- សេដ្ឋកិច្ចសេដ្ឋកិច្ច October 16, 2021 Khmernote
ប្រទេសហ្វីលីពីន នឹងដកការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស ពីប្រទេសចិន និងប្រទេស រួមទាំងតំបន់ជាង ៤០ ប្រទេសផ្សេងទៀតដែលមានករណីឆ្លងជំងឺកូវីដ-១៩ ទាប។ ព័ត៌មាននេះ ត្រូវបានប្រកាសដោយអ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque នៅថ្ងៃទី ១៥ ខែតុលា កន្លងទៅថ្មីៗនេះ។ លោក Roque បាននិយាយថា ច្បាប់ថ្មីដែលអនុវត្តចំពោះអ្នកដំណើរមកពីប្រទេសចិន ហើយប្រទេសនិងតំបន់ផ្សេងទៀតនៅក្នុង“ បញ្ជីបៃតង” នឹងចូលជាធរមានចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣១ ខែតុលា។ ជាក់ស្ដែង អ្នកដំណើរដែលមកដល់ត្រូវតែមានលទ្ធផលតេស្ត RT-PCR អវិជ្ជមានក្នុងរយៈពេល ៧២ ម៉ោង
- ទេសចរណ៍ទេសចរណ៍ October 16, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា ប្រទេសថៃនឹងបើកដំណើរការខេត្ត-ក្រុង ចំនួន ១៥ ស្វាគមន៍ភ្ញៀវទេសចរបរទេសចាប់ពីខែវិច្ឆិកាតទៅ។ អ្នកនាំពាក្យវេជ្ជបណ្ឌិត Taweesilp Visanuyothin បានប្រកាសនៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្មីៗនេះថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 (CCSA) បានយល់ព្រមបើកខេត្ត ក្រុងចំនួន ១៥ បន្ថែមទៀតសម្រាប់ភ្ញៀវទេសចរបរទេសចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។ ខេត្តដែលត្រូវបានគេរំពឹងថានឹងបើកឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេសរួមមាន៖ ទីក្រុងបាងកក ,សាមុតប្រាកាន (អាកាសយានដ្ឋានសុវណ្ណភូមិ), ក្រាប៊ី (ខេត្តទាំងមូល) ,ផាំង-ង៉ា (ខេត្តទាំងមូល) ,ប្រាហួឃីរីខាន់
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 16, 2021 Khmernote
ក្រុមអ្នកវិនិយោគចិន បាននឹងកំពុងសិក្សាឱកាសវិនិយោគ ក្នុងវិស័យកសិកម្ម តាមរយៈការបង្កើតរោងចក្រកែច្នៃត្រី នៅក្នុងខេត្តកំពង់ឆ្នាំង ដែលអាចចូលរួមចំណែកដោះស្រាយបញ្ហាតម្លៃ និងការកកស្ទះត្រីនៅក្នុងស្រះ នេះបើតាមការឱ្យដឹងពីលោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ នៅក្នុងកិច្ចពិភាក្សានេះ ក្រុមអ្នកវិនិយោគជនជាតិចិនបានចូលរួម ហើយពួកគេបានបង្ហាញបំណង ក្នុងការសិក្សាឱកាសវិនិយោគ ក្នុងវិស័យកសិកម្ម នៅក្នុងខេត្តកំពង់ឆ្នាំង។ លោកបានបន្ថែមថា ក្រុមវិនិយោគគិនចិន សម្លឹងឱកាសវិនិយោគនៅក្នុងខេត្តកំពង់ឆ្នាំង ដោយសារខេត្តនេះសម្បូរត្រី និងជាខេត្តជាប់ទន្លេសាប ដែលងាយស្រួលនៅក្នុងការចិញ្ចឹមត្រី។ លោកសង្ឃឹមថា វត្តមានរោងចក្រកែច្នៃត្រីនៅខេត្តកំពង់ឆ្នាំង ដែលចិនកំពុងសិក្សាក្នុងការបង្កើតនេះ នឹងជួយដល់វិស័យចិញ្ចឹមត្រីនៅកម្ពុជា ជាពិសេសជួយទីផ្សារ និងតម្លៃត្រីរបស់កសិករ។ លោកបញ្ជាក់ថា «គាត់គ្រោងបោះទុន ទៅធ្វើរោងចក្រកែច្នៃត្រី
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 16, 2021 Khmernote
ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២១ នេះ អគរ ប្រមូលចំណូលបានចំនួន ៦,៨៨១.៤ ប៊ីលានរៀល ស្មើនឹង ១,៦៩៩.១ លានដុល្លារ គឺសម្រេចបាន ៧១.៩% នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ថយចុះប្រមាណ ៦.៨%។ ចំនួននេះត្រូវបានបង្ហាញនៅក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារគយនិងរដ្ឋាករ ប្រចាំ៩ខែ ឆ្នាំ២០២១ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីលោក លោកស្រី អគ្គនាយករង
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 14, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានជាវីដេអូសម្លេងបានឱ្យដឹងថា ចិនឈរលំដាប់ទី១ វិនិយោគនៅកម្ពុជាច្រើនជាងគេ មានចំណែកប្រមាណ ៦៥% ខណៈអ្នកវិនិយោគក្នុងស្រុកឈរលំដាប់ទី២។ នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ ចិនឈរនៅលំដាប់លេខរៀងទី ១ ដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ ដោយមានទំហំទឹកប្រាក់វិនិយោគជាង ២ពាន់លានដុល្លារ ខណៈដែលកាលពីឆ្នាំ២០២០ ចិនឈរនៅលំដាប់ទី៣ និងឆ្នាំ២០១៩ ឈរនៅលំដាប់ទី២។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញា ២០២១ នៅក្នុងចំណោមប្រទេសចំនួន១០ ដែលមកវិនិយោគនៅកម្ពុជា ប្រទេសចិន បានឈរនៅលំដាប់លេខរៀងទី១ ដែលមកវិនិយោគនៅកម្ពុជា នៅក្នុងទឹកប្រាក់ប្រមាណ ២.២ពាន់លានដុល្លារអាមេរិក ដែលជាចំណែក ៦៥.៨៩% នៃការវិនិយោគសរុប។
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 14, 2021 Khmernote
យោងតាមការបង្ហោះនៅលើគណនីរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងរយៈពេល ៩ខែ នៃឆ្នាំ២០២១ នេះ កម្ពុជាបាននាំចេញកសិផលទៅកាន់គោលរហូតដល់ ៩០ប្រទេស។ យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនាយកដ្ឋានកសិកម្ម នៃកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា លទ្ធផលនៃការនាំចេញកសិផលទៅកាន់ ៩០ប្រទេស នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ មានចំនួន ៥,៩៣ លានតោន។ ក្នុងនោះ ការនាំចេញទៅកាន់ ប្រទេសវៀតណាម មានចំនួនច្រើនជាងគេ គឺចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 14, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានប្រកាសថា ខ្លួនកំពុងបង្កើនមហិច្ឆតា ក្នុងការផ្តល់ហិរញ្ញប្បទានអាកាសធាតុដល់ប្រទេសកំពុងអភិវឌ្ឍន៍ជាសមាជិករបស់ខ្លួន ក្នុងនោះរួមទាំងកម្ពុជាផងដែរ នូវទឹកប្រាក់ ១០០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០១៩-២០៣០។ លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានមានប្រសាសន៍ថា ការ ប្រយុទ្ធ ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនៅអាស៊ី និងប៉ាស៊ីហ្វិកនឹងឈ្នះ ឬក៏ចាញ់ ខណៈ វិបត្តិអាកាសធាតុកាន់តែអាក្រក់ទៅៗជារៀងរាល់ថ្ងៃ ដែលជំរុញឱ្យអ្នកពាក់ព័ន្ធជាច្រើន អំពាវនាវឱ្យមានការបង្កើនហិរញ្ញវត្ថុគាំទ្រ ផ្នែកអាកាសធាតុ។ យើងកំពុងចាត់វិធានការ ដើម្បីឆ្លើយតបតាមការអំពាវនាវនេះ ដោយបង្កើនមហិច្ឆតា របស់យើងដល់ ១០០ ពាន់លានដុល្លារ
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 14, 2021 Khmernote
គណៈកម្មាធិការប្រជាជនទីក្រុង បានប្រកាសថា ហាណូយនឹងអនុញ្ញាតឱ្យទទួលទានអាហារនៅនឹងកន្លែង និងបើកឧទ្យាន សណ្ឋាគារនិងការដឹកជញ្ជូនសាធារណៈឡើងវិញចាប់ពីម៉ោង ៦ ព្រឹក ថ្ងៃព្រហស្បតិ៍ នេះ។ នៅក្នុងឯកសារដែលចេញដោយប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Chu Ngoc Anh កាលពីថ្ងៃពុធក្រុមហ៊ុន ការិយាល័យ និងអាជីវកម្មអាចដំណើរការឡើងវិញជាធម្មតាដោយចាប់ផ្តើមនៅព្រឹកថ្ងៃព្រហស្បតិ៍។ ឯកសារនេះបាននិយាយថា អង្គភាពនានានឹងវាយតម្លៃហានិភ័យនៃមេរោគឆ្លងដោយខ្លួនឯង អនុវត្តវិធានការបង្ការ និងបន្តលើកទឹកចិត្តដល់ការធ្វើការងារពីចម្ងាយ។ ដោយឡែកឡានក្រុង និងតាក់ស៊ី នឹងដំណើរការតាមការណែនាំរបស់នាយកដ្ឋានដឹកជញ្ជូនហាណូយ ខណៈសារមន្ទីរ និងឧទ្យានក៏នឹងបើកឡើងវិញដែរ ប៉ុន្តែការចូលទស្សនារបស់ភ្ញៀវជាក្រុមនីមួយៗមិនត្រូវលើសពី ១០ នាក់ទេ។ លើសពីនេះ សណ្ឋាគារ និងសេវាកម្មលំនៅដ្ឋានផ្សេងទៀត ក៏អាចបើកឡើងវិញដែរ ប៉ុន្តែដំណើរការបានពាក់កណ្តាលនៃសមត្ថភាពអតិបរមា។










