- អាជីវកម្មអាជីវកម្ម November 2, 2021 Khmernote
ប្រធានគណៈកម្មាធិការរៀបចំរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Thai Airways International Plc នឹងលក់យន្តហោះចំនួន ៤២ គ្រឿង និងកាត់បន្ថយជិតមួយភាគបីនៃកម្លាំងពលកម្មរបស់ខ្លួន ដែលជាផ្នែកនៃផែនការកាត់បន្ថយចំនួនយន្តហោះ និងកាត់បន្ថយការចំណាយ។ លោក Piyasvasti Amranand ដែលកំពុងដឹកនាំកិច្ចប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធឡើងវិញការពារពីការក្ស័យធនបាននិយាយថា យន្តហោះដែលត្រូវបានលក់ គឺចាស់ហើយមិនប្រើថាមពលទេ។ ជាមួយគ្នានេះ បន្ទាប់ពីការលក់នេះ ក្រុមហ៊ុនអាកាសចរណ៍នឹងមានយន្តហោះចំនួន ៥៨ គ្រឿងក្នុង ៤ ប្រភេទ។ លោក Piyasvasti បានបន្ថែមថា Thai Airways នឹងកាត់បន្ថយចំនួនកម្មករពី
- ទេសចរណ៍ទេសចរណ៍ November 2, 2021 Khmernote
ថ្ងៃដំបូងនៃការបើកដំណើរការឡើងវិញរបស់ប្រទេសថៃសម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ បានបង្ហាញថាមានជើងហោះហើរពាណិជ្ជកម្មចំនួន ៦១ ចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិ ជាមួយនឹងអ្នកដំណើរជាង ៣,០០០នាក់បានមកដល់នៅថ្ងៃច័ន្ទ ម្សិលមិញនេះ បូកនឹង ៣,៦១៣នាក់ នៅអាកាសយានដ្ឋានអន្តរជាតិផ្សេងទៀត។ លោក Kittipong Kittikachorn អ្នកគ្រប់គ្រងទូទៅនៃអាកាសយានដ្ឋានសុវណ្ណភូមិបាននិយាយថា ជើងហោះហើរភាគច្រើនមកពីអឺរ៉ុប។ ក្នុងចំណោមអ្នកធ្វើដំណើរចំនួន ៣,០០០ នាក់ដែលបានមកដល់កាលពីថ្ងៃចន្ទ មានប្រហែល ២,៣០០ នាក់ជាភ្ញៀវទេសចរបរទេស ខណៈអ្នកផ្សេងទៀតជាប្រជាជនថៃត្រឡប់មកប្រទេសថៃវិញ។ យោងតាមការប៉ាន់ប្រមាណរបស់ក្រសួងដឹកជញ្ជូន ជើងហោះហើរអន្តរជាតិប្រហែល ៣,២៦០ នឹងមកដល់អាកាសយានដ្ឋានសុវណ្ណភូមិក្នុងខែនេះ ដោយផ្ទុកអ្នកដំណើរចំនួន ១៣៥,៤០៧នាក់ ខណៈដែលជើងហោះហើរអន្តរជាតិចំនួន ៣,២៤១ នឹងចេញដំណើរទៅបរទេសជាមួយអ្នកដំណើរចំនួន ១៣៥,១២២ នាក់។ គួរបញ្ជាក់ផងដែរថា
- ទេសចរណ៍ទេសចរណ៍ November 2, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រាជរដ្ឋាភិបាលនឹងបើកទទួលភ្ញៀវទេសចរអន្តរជាតិចាប់ផ្តើមនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅដោយផ្តើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង។ កម្មវិធីទេសចរណ៍វ៉ាក់សាំង អនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល ៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារ។ ថ្លែងក្នុងពិធីផ្សព្វផ្សាយស្តីពីការរៀបចំក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរខេត្តកោះកុង ជាគោលដៅទទួលទេសចរណ៍វ៉ាក់សាំង បានប្រព្រឹត្ត ទៅនាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ និងមានការចូលរួមតាមប្រព័ន្ធ Zoom
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 1, 2021 Khmernote
រដ្ឋាភិបាលឡាវ បានបន្តវិធានការរឹតត្បិតជំងឺកូវីដ-១៩ រយៈពេល ២សប្ដាហ៍ទៀតគឺរហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ប៉ុន្តែបានរួមបញ្ចូលបទប្បញ្ញត្តិសម្រាប់ការបើកសាលារៀនឡើងវិញនាពេលខាងមុខនេះ។ ទីស្តីការនាយករដ្ឋមន្រ្តី នៅថ្ងៃទី៣១ ខែតុលា បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ការបន្តវិធានការគឺចាំបាច់ ដោយសារជំងឺកូវីដ-១៩ បានរីករាលដាលពាសពេញប្រទេស ស្ទើរតែគ្រប់ខេត្ត ដោយបានឆ្លងដល់មនុស្សជាង ៥០០នាក់ក្នុងមួយថ្ងៃ ក្នុងខែតុលា កើនឡើង ២៧.៦% បើធៀបនឹងខែមុន។ យោងតាមសេចក្តីជូនដំណឹង ការដាក់កំហិត គឺចាំបាច់ដើម្បីធានាថាប្រជាពលរដ្ឋឡាវ និងជនបរទេសដែលរស់នៅក្នុងប្រទេសឡាវត្រូវបានការពារពីជំងឺកូវីដ-១៩ និងការពារការស្លាប់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ទោះយ៉ាងណាក៏ដោយ ក្នុងពេលជាមួយគ្នានេះ វិធានការសុខភាពសាធារណៈ រដ្ឋបាល និងសេដ្ឋកិច្ច ចាំបាច់ត្រូវមានតុល្យភាពដោយសារប្រជាជនត្រូវតែចាប់ផ្តើមរស់នៅស្របតាមជីវិត “ធម្មតាបែបថ្មី”។ ជាក់ស្ដែង
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 1, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា រយៈពេល១០ខែ ឆ្នាំ២០២១ ការនាំចេញកសិផលរបស់កម្ពុជាសម្រេចបានជាង ៤ពាន់លានដុល្លារអាមេរិក ដែលនាំចេញទៅកាន់គោលដៅទីផ្សារចំនួន ៦៨ ប្រទេស។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា កម្ពុជាបាននាំចេញ កសិផល ទៅកាន់គោលដៅទីផ្សារ ៦៨ ប្រទេស ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ មានចំនួន ៤ ០៧១,៥៧១,០៩៨ ដុល្លារអាមេរិក ដែលក្នុងនោះ ៖ ការនាំចេញអង្ករមានចំនួន ៣៩២,៩៨៤,៣២៦ ដុល្លារអាមេរិក
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 1, 2021 Khmernote
យោងតាមការបង្ហោះនៅលើផេកឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិមុននេះបន្តិចបានឱ្យដឹងថា ជប៉ុនបានផ្ដល់រថយន្តចំនួន ៣៩ គ្រឿងដល់កម្ពុជា។ បើតាមការបង្ហោះរបស់ឯកឧត្តមមានខ្លឹមសារថា៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលរថយន្តចំនួន ៣៩ គ្រឿង ជាជំនួយក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម របស់ប្រទេសជប៉ុន សម្រាប់ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២។ ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់នៅលើសំណេរទៀតថា៖ « ខ្ញុំបានចុះហត្ថលេខាជាមួយឯកឧត្តមឯកអគ្គរាជទូត មិកាមិ លើគម្រោងនេះតាំងតែពីខែមីនា ឆ្នាំ២០២០។ គម្រោងជំនួយនេះ គឺពិតជាមានតម្លៃយ៉ាងធំធេងដល់ការបំពេញតួនាទី និងភារកិច្ចរបស់កម្ពុជាប្រកបដោយប្រសិទ្ធភាពក្នុងនាមជាប្រធានអាស៊ាន ជាពិសេស ក្នុងការរៀបចំឡូជីស្ទីក។ កម្ពុជាសូមអរគុណ រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន »៕
- អាជីវកម្មអាជីវកម្ម November 1, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីប្រកាសបើកវិស័យអាទិភាពមួយចំនួននាពេលកន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសថា ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ នឹងបើកដំណើរប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ ខណៈកំពុងពិចារណាបើកហាងខារ៉ាអូខេផងដែរ។ ថ្លែងក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ ដែលចាប់ផ្ដើមពីថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់ពីដំណាក់ ចាប់ផ្តើមជំងឺកូវីដ១៩ ដែលមកដល់ពេលនេះ កម្ពុជាបាននិងកំពុងឆ្លងកាត់ដំណាក់កាលចំនួន៤គឺ ១. ការទប់ស្កាត់
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 1, 2021 Khmernote
ប្រជាជនវៀតណាម សុខចិត្តទទួលយកដោយរីករាយនូវភាពយឺតយ៉ាវនៃការងើបឡើងវិញពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩ តែជឿជាក់យ៉ាងពេញទំហឹងថា សេដ្ឋកិច្ច និងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេនឹងវិលត្រលប់មករកសភាពដើមវិញ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា អត្រាការចាក់វ៉ាក់សាំងខ្ពស់ នៅក្នុងទីក្រុងធំៗចំនួន ២ របស់វៀតណាម កំពុងធ្វើឱ្យជីវិតរស់នៅរបស់ប្រជាជនវិលទៅរកចង្វាក់ប្រចាំថ្ងៃរបស់ពួកគេវិញ ខណៈប្រទេសជិតខាងខ្លួនបើកប្រទេសទទួលអ្នកដំណើរបរទេសវិញ។ បើតាមប្រភពពីសារព័ត៌មានដដែល អត្រាការចាក់វ៉ាក់សាំងខ្ពស់ មានន័យថាប្រជាជននៅទីក្រុងហាណូយ និងទីក្រុងហូជីមិញកំពុងវិលទៅរកជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេដូចកាលពីមុនវិញ។ ជាក់ស្ដែង ប្រជាជន អាចត្រលប់ទៅធ្វើការ ហាត់ប្រាណ ជួបជុំគ្រួសារ បងប្អូន ដើរទិញទំនិញបានដោយមិនមានការរឹតបន្តឹង ស្របពេលដែលអាជីវកម្មជាច្រើនប្រភេទបានអនុញ្ញាតឱ្យបើកឡើងវិញ និងខ្លះទៀតដកវិធានការរឹតត្បិតសម្រាប់់អតិថិជនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ តាមសម្ដីរបស់ប្រជាជនដែលបានធ្វើបទសម្ភាសន៍បានឱ្យដឹងថា ពួកគេពេញចិត្ត និងសប្បាយរីករាយ ខណៈពួកគេមានសេរីភាពក្នុងការដើរហើរ និងទីក្រុងត្រលប់មកសភាពអ៊ូរអរឡើងវិញ។ ជាពិសេសទៅទៀតនោះ ពួកគេជឿជាក់










