- សេដ្ឋកិច្ចសេដ្ឋកិច្ច November 12, 2021 Khmernote
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ បានឱ្យដឹងថានិងភរិយាកូនចៅរួមជាមួយនិងថ្នាក់ដឹកនាំបុគ្គលិក កម្មករក្រោមឱវាទក្រុមហ៊ុនអឹមភិក M’sPig ដែលជាបុត្រសម្ព័នរបស់ក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុបធ្វេីពិធីបញ្ចុះបឋមសីលាសាងសង់រោងចក្រផលិតចំណីសត្វ ថ្មីមួយទៀតនៅលើទឹក ដីខេត្តព្រះសីហនុ។ យោងតាមប្រសាសន៍រស់ឯកឧត្តម រោងចក្រផលិតចំណីសត្វ ថ្មីមានកម្លាំងផលិត ៣០តោនក្នុងមួយម៉ោង បេីគិតជាមធ្យម១៨,០០០តោនក្នុងមួយខែ នោះមានន័យថា ឯកឧត្តមបានបង្កេីតទីផ្សារឲ្យកសិករដឹកកសិផល មកលក់ដោយសេរីមិនចាំបាច់ដឹកឆ្លងដែនយកទៅលក់នៅឯបរទេស ក្នុងចំនួនទឹកប្រាក់ ៤២លានដុល្លារសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ និងបន្ថែមលេីរោងចក្រផលិតចំណីសត្វដែលកំពុងតែដំណេីរការបច្ចុប្បន្ន បានប្រមូលទិញកសិផលពីប្រជាកសិករយេីងអស់រយៈពេល៤ឆ្នាំកន្លងមក ក្នុងទឹកប្រាក់ជាមធ្យម២១លានដុល្លារសហរដ្ឋអាមេរិក ជារៀងរាល់ឆ្នាំ។ សូមបញ្ជាក់ផងដែរថា រោងចក្រផលិតចំណីសត្វនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨ ភូមិមនោរម្យ
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 11, 2021 Khmernote
យោងតាមការបង្ហោះរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូង មានគម្រោងផ្ដល់ជំនួយជួយដល់វិស័យកសិកម្មនៅកម្ពុជា។ គម្រោងផ្ដល់ជំនួយត្រូវបានលើកឡើងដោយភាគីជប៉ុននៅក្នុងជំនួប ពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ជាមួយ លោក Hyunjun Rho នាយកប្រតិបត្តិនៃ KOICA និង លោក Cho Jaejin នាយកប្រតិបត្តិនៃ Korea Agency of HACCP Accreditation and Services ហើយនិងសហការី។ បើតាមការបង្ហោះរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម
- ទេសចរណ៍ទេសចរណ៍ November 11, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជា-ជប៉ុន ឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ក្នុងការទទួលស្វាគមន៍ទេសចរជប៉ុន ក្នុងក្របខណ្ឌយុទ្ធសាស្ត្រទេសចរវ៉ាក់សាំងរបស់កម្ពុជា។ ថ្លែងក្នុងជំនួបទ្វេភាគីរវាងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក មីកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្ថានទូតជប៉ុនរាជធានីភ្នំពេញ ក៏បានឯកភាពពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងដាក់ចុះនូវផែនការទទួលស្វាគមន៍ទេសចរជប៉ុន ក្នុងក្របខណ្ឌយុទ្ធសាស្ត្រទេសចរវ៉ាក់សាំង របស់កម្ពុជាដូចជា៖ ទី១៖ជួយគាំទ្រឱ្យមានសិក្ខាសាលាអនឡាញ ស្តីពី ការភ្ជាប់ទំនាក់ទំនងផ្នែកឯកជនធុរកិច្ចទេសចរណ៍កម្ពុជា-ជប៉ុន។ ទី២៖ គាំទ្ររៀបចំ ការធ្វើទស្សនកិច្ចស្វែងយល់របស់ក្រុមហ៊ុនទេសចរណ៍ និងបណ្តាញសារព័ត៌មានពីប្រទេសជប៉ុន។ ទី៣៖ កម្ពុជាបានអញ្ជើញក្រុមហ៊ុន
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 11, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា តម្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិកបានកើនឡើងក្នុងល្បឿនលឿនបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ៣០ ឆ្នាំ។ មន្ត្រីនាយកដ្ឋានការងារបានរាយការណ៍កាលពីថ្ងៃពុធថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ក្នុងខែតុលាបានកើនឡើង ៦.២% ក្នុងរយៈពេល ១២ខែមុន។ ជាមួយគ្នានេះដែរ សន្ទស្សន៍វាស់វែងលើអ្វីដែលមនុស្សចំណាយសម្រាប់ទំនិញ និងសេវាកម្មបានឱ្យដឹងថា អ្នកប្រើប្រាស់ត្រូវចំណាយប្រាក់ច្រើនជាងកាលពីមុន សម្រាប់ថ្លៃជួល គ្រឿងទេស ប្រេងសាំង និងរបស់របរផ្សេងទៀត។ នៅក្នុងអំឡុងពេលជំងឺរាតត្បាតប្រជាជនអាមេរិកបានបង្កើនការសន្សំសំចៃរបស់ពួកគេ ខណៈតម្រូវការនៃការចំណាយមានកាន់តែច្រើន។ គួរឱ្យដឹងថា ភាពច្របូកច្របល់ជាច្រើនរួមមាន ការផ្គត់ផ្គង់មិនគ្រប់គ្រាន់តាមតម្រូវការ ការខ្វះអ្នកដឹកជញ្ជូន នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់កំពុងជំរុញឱ្យតម្លៃទំនិញកាន់តែកើនឡើង៕ អត្ថបទ៖ លីនី ប្រភព៖ nhk
- អាជីវកម្មអាជីវកម្ម November 11, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តឱ្យប្រជាកសិករប្រើ ប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញ សម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មនៅក្នុង ប្រទេសកម្ពុជា។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរ លើបណ្តាញសង្គមនៅថ្ងៃទី១០ ខែវិច្ឆិកា យ៉ាងដូច្នេះថា ថាមពលកកើតឡើងវិញ គឺជា ថាមពលទាំងឡាយណា ដែលទាញយកបានពីធម្មជាតិអាចកកើតឡើងវិញជាប្រចាំដូចជា៖ ថាមពលបានពីពន្លឺព្រះអាទិត្យ កម្លាំងខ្យល់ កម្លាំងទឹកហូរ កម្លាំងរលកសមុទ្រ ជីវឥន្ធនៈ ជីវម៉ាស ជីវឧស្ម័ន និងកម្តៅផែនដី។ល។ ឯកឧត្តមបញ្ជាក់ថា «នៅកម្ពុជាយើង ថាមពលពន្លឺព្រះ អាទិត្យមានសក្តានុពល និងសមស្របបំផុតដែលអាចប្រើប្រាស់បានដោយចីរភាព
- អាជីវកម្មអាជីវកម្ម November 10, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ផ្សារទំនើប និងក្រុមហ៊ុនផ្គត់ផ្គង់អាហារនៅក្រុងហូជីមិញ កំពុងផ្ដល់ការបញ្ចុះតម្លៃរហូតដល់ ៥០% លើទំនិញ និងផលិតសំខាន់ៗជាច្រើនមុខ។ សារព័ត៌មានដដែលបានឱ្យដឹងទៀតថា ការបញ្ចុះតម្លៃនេះ គឺដើម្បីបង្កើនការចំណាយរបស់ប្រជាជនក្រុងហូជីមិញ បន្ទាប់ពីវិធានការតម្រូវឱ្យស្នាក់នៅផ្ទះ អស់ជាច្រើនខែ។ ក្រុមហ៊ុន និងផ្សារទំនើបដែលបានបញ្ចុះតម្លៃ រួមមាន៖ Co.opmart Bach Hoa Xanh, GO! , Big C និង Vissan រួមទាំងបណ្ដាញលក់រាយជាច្រើនទៀត។ ជាមួយគ្នានេះដែរ ប្រធានក្រុមហ៊ុនមួយបាននិយាយថា នេះគឺជាកម្មវិធីផ្សព្វផ្សាយដ៏ធំបំផុតដែលក្រុមហ៊ុនមិនធ្លាប់មាន បើទោះបីជាយើងបាត់បង់ប្រាក់ចំណេញក៏ដោយ តែយើងអាចគាំទ្រអតិថិជនឱ្យទិញទំនិញកាន់តែច្រើនក្នុងតម្លៃទាបក្នុងអំឡុងពេលដ៏លំបាកមួយ។ គួររម្លឹកផងដែរថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 10, 2021 Khmernote
យោងតាមមន្ត្រីរដ្ឋាភិបាលថៃបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសថៃគ្រោងនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញ សម្រាប់ពលករមកពីប្រទេសជិតខាងរួមមាន៖ មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ក្នុងគោលបំណងបន្ធូរបន្ថយកង្វះកម្លាំងពលកម្មដែលកំពុងប៉ះពាល់ដល់សេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញ និងទេសចរណ៍។ លោក Pairote Chotikasathien មកពីក្រសួងការងារបាននិយាយថា វិធានទាក់ទងនឹងស្ថានភាពចាក់ថ្នាំបង្ការដល់ពលករចំណាកស្រុក នីតិវិធីធ្វើចត្តាឡីស័ក និងការធ្វើតេស្តរកមេរោគកូវីដ-១៩ នឹងត្រូវសម្រេចនៅថ្ងៃពុធ នេះ។ គួរឱ្យដឹងថា ឧស្សាហកម្មនាំចេញដ៏ធំរបស់ប្រទេសដូចជា ម្ហូបអាហារ និងផលិតកម្មកៅស៊ូ ពឹងផ្អែកយ៉ាងខ្លាំងលើកម្លាំងពលកម្មចំណាកស្រុក ប៉ុន្តែការគ្រប់គ្រងព្រំដែនដ៏តឹងរ៉ឹង និងច្បាប់ធ្វើចត្តាឡីស័ក បានបញ្ឈប់ការធ្វើចំណាកស្រុកស្ទើរតែទាំងអស់។ ជាមួយគ្នានេះដែរ លោក Pairote បានប៉ាន់ប្រមាណថា ប្រទេសនេះត្រូវការកម្មករបរទេសចំនួន ៤២០,០០០នាក់ នៅពេលនេះ ដែលភាគច្រើននៅក្នុងឧស្សាហកម្មសំណង់ ផលិតកម្ម
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 10, 2021 Khmernote
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិលេខ ៣ (NR3) ប្រវែងជាង ១៣៥គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលចោមចៅ ទៅក្រុងកំពត គ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែមីនា ឆ្នាំក្រោយ។ បច្ចុប្បន្នភាពត្រូវបានចែករំលែក ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចដឹកនាំគណៈប្រតិភូចុះពិនិត្យការដំឡើងកាមេរ៉ាសុវត្ថិភាពតាមបណ្ដោយផ្លូវជាតិលេខ៣ នៅថ្ងៃទី៨ ខែវិច្ឆិកា។ ឯកឧត្តមបានមានប្រសាសន៍ថា ពិធីសម្ពោធនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គួរឱ្យដឹងផងសែរថា ការសាងសង់ និងកែលម្អផ្លូវជាតិលេខ៣ ចែកចេញជាពីរដំណាក់កាល គឺដំណាក់កាលទី១ ប្រវែង ៧០គីឡូម៉ែត្រ










