ផ្ទុះកូវីដវ៉ារ្យង់ថ្មីភ្លាម ម៉ាឡេស៊ី​ចេញ​បម្រាម​ធ្វើ​ដំណើរ​លើ​ប្រទេស​អាហ្វ្រិក​ចំនួន ៧ និងហាមមិនឱ្យប្រជាជនទៅលេងដាច់ខាត
ទេសចរណ៍ November 27, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា រដ្ឋមន្ត្រីសុខាភិបាល Khairy Jamaluddin បាននិយាយថា ចាប់ពីថ្ងៃនេះតទៅ ប្រជាជនម៉ាឡេស៊ីត្រូវបានហាមប្រាមមិនអោយទៅលេងប្រទេសនៅអាហ្វ្រិកខាងត្បូងចំនួន ៧រួមមាន៖ បូតស្វាណា អេវ៉ាធីនី ឡេសូតូ ម៉ូសំប៊ិក ណាមីប៊ី និងហ្ស៊ីមបាវ៉េ។

ជាមួយគ្នានេះនោះដែរ ជនបរទេសដែលមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសទាំងប្រាំពីរក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយនេះ ក៏មិនត្រូវបានអនុញ្ញាតឱ្យចូលប្រទេសម៉ាឡេស៊ីដែរ។ ដោយឡែក ប្រជាជនម៉ាឡេស៊ី និងអ្នករស់នៅអចិន្ត្រៃយ៍នៅក្នុងប្រទេសដែលបានរៀបរាប់ខាងលើដែលត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញបន្ទាប់ពីការទៅទស្សនាគោលដៅទាំងនេះ ត្រូវបានអនុញ្ញាតឱ្យចូល ប៉ុន្តែត្រូវឆ្លងកាត់ការចត្តាឡីស័កដាច់រយៈពេល ១៤ថ្ងៃជាចាំបាច់។

លើសពីនេះទៅទៀត បើតាមការបញ្ជាក់ពី រដ្ឋមន្ត្រីសុខាភិបាល Khairy Jamaluddin អ្នកធ្វើដំណើរដែលត្រូវធ្វើចត្តាឡីស័ក មិនអាចធ្វើចត្តាឡីស័កនៅផ្ទះបានទេ ពោលគឺត្រូវស្នាក់នៅទីតាំងសម្រាប់ធ្វើចត្តាឡីស័ក ដោយមិនគិតពីស្ថានភាពនៃការចាក់វ៉ាក់សាំងនោះទេ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand