- សេដ្ឋកិច្ចថៃ បើកច្រកព្រំដែន ២ជាមួយម៉ាឡេស៊ីឡើងវិញ ហើយកំពុងធ្វើការជាមួយកម្ពុជាដើម្បីបើកច្រកព្រំដែនបន្ថែមទៀតសេដ្ឋកិច្ច November 16, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា ប្រទេសថៃបានបើកច្រកព្រំដែនចំនួន ២ជាមួយប្រទេសម៉ាឡេស៊ីឡើងវិញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ បើតាមប្រភពដដែល អាជ្ញាធរម៉ាឡេស៊ីបានទទួលយកសំណើរបស់ប្រទេសថៃក្នុងការបើកច្រកព្រំដែន Tak Bai និង Buke Ta នៃខេត្តណារ៉ាធីវ៉ាត់ ដែលត្រូវបានបិទដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanawisit រំពឹងថា ការបើកច្រកព្រំដែនទាំងពីរនេះឡើងវិញក្នុងខេត្តណារ៉ាធីវ៉ាត់ ភាគខាងត្បូងប្រទេសថៃ នៅថ្ងៃទី ១៥ ខែវិច្ឆិកា នឹងបង្កើនពាណិជ្ជកម្មរបស់ប្រទេសយ៉ាងហោចណាស់ ៦០០ លានបាត (១៨.៣២ លានដុល្លារ) ក្នុងមួយឆ្នាំ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 16, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សម្ដេចតេជោ និងឯកឧត្តម លី ខឹឈាំង បានឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មប្រទេសទាំងពីរ ឱ្យបានកើតឡើងដល់ ១០ពាន់លានដុល្លារ ក្នុង១ឆ្នាំ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាការងារជាមួយ ឯក ឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសា ធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធវីដេអូ កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ិន សែន បានប្រាប់អ្នក សារព័ត៌មានថា៖
- ទេសចរណ៍ទេសចរណ៍ November 16, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា នៅក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក Kawaguchi Maski ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំនៅខេត្តសៀមរាបដែលទើបមក ថ្មីបានថ្លែងថា ការដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបើកឱ្យភ្ញៀវទេសចរបរទេសចូលមក កម្សាន្តនៅក្នុងប្រទេសកម្ពុជាឡើងវិញនេះជាកត្តាមួយដ៏ល្អ ហើយលោកថាក្នុងចំណោម ភ្ញៀវទេសចរបរទេសដែលមកទស្សនាកម្ពុជា ជាពិសេសនៅខេត្តសៀមរាបនេះក៏នឹងមានភ្ញៀវ ទេសចរជនជាតិជប៉ុនមកផងដែរ។ លោក Kawaguchi Maski បន្តថា នេះជាលើកទី៤ហើយ ដែលលោកបានមកបំពេញ បេសកកម្មនៅប្រទេសកម្ពុជា។ លោកក៏បានស្នើសុំកិច្ចសហប្រតិបត្តិការពីអាជ្ញាធរខេត្តសៀម រាបដើម្បីធ្វើឱ្យចំណងមិត្តភាពប្រទេសទាំងពីរកម្ពុជា-ជប៉ុន កាន់តែមានភាពល្អប្រសើរ។ ឯកឧត្តម ទៀ
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 15, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាបទទួលបានក៏តភ្ជាប់បណ្តាញលូទឹកភ្លៀង និងលូទឹកកខ្វក់ ដោយមិនចាំបាច់ចំណាយថវិកាផ្ទាល់ខ្លួនឡើយ ព្រោះការចំណាយទាំងអស់ជាបន្ទុករបស់រដ្ឋ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់អនាម័យ បរិស្ថានទីក្រុងឱកាន់តែស្រស់ស្អាត។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សានិង អនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប មានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយ អ្នកសារព័ត៌មានថា ក្រៅពីសមិទ្ធផលផ្លូវថ្នល់ទាំង៣៨ខ្សែ ដែលរាជរដ្ឋាភិបាលស្ថាបនាឡើង ដើម្បីសម្រួលការលំបាករបស់បងប្អូន ប្រជាពលរដ្ឋហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្រេចតភ្ជាប់បណ្តាញលូទឹកភ្លៀង និងទឹកកខ្វក់ ដោយមិនគិតថ្លៃ ចំពោះអ្នករស់នៅសងខាងផ្លូវទាំង៣៨ខ្សែនេះ ដែលមានចំនួនសរុបប្រមាណជាង១២០០០ គ្រួសារ។ សម្តេចបន្តថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 15, 2021 Khmernote
យោងតាមទិន្នន័យដែលបានបង្ហាញនៅថ្ងៃច័ន្ទនេះបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានធ្លាក់ចុះខ្លាំងជាងការរំពឹងទុកក្នុងត្រីមាសទី៣ នៃឆ្នាំនេះ ដោយសារការកើនឡើងនៃករណីឆ្លង កូវីដ-១៩ បានប៉ះពាល់ដល់ការចំណាយ និងខ្សែសង្វាក់ផ្គត់ផ្គង់ និងបានរារាំងអាជីវកម្ម។ បើតាមប្រភពដដែលបានឱ្យដឹងទៀតថា សេដ្ឋកិច្ចធំបំផុតទីបីរបស់ពិភពលោកបានធ្លាក់ចុះ ០.៨% ពីមួយត្រីមាសទៅមួយត្រីមាស ដែលអាក្រក់ជាងការព្យាករណ៍របស់សេដ្ឋវិទូ ០.២%។ ការធ្លាក់ចុះនេះត្រូវបានជំរុញដោយការធ្លាក់ចុះ ១.២% នៃការប្រើប្រាស់ក្នុងគ្រួសារ ការធ្លាក់ចុះនៃការវិនិយោគមិនមែនលំនៅឋាន ៣.៨% បញ្ហាកង្វះបន្ទះឈីប និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់។ លើសពីនេះ ការនាំចេញដែលជាកត្តាសំខាន់មួយទៀតដែលជំរុញសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនក៏ធ្លាក់ចុះផងដែរ ដោយការនាំចេញយានយន្តបានជាប់គាំងដោយសារកង្វះខាតសមាសធាតុ semiconductor ហើយការនាំចូលទំនិញ និងសេវាកម្មក៏ធ្លាក់ចុះដែរ។ ជាមួយគ្នានេះ វិស័យទេសចរណ៍ ក៏ដូចជាអាជីវកម្មជាច្រើនក៏ធ្លាក់ចុះដូចគ្នាដោយសារតែការរាតត្បាតឥតថមថយនៃជំងឺកូវីដ-១៩៕ អត្ថបទ៖ លីនី ប្រភព៖ bangkokpost
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 15, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា រដ្ឋាភិបាលថៃគ្រោងនឹងបើកច្រកព្រំដែនឡើងវិញនៅភាគខាងត្បូងនៃប្រទេស ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ចំពេលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃថយចុះ។ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ (CCSA) គ្រោងនឹងបើកច្រក Sadao នៅ Songkhla, ច្រក Sungai Kolok ក្នុងខេត្ត Narathiwat, ច្រក Betong នៅ Yala និងប៉ុស្តិ៍ Wang Prachan របស់ Satun ត្រឹមថ្ងៃទី១៦ ខែធ្នូ ក្នុងគោលបំណងកែលម្អវិស័យទេសចរណ៍នៅភាគខាងត្បូង។ អ្នកនាំពាក្យរងរដ្ឋាភិបាលលោក Ratchada Thanadirek បាននិយាយនៅថ្ងៃទី១៣
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 15, 2021 Khmernote
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញនូវរូបថតប្រមាណ ៥ ទៅ ៦សន្លឹក នៃវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័នផ្លូវទាំង៣៨ខ្សែ និងការស្ដារ-កែលម្អដងស្ទឹងសៀមរាប។ តាមរយៈរូបថតទាំងនោះ បង្ហាញថា ខេត្តសៀមរាបកំពុងកែប្រែមុខមាត់ ឆ្ពោះទៅរកការអភិវឌ្ឍន៍កាន់តែស្រស់ស្អាត សណ្ដាប់ធ្នាប់ និងកាន់តែទាក់ទាញជាងមុន។ ជាក់ស្ដែងខេត្តប្រវត្តិសាស្រ្ត ដែលមានសម្បត្តិវប្បធម៌ដ៏សម្បូរបែបមួយនេះ កំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមមាន៖ ផ្លូវថ្នល់ ប្រព័ន្ធលូរទឹកភ្លៀង និងទឹកកក្វក់ ការស្ថាបនាតួផ្លូវ ការងារដំឡើងបរិក្ខាផ្លូវថ្នល់ និងការស្ដារ-កែលម្អដងស្ទឹងសៀមរាបទាំងសងខាង។ សូមជម្រាបថា គម្រោងសាងសង់ផ្លូវ៣៨ខ្សែនេះមានប្រវែងសរុប ១០៨,៧៤ គីឡូម៉ែត្រ និងការស្ដារ-កែលម្អដងស្ទឹងសៀមរាបត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០
- ទេសចរណ៍ទេសចរណ៍ November 15, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឱ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ក្នុងឱកាសចុងសប្តាហ៍នេះ (១៣-១៤) មានភ្ញៀវទេសចរ បានចេញដើរទស្សនាកម្សាន្ត សរុប ១៨០,២៩៦នាក់។ ឯកឧត្ដម ថោង ខុន បានបញ្ជាក់ទៀតថា ភ្ញៀវសរុបមានចំនួន ១៨០,២៩៦នាក់ ក្នុងនោះ មានភ្ញៀវជាតិ១៧៥,៨០១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៤,៤៩៥នាក់ ដែលបានដើរកម្សាន្តក្នុងប្រទេស។ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញអំពីគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តព្រះសីហនុ ៣៤,៣០៦នាក់ *










