- ទេសចរណ៍ទេសចរណ៍ November 6, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា រុស្ស៊ីគាំទ្រយុទ្ធសាស្ត្រទេសចរវ៉ាក់សាំងរបស់កម្ពុជា ហើយនឹងរៀបចំឲ្យពលរដ្ឋ មកលេងក្នុងពេលឆាប់ៗនេះ។ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក អាណាតូលី បូរ៉ូវិក ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នៅស្ថាតទូតរុស្ស៊ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍នៃប្រទេសទាំងពីរ។ ជំនួបនេះដែរសំដៅរៀបចំឲ្យមានការមកទស្សនារបស់ទេសចររុស្ស៊ីនៅកម្ពុជាឡើងវិញ ក្រោមយុទ្ធសាស្ត្របើកទេសចរវ៉ាក់សាំង ដែលរាជរដ្ឋាភិបាលបានប្រកាសនាពេលថ្មីៗនេះ ជាពិសេសការបើកតំបន់គោលដៅសុវត្ថិភាព ដូចជា ក្រុងព្រះសីហនុ កោះរុង និងតំបន់តារាសាគរ ចាប់ពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ ហើយតំបន់សៀមរាបអង្គរ ក្នុងអំឡុងខែមករា ឆ្នាំ២០២២ ខាងមុខ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 6, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា ជប៉ុនបានសម្រេចអនុញ្ញាតឱ្យជនបរទេសដែលបានវ៉ាក់សាំងពេញលេញចូលក្នុងប្រទេស ប៉ុន្តែព្រំដែននឹងនៅតែបិទសម្រាប់ភ្ញៀវទេសចរ។ ច្បាប់តឹងរ៉ឹងរារាំងការចូល ត្រូវបានដាក់ឱ្យអនុវត្តកាលពី ១០ខែមុន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ចំពោះវិធានការប្រឆាំងនឹងមេរោគរបស់ប្រទេសជប៉ុន។ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រ អនុប្រធានខុទ្ទកាល័យជប៉ុនលោក Kihara Seiji បាននិយាយថា៖ “លើកនេះ វិធានការមិនត្រូវបានអនុវត្តចំពោះភ្ញៀវទេសចរទេ។ ប៉ុន្តែទោះជាយ៉ាងណា រដ្ឋាភិបាលកំពុងពិចារណាលើផែនការអនុញ្ញាតឱ្យភ្ញៀវទេសចរចូលប្រទេសជាដំណាក់កាល ដោយនឹងពិនិត្យមើលប្រសិទ្ធភាពនៃការត្រួតពិនិត្យ ការមកដល់ថ្មី និងស្ថានភាពជំងឺកូវីដ-១៩ នៅប្រហែលចុងឆ្នាំ “។ គួរឱ្យដឹងផងដែរថា ការរឹតបន្តឹងការចូលរបស់ប្រទេសជប៉ុន បានគ្របដណ្តប់ជនបរទេសភាគច្រើន លើកលែងតែករណីដែលប្រទេសហៅថា “កាលៈទេសៈពិសេសពិសេស” ក្នុងនោះមានអត្តពលិកអូឡាំពិក។ ជាមួយគ្នានេះអស់រយៈពេលជាច្រើនខែ ក្រុមឧស្សាហកម្ម និងនិស្សិត បាននឹងកំពុងធ្វើយុទ្ធនាការដើម្បីមើលឃើញច្បាប់ត្រូវបានបន្ធូរបន្ថយ
- ទេសចរណ៍ទេសចរណ៍ November 5, 2021 Khmernote
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងនាព្រឹកថ្ងៃទី០៥ ខែវិច្ជិកា ឆ្នាំ២០២១នេះថា សហគមន៍ភូមិព្រះដាក់ បានរៀបចំកម្មវិធីបង្ហាញពីរបៀបដាល់អំបុកស្រូវថ្មី នៅក្នុងបរិវេណមណ្ឌលបន្ទាយស្រីរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយស្រូវថ្មីដែលបានយកមកដាក់អំបុកនេះ គឺជាស្រូវច្រូតកាត់ពីរង្វង់មូលបន្ទាយស្រី នៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ យោងតាមផេកផ្ទាល់ខ្លួនអភិបាលស្រុកបន្ទាយស្រីរូបនេះ បានបង្ហាញរូបថតនៃកម្មវិធី និងភ្ជាប់មកជាមួយសារដូច្នេះថា៖ «តោះ! នាំគ្នាទៅមើលអ្នកភូមិដាល់អំបុកនៅបន្ទាយស្រីម្តង កុំឱ្យស្ត្រេសពេក! ធ្មេចបើកៗ ស្រូវនៅក្នុងបរិមណ្ឌលទុំល្មមដល់ពេលច្រូតបាត់។ បងប្អូនសហគមន៍ភូមិព្រះដាក់បានសុំរៀបចំ«ពិធីដាល់អំបុក» គ្រាន់បានបង្អួតបង្ហាញពីបវេណីចាស់បុរាណនៃរបៀបធ្វើអំបុកផង និងបានលក់អំបុកយកប្រាក់ចំណូលខ្លះដើម្បីជួយដល់សហគមន៍ដែលរងផលប៉ះពាល់ពីកូវីដផង។ ជួបគ្នានៅបរិមណ្ឌលបន្ទាយស្រីថ្ងៃចុងសប្តាហ៍នេះ តែកុំភ្លេចវិធានសុវត្ថិភាពសុខាភិបាលទាំងអស់គ្នាផង! [សហគមន៍រៀបចំឡើងរយៈពេល ៣ថ្ងៃ៖ សុក្រ
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 5, 2021 Khmernote
លោក Chalermchai Sri-on រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ បាននិយាយថា នាយករដ្ឋមន្ត្រី ប្រាយុធ ចានអូចា បានស្នើឱ្យភ្នាក់ងាររដ្ឋ ស្វែងរកជំនួយពីយោធា ក្នុងការដាំដុះដំណាំ ជីវ៉ាន់ស៊ុយ សម្រាប់ចែកចាយ បន្ទាប់ពីតម្លៃបន្លែនេះ បានកើនឡើងដល់ ៤០០បាត (១២ ដុល្លារ) ក្នុងមួយគីឡូក្រាម។ លោក Chalermchai បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាយករដ្ឋមន្ត្រីមានការព្រួយបារម្ភអំពីការកើនឡើងនៃតម្លៃបន្លែ ជាពិសេស ជីវ៉ាន់ស៊ុយ ដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយនៅក្នុងម្ហូបថៃ។ បើតាមលោក រដ្ឋមន្ត្រី តម្លៃបានហក់ឡើងខ្ពស់ ដោយសារបញ្ហាទឹកជំនន់ ប៉ុន្តែគេរំពឹងថានឹងធ្លាក់ចុះវិញ ខណៈបច្ចុប្បន្ន ខាងទាហានបានចាប់ផ្តើមដាំដុះបន្លែប្រភេទអស់នេះរួចហើយមានដូចជា
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 5, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nhk បានឱ្យដឹងថា ខណៈពេលដែលតម្លៃប្រេងកំពុងកើនឡើង ប្រទេសផលិតប្រេងធំៗរបស់ពិភពលោកបានបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សា។ រដ្ឋមន្ត្រីមកពីអង្គការនៃប្រទេសនាំចេញប្រេង ឬ OPEC ដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងប្រទេសមិនមែន OPEC រួមទាំងរុស្ស៊ី បានធ្វើកិច្ចពិភាក្សាតាមអ៉ីនធឺណិត។ នៅក្នុងកិច្ចពិភាក្សា ប្រទេសទាំងនោះ ពិភាក្សាថា តើត្រូវពិនិត្យមើលផែនការបច្ចុប្បន្ន ឬ យ៉ាងណា ដើម្បីបង្កើនទិន្នផលប្រេង ៤០០,០០០ បារ៉ែលក្នុងមួយថ្ងៃជារៀងរាល់ខែ។ នៅក្នុងបទសម្ភាសន៍ជាមួយ NHK កាលពីចុងខែមុន រដ្ឋមន្ត្រីថាមពលរបស់ប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញពីជំហរប្រុងប្រយ័ត្នអំពីការកើនឡើងនៃទិន្នផល ដោយបានលើកឡើងថា “យើងមិនទាន់ផុតពីកូវីដនៅឡើយទេ”។ យ៉ាងណាមិញ ជប៉ុន អាមេរិក និងប្រទេសដទៃទៀតបានជំរុញឱ្យប្រទេសផលិតប្រេងបង្កើនទិន្នផលប្រេងបន្ថែមទៀត
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 5, 2021 Khmernote
យោងតាមប្រភពក្រសួងហិរញ្ញវត្ថុដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ប្រសិនបើប្រទេសថៃបញ្ចុះពន្ធលើប្រេងម៉ាស៊ូតចំនួន ៥បាត (០.១៥ដុល្លារ) ក្នុងមួយលីត្រ ដើម្បីកំណត់តម្លៃប្រេងម៉ាស៊ូតលក់រាយនៅ ២៥បាត (០.៧៥ដុល្លារ) ក្នុងមួយលីត្រ វានឹងធ្វើឱ្យរដ្ឋខាតបង់រហូតដល់ ១៥០ពាន់លានបាត (ប្រមាណ៤.៤៩ ពាន់លានដុល្លារ)។ គួរឱ្យដឹងថា ថ្មីៗនេះ សហព័ន្ធដឹកជញ្ជូនផ្លូវគោកនៃប្រទេសថៃ (LTFT) បានស្នើទៅក្រសួងឱ្យកាត់បន្ថយពន្ធអាករលើប្រេងម៉ាស៊ូតចំនួន ៥បាតក្នុងមួយលីត្រ ដើម្បីកាត់បន្ថយតម្លៃប្រេងម៉ាស៊ូត ២៥បាតក្នុងមួយលីត្រធៀបនឹងតម្លៃបច្ចុប្បន្ន ៣០បាត។ យ់ាងណាមិញប្រភពបាននិយាយថា ក្រសួងនឹងទទួលរងការខាតបង់ចំនួន ១៥០ពាន់លានបាតនៅក្នុងចំណូលពន្ធប្រេង ប្រសិនបើខ្លួនទទួលយកសំណើរបស់សហព័ន្ធ។ វាក៏ពិបាកក្នុងការស្វែងរកប្រាក់ចំណូលពីប្រភពផ្សេងទៀតដើម្បីទូទាត់ការខាតបង់។ ប្រភពដដែលបានបន្ថែមថា ប្រសិនបើក្រសួងកាត់បន្ថយពន្ធលើប្រេងម៉ាស៊ូតនៅពេលនេះ រដ្ឋាភិបាលនឹងមានសារពើពន្ធតិចជាងមុន ដើម្បីកាត់បន្ថយតម្លៃប្រេងម៉ាស៊ូតនៅពេលអនាគត ប្រសិនបើតម្លៃប្រេងពិភពលោកកើនឡើងបន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា មូលនិធិប្រេងដែលបច្ចុប្បន្នមានតម្លៃប្រហែល
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 4, 2021 Khmernote
ក្រសួងដឹកជញ្ជូនវៀតណាម គ្រោងនឹងចាប់ផ្តើមសាងសង់ផ្លូវដែកល្បឿនលឿនខាងជើង-ខាងត្បូង ដែលជាគម្រោងដឹកជញ្ជូនសាធារណៈដ៏សំខាន់មួយតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញ នៅឆ្នាំ២០២៨។ គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ នឹងចាប់ផ្តើមការសាងសង់ផ្នែកពី Hanoi ទៅ Vinh និងពី HCMC ទៅ Nha Trang ក្នុងតម្លៃសរុប ១១២ ទ្រីលានដុង (៤.៩៣ ពាន់លានដុល្លារ)។ ជាមួយគ្នានេះដែរ ផ្លូវរថភ្លើងល្បឿនលឿននេះនឹងរត់បាន ១,៥៤៥ គីឡូម៉ែត្រ និងមានល្បឿនអតិបរមា ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវា នឹងក្លាយជាគម្រោងដឹកជញ្ជូនដ៏សំខាន់នាពេលអនាគត ហើយខេត្តត្រូវសហការជាមួយក្រសួងដើម្បីអភិវឌ្ឍតំបន់ទីក្រុងតាមបណ្តោយផ្លូវ។ គួរឱ្យដឹងថា បច្ចុប្បន្នវៀតណាមមានផ្លូវរថភ្លើងសំខាន់ចំនួនប្រាំពីរដែលរត់ចម្ងាយ ២,៤៤០ គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះរដ្ឋាភិបាលគ្រោងនឹងសាងសង់ផ្លូវថ្មីចំនួន
- អាជីវកម្មអាជីវកម្ម November 4, 2021 Khmernote
ស្ថានីយ៍រថភ្លើង Songkhlas Hat Yai បានប្រែក្លាយជាដីទំនេរទៅជាសួនដាំបន្លែគ្មានជាតិគីមី ចែកជូនដល់មន្ទីរពេទ្យ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ ដើម្បីធ្វើអាហារ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា បន្លែដែលបានដាំដុះនៅទីនោះរួមមាន៖ ស្ពៃក្តោប ត្រប់ និងហ្វាតាឡៃចូន ត្រូវបានដាំដុះក្រោមការយកចិត្តទុកដាក់របស់មន្ត្រីស្ថានីយ៍។ លោក Kritsanapon Phankhiri មន្ត្រីស្ថានីយបាននិយាយថា គម្រោងនេះបានចាប់ផ្តើមនៅដើមខែសីហា ក្នុងឆ្នាំ២០២១។ លោកបន្តថា បន្លែនឹងត្រូវចែកជូនពលរដ្ឋ កន្លែងផ្តល់ទាន មន្ទីរពេទ្យ ឬភ្នាក់ងារសម្រាប់ធ្វើម្ហូប បើទោះបីជាបន្លែទាំងនេះមិនអាចបង្កើតប្រាក់ចំណូលបានក៏ដោយ យ៉ាងហោចណាស់វាអាចធ្វើឲ្យមនុស្សញញឹមបានដែរ។ យ៉ាងណាមិញ បើតាមមន្ត្រីស្ថានីយរូបនេះ បានឱ្យដឹងថា ស្ថានីយ៍រថភ្លើងនឹងពង្រីកសួនដាបន្លែក្នុងពេលឆាប់ៗនេះបន្ថែមទៀត










