រដ្ឋមន្រ្តីថៃ អះអាងថាវ៉ារ្យ៉ង់ថ្មី អូមីក្រុង មិនប៉ះពាល់ផែនការបើកដំណើរការប្រទេសឡើងវិញទេ ហើយនឹងស្នើឱ្យបន្ធូរបន្ថយលើការលក់គ្រឿងស្រវឹងបន្ថែមទៀត
សេដ្ឋកិច្ច November 30, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ប្រទេសថៃនឹងមិនបោះជំហានថយក្រោយពីផែនការបើកដំណើរការឡើងវិញទេ បើទោះបីជាមានភាពមិនប្រាកដប្រជាអំពីកូវីដ-១៩ វ៉ារ្យ៉ង់ថ្មីឈ្មោះថា Omicron ក៏ដោយក្ដី។ មិនតែប៉ុណ្ណោះក្រសួងទេសចរណ៍ និងកីឡា ក៏នឹងស្នើឱ្យមានការបន្ធូរបន្ថយបន្ថែមទៀតលើការលក់គ្រឿងស្រវឹងចាប់ពីពេលរសៀល ដើម្បីលើកទឹកចិត្តដល់អាជីវកម្មក៏ដូចជាប្រជាជន។

លោក Phiphat Ratchakitprakarn រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាបាននិយាយថា “”គ្មាននរណាម្នាក់ចង់បានការបិទព្រំដែនម្ដងទៀតទេ ព្រោះវាពិតជាពិបាកសម្រាប់យើងក្នុងការបើកប្រទេសឡើងវិញ។ សេដ្ឋកិច្ចរបស់យើងនៅតែទទួលរងពីវិបត្តិ ដូច្នេះវានឹងមិនមានការបិទព្រំដែនទៀតទេ លុះត្រាតែយើងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ”។

ទោះជាយ៉ាងណាក៏ដោយ ផែនការនៃការធ្វើតេស្កជំងឺកូវីដ-១៩ លើអ្នកដំណើរ ដោយ RT-PCR ទៅជាឧបករណ៍ធ្វើតេស្ត antigen សម្រាប់គម្រោង Test and Go ចាប់ពីថ្ងៃទី ១៦ ខែធ្នូ ត្រូវតែត្រូវបានពន្យារពេលរហូតដល់មានភាពច្បាស់លាស់បន្ថែមទៀតលើវ៉ារ្យ៉ង់ថ្មី Omicron ដើម្បីការពារករណីដែលអាចកើតមានលើសពី ២០,០០០ ក្នុងមួយថ្ងៃ ដូចដែលបានឃើញក្នុងអំឡុងពេលរលកថ្មីនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost