អត្រាអ្នកគ្មានការងារធ្វើរបស់ប្រទេសថៃបានឡើងដល់កម្រិតខ្ពស់នៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ ដោយសារការរឹតបន្តឹងនៃជំងឺ កូវីដ-១៩ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សកម្មភាពសេដ្ឋកិច្ច និងការងារ។ ការកើនឡើងនេះ គឺមិនធ្លាប់មានពីមុនឡើយក្នុងរយៈពេល ១៦ឆ្នាំមកនេះ។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus អត្រាគ្មានការងារធ្វើបានកើនឡើងដល់ ២.២៥% នៅក្នុងត្រីមាសទី៣ ដែលស្មើនឹងចំនួនកម្មករ ៨៧០,០០០ នាក់ដែលគ្មានការងារធ្វើ ពី ១.៨៩% ក្នុងរយៈពេលបីខែមុន និងអត្រាគ្មានការងារធ្វើ ២.៥២% នៅក្នុងត្រីមាសទីមួយកាលពីឆ្នាំ២០០៥។
ជាមួយគ្នានេះដែរ ធនាគារកណ្តាលបាននិយាយថា ចំនួនអ្នកគ្មានការងារធ្វើត្រូវបានគេរំពឹងថានឹងមានចំនួន ៣.៤ លាននាក់នៅចុងឆ្នាំ២០២១ នេះ។ គួរបញ្ជាក់ថា នៅក្នុងត្រីមាសទី៣ ការងារសរុបបានធ្លាក់ចុះ ០.៦% ធៀបនឹងឆ្នាំមុនមកត្រឹម ៣៧.៧លាននាក់ ដោយវិស័យសណ្ឋាគារ/ភោជនីយដ្ឋាន និងសំណង់បាត់បង់ការងារច្រើនជាងគេបំផុត៕



អត្ថបទ៖ លីនី
ប្រភព៖ vietnamplus


