- សេដ្ឋកិច្ចសេដ្ឋកិច្ច November 1, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ប្រទេសថៃនឹងចាប់ផ្តើមទទួលភ្ញៀវដែលបានចាក់វ៉ាក់សាំងពេញលេញពីប្រទេសចំនួន ១៧ បន្ថែមទៀតដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ដែលនេះបង្កើនចំនួនប្រទេសនៅក្នុងបញ្ជីរហូតដល់ចំនួន ៦៣ប្រទេស។ កាលពីថ្ងៃទី ២១ ខែតុលា កន្លងទៅនេះ រដ្ឋាភិបាលបានចេញសេចក្តីប្រកាសមួយដើម្បីអនុញ្ញាតឱ្យអ្នកដំណើរដែលបានចាក់ថ្នាំបង្ការពេញលេញពី ៦៣ ប្រទេស និងដែនដីចូលមកកាន់ប្រទេសថៃ ដោយមិនចាំបាច់ធ្វើចត្តាឡីស័កចាប់ពីថ្ងៃច័ន្ទ ទី០១ ខែវិច្ឆិកា នេះតទៅដោយសន្មត់ថា ពួកគេត្រូវឆ្លងកាត់ការធ្វើតេស្តវីរុស កូវីដ-១៩ នៅពេលចុះចតនៅប្រទេសថៃ។ ជាមួយគ្នានោះដែរ ប្រទេសដែលរួមបញ្ចូលក្នុងសេចក្តីប្រកាសនោះមាន៖ អូស្ត្រាលី អូទ្រីស បារ៉ែន បែលហ្ស៊ិក ប៊ូតង់ ប្រ៊ុយណេ ប៊ុលហ្គារី កម្ពុជា
- ទេសចរណ៍ទេសចរណ៍ October 30, 2021 Khmernote
អាជ្ញាធរអកាសយានដ្ឋានថៃ (AoT) បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិចំនួន ៦ របស់ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍អ្នកដំណើរ ខណៈដែលខ្លួនរំពឹងថា នឹងមានអ្នកដំណើរចំនួន ៣០,០០០នាក់ នឹងមកដល់អាកាសយានដ្ឋានសុវណ្ណភូមិ នៅថ្ងៃចន្ទ ខាងមុខនេះ ដែលជាថ្ងៃបើកដំណើរការឡើងវិញរបស់ប្រទេសថៃសម្រាប់ភ្ញៀវទេសចរបរទេស។ ប្រធាន (AoT) លោក Nitinai Sirismatthakarn បានមានប្រសាសន៍ថា បរិក្ខាបច្ចេកវិទ្យាថ្មីត្រូវបានផ្គត់ផ្គង់សម្រាប់អាកាសយានដ្ឋានទាំង ៦ ដើម្បីកែតម្រូវឱ្យស្របតាម និងមានលក្ខណៈធម្មតាថ្មី។ លោក Nitinai បានបន្តថា បុគ្គលិកអាកាសយានដ្ឋានទាំងអស់ក៏បានទទួលការវ់ាក់សាំងដូសជំរុញផងដែរ ដើម្បីបង្កើនភាពស៊ាំប្រឆាំងនឹងមេរោគឆ្លងកូវីដ-១៩។ ជាមួយគ្នានោះដែរ លោកក៏បានឱ្យដឹងទៀតថា ទិន្នន័យចរាចរណ៍ផ្លូវអាកាសបង្ហាញថា អាកាសយានដ្ឋានសុវណ្ណភូមិ នឹងជួយសម្រួលដល់ជើងហោះហើរពាណិជ្ជកម្មប្រហែល ៤៤០
- អាជីវកម្មអាជីវកម្ម October 30, 2021 Khmernote
នាយកដ្ឋានសុខាភិបាលនៃទីក្រុងហូជីមិញ បានអំពាវនាវឱ្យបើកឡើងវិញនូវ បារ ឌីស្កូ ខារ៉ាអូខេ និងហាងម៉ាស្សា រួមទាំងអាជីវកម្មផ្សេងទៀតនៅក្នុងតំបន់ដែលមានហានិភ័យនៃជំងឺកូវីដ-១៩ ទាប។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ការអំពាវនាវឱ្យបើកឡើងវិញនេះ គឺបន្ទាប់ពីហាងខារ៉ាអូខេ និងម៉ាស្សា បារ និងក្លឹបរាត្រីក្នុងទីក្រុង HCMC ត្រូវបានបញ្ជាឱ្យបិទទ្វារអស់រយៈពេលប្រហែលកន្លះឆ្នាំមកហើយ។ សារព័ត៌មានដដែលបានឱ្យដឹងទៀតថា នាយកដ្ឋានសុខាភិបាល កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ការបើកឡើងវិញនូវអាជីកម្មដែលបានរៀបរាប់ខាងលើ គឺតម្រូវឱ្យបុគ្គលិកទាំងអស់នៅក្នុងអាជីវកម្មទាំងនោះ ត្រូវតែចាក់វ៉ាក់សាំងឱ្យបានពេញលេញ ឬបានជាសះស្បើយពីជំងឺ កូវីដ-១៩។ សម្រាប់អតិថិជនរបស់ពួកគេ គឺត្រូវតែបំពេញលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំងនោះ ឬធ្វើតេស្តអវិជ្ជមានចំពោះមេរោគឆ្លងក្នុងរយៈពេល ៧២ ម៉ោងចុងក្រោយ។ ជាមួយគ្នានោះដែរ នៅក្នុងតំបន់ដែលមានហានិភ័យមធ្យម
- បុគ្គលជោគជ័យបុគ្គលជោគជ័យ October 30, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំនៅកម្ពុជា គ្រោងពង្រីកការផលិតទឹកដោះឱ្យបាន ២ម៉ឺនលីត្រក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយការនាំចូលទឹកដោះស្រស់ពីក្រៅប្រទេស។ នេះគឺសកម្មភាពដែលបុគ្គលិករបស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួរគ៌ កំពុងតែមមាញឹក ក្នុងការបូមយកទឹកដោះពីគោ ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប បន្ទាប់ពីគោទាំងអស់ បានងូតទឹកសម្អាតខ្លួនរយៈពេល ៤៥នាទី ដើម្បីធានាថាទឹកដោះគោដែលផលិតដោយកសិដ្ឋាននេះ មានអនាម័យ និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ។ មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ២ បត់ចូលតាមផ្លូវទៅកាន់រមណីយដ្ឋានភ្នំម៉ៅ ប្រមាណមួយគីឡូម៉ែត្រ នៅខាងស្តាំដៃយើងនឹងឃើញកសិដ្ឋានដ៏ធំមួយ។ កន្លែងនេះហើយ គឺជាកន្លែងចិញ្ចឹមគោយកទឹកដោះដ៏ធំមួយនៅកម្ពុជា មានផ្ទៃដីសរុប ៣០០ហិកតា ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ កសិដ្ឋានគិរីសួរគ៌ ត្រូវបង្កើតឡើងដោយវិនិយោគិនខ្មែរសហការជាមួយជនជាតិអ៉ីស្រាអែល ដោយមានទុនវិនិយោគដំបូងជិត ២០លានដុល្លារ។ កសិដ្ឋានផលិតគោទឹកដោះគិរីសួរគ៌ របស់ក្រុមហ៊ុន Khmer
- អាជីវកម្មអាជីវកម្ម October 28, 2021 Khmernote
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មុននេះបន្តិចបានចេញសេចក្តីជូនដំណឹង ស្តីពីការបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្ប: ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នេះ ដោយគោរពអនុវត្តតាមវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ SOP និងវិធានការនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩។ សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖ អត្ថបទ៖ លីនី
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 28, 2021 Khmernote
មន្ត្រីជាន់ខ្ពស់សមាគមសណ្ឋាគារថៃបាននិយាយកាលពីថ្ងៃពុធថា ការអញ្ជើញតារាស្រី K-pop គឺ Lalisa “Lisa” Manoban ដែលជាសមាជិកក្រុម Blackpink មកកាន់ការព្រឹត្តិការណ៍ឆ្លងឆ្នាំនៅភូកេត គឺជាការវិនិយោគដើម្បីជួយលើកកម្ពស់វិស័យទេសចរណ៍ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។ មន្រ្តីជាន់ខ្ពស់រូបនេះបានឱ្យដឹងបន្ថែមទៀតថា ការចំណាយពី ២០០-៣០០ លានបាត (ប្រហែល ៦ ទៅ ៩លានដុល្លារ) ដើម្បីជួល Lisa គឺសមនឹងការវិនិយោគព្រោះវានឹងទាក់ទាញភ្ញៀវទេសចរថៃ និងអន្តរជាតិរាប់ពាន់នាក់ ដែលម្នាក់ៗនឹងចំណាយយ៉ាងហោចណាស់ ២០,០០០-៣០,០០០ បាត (ប្រហែល ៦០០ ទៅ ៩០០ ដុល្លារ)
- ទេសចរណ៍ទេសចរណ៍ October 28, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ អះអាងថា ការបើកទទួលទេសចរណ៍វ៉ាក់សាំងពេញលេញនៅទូទាំងប្រទេស នឹងអនុវត្តក្រោយគម្រោងសាកល្បងទៅលើខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុងនៅចុងខែវិច្ឆិកាខាងមុខនេះ ខណៈខេត្តសៀមរាប ត្រៀមអនុវត្តនៅក្នុងខែមករា ឆ្នាំ២០២២។ ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ ដាក់ឱ្យអនុវត្ត “ផែនការយុទ្ធសាស្ត្រ ស្តីពី ការបើកទទួលទេសចរណ៍វ៉ាក់សាំង” ថ្ងៃទី២៨ ខែតុលានេះ ឯកឧត្តម រដ្ឋមន្រ្តី បញ្ជាក់ថា ការចាប់ផ្តើមទទួលទេសចរអន្តរជាតិឡើងវិញ នៅក្នុងខេត្តទាំង៣នេះ គឺជាជំហានទី១ មុនឈានទៅ ជំហានទី២ ទៅរកការបើកទទួលទេសចរអន្តរជាតិ មកតាមតំបន់ទេសចរណ៍សុវត្ថិភាពផ្សេងៗទៀត និងការបើកទទួលទេសចរណ៍
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 28, 2021 Khmernote
តម្លៃប្រេងឥន្ធនៈក្នុងប្រទេសវៀតណាមបានកើនឡើងជាង ៥២% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រាំពីរឆ្នាំ ជាមួយនឹងអត្រានៅលើពិភពលោកក៏កើនឡើង។ ជាមួយគ្នានេះដែរ ការកើនឡើងនៃតម្លៃប្រេង គឺចំពេលដែលតម្រូវការប្រេងកើនឡើងក្នុងប្រទេស និងនៅក្នុងសេដ្ឋកិច្ចដែលកំពុងបើកដំណើរការឡើងវិញ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា រដ្ឋាភិបាលបានដំឡើងថ្លៃប្រេងឥន្ធនៈកើនឡើងពី ៤០.២៣% ទៅ ៥២.៥៩% នៅឆ្នាំនេះ ជាមួយនឹងការកើនឡើងចុងក្រោយកាលពីថ្ងៃអង្គារ ដែលនាំឱ្យប្រេងឥន្ធនៈឡើងដល់ ២៤,៣៣០ ដុង (១.០៧ ដុល្លារ) ក្នុងមួយលីត្រ ដែលខ្ពស់បំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៤។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុវៀតណាមបាននិយាយរួមគ្នាថា ចាប់តាំងពីខែមុនមក ប្រទេសវៀតណាមបានដំឡើងថ្លៃប្រេងឥន្ធនៈចំនួនបួនដង ប៉ុន្តែការកើនឡើងរួមគ្នានៅឆ្នាំនេះ នៅតែទាបជាងអត្រាពិភពលោក ដោយសារមូលនិធិស្ថិរភាពតម្លៃប្រេងឥន្ធនៈ។ គួរឱ្យដឹងផងដែរថា










