- អាជីវកម្មអាជីវកម្ម November 10, 2021 Khmernote
ឯកឧត្តម ម៉ុង ឬទ្ធី ដែលគ្រប់គ្នាស្គាល់ថាជាសេដ្ឋីកសិកម្ម កាលពីពេលថ្មីៗនេះបានបង្ហាញនូវវីដេអូរយៈពេប្រមាណ ១០នាទី ពីរបៀបកាត់មែកស្វាយបន្តពូជ ឱ្យបានច្រើនប្រភេទ។ ភ្ជាប់ជាមួយវីដេអូ ឯកឧត្តមកមានសារជាអក្សរដែលបានរៀបរាប់ដូច្នេះថា៖ « ជាដំបូងខ្ញុំសូមអភ័យទោសដល់ប្រិយមិត្តយេីងដែលប្រកបមុខរបររកស៊ីបញ្ចូលសម្លេងផង មូលហេតុខ្ញុំបញ្ចូលសម្លេងដោយខ្លួនឯងដែលមិនមែនជាអាជីពរបស់ខ្លួន បេីខ្ញុំរកគេអោយបញ្ចូលសម្លេងនោះខ្ញុំត្រូវសរសេរអោយដដែល បេីទោះបីជាសម្លេងខ្ញុំមិនសូវពិរោះក៏ដោយចុះ សូមប្រិយមិត្តយេីងទ្រាំស្ដាប់សិនទៅ មិនចាំបាច់ចំណាយប្រាក់ទេ Free ខ្ញុំត្រូវប្រេីពេលវេលា និងថវិការអស់ច្រេីនណាស់ ទម្រាំផលិតវីដេអូនេះបាន ដេីម្បីជាចំណេះដឹងដល់ប្រិយមិត្តយេីងដែលមានចំណង់ចំណូលចិត្តលេីវិស័យសិកម្ម »។ សូមទស្សនាវីដេអូនៅខាងក្រោម៖
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 10, 2021 Khmernote
អាជ្ញាធរសិង្ហបុរី បានប្រកាសកាលពីថ្ងៃទី៨ ខែវិច្ឆិកា ថ្មីៗនេះថា អ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី វៀតណាម ថៃ និងហ្វីលីពីន ស្ថិតក្នុងចំណោមប្រទេសដែលនឹងត្រូវបន្ធូរបន្ថយវិធានការចូលប្រទេសបន្ថែមទៀតចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ខាងមុខនេះ។ អ្នកដំណើរមកពីប្រទេសទាំងនេះ នឹងត្រូវបានអនុញ្ញាតឱ្យបង្ហាញការធ្វើតេស្តអង់ទីហ្សែនរហ័ស (ART) ដែលត្រូវបានគ្រប់គ្រងដោយវិជ្ជាជីវៈ អវិជ្ជមាន ដែលធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ មុនពេលចេញដំណើរទៅកាន់ប្រទេសសិង្ហបុរី។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានប្រកាសថា ប្រទេសចំនួន ២៣ ដែលពីមុនត្រូវបានចាត់ទុកដោយសិង្ហបុរី ថាមានហានិភ័យខ្ពស់បំផុតនៃការឆ្លងជំងឺ កូវីដ-១៩ រួមទាំងឡាវ និងឥណ្ឌា នឹងមានការបន្ធូរបន្ថយការរឹតបន្តឹងព្រំដែនបន្ថែមទៀត នេះបើតាមកាសែត Straits Times បានរាយការណ៍។ គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃទី
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 8, 2021 Khmernote
ប្រធានសភាគណនេយ្យរុស្ស៊ី លោក Alexei Kudrin បាននិយាយនៅក្នុងសុន្ទរកថាជាវីដេអូមួយទៅកាន់អ្នកចូលរួមនៅក្នុងវេទិកាក្រុងអន្តរជាតិទីបីនៃក្រុមរដ្ឋ BRICS ថា ការខាតបង់សេដ្ឋកិច្ចពិភពលោកដោយសារជំងឺរាតត្បាតកូវីដ-១៩ សរុបមានចាប់ពី ៤ទ្រីលានដុល្លារអាម៉េរិកដល់ ១០ទ្រីលានដុល្លារអាម៉េរិក។ លោកបាននិយាយថា «យោងទៅតាមការប៉ាន់ប្រមាណផ្សេងៗបានឱ្យដឹងថា ការខាតបង់នៃសេដ្ឋកិច្ចពិភពលោកដោយសារជំងឺរាតត្បាតមានសរុបពី ៤ទ្រីលានដុល្លារអាមេរិកទៅ ១០ទ្រីលានដុល្លារអាមេរិក ជាមួយនឹងចំនួននៃការខាតបង់ទាំងនោះ ភាគច្រើនការខាតបង់ជាពិសេសសម្រាប់ថវិកានៃតំបន់ និងក្រុង»។ លោកបាននិយាយបន្ថែមថា ប្រព័ន្ធសុខាភិបាលរបស់បណ្តាប្រទេសនានានៅជុំវិញពិភពលោកបានបង្ហាញអំពីការមិនបានត្រៀមខ្លួនទុកជាមុនសម្រាប់ជំងឺរាតត្បាត។ លោក Kudrin បានកត់សម្គាល់ថា «ប្រព័ន្ធសុខភាព និងប្រព័ន្ធគាំទ្រសង្គមបានបង្ហាញអំពីការមិនបានត្រៀមខ្លួនទុកជាមុនសម្រាប់ភាពតក់ស្លុតជាសកល។ ភារកិច្ចរបស់បណ្តាស្ថាប័នរដ្ឋ និងភ្នាក់ងារត្រួតពិនិត្យគ្រប់កម្រិតនាពេលបច្ចុប្បន្ននេះ គឺជាការព្រាងយន្តការដែលនឹងធ្វើឱ្យប្រព័ន្ធទាំងនោះកាន់តែមានស្ថេរភាព និងប្រសិទ្ធភាព»៕ ប្រភព៖ ក្រសួងព័ត៌មាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 8, 2021 Khmernote
យោងតាមផែនការមេស្តីពីការអភិវឌ្ឍន៍អាកាសយានដ្ឋានក្នុងរយៈពេល ២០២១-២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ ដែលត្រូវបានដាក់ជូនរដ្ឋាភិបាលដោយក្រសួងដឹកជញ្ជូន បានឱ្យដឹងថា វៀតណាមនឹងសាងសង់អកាសយានដ្ឋានថ្មីចំនួន ៦ទៀត ក្នុងរយៈពេល ១០ឆ្នាំ ដែលបង្កើនចំនួនអាកាសយានដ្ឋានសរុបនៅក្នុងប្រទេសដល់ ២៨កន្លែង ដោយក្នុងចំនួននោះពាក់កណ្ដាលជាអាកាសយានដ្ឋានអន្តរជាតិ។ នៅក្រោមផែនការដែលបានស្នើឡើង អាកាសយានដ្ឋានទាំង២៨ នឹងមានសមត្ថភាពផ្ទុកអ្នកដំណើរ ២៧៨លាននាក់ ដើម្បីធានាថាជាង ៩៥% នៃចំនួនប្រជាជនអាចចូលទៅកាន់អាកាសយានដ្ឋានក្នុងចម្ងាយ ១០០គីឡូម៉ែត្រ ពោលគឹមិនចាំបាច់ចំណាយពេលធ្វើដំណើរយូរ។ ជាមួយគ្នានេះដែរ ផែនការនេះបានប៉ាន់ប្រមាណថា នឹងត្រូវចំណាយថវិកា ប្រហែល ៤០០ ទ្រីលានដុង (១៧.៦៨ ពាន់លានដុល្លារ) នឹងត្រូវការដើម្បីអភិវឌ្ឍប្រព័ន្ធព្រលានយន្តហោះរហូតដល់ឆ្នាំ២០៣០ ដែលស្មើនឹង ២២% នៃតម្រូវការដើមទុនសរុបនៃវិស័យទាំងមូល។
- ទេសចរណ៍ទេសចរណ៍ November 8, 2021 Khmernote
យោងតាមនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ចាប់តាំងពីប្រទេសថៃបានបើកប្រទេសឡើងវិញទទួលភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងពេញលេញនៅថ្ងៃទី០១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី៦ ខែវិច្ឆិកា ភ្ញៀវទេសចរសរុបចំនួន ២០,០៩២ នាក់បានចូលមកប្រទេសថៃ។ នៅក្នុងចំណោមភ្ញៀវដែលចូលមក រហូតមកដល់ពេលនេះ មានភ្ញៀវបរទេសចំនួន ១៥នាក់បានធ្វើតេស្តវិជ្ជមានជំងឺ កូវីដ-១៩ នៅពេលមកដល់ ឬស្មើ ០.០៧% នៃភ្ញៀវទាំងអស់។ ជាមួយគ្នានេះ ភ្ញៀវទេសចរបរទេសភាគច្រើនបានចូលប្រទេសថៃតាមអាកាសយានដ្ឋានសុវណ្ណភូមិចំនួន ១២,៩៧៨នាក់ (៥នាក់បានធ្វើតេស្តវិជ្ជមាន) បន្ទាប់មកអាកាសយានដ្ឋានភូកេតមានចំនួន ៦,៧២២នាក់ (១០នាក់បានធ្វើតេស្តវិជ្ជមាន) អាកាសយានដ្ឋានសាមុយចំនួន ៣០៩នាក់ និងអាកាសយានដ្ឋានឈៀងម៉ៃ ចំនួន ៨៣នាក់។ គួររម្លឹកផងដែរថា ក្រោមផែនការបើកដំណើរការឡើងវិញ ភ្ញៀវទេសចរដែលធ្វើដំណើរតាមផ្លូវអាកាសមកពីប្រទេសដែលមានហនិភ័យទាបចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 8, 2021 Khmernote
តម្លៃអាហារ ស្រស់ ទឹកដោះគោ អង្ករ ប្រេងឆា និងទំនិញសំខាន់ៗផ្សេងៗទៀតបានកើនឡើងពី ១០ ទៅ ៣០% នៅទីក្រុង ហូជីមិញ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺ កូវីដ-១៩ ចុងក្រោយបង្អស់ដែលបានចាប់ផ្ដើមនៅក្នុងខែមេសា។ សង្វាក់ផ្សារទំនើបធំមួយនៅក្នុងទីក្រុង ហូជីមិញ បាននិយាយថា ចាប់តាំងពីខែតុលា អ្នកផលិត និងអ្នកផ្គត់ផ្គង់ជាច្រើន បាននិងកំពុងស្វែងរកការដំឡើងតម្លៃទំនិញ ដែលភាគច្រើនជាទំនិញនាំចូល និងអាហារស្រស់ ហើយកំពុងពិចារណាពីការដំឡើង ២ ទៅ ៥%។ បើយោងតាមកម្មករនៅក្រុមហ៊ុនកាត់ដេរមួយនៅស្រុក Binh Tan នៃទីក្រុងហូជីមិញ បាននិយាយថា ការចំណាយរបស់គ្រួសារនាងគឺខ្ពស់ជាងធម្មតា ២០%
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 8, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា សហរដ្ឋអាមេរិកបានសម្រេចបើកច្រកព្រំដែនគោក និងផ្លូវអាកាសឡើងវិញកាលពីថ្ងៃចន្ទ ដល់ភ្ញៀវបរទេសដែលបានចាក់វ៉ាក់សាំង កូវីដ-១៩ ពេញលេញ ដោយបញ្ចប់ការដាក់កំហិតរយៈពេល ២០ ខែ លើការធ្វើដំណើរពីជុំវិញពិភពលោក។ ការហាមឃាត់ដែលដាក់ដោយអតីតប្រធានាធិបតី Donald Trump នៅដើមឆ្នាំ២០២០ និងបន្តរដោយអ្នកស្នងតំណែងរបស់គាត់គឺលោក Joe Biden ត្រូវបានរិះគន់យ៉ាងទូលំទូលាយ និងក្លាយជានិមិត្តរូបនៃភាពចលាចលដែលបណ្តាលមកពីជំងឺរាតត្បាត។ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពន្យឺតការរីករាលដាលនៃមេរោគនេះ ព្រំដែនសហរដ្ឋអាមេរិកត្រូវបានបិទបន្ទាប់ពីខែមីនាឆ្នាំ២០២០ សម្រាប់អ្នកធ្វើដំណើរមកពីផ្នែកជាច្រើននៃពិភពលោក រួមទាំងសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងចិន ឥណ្ឌា និងប្រេស៊ីល ក្នុងនោះភ្ញៀវទេសចរណ៍មកពីម៉ិកស៊ិក និងកាណាដាក៏ត្រូវបានហាមឃាត់ផងដែរ។ គួបញ្ជាក់ផងដែរថា អាជ្ញាធរអាមេរិកគ្រោងនឹងតាមដានយ៉ាងដិតដល់នូវស្ថានភាពចាក់វ៉ាក់សាំងរបស់អ្នកដំណើរ
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 6, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា កសិករចិញ្ចឹមសត្វថៃ ស្រែករកជំនួយ ខណៈតម្លៃចំណីសត្វឡើងថៃ។ ពាក់ព័ន្ធនឹងបញ្ហានេះ សហព័ន្ធបសុសត្វ និងវារីវប្បកម្មបានអំពាវនាវឱ្យរដ្ឋាភិបាលជួយជាបន្ទាន់ដល់កសិករចិញ្ចឹមសត្វ និងអាជីវកម្មចំណីអាហារ ដែលកំពុងជួបការលំបាកក្រោមតម្លៃចំណីសត្វដែលកើនឡើងពី ២០ ទៅ ៣០%។ ការកើនឡើងនៃតម្លៃចំណីសត្វនេះ គឺបណ្ដាលមកពីការខ្វះខាតវត្ថុធាតុដើមក្នុងស្រុកដូចជាពោត និងសណ្ដែកសៀង ដែលដាំដុះបានមិនគ្រប់គ្រាន់ទៅនឹងតម្រូវការផលិតចំណីសត្វ ដែលនេះជាហេតុតម្រូវឱ្យមានការនាំចូល។ ជាមួយគ្នានេះដែរ ដើម្បីដោះស្រាយបញ្ហាឡើងថ្លៃ សហព័ន្ធបានស្នើសុំឱ្យជួយដោះស្រាយទៅលើរឿង ៤ចំណុចជាបន្ទាន់ ក្នុងនោះរួមមាន៖ លុបចោលការយកពន្ធ ២% លើសណ្តែកសៀងនាំចូល, លុបចោលពន្ធ ៩% លើកន្ទុក និងគ្រាប់ធញ្ញជាតិស្ងួតដែលបានកិនរួច, កាត់បន្ថយសមាមាត្រនៃពោតដែលប្រើក្នុងចំណីសត្វ ហើយជំនួសដោយស្រូវសាលីនាំចូល










