វិស័យទេសចរណ៍ពិភពលោក នឹងត្រូវខាតបង់ប្រាក់ ២ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២១ នេះ ដោយសារតែជំងឺរាតត្បាត
សេដ្ឋកិច្ច December 2, 2021 Khmernote

ស្ថាប័នទេសចរណ៍របស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃចន្ទថា ការរាតត្បាតនៃជំងឺកូវីដ-១៩ នឹងធ្វើឱ្យវិស័យទេសចរណ៍ពិភពលោកខាតបង់ប្រាក់ចំនួន២ ទ្រីលានដុល្លារក្នុងឆ្នាំ២០២១ ហើយហៅការស្ទុះងើបឡើងវិញនៃវិស័យនេះថា “ផុយស្រួយ” និង “យឺត” ។ ការព្យាករណ៍ពីអង្គការទេសចរណ៍ពិភពលោក ដែលមានមូលដ្ឋាននៅទីក្រុង Madrid កើតឡើងនៅពេលដែលអឺរ៉ុបកំពុងប្រឈមនឹងការកើនឡើងនៃការឆ្លងមរោគកូវីដ-១៩ បំលែងថ្មី omicron ដែលកំពុងរីករាលដាលពាសពេញពិភពលោក។

បើតាមប្រភពដដែល ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិនៅឆ្នាំនេះ នឹងនៅតែមាន ៧០-៧៥% ទាបជាងការមកដល់ចំនួន ១.៥ ពាន់លាន ដែលបានកត់ត្រាក្នុងឆ្នាំ២០១៩ មុនពេលមានជំងឺរាតត្បាត ដែលជាការធ្លាក់ចុះស្រដៀងគ្នានឹងឆ្នាំ២០២០។

ហើយយោងតាមអង្គការ UNWTO បានឱ្យដឹងថា វិស័យទេសចរណ៍ពិភពលោកបានបាត់បង់ប្រាក់ចំណូលចំនួន ២ទ្រីលានដុល្លារ កាលពីឆ្នាំមុន ដោយសារជំងឺរាតត្បាត ដែលធ្វើឱ្យវាក្លាយជាវិស័យមួយក្នុងចំណោមវិស័យដែលរងគ្រោះខ្លាំងបំផុតដោយវិបត្តិសុខភាព។ គួរឱ្យដឹងថា មុនពេលជំងឺរាតត្បាត វិស័យទេសចរណ៍មានប្រហែល ១០% នៃផលិតផលក្នុងស្រុកសរុប និងការងាររបស់ពិភពលោក៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress