- សេដ្ឋកិច្ចសេដ្ឋកិច្ច November 23, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ សម្តេចតេជោ ហ៊ុន សែន មានជំនឿចិត្តថា ការបើកប្រទេសឡើងវិញនាពេលនេះ គឺមិនដើរថយក្រោយវិញនោះ ឡើយ ខណៈដែលប្រជាពលរដ្ឋបានអនុវត្តវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន រួមជាមួយនឹងការចាក់វ៉ាក់សាំងមានល្បឿនលឿនជាង ការរំពឹងទុក រហូតដល់ជាង១៤លាននាក់ហើយ ក្នុងចំណោមប្រជាជន១៦លាននាក់។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចអគ្គមហា សេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាន៍ថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ជាឱកាសដើម្បីរុញទេសចរផ្ទៃក្នុង ហើយពិតប្រាកដមែន
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 23, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា នឹងអនុវត្តចូលជាធរមាននាថ្ងៃទី១ខែមករាឆ្នាំ២០២២ខាងមុខនេះ ដោយកិច្ចព្រមព្រៀងខាងលើនេះបានចុះហត្ថលេខាជាផ្លូវការកាលពីថ្ងៃទី១២ ខែតុលាឆ្នាំ២០២០។ យោងតាមការរៀបចំកិច្ចព្រមព្រៀងនេះ សមាមាត្រលើកលែងពន្ធលើទំនិញពាណិជ្ជកម្មនៃភាគីទាំងពីរមានចំនួនជាង ៩០%។ ការសន្យាបើកទីផ្សារសេវាកម្មនិងពាណិជ្ជកម្មបានបង្ហាញពីកម្រិតខ្ពស់បំផុត ដែលផ្តល់ជូនទៅកាន់ដៃគូពាណិជ្ជកម្មសេរី។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគ និងបង្កើតកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យដូចជា៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ពាណិជ្ជកម្មអេឡិចត្រូនិច និងសេដ្ឋកិច្ចបច្ចេកវិទ្យាជាដើម។ សូមជម្រាបថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កម្ពុជា គឺជាព្រឹត្តិការណ៍ថ្មីមួយទៀតសម្រាប់ការអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគី នឹងជួយជំរុញសហគ្រាសក្រុមហ៊ុន និងបង្កើតអត្ថប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជនទាំងពីរ៕ អត្ថបទ៖ លីនី
- អាជីវកម្មអាជីវកម្ម November 23, 2021 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ផលិតផលកែឆ្នៃដែលផលិតចេញពីផ្លែឈើស្រស់ របស់ប្រជាកសិករខ្មែរ មានដូចជា ផ្លែមៀនប៉ៃលិន ផ្លែស្វាយ ផ្លែម្នាស់ និងផ្លែឈើផ្សេងៗ ជាច្រើនមុខទៀត ត្រូវបានទទួលស្គាល់ និងមានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ ព្រោះការកែច្នៃផ្លែឈើនេះ ជួយសម្រួលដល់ការកកស្ទះលើទីផ្សាររបស់ប្រជាកសិករ នៅក្នុងអំឡុងពេលវិបត្ដិជំងឺកូវីដ-១៩។ បើតាមលោក ស៊ុ សុវង្ស អគ្គនាយកក្រុមហ៊ុនវេហាស៍ជូស៍ សាខាខេត្ដសៀមរាប បានឱ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកានេះថា បច្ចុប្បន្នផលិតផលកែច្នៃពីផ្លែឈើស្រស់ ដែលកំពុងមានការគាំទ្រមាន ២ប្រភេទស្មើនឹង ៤មុខ ដូចជាដំណាប់ស្រស់ មានផ្លែមៀនច្រកកែវ និងផ្លែម្នាស់ច្រកកែវ ចំណែកដំណាប់គ្រៀម មានដំណាប់មៀន និងដំណាប់ស្វាយជាកញ្ចប់។ ផ្លែឈើដែលកែច្នៃទាំងនោះ ត្រូវបានទទួលប្រមូលទិញពីប្រជាកសិករដែលពួកគាត់ធ្វើកសិកម្មផ្ទាល់ ដូចជានៅខេត្ដប៉ៃលិន
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 23, 2021 Khmernote
យោងតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ” ត្រូវបានប្រសិទ្ធនាមឈ្មោះមួយទៀតដែលមានឈ្មោះថា “ស្ពានភ្ជាប់និស្ស័យ” ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ផងដែរថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 22, 2021 Khmernote
រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បាននិយាយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ប្រទេសជប៉ុនគ្រោងនឹងផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៣.៧ លានដូស ដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៩ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kyodo News។ ការផ្តល់វ៉ាក់សាំងនេះដែរ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីធានាបាននូវសិទ្ធិទទួលបានដោយយុត្តិធម៌ចំពោះការចាក់វ៉ាក់សាំង។ ជាមួយគ្នានេះ ទីក្រុងតូក្យូនឹងផ្តល់វ៉ាក់សាំង កូវីដ-១៩ ដែលផលិតដោយ AstraZeneca Plc នៅក្នុងប្រទេសជប៉ុន ទៅដល់ប្រទេស បង់ក្លាដែស កម្ពុជា ឡាវ តុងហ្គា វ៉ានូអាទូ នីការ៉ាហ្គា អេហ្ស៊ីប ស៊ីរី និងយេម៉ែន
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 22, 2021 Khmernote
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឥណ្ឌូនេស៊ី លោក Xiao Qian បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ថា ប្រទេសចិនកំពុងគាំទ្រយ៉ាងសកម្មដល់ប្រទេសឥណ្ឌូនេស៊ី ក្នុងការកសាងមជ្ឈមណ្ឌលផលិតវ៉ាក់សាំងកូវីដ-១៩។ លោក Xiao បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការវ៉ាក់សាំងបានក្លាយជា ចំណុចលេចធ្លោថ្មីនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះដែរ លោកបានកត់សម្គាល់ថា ក្រុមហ៊ុនចិនចំនួន៥ កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយសមភាគីឥណ្ឌូនេស៊ីរបស់ពួកគេ ដើម្បីគាំទ្រការផលិតវ៉ាក់សាំងតាមរយៈផ្លូវបច្ចេកទេសផ្សេងៗគ្នា។ គួរឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីកំពុងប្រកួតប្រជែងជាមួយឥណ្ឌា និងសាធារណរដ្ឋកូរ៉េ ដើម្បីក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងសម្រាប់ការផលិតវ៉ាក់សាំងកូវីដ-១៩ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕ អត្ថបទ៖ លីនី ប្រភព៖ vietnamplus
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 22, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The nation thailand បានឱ្យដឹងថា តម្លៃអគ្គិសនីនៅក្នុងប្រទេសថៃនឹងឡើងថ្លៃនៅឆ្នាំក្រោយ។ គណៈកម្មការនិយតកម្មថាមពល (ERC) កាលពីថ្ងៃសុក្របានសម្រេចចិត្តដំឡើងអត្រាពន្ធអគ្គិសនី ០.១៣៩ បាតក្នុងមួយឯកតា នៅចន្លោះខែមករាដល់ខែមេសាឆ្នាំក្រោយ ដែលនេះនឹងធ្វើឱ្យមានតម្លៃភ្លើងថ្លៃជាង ៤.៦៣% ដែលនឹងស្មើនឹង ៣.៧៨ បាតសម្រាប់ឯកតានីមួយៗជាមធ្យម។ លេខាធិការ ERC លោក Komkrit Tantrawanich បាននិយាយថា តម្លៃអគ្គិសនីឡើងថ្លៃ គឺដោយសារតែការធ្លាក់ចុះនៃប្រាក់បាត ទើបតម្រូវឱ្យពន្ធគយត្រូវតែកើនឡើង ការធ្លាក់ចុះនៃការផ្គត់ផ្គង់ថាមពលវារីអគ្គិសនីពីខាងក្រៅប្រទេសថៃ និងការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។ លើសពីនេះ លោកថា តម្លៃឧស្ម័នធម្មជាតិកំពុងឡើងថ្លៃស្របនឹងការឡើងថ្លៃប្រេងឆៅ ហើយប្រទេសថៃក៏ត្រូវនាំចូលឧស្ម័នធម្មជាតិ (LNG) ដើម្បីជួយសម្រួលដល់ការធ្លាក់ចុះនៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិនៅក្នុងឈូងសមុទ្រថៃផងដែរ។
- អាជីវកម្មអាជីវកម្ម November 22, 2021 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុន Honda Automobile (Thailand) កំពុងពិចារណាសាងសង់រោងចក្រអាគុយរថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសថៃ ដើម្បីបម្រើដល់ឧស្សាហកម្មរថយន្តអគ្គិសនី ដែលកំពុងរីកចម្រើន។ បើតាមសារព័ត៌មានដដែល ក្រុមហ៊ុនកំពុងធ្វើការសិក្សាអំពីលទ្ធភាពមួយទៅលើគំនិតដែលនឹងកាត់បន្ថយការនាំចូលថ្មពីប្រទេសជប៉ុន ដោយការប្រើថ្មនាំចូលដើម្បីដំឡើងរថយន្តនៅប្រទេសថៃនេះ នាំឱ្យតម្លៃផលិតកម្មខ្ពស់ជាង។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក្រុមហ៊ុនបានបដិសេធមិនបញ្ជាក់លម្អិតនោះទេ។ លោក Noriyuki Takakura ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Honda Automobile (Thailand) បាននិយាយថា ក្រុមហ៊ុនបានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មី ដែលល្អសម្រាប់បរិស្ថាន ខណៈដែលខ្លួនបានចូលរួមកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត។ គួរឱ្យដឹងថា នៅក្នុងប្រទេសថៃ ក្រុមហ៊ុន










