ប្រទេសចិន កំពុងជួយឥណ្ឌូនេស៊ី បង្កើតមជ្ឈមណ្ឌលផលិតវ៉ាក់សាំង កូវីដ-១៩
សេដ្ឋកិច្ច
November 22, 2021
Khmernote
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឥណ្ឌូនេស៊ី លោក Xiao Qian បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ថា ប្រទេសចិនកំពុងគាំទ្រយ៉ាងសកម្មដល់ប្រទេសឥណ្ឌូនេស៊ី ក្នុងការកសាងមជ្ឈមណ្ឌលផលិតវ៉ាក់សាំងកូវីដ-១៩។ លោក Xiao បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការវ៉ាក់សាំងបានក្លាយជា ចំណុចលេចធ្លោថ្មីនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។
ជាមួយគ្នានោះដែរ លោកបានកត់សម្គាល់ថា ក្រុមហ៊ុនចិនចំនួន៥ កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសមភាគីឥណ្ឌូនេស៊ីរបស់ពួកគេ ដើម្បីគាំទ្រការផលិតវ៉ាក់សាំងតាមរយៈផ្លូវបច្ចេកទេសផ្សេងៗគ្នា។ គួរឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីកំពុងប្រកួតប្រជែងជាមួយឥណ្ឌា និងសាធារណរដ្ឋកូរ៉េ ដើម្បីក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងសម្រាប់ការផលិតវ៉ាក់សាំងកូវីដ-១៩ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


