាចតទៅ លេខទូរស័ព្ទសម្រាប់តេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ នឹងត្រូវបានបង្ហាញលើកញ្ចក់ទូរទស្សន៍។ កំពូលកម្មវិធីដ៏អស្ចារ្យនេះឲ្យតែតេចូល ដឹងតែបានឈ្នះលុយគ្រប់ៗគ្នា ដោយគ្រាន់តែត្រៀមទូរស័ព្ទ និងប៊ូសស្រ្តងសម្រាប់តេចូល

  • ឥណ្ឌូនេស៊ី គ្រោងកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរបរទេស ដើម្បីស្ដារទេសចរណ៍ឡើងវិញ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ October 9, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីគ្រោងកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរបរទេស។ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូនេស៊ីលោក Airlangga Hartarto បាននិយាយថា រយៈពេលធ្វើចត្តាឡីស័កម្រាប់ភ្ញៀវទេសចរបរទេស ត្រូវបានគេរំពឹងថានឹងត្រូវកាត់បន្ថយពី ៨ ថ្ងៃមក ៥ ថ្ងៃវិញ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី ៧ ខែតុលា កន្លងទៅនេះ លោក Airlangga បានបញ្ជាក់ថា ជាមួយនឹងស្ថានភាពបច្ចុប្បន្នរយៈពេលនៃការធ្វើចត្តាឡីស័កនឹងត្រូវកាត់បន្ថយមកត្រឹម ៥ថ្ងៃ ប៉ុន្តែទោះជាយ៉ាងណាក្ដី ការសម្រេចចិត្តនេះ ដំបូងត្រូវទទួលបានការយល់ព្រមពីទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយ (BNFB) ក្រសួងមហាផ្ទៃ និងក្រសួងដឹកជញ្ជូនជាមុនសិន។ យោងតាមរដ្ឋមន្ត្រីក្រសួងសាធារណការបានឲ្យដឹង ថាភ្ញៀវដែលចូលមកត្រូវធ្វើចត្តាឡីស័ករយៈពេល ៨ថ្ងៃ ខណៈបទបញ្ជានេះកំពុងប្រឈមនឹងការរិះគន់ជាច្រើនពីអាជីវកម្មទេសចរណ៍។ ជាមួយគ្នានេះ

  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គ្រោងបើកសកម្មភាពសេដ្ឋកិច្ចនិងសង្គមឡើងវិញគ្រប់វិស័យ ប្រសិនបើមិនមានការកើនឡើងនូវអត្រាឆ្លងកូវីដ១៩ បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 9, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គ្រោងបើកសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញគ្រប់វិស័យ ប្រសិនបើមិនមានការកើនឡើងនូវអត្រាឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌរួចរាល់រយៈពេល១០ទៅ ១៥ ថ្ងៃ ប៉ុន្តែការបើកនេះ ត្រូវអនុវត្តន៍តាមបែបគន្លងថ្មី ដោយប្រកាន់ខ្ជាប់នូវវិធានការ «៣កុំ ៣ការពារ» និងវិធាន ការនានារបស់ក្រសួងសុខាភិបាល ។ ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃ ទី ០៨ ខែតុលា សម្តេចអគ្គ មហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានមានប្រសាស ន៍ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា មិនបានបិទការឈប់ សម្រាក និងការដើរលេងកម្សាន្តរបស់ប្រជាពលរដ្ឋខ្មែរនោះឡើយ