ប្រធានសភាគណនេយ្យរុស្ស៊ី លោក Alexei Kudrin បាននិយាយនៅក្នុងសុន្ទរកថាជាវីដេអូមួយទៅកាន់អ្នកចូលរួមនៅក្នុងវេទិកាក្រុងអន្តរជាតិទីបីនៃក្រុមរដ្ឋ BRICS ថា ការខាតបង់សេដ្ឋកិច្ចពិភពលោកដោយសារជំងឺរាតត្បាតកូវីដ-១៩ សរុបមានចាប់ពី ៤ទ្រីលានដុល្លារអាម៉េរិកដល់ ១០ទ្រីលានដុល្លារអាម៉េរិក។
លោកបាននិយាយថា «យោងទៅតាមការប៉ាន់ប្រមាណផ្សេងៗបានឱ្យដឹងថា ការខាតបង់នៃសេដ្ឋកិច្ចពិភពលោកដោយសារជំងឺរាតត្បាតមានសរុបពី ៤ទ្រីលានដុល្លារអាមេរិកទៅ ១០ទ្រីលានដុល្លារអាមេរិក ជាមួយនឹងចំនួននៃការខាតបង់ទាំងនោះ ភាគច្រើនការខាតបង់ជាពិសេសសម្រាប់ថវិកានៃតំបន់ និងក្រុង»។ លោកបាននិយាយបន្ថែមថា ប្រព័ន្ធសុខាភិបាលរបស់បណ្តាប្រទេសនានានៅជុំវិញពិភពលោកបានបង្ហាញអំពីការមិនបានត្រៀមខ្លួនទុកជាមុនសម្រាប់ជំងឺរាតត្បាត។
លោក Kudrin បានកត់សម្គាល់ថា «ប្រព័ន្ធសុខភាព និងប្រព័ន្ធគាំទ្រសង្គមបានបង្ហាញអំពីការមិនបានត្រៀមខ្លួនទុកជាមុនសម្រាប់ភាពតក់ស្លុតជាសកល។ ភារកិច្ចរបស់បណ្តាស្ថាប័នរដ្ឋ និងភ្នាក់ងារត្រួតពិនិត្យគ្រប់កម្រិតនាពេលបច្ចុប្បន្ននេះ គឺជាការព្រាងយន្តការដែលនឹងធ្វើឱ្យប្រព័ន្ធទាំងនោះកាន់តែមានស្ថេរភាព និងប្រសិទ្ធភាព»៕



ប្រភព៖ ក្រសួងព័ត៌មាន


