ព័ត៌មានចុងក្រោយ
  • យោងតាមការព្យាករណ៍ ក្រុមហ៊ុន និងសហគ្រាស ជាង ៨៥% នៅទីក្រុងហូជីមិញ ត្រូវបានវាយប្រហារដោយជំងឺកូវីដ-១៩ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម October 25, 2021 Khmernote

    យោងតាមមជ្ឈមណ្ឌលព្យាករណ៍តម្រូវការកម្លាំងពលកម្ម និងព័ត៌មានទីផ្សារការងារ (FALMI) របស់ទីក្រុងហូជីមិញ បានឱ្យដឹងថា ជាង ៨៥.៧% នៃសហគ្រាសដែលបានស្ទង់មតិនៅទីក្រុងហូជីមិញ បានរងផលប៉ះពាល់ដោយជំងឺ កូវីដ-១៩ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១។ ការស្ទង់មតិដោយ FALMI នៃក្រុមហ៊ុនក្នុងស្រុកចំនួន ១១,៥០២ បង្ហាញថា ការលក់ដុំ-រាយ និងការជួសជុលយានយន្ត គឺជាវិស័យដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយជំងឺរាតត្បាតដែលស្មើនឹង ៣៦.៧៤% នៃអ្នករងផលប៉ះពាល់ ខណៈការផលិត និងកែច្នៃ ១៦.៤២% ក៏បានរងផលប៉ះពាល់ដូចគ្នា។ (FALMI) បានរាយការណ៍ថា ទន្ទឹមនឹងនេះដែរ ព័ត៌មាននិងទូរគមនាគមន៍ គឺជាវិស័យដែលរងផលប៉ះពាល់តិចតួចបំផុតពីការរាតត្បាតដែលមានត្រឹមតែ ៣.៦៩% ប៉ុណ្ណោះ។

  • ដំណឹងល្អ! ទីតាំងភោជនីយដ្ឋាន និងផ្សារធំៗជាច្រើន នៅក្នុងក្រុងសៀមរាបត្រូវបានបើកដំណើរការឡើងវិញហើយ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម October 25, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ភោជនីយដ្ឋាន អាហារដ្ឋានមួយចំនួន និងបណ្តាផ្សារទាំងតូចទំាងធំ នៅក្នុងក្រុងសៀមរាប កំពុងបើកដំណើរ ការលក់ដូរជាផ្លូវការ និងដំណើរការសាកល្បង ដោយគោរពទៅតាមវិធានសុខាភិ បាល ដើម្បីធានាសុវត្ថិភាពទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ លោកនួន ពុទ្ធារ៉ា អភិបាល ក្រុងសៀមរាប បានប្រាប់អ្នក យកព័ត៌មានវិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះថា ជាយន្តការបើកចរន្តសេដ្ឋកិច្ចគ្រួសារពល រដ្ឋ និងសហគមន៍ជាបណ្តើរៗឡើងវិញ អាជ្ញាធរខេត្តសៀម រាប បានសម្រេចអនុញ្ញាតឱ្យបើកភោជនីយដ្ឋានមួយចំនួន ដែលទទួលបានការត្រួត ពិនិត្យត្រឹមត្រូវពីអាជ្ញាធរពាក់ ព័ន្ធ និងការសម្រេចឱ្យបើកដំណើរការជាផ្លូវការ និងបើកដំណើរការសាកល្បងនូវបណ្តាផ្សារទាំងតូចធំ នៅក្នុងក្រុងសៀមរាបដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ។ លោកបន្តទៀតថា

  • ជី និងថ្នាំកសិកម្មនៅកម្ពុជាបន្តឡើងថ្លៃ ដោយសារតែបណ្តាប្រទេសផលិត ថ្នាំកសិកម្ម និងជីកសិកម្មនាំចេញមានបញ្ហា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 23, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ជីនិងថ្នាំកសិកម្មនៅកម្ពុជាបន្តឡើងថ្លៃ ដោយ សារតែបណ្តាប្រទេសផលិត ថ្នាំកសិកម្ម និងជីកសិកម្មនាំ ចេញ មានបញ្ហារអាក់រអួលផ្នែកផលិតកម្ម ហើយវត្ថុធាតុ ដើមមានការខ្វះខាតក្នុងការផ្គត់ផ្គង់ពីប្រទេសផលិតធំៗ មានដូចជា ប្រទេសចិន ប្រទេសម៉ាឡេស៊ី និងប្រទេសអារ៉ាប់។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ បានឱ្យដឹងថា ចំពោះផលិតកម្មជីកសិកម្ម ត្រូវបានកាត់បន្ថយដោយកម្លាំងពលកម្មថយចុះ ដោយសារបញ្ហានៃការរីករាល ដាលជំងឺកូវីដ-១៩ ដូចជានៅ ក្នុងប្រទេសចិន ប្រទេសថៃ និងប្រទេសវៀតណាម ។ ការដឹកជញ្ជូនប្រើពេលវេលាយូរនិងមានតម្លៃខ្ពស់

  • ត្រៀមដាក់ពាក្យធ្វើការ ខណៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគចំនួន ៧មានទុនសរុបជិត ៩៥ លានដុល្លារ ឱកាសការងារជាង ៥ពាន់កន្លែង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 23, 2021 Khmernote

    ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាក ដែល​បង្កឡើងដោយវីរុស Covid-19 ក៏ដោយក្ដី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៧ ដែលមានដើមទុនវិនិយោគសរុប ៩៤.៩ លានដុល្លារអាមេរិក។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាដែលបានចេញផ្សាយកាលពិម្សិលមិញនេះ គម្រោងដែលត្រូវបានអនុម័តថ្មីត្រូវបានគេរំពឹងថានឹងបង្កើតការងារចំនួន ៥,៣១១ កន្លែង សម្រាប់ប្រជាជនក្នុងតំបន់។ ជាមួយគ្នានេះតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-TREND APPAREL CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ ៣២៣ និងលេខ៣២៤ ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

  • កម្ពុជា គ្រោងដាក់ចេញគោលការណ៍បដិការជាមួយថៃ ដើម្បីឱ្យពលរដ្ឋ និងភ្ញៀវទេសចរ អាចឆ្លងកាត់ទៅមកដោយមិនបាច់ធ្វើចត្តាឡីស័ក ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ October 23, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានតាមរយៈវិដេអូជាសម្លេងបានឱ្យដឹងថា កម្ពុជាគ្រោងដាក់ចេញគោលការណ៍បដិការជាមួយថៃ ដើម្បីឱ្យពលរដ្ឋ និងភ្ញៀវទេសចរ អាចឆ្លងកាត់ទៅមកដោយមិនបាច់ធ្វើចត្តាឡីស័ក។ សម្ដេចេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យរដ្ឋមន្រ្តី​នៃក្រសួងទេសចរណ៍ ពិនិត្យលទ្ធភាពនៅក្នុងការអនុវត្តគោលការណ៍បដិកាជាមួយប្រទេសថៃ​ ដើម្បី ឱ្យពលរដ្ឋ និងភ្ញៀវទេសចរ អាចឆ្លងកាត់ទៅមកដោយមិនបាច់ធ្វើចត្តាឡីស័ក។ ការថ្លែងបែបនេះ របស់សម្ដេចតជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ បន្ទាប់ពីសម្ដេចបានទទួលការរាយការណ៍មួយបញ្ជាក់ថា ប្រទេសថៃអនុញ្ញាតឱ្យពលរដ្ឋ ៤៥ប្រទេសចូលទៅក្នុងប្រទេសដោយមិនចាំបាច់ធ្វើចត្តាឡីស័ក កដែលក្នុងនោះមានទាំងប្រទេសកម្ពុជាផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា អីចឹងបើប្រទេសថៃចាប់ផ្ដើមអនុវត្តគោលការណ៍នេះ យើងអាំចចាប់ផ្ដើមមានគោលការណ៍បដិកាជាមួយថៃ ដែលយើងទៅថៃក៏មិនធ្វើចត្តាឡីស័កឯថៃមកយើងក៏មិនធ្វើចត្តាឡីស័ក។ សម្ដេចបានបន្តថា

  • រាជរដ្ឋាភិបាល មានគម្រោងចំណាយថវិកាក្នុងឆ្នាំ២០២២ ក្នុងចំនួន ៣២ ៥៧៦,៩ប៊ីលានរៀល និងចំណូលត្រូវបានគ្រោង ក្នុងចំនួន ២៣ ៤៦២,៦ប៊ីលានរៀល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 23, 2021 Khmernote

    ក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បានបង្ហាញថា រាជរដ្ឋាភិបាលមានគម្រោងចំណាយថវិកាថ្នាក់ជាតិ ត្រូវបានគ្រោងក្នុងចំនួន ៣២ ៥៧៦,៩ប៊ីលានរៀល (ប្រមាណ ៨ ០១៣ លានដុល្លារអាម៉េរិក) ត្រូវជា ២៦,២៤ភាគរយ នៃផ.ស.ស. ដែលកើនឡើង ៦,៨ភាគរយធៀបនឹងឆ្នាំ២០២១ និងគម្រោងចំណូលថវិកាថ្នាក់ជាតិ ត្រូវបានគ្រោងក្នុងចំនួន ២៣ ៤៦២,៦ប៊ីលានរៀល (ប្រមាណ ៥ ៧៧១ លានដុល្លារអាម៉េរិក) ត្រូវជា ១៨,៩ភាគរយ នៃផ.ស.ស.ដែលកើនឡើង១៧,៧ភាគរយ ធៀបនឹងឆ្នាំ២០២១។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ចេញផ្សាយថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក

  • ប្រជាជនទីក្រុង ម៊ែលបន ប្រមូលផ្តុំគ្នានៅហាងស្រា និងភោជនីយដ្ឋាន ហ៊ោកញ្ជ្រៀវ ទះដៃ អបអរ ខណៈទីក្រុងនេះដកការចាក់សោរដែលយូរជាងគេបំផុតលើលោក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 22, 2021 Khmernote

    អ្នករស់នៅទីក្រុង ម៊ែលបន ដែលជាទីក្រុងធំទីពីររបស់ប្រទេសអូស្ត្រាលី បានប្រមូលផ្តុំគ្នានៅហាងស្រា និងភោជនីយដ្ឋាននៅព្រឹកថ្ងៃសុក្រ នេះ បន្ទាប់ពីទីក្រុងបានដកការចាក់សោរ (Lock Down) រយៈពេលសរុបរហូតដល់ ២៦២ថ្ងៃ ដែលជា​រយៈពេលនៃការចាក់សោរទីក្រុងដ៏យូរបំផុតមួយនៅលើពិភពលោក។ សំឡេង​ហ៊ោកញ្ជ្រៀវ ទះដៃ និងសម្លេងស៊ីផ្លេ​រថយន្ត​បាន​បន្លឺ​ឡើង​ពេញ​ទីក្រុង ខណៈ​ដែល​ទីក្រុង ម៊ែលបន បាន​ដកចេញ​ពី​ការ​បិទ​ទ្វារ​នៅ​ម៉ោង ១១:៥៩ យប់។ កាលពីថ្ងៃព្រហស្បតិ៍ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការដកការចាក់សោរនេះ គឺបន្ទាប់ពីរដ្ឋ Victoria ដែលក្នុងនោះមានទីក្រុង ម៊ែលបន ជារដ្ឋធានី បានទទួលការចាក់ថ្នាំបង្ការពេញលេញសម្រាប់អ្នកស្រុក ៧០% ដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ។ លោក Daniel

  • គំនិតល្អ! កសិករដាំស្វាយកែវរមៀតក្នុងសហគមន៍មួយ ងាកមកបេះក្តឹបស្វាយលក់បំពេញតម្រូវការទីផ្សារ ដើម្បីកាត់បន្ថយការនាំចូល និងការជន់ស្វាយ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម October 22, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កសិករដាំស្វាយកែវរមៀត ងាកមកបេះក្តឹបស្វាយលក់ដើម្បីបំពេញតម្រូវការទីផ្សារ។ លោកស្រី ឈិន ចម្រើន នាយកប្រតិបត្តិសហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យ បានប្រាប់វិទ្យុជាតិកម្ពុជាថា កសិករដាំស្វាយមួយចំនួន ជាពិសេសកសិករ ដែលជាសមាជិករបស់សហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យ បានងាកមកបេះក្តឹបស្វាយបំពេញតម្រូវការទីផ្សារម្ជូរក្នុងស្រុកវិញ ដែលចូលរួមកាត់បន្ថយការនាំចូលក្តឹបស្វាយពីក្រៅប្រទេស និងកាត់បន្ថយការធ្លាក់ចុះខ្លាំងនៃតម្លៃស្វាយ នៅរដូវប្រមូលផលស្វាយ ព្រមទាំងកាត់បន្ថយចំនួនស្វាយទុំជ្រុះ នៅរដូវខែជន់ស្វាយ ក្នុងចន្លោះខែកុម្ភៈដល់ខែមេសាផងដែរ។ លោកស្រីបានបន្តថា រយៈពេលក្រោយនេះ កសិករបានចាប់ផ្តើមប្រលេះ ក្តឹបស្វាយមួយផ្នែកចេញមកលក់ ដោយរក្សាទុកតែបរិមាណតិចតួច ក្នុងមួយទងសម្រាប់ខ្ចប់ ដើម្បីឱ្យស្វាយមានផ្លែធំល្អ និងមានគុណភាព លក់បានតម្លៃថ្លៃ។ លោកស្រី បានបន្តទៀតថា ក្តឹបស្វាយប្រើរយៈពេលតែ ៣៥ថ្ងៃប៉ុណ្ណោះ ក្នុងការទទួលបានផលយកមកលក់ ដែលធ្វើឱ្យអ្នកដាំចំណេញពេលវេលា ចំណេញដើមទុនក្នុងការផលិត