ព័ត៌មានចុងក្រោយ
  • អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម ស្នើសុំឱ្យលុបចោលការធ្វើចត្តាឡីស័កដែលកំពុងអនុវត្តនៅតាមតំបន់មួយចំនួនក្នុងប្រទេស សម្រាប់អ្នកដំណើរតាមផ្លូវអាកាស ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ October 12, 2021 Khmernote

    អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានស្នើសុំឱ្យលុបចោលការធ្វើចត្តាឡីស័កដែលកំពុងអនុវត្តនៅតាមតំបន់មួយចំនួនក្នុងប្រទេស សម្រាប់អ្នកដំណើរតាមផ្លូវអាកាស។ CAAV បានដាក់សំណើទៅក្រសួងដឹកជញ្ជូន ខណៈទីក្រុង Hanoi, ភាគខាងជើងទីក្រុង Hai Phong, Thua Thien Hue និង Lam Dong កំពុងស្នើសុំឱ្យប្រជាជនដែលធ្វើដំណើរតាមយន្តហោះ ត្រូវធ្វើចត្តាឡីស័កនៅតាមមជ្ឈមណ្ឌល ឬ សណ្ឋាគារ ដែលអាជ្ញាធរមូលដ្ឋានជ្រើសរើសរយៈពេល ៧ ថ្ងៃ ក្នុងអំឡុងពេលដែលពួកគេត្រូវធ្វើតេស្ត។ CAAV បានលើកឡើងថា ការមកដល់តម្រូវឱ្យបង់ថ្លៃពាក់ព័ន្ធទាំងអស់ ហើយអ្នកដំណើរក៏ត្រូវទទួលថ្នាំបង្ការយ៉ាងតិចពីរសប្តាហ៍មុន ឬជាសះស្បើយពីជំងឺកូវីដ១៩ ក្នុងរយៈពេលប្រាំមួយខែមុនពេលធ្វើដំណើរ។ ដូច្នេះហើយលក្ខខណ្ឌសម្រាប់ការហោះហើរគួរតែត្រូវបានកែសម្រួល ព្រោះបច្ចុប្បន្នក្រៅពីទីក្រុងហាណូយ និងទីក្រុងហូជីមិញ

  • ពលរដ្ឋរស់នៅសង្កាត់ចំនួន ២ និងតំបន់ស្ថិតក្នុងការផ្តត់ផ្គង់របស់រដ្ឋាករទឹកស្វយ័តសៀមរាប នឹងមានទឹកស្អាតប្រើគ្រប់គ្រាន់នៅចុងខែកក្កដាឆ្នាំ២០២២ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 12, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រជាពលរដ្ឋដែលរស់ នៅសង្កាត់ស្លក្រាម សង្កាត់សាលាកំរើក និងតំបន់ស្ថិតក្នុងការផ្តត់ផ្គង់របស់រដ្ឋាករទឹកស្វយ័តសៀមរាប ប្រមាណ ៩៣.៤២៦នាក់ នឹងមានទឹកស្អាតប្រើគ្រប់គ្រាន់ នៅចុងខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។ ការរំពឹងទុកនេះបានធ្វើឡើងបន្ទាប់ពីឯកឧត្តម ឃុត វុត្យារិទ្ធ អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប និង លោក ស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យចៃកាប្រចាំប្រទេសកម្ពុជា ចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចពិភាក្សាស្តីពីការអនុវត្ត «គម្រោងលើកកម្ពស់សេវាទឹកស្អាត និងអនាម័យដើម្បីទប់ ស្កាត់ជំងឺកូវីដ១៩» ក្រោមជំនួយបច្ចេកទេសរបស់ប្រទេសជប៉ុន នៅថ្ងៃទី១១ ខែតុលា នាការិយាល័យចៃកាប្រចាំប្រទេសកម្ពុជា។ គម្រោងនេះមានគោល បំណងលើកកម្ពស់វិធានការបង្ការជំងឺកូវីដ១៩ តាមរយៈការពង្រីកសេវាកម្មផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាពនិងចីរភាព និងលើកកម្ពស់នូវការអនុវត្តការលាងសម្អាតដៃឱ្យកាន់តែប្រសើរឡើង។

  • កម្ពុជាជាប់ចំណាត់លេខ១ ជាប្រទេសមានភាពរួសរាយរាក់ទាក់ជាងគេនៅលើពិភពលោក, អ្នកជំនាញថា កេរ្តិ៍ឈ្មោះល្អនេះជួយទាក់ទាញទេសចរ ពេលបើកប្រទេសវិញ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ October 12, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងទេាចរណ៍បានឱ្យដឹងថា ក្រោយការស្តង់មតិពីអ្នកទេសចរនៅលើពិភពលោក ដោយវែបសាយអន្តរជាតិមួយឈ្មោះ «Rough Guides» ដែលជាទីភ្នាក់ងារទេសចរណ៍ និងជាក្រុមហ៊ុនបោះពុម្ពផ្សាយសៀវភៅមគ្គទេសក៍ដ៏ល្បីល្បាញ អំពីប្រទេសដែលរួសរាយរាក់ទាក់ជាងគេបំផុតនៅលើពិភពលោក «The World’s Friendliest Countries» បានបង្ហាញថា កម្ពុជាជាប់ចំណាត់លេខ១ ដែលមានអ្នកបោះឆ្នោតគាំទ្រច្រើនជាងគេ នៅក្នុងប្រព័ន្ធអ៊ីនធើណេតថា ជាប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុត នៅលើពិភពលោក។ កាលពីពេលកន្លងទៅ Rough Guides ដែលជាក្រុមហ៊ុនជំនាញខាងទេសចរណ៍ មានស្នាក់ការនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានដាក់ការស្ទង់មតិមួយ នៅលើបណ្តាញសង្គម Twitter និង Facebook របស់ខ្លួន អំពីប្រទេសដែលមានភាពរួសរាយរាក់ទាក់ ជាងគេបំផុតលើពិភពលោក។ នៅក្នុងលទ្ធផលស្តង់មតិនេះ Rough

  • សិង្ហបុរី គ្រោងលុបចោលការធ្វើចត្តាឡីស័កលើអ្នកដំណើរមកពីប្រទេសកូរ៉េ និងសហរដ្ឋអាមេរិក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 11, 2021 Khmernote

    សិង្ហបុរីមានគម្រោងពង្រីកកម្មវិធីធ្វើដំណើរដោយគ្មានការចត្តាឡីស័ក ដោយរួមបញ្ចូលបុគ្គលដែលទទួលបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូសពីប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ខណៈប្រទេសដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ មានការប្រុងប្រយ័ត្នដើម្បីបើកព្រំដែនឡើងវិញ។ ក្រសួងដឹកជញ្ជូនសឹង្ហបុរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រកន្លងទៅនេះថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញអាចធ្វើដំណើររវាងអាកាសយានដ្ឋាន Changi របស់ទីក្រុងនេះ និងអាកាសយានដ្ឋាន Incheon របស់កូរ៉េខាងត្បូង ដោយធ្វើតេស្ត Polymerase Chain Reaction (PCR) រកវីរុស Covid-19 ជំនួសឱ្យការធ្វើចត្តឡីស័កចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា។ គួរបញ្ជាក់ផងដែរថា សិង្ហបុរី ដែលជាមជ្ឈមណ្ឌលទេសចរណ៍និងកម្សាន្ត បានចាប់ផ្តើមកម្មវិធីស្រដៀងគ្នាសម្រាប់អ្នកទេសចរមកពីប្រទេសអាល្លឺម៉ង់ និងព្រុយណេកាលពីខែមុន ហើយកំពុងធ្វើការរួមបញ្ចូលសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ។ អ្នកដំណើរដែលបានចាក់វ៉ាក់សាំងដោយប្រើផ្លូវអាកាសខាងលើទាំងនេះ អាចចៀសផុតពីតម្រូវការធ្វើចត្តាឡីស័ក ប្រសិនបើការធ្វើតេស្ត (PCR) រកវីរុសកូវីដ-១៩ របស់ពួកគេបង្ហាញថាអវិជ្ជមាន៕

  • ទុក្ខផ្ទួនៗ! រោងចក្រកាត់ដេរសម្លៀកបំពាក់ស្បែកជើងនៅវៀតណាម ៦៨% ត្រូវលុបចោលការបញ្ជាទិញ និងរងការពិន័យពីអតិថិជនបរទេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 11, 2021 Khmernote

    សហគ្រាសកាត់ដេរ និងស្បែកជើងជាង ៦៨% នៅក្នុងប្រទេសវៀតណាមត្រូវបានដាក់ទណ្ឌកម្មដោយអតិថិជនបរទេស ចំពោះការដឹកជញ្ជូនយឺតយ៉ាវ ដោយខ្លះបានលុបចោលការបញ្ជាទិញ និងទាមទារសំណង។ ការស្ទង់មតិមួយបានរកឃើញថាជាង ១២% នៃក្រុមហ៊ុនក្នុងស្រុកដែលមានអតិថិជនបរទេស លុបចោលនិងទាមទារសំណងសម្រាប់ការរំលោភកិច្ចសន្យា ខណៈដែល ២១% ទៀតបាននិយាយថា ពួកគេបានលុបចោលការបញ្ជាទិញដោយគ្មានការទាមទារផ្សេងទៀត។ ការស្ទង់មតិដែលធ្វើឡើងក្នុងខែកញ្ញាដោយ Vitas, Lefaso និងក្រុមការងារស្តីពីភាពជាដៃគូសាធារណៈនិងឯកជនបានរកឃើញថាស្ទើរតែពាក់កណ្តាលនៃក្រុមហ៊ុនឆ្លើយតបបាននិយាយថា ពួកគេបានដឹកជញ្ជូនទំនិញយឺតយ៉ាវដោយសារវិធានការគម្លាតសង្គម។ ជាលទ្ធផលអតិថិជនបរទេសមួយចំនួនបានផ្លាស់ប្តូរការបញ្ជាទិញរបស់ពួកគេទៅប្រទេសផ្សេង ហើយការផ្លាស់ប្តូរបែបនេះអាចបន្តក្នុងរយៈពេល ៥ ខែខាងមុខនេះ។ គួរឱ្យដឹងថា ការនាំចេញសម្លៀកបំពាក់និងវាយនភ័ណ្ឌបានធ្លាក់ចុះ ៩% ពីមួយខែទៅមួយខែ នៅខែកញ្ញាមកនៅត្រឹម ៣ ពាន់លានដុល្លារ។ យោងតាមសមាគមស្បែកស្បែកជើងនិងកាបូបវៀតណាម (Lefaso) បានឱ្យដឹងថា

  • Safari World គោលដៅទេសចរណ៍ដ៏ល្បីមួយនៅក្នុងទីក្រុងបាងកក បើកដំណើរការឡើងវិញហើយក្រោយបិទអស់កន្លះឆ្នាំដោយសារកូវីដ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម October 11, 2021 Khmernote

    គោលដៅទេសចរណ៍ដ៏ល្បីមួយនៅក្នុងទីក្រុងបាងកកគឺ “Safari World” បានបើកដំណើរការឡើងវិញហើយ បន្ទាប់ពីបិទអស់រយៈពេល ៦ខែ​ ដោយសារស្ថានភាពនៃជំងឺកូវីដ-១៩។ លោក Rit Kiewrucha នាយកគ្រប់គ្រងក្រុមហ៊ុន Safari World Plc មានប្រសាសន៍ថាឧទ្យាននេះបានប្រើវិធានការបង្ការជំងឺ កូវីដ-១៩ ដើម្បីធានាសុវត្ថិភាពដល់អ្នកទស្សនាទាំងអស់។ លោកបានបន្តថា ក្រុមហ៊ុនបានតំឡើងម៉ាស៊ីនស្គែនកំដៅ និងទឹកអាល់កុលលាងដៃសំលាប់មេរោគនៅច្រកចូលនៃតំបន់នីមួយៗ ខណៈតំបន់តាំងពិពណ៌សត្វបានកាត់បន្ថយចំនួនអ្នកទស្សនាមកត្រឹម ២,០០០ ក្នុងមួយជុំ (ពី ៥,០០០ ដើមក្នុងមួយជុំ) ដើម្បីរក្សាការរក្សាគម្លាតសង្គម។ លើសពីនេះ បុគ្គលិកទាំងអស់របស់សួនត្រូវបានចាក់វ៉ាក់សាំងពីរដង និងទទួលបានការធ្វើតេស្តមុនពេលមកធ្វើការ។ នាយកគ្រប់គ្រងក្រុមហ៊ុនរូបនេះបានបន្ថែមទៀតថា មុនពេលមានជំងឺរាតត្បាត ជាង ៨០%

  • ប្រទេសថៃគ្រោងបង្កើត “travel bubble” ឬ “ពពុះធ្វើដំណើរ” ជាមួយនឹងកម្ពុជា ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ October 11, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnamplus បានឱ្យដឹងថា ប្រទេសថៃគ្រោងបង្កើត “travel bubble” ឬ “ពពុះធ្វើដំណើរ” ជាមួយនឹងប្រទេសកម្ពុជា។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃលោក Phiphat Ratchakitprakarn បាននិយាយថា ក្រសួងរបស់លោកមានគម្រោងអនុវត្តការធ្វើដំណើរនៅឆ្នាំនេះតាមព្រំដែនដូចជាខេត្តត្រាត និងខេត្តកោះកុងរបស់កម្ពុជា។ ជាមួយគ្នានេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បាននិយាយថា ខ្លួនបានដំណើរការរួចហើយជាមួយផែនការបង្កើនសមត្ថភាពហោះហើរដល់ ១០០ ភាគរយនៅត្រឹមថ្ងៃទី ១៥ ខែតុលា ហើយកំពុងរង់ចាំការយល់ព្រមពីមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ ។ ទន្ទឹមនឹងនេះដែរ ចាប់ពីចុងខែកញ្ញារដ្ឋាភិបាលកម្ពុជា បានស្នើយុទ្ធនាការ “កម្ពុជាមានសុវត្ថិភាព” ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការទាក់ទាញអ្នកទេសចរក្នុងស្រុក និងបរទេសមកទស្សនាក្នុងប្រទេស។ គួរបញ្ជាក់ថា

  • រ៉ូបូតដឹកជញ្ជូន ចាប់ផ្ដើមពេញនិយមនៅតាមផ្សារទំនើបនានានៅអង់គ្លេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 9, 2021 Khmernote

    ជាកន្លែងដែលមានឈ្មោះល្បីខាងសម្បូររង្វង់មូលធំៗ និងចម្លាក់គោបេតុង ទីក្រុងរបស់អង់គ្លេស Milton Keynes ពេលនេះមានអ្វីថ្មីបង្អួតពិភពលោកទៀតហើយគឺកងដឹកជញ្ជូនរ៉ូបូត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AFP។ យានស្វ័យប្រវត្ដិកង់ ៦ ដែលត្រូវបានរចនាឡើងកាលពី ៣ឆ្នាំមុន ទទួលបានការចាប់អារម្មណ៍ខ្លាំង ពេលពួកវាបរកាត់វិថីលំនៅឋាន ពលរដ្ឋចម្ងាយប្រមាណ ៨០គីឡូម៉ែត្រភាគខាងជើងទីក្រុងឡុងដ៍។ ចំនួនយានដឹកជញ្ជូនស្វ័យប្រវត្ដិបានកើនឡើងដល់ ២០០គ្រឿង ក្នុងទីក្រុង Milton Keynes និងទីក្រុងក្បែរខាង Northampton ដែលបានផ្ដើមសេវាកម្មក្នុងឆ្នាំ២០២០ ជាមួយគម្រោងដំណើរការយាន ៥០០គ្រឿងនៅតាមទីកន្លែងចំនួន ៥ ទូទាំងប្រទេស។ យោងតាមប្រតិបត្ដិកររ៉ូបូតបានបង្ហាញថា យានពណ៌សរាងបួនជ្រុងបានមកដល់ ទីក្រុងនេះ ពេលចក្រភពអង់គ្លេសត្រូវបានបិទខ្ទប់កាលពីឆ្នាំមុន អំឡុងពេលវីរុសកូរ៉ូណាវាយលុកខ្លាំង។ លោក