ព័ត៌មានចុងក្រោយ
  • ចិន សន្យាជួយអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ ដោយផ្ដល់ជំនួយអភិវឌ្ឍន៍ចំនួន ១.៥ ពាន់លានដុល្លារបន្ថែមទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 24, 2021 Khmernote

    ប្រធានាធិបតីចិន លោក Xi Jinping បានសន្យាបន្តគាំទ្រសមាជិកអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុងកិច្ចប្រជុំកំពូលពិសេស ដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងកិច្ចសន្ទនាចិន-អាស៊ាន នៅថ្ងៃទី២២ ខែវិច្ឆិកា។ នៅក្នុងសុន្ទរកថា មេដឹកនាំចិនបាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយអភិវឌ្ឍន៍ដល់អាស៊ានចំនួន ១.៥ ពាន់លានដុល្លារបន្ថែមទៀតក្នុងរយៈពេលបីឆ្នាំខាងមុខ។ ហើយថ្មីៗនេះប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដើម្បីអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈម ជំរុញការស្តារសេដ្ឋកិច្ចពិភពលោក និងពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទន្ទឹមនឹងនេះ ប្រទេសចិន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​ការ​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ដើម្បី​រួម​គ្នា​បង្កើត “ខែល​សុខភាព” សម្រាប់​តំបន់។ ក្រោមគំនិតផ្តួចផ្តើមនេះ ប្រទេសចិនមានឆន្ទៈក្នុងការបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ១៩បន្ថែមចំនួន ១៥០លានដូស ដល់បណ្តាប្រទេសអាស៊ាន ដើម្បីគាំទ្រដល់អត្រាការចាក់វ៉ាក់សាំងកាន់តែខ្ពស់នៅក្នុងប្រទេសក្នុងតំបន់។ ជាមួយគ្នានេះ លោក Xi បាននិយាយថា

  • សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យវៀតណាមជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជានិងវៀតណាមឡើងវិញ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ November 24, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រីមានកម្ពុជា បានស្នើឲ្យវៀតណាមជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជានិងវៀតណាមឡើងវិញ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ បានទទួលជួបពិភាក្សាការងារជា មួយឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang )អគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា ។ ឯកឧត្តមអ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែន ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបឱ្យដឹងថា ក្នុងជំនួបនោះឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) បានគោរពជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីថា

  • ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េ Samsung នឹងចំណាយថវិកា ១៧ពាន់លានដុល្លារសាងសង់រោងចក្រផលិតបន្ទះឈីប ថ្មីមួយនៅសហរដ្ឋអាមេរិក អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 24, 2021 Khmernote

    ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង Samsung Electronics បាននិយាយថា ខ្លួននឹងសាងសង់រោងចក្រផលិតបន្ទះឈីប ថ្មីមួយនៅសហរដ្ឋអាមេរិក ចំពេលមានការខ្វះខាតជាសកលនៃបន្ទះឈីបកុំព្យូទ័រ។ ក្រុមហ៊ុនលំដាប់អន្តរជាតិមួយនេះ បានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងវិនិយោគទឹកប្រាក់ប្រមាណ ១៧ពាន់លានដុល្លារនៅក្នុងរោងចក្រ ដែលនឹងជំរុញការផលិតឧបករណ៍អេឡិចត្រូនិកកម្រិតខ្ពស់ ដោយរោងចក្រថ្មីនេះ នឹងមានទីតាំងនៅ Taylor រដ្ឋ Texas។ ការសាងសង់នឹងចាប់ផ្ដើម​នៅ​ឆមាស​ទី​មួយ​ឆ្នាំ​ក្រោយ ដោយ​មាន​គោល​បំណង​ចាប់​ផ្តើម​ផលិត​កម្ម​នៅ​ពាក់​កណ្តាល​ចុង​ឆ្នាំ​ ២០២៤។ រោងចក្របន្ទះឈីបថ្មីនេះ នឹងក្លាយជាកន្លែងទីពីររបស់ក្រុមហ៊ុន Samsung នៅសហរដ្ឋអាមេរិក ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្កើត​ការងារ​ប្រហែល​ ២០០០ កន្លែង​សម្រាប់​កម្មករ​ដែល​មាន​ជំនាញបច្ចេកវិទ្យា​ខ្ពស់។ លោក Kim Ki-nam អនុប្រធាន Samsung បាននិយាយថា៖ ជាមួយនឹងសមត្ថភាពផលិតកាន់តែច្រើន

  • ជប៉ុន​ សម្រេចចិត្តបញ្ចេញប្រេងបម្រុងរបស់រដ្ឋជាលើកដំបូង ដើម្បីជួយទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងលើសកលលោក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 24, 2021 Khmernote

    រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តបញ្ចេញប្រេងបម្រុងរបស់រដ្ឋជាលើកដំបូង បន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសវិធានការដូចគ្នាដើម្បីជួយទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងឆៅ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK។ ប្រភពដដែលបានឱ្យដឹងថា រដ្ឋាភិបាលស្តុកទុកប្រេងឱ្យបានគ្រប់គ្រាន់សម្រាប់រយៈពេលប្រហែល ១៤០ថ្ងៃនៃការប្រើប្រាស់ក្នុងស្រុក តែបច្ចុប្បន្នកំពុងពិចារណាលើការបញ្ចេញផ្នែកខ្លះនៃប្រេងដែលទុនបំរុងទាំងនោះ។ ជាមួយគ្នានេះដែរ នៅពេលនេះមន្ត្រីរដ្ឋាភិបាល មានគម្រោងផ្តល់ប្រេងដែលបំរុងទុកដល់ទីផ្សារដែលមានតម្លៃសម្រាប់ប្រើប្រាស់រយៈពេលជាច្រើនថ្ងៃ ហើយក៏កំពុងសិក្សាថាតើត្រូវបញ្ចេញបន្ថែមទៀតដែរឬទេ។ គួរឱ្យដឹងថា ក្រៅពីប្រទេសជប៉ុន កាលពីថ្ងៃអង្គារប្រទេសឥណ្ឌាក៏បានប្រកាសថា ខ្លួននឹងបញ្ចេញប្រេងចំនួនប្រាំលានបារ៉ែលពីទុនបម្រុងរបស់ខ្លួនផងដែរ ដើម្បីសម្រួលដល់តម្លៃប្រេង៕ អត្ថបទ៖ លីនី ប្រភព៖ nhk

  • រដ្ឋាភិបាលស៊ុយអែត ជួយលើកកម្ពស់ទីផ្សារការងារដល់កម្ពុជា ដោយគាំទ្រដល់អ្នកពិការភាព យុវជន និងស្ត្រី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 24, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រដ្ឋាភិបាលស៊ុយអែត ជួយលើកកម្ពស់ទីផ្សារការងារដល់កម្ពុជា ដោយគាំទ្រដល់អ្នកស្វែងរកការងារធ្វើដែលមានពិការភាព ជាពិសេសយុវជន និងស្ត្រី នេះបើតាមការឱ្យដឹងពី មន្ត្រីជាន់ខ្ពស់ស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលស៊ុយអែត អង្គការក្រៅរដ្ឋាភិបាលមួយ ចំនួនដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិផងដែរនោះ នឹងរួមសហការគ្នាបង្កើតគម្រោងមួយ ឈ្មោះថា “ទីផ្សារការងារសម្រាប់ជនគ្រប់រូបនៅកម្ពុជាការគាំទ្រ ដល់អ្នកស្វែងរកការងារដែលមានពិការភាព”។ ដែលគម្រោងនេះមានរយៈពេល ២ឆ្នាំ ៣ខែ ដោយចាប់ពីថ្ងៃទី ០១ កញ្ញា ឆ្នាំ២០២១ – ៣១ ធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីលើក កម្ពស់ទីផ្សារការងាសម្រាប់ជនគ្រប់រូប ដោយគាំទ្រដល់អ្នកស្វែងរកការងារដែលមានពិ ការភាពក្នុងការស្វែងរកការងារធ្វើដោយផ្តោតជាពិសេសលើយុវជន និងស្ត្រី។ ការពិភាក្សាដើម្បីបង្កើនល្បឿននៃកិច្ចសហប្រតិបត្តិការលើគម្រោងថ្មីនេះ

  • កសិករម្នាក់នៅខេត្តព្រៃវែង ឃើញគេដាំពុទ្រាបានផលល្អក៏សាកដាំតាម  ឥលូវមានការគាំទ្រច្រើន និងលក់បានតម្លៃថ្លៃគួរសម អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម November 24, 2021 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រជាកសិករនៅស្រុកកំចាយមារសប្បាយចិត្តក្នុងការដាំពុទ្រា ខណៈដែលមានការគាំទ្រច្រើន និងបានតម្លៃថ្លៃគួរសម។ ប្រជាកសិករម្នាក់ដែលមានឈ្មោះ ឱន សាជុំ រស់នៅក្នុងភូមិព្រែកទូលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ហើយគាត់បានចាប់អារម្មណ៍ក្នុងការដាំផ្លែពុទ្រា នេះគឺដោយសារតែលោកបានទៅ បណ្ដាខេត្តដ៏ទៃឃើញប្រជាពលរដ្ឋគេបានដាំផ្លែពុទ្រានេះបានល្អហើយលោកក៏ចាប់អារម្មណ៍ មានគំនិតដាំដើមពុទ្រានេះឡើង ហើយឃើញថាវាឲ្យផលដូចអ្វីដែលគាត់បានអត់ទៅឃើញនៅឯស្រុកគេនោះផងដែរ។ លោក ក៏បានបន្តទៀតថាការដាំ ផ្លែពុទ្រានេះគឺថាឲ្យផលលឿនដោយប្រើរយៈពេលតែ ៦ ទៅ១០ ខែប៉ុណ្ណោះគឺទទួលបានផលហើយ។ ឬឯតម្លៃផ្លែពុទ្រានេះក៏មានតម្លៃថ្លៃគួរសម ដោយលោកលក់ក្នុងមួយគីឡូ ពី ៨ ពាន់ ទៅ ១ ម៉ឺនរៀល តាមប្រភេទនៃផ្លែពុទ្រា តូច និងធំ ហើយក្នុងមួយថ្ងៃលោកលក់បានពី

  • អត្រាអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសថៃ បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់ក្នុងរយៈពេល ១៦ឆ្នាំមកនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 23, 2021 Khmernote

    អត្រាអ្នកគ្មានការងារធ្វើរបស់ប្រទេសថៃបានឡើងដល់កម្រិតខ្ពស់នៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ ដោយសារការរឹតបន្តឹងនៃជំងឺ កូវីដ-១៩ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សកម្មភាពសេដ្ឋកិច្ច និងការងារ។ ការកើនឡើងនេះ គឺមិនធ្លាប់មានពីមុនឡើយក្នុងរយៈពេល ១៦ឆ្នាំមកនេះ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus អត្រាគ្មានការងារធ្វើបានកើនឡើងដល់ ២.២៥% នៅក្នុងត្រីមាសទី៣ ដែលស្មើនឹងចំនួនកម្មករ ៨៧០,០០០ នាក់ដែលគ្មានការងារធ្វើ ពី ១.៨៩% ក្នុងរយៈពេលបីខែមុន និងអត្រាគ្មានការងារធ្វើ ២.៥២% នៅក្នុងត្រីមាសទីមួយកាលពីឆ្នាំ២០០៥។ ជាមួយគ្នានេះដែរ ធនាគារកណ្តាលបាននិយាយថា ចំនួនអ្នកគ្មានការងារធ្វើត្រូវបានគេរំពឹងថានឹងមានចំនួន ៣.៤ លាននាក់នៅចុងឆ្នាំ២០២១ នេះ។ គួរបញ្ជាក់ថា នៅក្នុងត្រីមាសទី៣ ការងារសរុបបានធ្លាក់ចុះ ០.៦% ធៀបនឹងឆ្នាំមុនមកត្រឹម

  • អគ្គនាយកដ្ឋានពន្ធដារ ប្រកាសឲ្យសហគ្រាសដែលមិនទាន់ទូទាត់បំណុលពន្ធ ត្រូវរួសរាន់មកទូទាត់ត្រឹមចុងឆ្នាំនេះ បើយឺតយ៉ាវនឹងត្រូវដាក់វិធានការ៩ចំណុចនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 23, 2021 Khmernote

    អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ​ បានចេញសេចក្ដីជូនដំណឹងមួយ ដើម្បីអញ្ជើញសហគ្រាសដែលមិនទាន់បានទូទាត់បំណុលពន្ធ មកទូទាត់។ សហគ្រាសទាំងឡាយណាដែលដឹងថា មិនទាន់បានទូទាត់បំណុលពន្ធ ត្រូវមកទូទាត់យ៉ាងយូរត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២១ នេះ ជាកំហិត នៅអគ្គនាយកដ្ឋានពន្ធដារ ដែលមានទីតាំងនៅកែងមហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីម៉ៅសេទុង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បន្ទប់លេខ ២០៤ ឬទំនាក់ទំនងលេខទូរស័ព្ទលេខ ០២៣ ៨៨៤ ៨០០។ ជាមួយគ្នានេះដែរ ក្នុងករណីដែលសហគ្រាសខកខានមិនបានមកទូទាត់បំណុលពន្ធ នោះអគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការចុះផ្សាយនូវឈ្មោះសហគ្រាស និងកម្មសិទ្ធិករលើទំព័រសារព័ត៌មាន ព្រមទាំងអនុវត្តវិធានការតឹងទារបំណុលពន្ធអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិស្ដីពីពន្ធដារ។ គួរបញ្ជាក់ផងដែរថា កន្លងមក អគ្គនាយកដ្ឋានពន្ធដារបានសង្កេតឃើញថា សហគ្រាសភាគច្រើនបានចូលខ្លួនមកទូទាត់បំណុលពន្ធប្រកបដោយស្មារតីទទួលខុសត្រូវ