- សេដ្ឋកិច្ចសេដ្ឋកិច្ច October 21, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងជំរុញការអនុវត្តយុទ្ធសាស្ត្រនៃការកាត់បន្ថយរំហូរកសិកម្មពីខាងក្រៅ តាមរយៈការពង្រឹងឧត្តមភាពប្រកួតប្រជែងផលិតផលកសិកម្មរបស់ខ្លួននៅលើទីផ្សារក្នុងស្រុក ដើម្បីកាត់បន្ថយការហូរចូលពីទីផ្សារក្រៅស្រុក។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ បានឱ្យដឹងថា ការវិនិយោគនានាក្នុងពេលបច្ចុប្បន្ននេះ បាននិងកំពុងអនុវត្តតាមអភិក្រមពង្រឹងខ្សែច្រវាក់តម្លៃជារួម ដែលមានគោលបំណងនាំឆ្ពោះទៅដល់ការផលិតមួយដែលមានស្តង់ដារគុណភាព សុវត្ថិភាពខ្ពស់ ស្របតាមវិធានអនាម័យនិងភូតគាមអនាម័យ និងមានភាពប្រកួត ប្រជែងខាងតម្លៃ ។ ឯកឧត្តមបានបន្តថា ប្រទេសកម្ពុជាជាសមាជិកសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) និងសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលអនុវត្តរបបពាណិជ្ជកម្មសេរី ។ ជាមួយនឹងសមាជិកភាពនៃអង្គការតំបន់និងពិភពលោកនេះ មកទល់ពេលបច្ចុប្បន្ន កម្ពុជាបានសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងជ្រៅចូលទៅក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 20, 2021 Khmernote
រដ្ឋមន្រ្តីក្រសួងកសិកម្មបានមានប្រសាសន៍ថា ប្រទេសវៀតណាម និងប្រទេសថៃ គឺជាទីផ្សារដ៏មានសក្តានុពលសម្រាប់កសិផលរបស់កម្ពុជា ដោយសារសត្យានុម័តរបស់ប្រទេសទាំង ២នេះ គឺជាទីផ្សារប្រពៃណីប្រកបដោយសក្តានុពលក្នុងការស្រូបយកទំនិញជាកសិផលពីប្រទេសកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា មកទល់បច្ចុប្បន្ននេះ ប្រទេសជិតខាងធំៗ ២ដែលជាទីផ្សារដ៏មានសក្តានុពលសម្រាប់កសិផលរបស់កម្ពុជាគឺប្រទេសវៀតណាម និង ប្រទេសថៃ ដែលមានប្រជាជនសរុបប្រមាណជាង ១៦៧ លាននាក់ ។ ក្នុងរយៈពេល៩ខែ ឆ្នាំ ២០២១នេះ ការនាំចេញសម្រេចបានជាង ៥,៩៣ លានតោន ក្នុងនោះការនាំ ចេញទៅកាន់ប្រទេសវៀត ណាមមានចំនួន៦៤,១១ ភាគរយ ប្រទេសថៃចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 20, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារតំបន់ និងពិភពលោក រយៈពេល៩ខែនេះ សរុបបានចំនួន ៤១០ ៦៩៨តោន មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសារជួបបញ្ហាប្រឈមធំៗជាច្រើន។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា គិតត្រឹមរយៈពេល៩ខែឆ្នាំ២០២១ បរិមាណនាំចេញសរុបមានចំនួន ៤១០ ៦៩៨ តោន ដែលមានការថយចុះចំនួន ៧៨ ០៧៧តោន ( -១៥,៩៧ភាគរយ ) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ដែលមានចំនួន ៤៨៨ ៧៧៥តោន។ តាមការបញ្ជាក់ពីសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) មូលហេតុនៃការធ្លាក់ចុះការនាំចេញអង្ករគឺ បណ្តាលមកពីកត្តាចម្បងធំៗរហូតដល់៣ចំណុច
- ទេសចរណ៍ទេសចរណ៍ October 20, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន រាជរដ្ឋាភិបាលកម្ពុជា បង្ហាញសុទិដ្ឋិនិយមថា វិស័យទេសចរណ៍ខេត្តសៀមរាបនឹងវិលទៅរកភាពប្រសើរឡើងវិញ បន្ទាប់ពីគោលដៅតំបន់ទេសចរណ៍ទាំង ៦មានដូចជា៖ តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន្ម-នរោត្តមភ្នំគូលែន តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយ ស្រី តំបន់ទេសចរណ៍អង្គរ តំបន់ទេសចរណ៍ក្រុងសៀមរាប តំបន់ទេសចរណ៍បឹងទន្លេសាប និងតំបន់ទេសចរណ៍សៀមរាបថ្មី ត្រូវបានអភិវឌ្ឍន៍ដើម្បីបង្កើនភាពពេញចិត្ត និងភាពទាក់ទាញដល់ភ្ញៀវទេសចរ។ ថ្លែងក្នុងពិធីដាក់អនុវត្តផែនការ មេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១- ២០៣៥ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាផ្នែកឯកជន រួមគ្នាពង្រឹងលក្ខណៈសម្បត្តិរបស់ខេត្តសៀមរាបក្នុងការទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុង និងភ្ញៀវទេសចរអន្តរជាតិដូចជាការបញ្ចប់គម្រោងកែលម្អផ្លូវទាំង៣៨ ខ្សែ ក្នុងក្រុងសៀមរាប
- អាជីវកម្មអាជីវកម្ម October 20, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ឧស្សាហកម្មជាច្រើនជាពិសេសឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មដូចជា វាយនភ័ណ្ឌកាត់ដេរនិងស្បែក ទំនងជាប្រឈមនឹងកង្វះកម្លាំងពលកម្មនៅពេលដែលពួកគេបន្តដំណើរការឡើងវិញក្រោយការរាតត្បាតជំងឺកូវីដ-១៩។ ការស្ទង់មតិមួយដែលបានធ្វើឡើងនៅក្នុងក្រុមហ៊ុនចំនួន ៣០០ នៅដើមខែកញ្ញាបានរកឃើញថា មានតែកម្មករប្រហែល ៤០% ប៉ុណ្ណោះដែលចង់ចូលធ្វើការវិញនៅពេលទីក្រុងបើកដំណើរការឡើងវិញនៅថ្ងៃទី ១ ខែតុលា។ ជាមួយគ្នានេះ ការស្ទង់មតិដោយសមាគមសម្ព័ន្ធពាណិជ្ជកម្មទីក្រុងហូជីមិញបានរកឃើញថា មនុស្សជាច្រើនមានគម្រោងវិលត្រឡប់ចូលធ្វើការវិញ នៅដើមខែកុម្ភៈឆ្នាំក្រោយ។ បើយោងតាមនាយកដ្ឋានពលកម្ម ជនពិការនិងកិច្ចការសង្គមទីក្រុងហូជីមិញ កម្មករចំណាកស្រុកជាងកន្លះលាននាក់បានចាកចេញពីទីក្រុងនេះទៅស្រុកកំណើតរបស់ពួកគេ បន្ទាប់ពីទីក្រុងនេះបន្ធូរបន្ថយការបិទប្រទេស។ ការចាកចេញដ៏ធំនេះបានបន្សល់ទុក នូវឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មដូចជាសម្លៀកបំពាក់ស្បែកជើងនិងស្បែក និងសេវាកម្មពាណិជ្ជកម្ម ឱ្យជួបបញ្ហាកង្វះកម្លាំងពលកម្ម។ លោកស្រី Nguyen Thi Thuy អនុប្រធានសហព័ន្ធវាយនភ័ណ្ឌនិងកាត់ដេរវៀតណាមបាននិយាយថា ការចាកចេញរបស់កម្មករបានធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង ដែលបណ្តាលមកពីកម្មករកាត់ដេរនិងវាយនភ័ណ្ឌបានផ្លាស់ប្តូរទៅឧស្សាហកម្មដទៃទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 20, 2021 Khmernote
លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចានអូចា ចង់ឱ្យប្រទេសថៃមានភាពអស្ចារ្យ ទាក់ទាញ និងលេចធ្លោ តាមបែបទាន់សម័យក្នុងចំណោមប្រទេសនានា។ លោកនាយករដ្ឋមន្រ្តីរូបនេះ កាលពីថ្ងៃអង្គារ បានជំរុញឱ្យវិស័យសាធារណៈ និងឯកជន ជួយជម្រុញសេដ្ឋកិច្ចតាមរយៈការរៀបចំផែនការពិធីបុណ្យឆ្លងឆ្នាំជាមួយកំពូលតារាក្នុងស្រុក។ មុននឹងចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាយករដ្ឋមន្រ្តីបាននិយាយ ជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាព្រមទាំងសមាជិកអាជ្ញាធរទេសចរណ៍ថៃក្រុមប្រឹក្សាទេសចរណ៍ និងជាប្រធានសមាគមភោជនីយដ្ឋានថៃ។ ការពិភាក្សានេះបានផ្តោតលើគោលនយោបាយសំខាន់ៗដើម្បីជំរុញវិស័យទេសចរណ៍នៅពេលដែលប្រទេសនេះបើកទ្វារទទួលអ្នកដំណើរបរទេស ពីប្រទេសដែលមានហានិភ័យទាបនៅថ្ងៃទី ១ ខែវិច្ឆិកា។ លោក ប្រាយុទ្ធ បានផ្តល់ឱ្យក្រសួងទេសចរណ៍និងកីឡា ខិតខំឆ្ពោះទៅមុខក្នុងការស្វែងរកថវិកាពីវិស័យឯកជនសម្រាប់ពិធីបុណ្យឆ្លងឆ្នាំដែលនឹងខិតចូលមកដល់ឆាប់ៗនេះ។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាលោក Phiphat Ratchakitprakarn បាននិយាយមុននេះថា លោកមានគម្រោងអញ្ជើញតារា K-pop ល្បីឈ្មោះថៃ Lalisa “ Lisa”
- អាជីវកម្មអាជីវកម្ម October 20, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ការតម្រូវឱ្យក្រុមហ៊ុននិងម្ចាស់ចម្ការមុខដំណាំនាំចេញចុះបញ្ជីជាចម្ការនាំចេញ គឺជាផ្នែកមួយនៃការលើកកម្ពស់និរន្តរភាពនិងប្រសិទ្ធភាពផលិតកម្ម ជាពិសេសការគ្រប់គ្រងហានិភ័យពាក់ព័ន្ធនឹងអនាម័យនិងភូតគាមអនាម័យ និងសុវត្ថិ ភាពចំណីអាហារ ដែលត្រូវបានអនុវត្តជាទូទៅនៅក្នុងខ្សែច្រវាក់តម្លៃដំណាំសម្រាប់នាំចេញ ។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋ មន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការចុះបញ្ជីជាចម្ការនាំចេញ សម្រាប់ម្ចាស់ក្រុមហ៊ុននិងម្ចាស់ចម្ការមុខដំណាំនាំចេញ គឺមានអត្ថប្រយោជន៍មួយចំនួនដូចជា ៖ ដើម្បីទទួលបានលេខកូដសម្គាល់សម្រាប់កំណត់អត្តសញ្ញាណនៃទីតាំងនិងកសិដ្ឋាន។ ក្នុងករណីរកឃើញនូវករណីមិនមានអនុលោមភាពតាមលក្ខខណ្ឌតម្រូវនៃការនាំចូលជាយថាហេតុណាមួយ ពាក់ព័ន្ធនឹងទំនិញកសិផលដោយសមត្ថកិច្ចអនាម័យនិងភូត គាមអនាម័យនៃប្រទេសនាំចូល អនុញ្ញាតឱ្យសមត្ថកិច្ចជំនាញនៃប្រទេសនាំចេញ អាចកំណត់បាននូវប្រភពដើមនៃផលិតផល ដើម្បីអនុវត្តវិធានការកែតម្រូវជាក់ស្តែង។ ឯកឧត្តមបានបន្តថា បង្កលក្ខណៈងាយស្រួលក្នុងកិច្ច ប្រតិបត្តិការផ្តល់ការណែនាំបច្ចេកទេស ពីសំណាក់សមត្ថ កិច្ចពាក់ព័ន្ធ ដែលធ្វើឡើងក្នុងគោលបំណង
- អាជីវកម្មអាជីវកម្ម October 19, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា បណ្ដាផ្សារនិងអាជីវកម្មមូលដ្ឋានមួយចំនួនក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមអនុវត្តន៍ការស្កេនបណ្ណចាក់វ៉ាក់សាំងឌីជីថល មុនអនុញ្ញាតឱ្យអតិថិជនចូលទៅតាមទីតាំងនីមួយៗ ដើម្បីប្រាកដថាពួកគាត់មិនមានការឆ្លងជំងឺកូវីដ-១៩។ លោក ហេង ដារ៉ូ អ្នកចាត់ ការទូទៅនៅហាងភីហ្សាខមភេនីមួយកន្លែង ក្នុងរាជធានីភ្នំពេញ បានលើកឡើងថា ហាងរបស់លោកបានអនុវត្ត យ៉ាងខ្ជាប់ខ្ជួន រាល់វិធានការនានា ដែលក្រសួងសុខាភិ បាលបានដាក់ចេញ ហើយសម្រាប់ការស្កេនបណ្ណចាក់វ៉ាក់សាំងឌីជីថលថ្មីនេះ កាន់តែមានភាពល្អប្រសើរសម្រាប់អាជីវកម្ម ដើម្បីសុវត្ថិភាពអតិថិជន និងបុគ្គលិកក្នុងហាងផងដែរ ។ លោកបានបន្តថា ចំពោះការចាប់ផ្តើមអនុវត្តន៍ការស្កេន បណ្ណចាក់វ៉ាក់សាំងឌីជីថល មុនអនុញ្ញាតឱ្យអតិថិជនចូលទៅតាមទីតាំងនីមួយៗនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះវាអាចបញ្ជាក់បានថា បុគ្គលរូបណា ដែលអាចផ្ទុកនិងមិនផ្ទុកនូវជំងឺកូវីដ-១៩នេះ ។ លោកបានបន្តទៀតថា សម្រាប់ហាងរបស់លោកគឺបានអនុវត្តន៍យ៉ាងម៉ត់ចត់ជាទីបំផុត ដោយឱ្យបុគ្គលិកនៅចាំបាញ់អាល់កុល










