- សេដ្ឋកិច្ចសេដ្ឋកិច្ច October 28, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ តាមរយៈកម្មវិធីអភិវឌ្ឍន៍សហគ្រាស នៃអង្គការសហប្រជាជាតិ ហៅកាត់ថា អង្គការ UNIDO បានផ្តល់ហិរញ្ញប្បទានចំនួនប្រមាណ ១លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងវិស័យកសិ-អាហារ និងវិស័យ ទេសចរណ៍នៅកម្ពុជា។ ថវិកានេះ គាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការងារកម្ពុជា តាមរយៈការស្តារសហគ្រាសនៃវិស័យកសិ-អាហារ និងវិស័យទេសចរណ៍ ក្នុងបរិការណ៍កូវីដ-១៩ និងការបង្កើនភាពធន់ និងការស្តារឱ្យប្រសើរឡើងនូវសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យកសិ-អាហារ និង ទេសចរណ៍ ក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង។ លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 28, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជួននៅ ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ បានជួបប្រជុំពិភាក្សាលើគម្រោងសាងសង់ហេដ្ឋារចនា សម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ជាមួយអាជ្ញាធរខេត្ត អង្គភាព សាងសង់ សំដៅស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈម សំណូមពរ ក៏ដូចជាផ្ដល់ អនុសាសន៍នានា ដើម្បីធានាឱ្យសំណង់មានគុណភាពខ្ពស់ស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកធ្វើឱ្យបានរឹងមាំជាប់គង់វង្សយូរអង្វែង។ ជាមួយគ្នានេះឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរ យ៉ាងជ្រាលជ្រៅចំពោះអង្គភាពសាងសង់ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញ ការងាររបស់ខ្លួនដោយយកចិត្តទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមបានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់សហការ និងពិភាក្សាគ្នារិះរកបច្ចេកទេសល្អៗ ដើម្បីសាងសង់សង់ផ្លូវទាំង៣៨ខ្សែនេះឱ្យកាន់តែមានគុណភាពខ្ពស់ ហើយក្នុងករណី ការសាងសង់កន្លងមកមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ត្រូវកែសម្រួលឱ្យត្រូវតាម
- ទេសចរណ៍ទេសចរណ៍ October 27, 2021 Khmernote
អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ លោក Ounthuang Khaophan បានបញ្ជាក់កាលនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នេះថា ភ្ញៀវទេសចរមកពីប្រទេសជិតខាង ជាពិសេសវៀតណាម ចិន និងប្រទេសអាស៊ាន នឹងត្រូវបានពិចារណាសម្រាប់ការចូលប្រទេសឡាវមុនគេ។ លោក Ounthuang បាននិយាយថា អទិភាពបច្ចុប្បន្នរបស់ប្រទេសឡាវ គឺការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ៥០% នៃប្រជាជនរបស់ខ្លួនប្រឆាំងនឹងជំងឹ កូវីដ-១៩ នៅចុងឆ្នាំនេះ។ យ៉ាងណាមិញគិតត្រឹមថ្ងៃទី២៣ ខែតុលា មានតែ ៤៣.៥៥% នៃប្រជាជនឡាវប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំងកូវីដ-១៩ ហើយ ៣៧.២៤% ត្រូវបានចាក់វ៉ាក់សាំងពេញលេញ។ អនុរដ្ឋមន្ត្រីរូបនេះបានបន្តថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 27, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ផលិតផលកសិកម្មសរុបចំនួន ១,២០៤ តោនត្រូវបាននាំចេញទៅកាន់សាធារណរដ្ឋកូរ៉េ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ កើនឡើង ១០៦% បើធៀបនឹងឆ្នាំមុន។ ទិន្នន័យនេះចែករំលែកដោយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ក្នុងឆ្នាំ ២០១៩ កម្ពុជាបាននាំចេញកសិផលប្រមាណ ៦០០០ តោនទៅកាន់ប្រទេសអាស៊ីបូព៌ាមួយនេះ ប៉ុន្តែនៅឆ្នាំ ២០២០ មានតែ ៥៨៤ តោនប៉ុណ្ណោះ។ ជាមួយគ្នានេះ ក្នុងអំឡុងពេលបីត្រីមាសដំបូងនៃឆ្នាំនេះ ផលិតផលកសិកម្មសំខាន់ៗដែលនាំចេញរួមមាន៖ កៅស៊ូ ស្វាយស្រស់ ប្រហែល ៩៥០តោន និងស្ករត្នោត
- ទេសចរណ៍ទេសចរណ៍ October 27, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកទទួលភ្ញៀវទេសចរអន្តរជាតិ ចាប់ពីថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២១នេះតទៅ ដោយការចាប់ផ្តើម ដំបូងនៅក្រុងព្រះសឹហនុ ក្រុងកោះរ៉ុងនៃខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង ខណៈខេត្តសៀមរាប ត្រៀមទទួលការទៅដល់ភ្ញៀវទេសចរអន្តរជាតិនៅក្នុងខែមករា ឆ្នាំ២០២២។ បើតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ការបើកទទួលភ្ញៀវទេសចរអន្តរជាតិនេះ គឺនៅក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យភ្ញៀវ ទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព រយៈពេល៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ក្នុងសណ្ឋាគារនោះឡើយ។ ឯកឧត្តម រដ្ឋមន្ត្រី មានប្រសាសន៍ថា ភ្ញៀវទេសចរដែលមកក្នុងកម្មវិធីទេសចរណ៍វ៉ាក់សាំង តម្រូវឱ្យធ្វើតែតេស្តរហ័សរកអង់ទីហ្សែន កូវីដ-១៩ប៉ុណ្ណោះ
- ទេសចរណ៍ទេសចរណ៍ October 27, 2021 Khmernote
ក្រសួងសុខភាពសាធារណៈបាននិយាយកាលពីថ្ងៃអង្គារថា ការរកឃើញករណីដំបូងនៃជំងឺកូវីដ-១៩ វ៉ារ្យ៉ង់ថ្មី Delta Plus នៅក្នុងប្រទេសថៃ នឹងមិនប៉ះពាល់ដល់ផែនការរបស់ប្រទេសក្នុងការបើកឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិនៅថ្ងៃទី០១ ខែវិច្ឆិកានោះទេ។ អនុផ្នែកសុខភាពសាធារណៈលោក Sathit Pitutecha បាននិយាយថា៖ « ដោយសារតែមេរោគត្រូវបំលែងខ្លួនគ្រប់ពេលវេលា ទាំងការបំលែងទៅជាជំងឺធ្ងន់ធ្ងរ និងរីករាលដាលកាន់តែលឿន ហើយស៉ាំនឹងថ្នាំដែលព្យាបាល ដូច្នេះការព្យបាល និងទប់ស្កាត់វ៉ារ្យ៉ង់ Alpha និង Delta នៃកូវីដ-១៩ ត្រូវបានចាត់ទុកជារឿងសំខាន់ »។ លោក Sathit បានបន្ថែមថា ការរកឃើញវ៉ារ្យ៉ង់ថ្មី Delta Plus ដែលចាត់ទុកថាជា វ៉ារ្យ៉ង់តិចតួចនៃមេរោគនឹងមិនរំខានដល់ការបើកប្រទេសឡើងវិញដែលបានគ្រោងទុកនោះទេ។ លោកបានបន្តថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 27, 2021 Khmernote
ប្រធានាធិបតីអាមេរិក Joe Biden បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់ថវិកា ១០២លានដុល្លារ ដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្លុកក្នុងតំបន់។ លោក Biden បានប្រកាសបែបនេះកាលពីថ្ងៃអង្គារនៅក្នុងកិច្ចប្រជុំកំពូលតាមអ៉ីនធឺណិតជាមួយមេដឹកនាំអាស៊ាន ដែលជាកិច្ចប្រជុំជាលើកដំបូងក្នុងរយៈពេល 4 ឆ្នាំរវាងភាគីទាំងពីរ។ ប្រធានាធិបតីអាមេរិក បានលើកឡើងថា៖ «ភាពជាដៃគូរបស់យើងមានសារៈសំខាន់ក្នុងការរក្សាឥណ្ឌូប៉ាស៊ីហ្វិក សេរី និងបើកចំហ ដែលជាមូលដ្ឋានគ្រឹះនៃសន្តិសុខ និងវិបុលភាពរួមគ្នារបស់យើងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ»។ គួរបញ្ជាក់ផងដែរថា ជំនួយផ្នែកហិរញ្ញវត្ថុមានគោលបំណងជួយតំបន់នេះឱ្យងើបឡើងវិញពីជំងឺរាតត្បាតរាតត្បាត និងដោះស្រាយការប្រែប្រួលអាកាសធាតុក្នុងចំណោមបញ្ហាផ្សេងៗទៀត៕ អត្ថបទ៖ លីនី ប្រភព៖ nhk
- ទេសចរណ៍ទេសចរណ៍ October 26, 2021 Khmernote
យោងតាមការបង្ហោះនៅលើផេកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មុននេះបន្តិចបានឱ្យដឹងថា បន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ-១៩ជាងពីរឆ្នាំមកនេះ ទីបំផុត ប្រទេសកម្ពុជាបានប្រកាសបើកទទួលទេសចរអន្តរជាតិឡើងវិញ ក្រោមទម្រង់ជា «ទេសចរណ៍វ៉ាក់សាំង»។ ការបើកទទួលទេសចរណ៍វ៉ាក់សាំងនេះ គឺចាប់ផ្ដើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ។ បន្ទាប់មក នឹងបន្តបើកទទួលនៅខេត្តសៀមរាប នាខែមករា ឆ្នាំ២០២២ ខាងមុខ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅនិងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារឡើយ។ ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖










